វិបត្តិអន្តោប្រវេសន៍៖ពណ៌អាប់អួរក្នុងផ្ទាំងគំនូពិភពលោក២០១៦

(VOV)_ឆ្នាំ២០១៦ ទោះបីជាមានដំណោះស្រាយជាច្រើនដើម្បីទប់ទលនឹងចរន្ត
ជនចំណាកស្រុកក្តី ប៉ុន្តែបណ្ដាប្រទេសលោកខាងលិចមិនទាន់មាន​ដំណោះស្រាយរួម
ណាមួយឡើយ។ ទោះបីជាក្នុងស្ថានភាពជាក់ស្ដែង ​បរិមាណជនចំណាកស្រុកឆ្លងសមុទ្រ
ចូលសហភាព អឺរ៉ុប(EU)ក្នុងឆ្នាំ ២០១៦ បានថយចុះ បើប្រៀបនឹងឆ្នាំ ២០១៥ក្តី ប៉ុន្តែ
 បំរ៉ែបំរួលនៃវិបត្តិអន្តោប្រវេសន៍​នៅតែកើតមានឡើងសញ្ញាគួរអោយព្រួយបារម្ភ។ ​

វិបត្តិអន្តោប្រវេសន៍៖ពណ៌អាប់អួរក្នុងផ្ទាំងគំនូពិភពលោក២០១៦ - ảnh 1
វិបត្តិអន្តោប្រវេសន៍៖ពណ៌អាប់អួរក្នុងផ្ទាំងគំនូពិភពលោក២០១៦

ទោះបីជាបានអនុវត្តវិធីសាស្ត្រជាច្រើនដូចជា៖រឹតបន្តឹងការគ្រប់គ្រងនៅ​ព្រំដែន
បង្កើតក្រុមយាមល្បាតសមុទ្រដើម្បីប្រឆាំងនឹងពួកជួញដូរមនុស្ស ​ជួបចរចារជាមួយ
ទួរគីដើម្បីរាំងស្កាត់ចរន្តជនចំណាកស្រុក បិទខ្សែផ្លូវ Balkan ខ្សែផ្លូវសំខាន់សំរាប់ការ
ធ្វើចំណាកស្រុកចូលមកអឺរ៉ុបក្តី ប៉ុន្តែ វិបត្តិអន្តោប្រវេសន៍នៅជាបញ្ហាមួយដែលបណ្ដាល
អោយថ្នាក់ដឹកនាំអឺរ៉ុបឈឺក្បាល ហើយដល់នា​បច្ចុប្បន្នក៏មិនទាន់មានដំណោះស្រាយ
ណាមួយឡើយ។

បណ្ដាបំរ៉ែបំរួលដ៏គ្រោះថ្នាក់ពីវិបត្តិជនចំណាកស្រុក

តាម​ស្ថិ​តិថា៖បរិមាណជនចំណាកស្រុកឆ្លងសមុទ្រចូលទៅអឺរ៉ុបបាន​ថយចុះក្នុង
ឆ្នាំ២០១៦ ប៉ុន្តែបរិមាណមនុស្សស្លាប់នៅលើសមុទ្រ​មេឌីទែរ៉ាណេ​ ក្នុងឆ្នាំ ២០១៦ មាន
​ជាង៥ពាន់នាក់​ កើនជិត២៥% បើប្រៀបនឹងឆ្នាំ ២០១៥។ 

វិបត្តិនៅបន្តកើតមាននៅតំបន់ជុំវិញអឺរ៉ុប ដែលក្នុងនោះជនចំណាកស្រុកភាគ
ច្រើន មកពីស៊ីរី អាហ្វហ្គានីស្ថាននិង អ៊ីរ៉ាក់ ​ស្មើនឹង៩០%។ 

មិនទាន់ឯកភាពសកម្មភាព

ក្នុងអំឡុងពេលវិបត្តិអន្តោប្រវេសន៍កំពុងគំរាមកំហែងស្ថិរភាពនៅអឺរ៉ុបនេះ
 ​គឺបណ្ដាថ្នាក់ដឹកនាំនៅបន្តជជែកគ្នាអំពីការទទួលនូវអំរែកពីជនចម្រាក់ស្រុក។ 
នៅក្នុងសន្និសីទរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អឺរ៉ុបដែលបានប្រព្រឹត្តទៅនាចុងខែ​វិច្ឆិកា
កន្លងទៅ នៅប៊ែលហ្ស៊ីក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់លោក Thomas de Maiziere
 បានទទួលស្គាល់ថា៖  EU កំពុង​បែក​បាក់ និងមាន​ការ​ខ្វែងគំនិតជាច្រើនក្នុង
បញ្ហានេះ​។ ចាប់ពីឆ្នាំ ២០១៥ បណ្ដាប្រទេស EU បានឯកភាពថា៖ប្រទេសនិមួយៗ
ត្រូវទទួលបរិមាណជនចំណាកស្រុកមួយ​ចំនួន ប៉ុន្តែ បន្ទាប់ពីការចរចារជាច្រើន​ 
មកភាគីនានានៅតែ​មិនទាន់ស្វែងរកបាន​ដំណោះស្រាយរួមណាមួយឡើយ។ 

នៅសល់តែពីរថ្ងៃទៀតពិភពលោកនឹងឈានចូលឆ្នាំថ្មី២០១៧។អឺរ៉ុបទទួលបុណ្យ
ចូលឆ្នាំថ្មី ដោយពោពេញទៅដោយការព្រួយបារម្ភ។អឺរ៉ុបមួយពោពេញទៅដោយការបែកបាក អំពើហឹង្សា និងអស្ថិរភាព។ វិបត្តិជនចំណាកស្រុកបាននិងកំពុងបង្កើត
ឡើងពណ៌ស្រអាប់នៅលើផ្ទាំងគំនូ​សន្តិសុខពិភពលោក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ