សង្គម​ទាំង​មូល​ថែទាំអនុវត្តន៍​ការថែទាំតបស្នងសងគុណ​ចំពោះជនមានគុណូបការៈ

(VOVWORLD) - ឆ្នាំ ២០២២ គម្រប់ខួបលើកទី ៧៥ ទិវាយុទ្ធជនពិការ យុទ្ធជនពលី ហើយជាទិវាតបស្នងសងគុណ និងរំលឹកដល់គុណូបការៈរបស់វីវៈបុរស យុទ្ធជនពិការ និងយុទ្ធជនពលី ដែលបានពលីជីវិត លះបង់ដើម្បីឯករាជ្យ សេរីភាព និងឯកភាពរបស់មាតុភូមិ ដើម្បីសុភមង្គលរបស់ប្រជាជន។ 
សង្គម​ទាំង​មូល​ថែទាំអនុវត្តន៍​ការថែទាំតបស្នងសងគុណ​ចំពោះជនមានគុណូបការៈ - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc

សកម្មភាពតបស្នងសងគុណ រំលឹកវិញ្ញាណក្ខ័ន្ធជាបន្តបន្ទាប់ត្រូវបានប្រព្រឹត្តិទៅនៅទូទាំងមូលដ្ឋានក្នុងប៉ុន្មានថ្ងៃនេះ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់បក្ស និងរដ្ឋវៀតណាម ក៏ដូចជាអះអាងពីសារៈសំខាន់នៃការងារយុទ្ធជនពិការ យុទ្ធជនពលី ការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋជូនចំពោះយុទ្ធជនពិការ យុទ្ធជនមានជំងឺ និងគ្រួសារយុទ្ធជនពលីផងដែរ។

ឆ្លងកាត់អស់រយៈពេលជាងកន្លះសតវត្សនៃការតស៊ូដើម្បីឯករាជ្យប្រជាជាតិ ឯកភាពប្រទេសជាតិ ការពារមាតុភូមិ និងបំពេញកាតព្វកិច្ចអន្តរជាតិ យុទ្ធជនពលីជាង ១ លាននាក់បានពលីជីវិត ដើម្បីខឿនឯករាជ្យជាតិ។ កាលនៅរស់ លោកប្រធានហូជីមិញធ្លាប់បានទូន្មានថា៖ សាច់ស្រស់ ឈាមស្រស់របស់យុទ្ធជនពលីទាំងអស់បានធ្វើឲ្យទង់បដិវត្តន៍កាន់តែក្រហមយ៉ាងឆ្អិនឆ្អៅ។ ការពលីជីវិតដ៏អង់អាចក្លាហានរបស់យុទ្ធជនពលីបានជួយប្រទេសជាតិដណ្ដើមបានឯករាជ្យ និងសេរីភាព។

គោលនយោបាយសម្រាប់អ្នកដែលមានគុណូបការៈកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ

ចាប់តាំងពីពេលក្រិត្យលេខ ២០/SL ដែលចុះហត្ថលេខាដោយលោកប្រធានហូជីមិញ នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ១៩៤៧ ស្ដីពី "ការកំណត់របបសោធននិវត្តន៍ ពិការភាព និងប្រាក់ឧបត្ថម្ភមរណភាព" មកទស្សនៈជាមូលដ្ឋាននៅក្នុងសតិអារម្មណ៍របស់លោកប្រធានស្ដីពីការងារយុទ្ធជនពិការ និងយុទ្ធជនពលីត្រូវបានបក្ស និងរដ្ឋតាក់តែងជាគោលនយោបាយ ច្បាប់អនុគ្រោះចំពោះយុទ្ធជនពិការ យុទ្ធជនពលី និងជនមានគុណូបការៈចំពោះបដិវត្តន៍។

ក្រោយរយៈពេល ៧៥ ឆ្នាំ នៃការអនុវត្តមក រាល់គោលនយោបាយ និងរបបអនុគ្រោះសម្រាប់ជនមានគុណូបការៈចំពោះបដិវត្តន៍ និងគ្រួសាររបស់ជនមានគុណូបការៈចំពោះបដិវត្តន៍ត្រូវបានបំពេញបន្ថែម និងកែសម្រួលឲ្យសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសក្នុងដំណាក់កាលនីមួយៗ។ បច្ចុប្បន្ននេះ ជនមានគុណូបការៈជាង ៩,២ លាននាក់ទទួលបានរបប និងគោលនយោបាយអនុគ្រោះ។ ក្រៅពីរបបប្រាក់ឧបត្ថម្ភ បក្ស និងរដ្ឋក៏បានថែទាំដល់ជនមានគុណូបការៈ តាមរយៈគោលនយោបាយជាក់ស្ដែង ដូចជាការថែទាំសុខភាព ការប្រគល់ដីធ្លីផលិតកម្មដោយអាទិភាព ជួយឧបត្ថម្ភកែលម្អអំពីផ្ទះសម្បែង កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើតការងារធ្វើជាដើម។ ការងាររៀបចំផែនការវិនិយោគ និងការជួសជុលកែលម្អបណ្ដាមូលដ្ឋានថែទាំដល់ជនមានគុណូបការៈកាន់តែត្រូវបានយកចិត្តទុកដាក់ពីមួយថ្ងៃទៅមួយថ្ងៃ។

បច្ចុប្បន្ននេះ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានដាក់ជូននាយករដ្ឋមន្រ្តី ដើម្បីពិនិត្យ និងអនុម័តលើការរៀបចំផែនការបណ្តាញមូលដ្ឋានសង្គមថែទាំជនមានគុណូបការៈចំពោះបដិវត្តន៍ដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០ សំដៅបង្កើតប្រព័ន្ធគ្រឹះស្ថានដែលមានទ្រង់ទ្រាយ សមត្ថភាពឆ្លើយតបនឹងតម្រូវការថែទាំជនមានគុណូបការៈ ហើយធានាថា ជនមានគុណបការៈទទួលបានសេវាកម្មថែទាំដ៏ទូលំទូលាយទាំងផ្លូវកាយ និងផ្លូវចិត្ត។ វាយតំលៃអំពីគោលនយោបាយចំពោះជនមានគុណូបការៈ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “រយៈពេល ៧៥ ឆ្នាំកន្លងទៅ យើងបានកៀរគរប្រភពកម្លាំងដ៏ធំធេងរបស់បក្ស និងសហគមន៍ ដើម្បីអនុវត្តន៍កម្មវិធីដែលមានអត្ថន័យជាច្រើនដូចជា៖ ផ្ទះមេត្តាធម៌ មូលនិធិតបស្នងសងគុណ សៀវភៅសន្សំសម្ចៃមេតាធម៌ ថែទាំយុទ្ធជនពិការ និងយុទ្ធជនមានជំងឺធ្ងន់ធ្ងរ ថែទាំឪពុកម្តាយរបស់យុទ្ធជនពលីដែលមានវ័យចំណាស់ឯកោ និងកុមារកំព្រារបស់យុទ្ធជនពលី ថែទាំវីរៈអ្នកម្ដាយវៀតណាម។ សកម្មភាពទាំងនេះបានបង្ហាញពីមនោសញ្ចេតនា និងការទទួលខុសត្រូវ នាំមកនូវប្រសិទ្ធភាពខាងនយោបាយសង្គមដ៏ធំធេង។ ការងារតបស្នងសងគុណ ការថែទាំ និងការលើកកម្ពស់ជីវភាពរស់នៅជូនក្រុមគ្រួសារមានគុណូបការៈចំពោះរដ្ឋបានបង្កើតកម្លាំងពលំសាមគ្គីភាពសង្គម។ តាមនោះ បំផុសសេចក្ដីសេចក្ដីស្នេហាជាតិ ក៏ដូចជាពង្រឹងមូលដ្ឋានគ្រឹះសាមគ្គីប្រជាជាតិផងដែរ”។

ស្រុះចិត្តគំនិតគ្នាថែទាំជនមានគុណូបការៈ

សង្គម​ទាំង​មូល​ថែទាំអនុវត្តន៍​ការថែទាំតបស្នងសងគុណ​ចំពោះជនមានគុណូបការៈ - ảnh 2រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung

អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីមិទ្ទិញជួបសំណេះសំណាលជាមួយជនមានគុណូបការៈ ក្នុងឱកាសរំលឹកខួបលើកទី ៧៥ ទិវាយុទ្ធជនពិការ យុទ្ធជនពលី ថ្នាក់ដឹកនាំបក្ស និងរដ្ឋសុទ្ធតែបានសង្តត់ធ្ងន់ពីការថែទាំយុទ្ធជនពិការ យុទ្ធជនពលី ក្រុមគ្រួសារយុទ្ធជនពលី និងជនមានគុណូបការៈគឺជាកិត្តិយស ហើយជាការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ អង្គការសង្គម-នយោបាយ និងប្រជាជនគ្រប់រូប។ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានឲ្យដឹងថា៖ “ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់បន្តអនុវត្តន៍រាល់គោលនយោបាយអនុគ្រោះចំពោះជនមានគុណូបការៈឲ្យបានត្រឹមត្រូវ ទាន់ពេលវេលា ជាពិសេសគឺយកចិត្តទុកដាក់ដល់គ្រួសារជនមានគុណូបការៈ ដែលមានស្ថានភាពរស់នៅលំបាក បង្កើនការវិនិយោគមូលដ្ឋានសម្ភារៈ ជួយឧបត្ថម្ភគាំទ្រការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើជូនសមាជិកគ្រួសារជនមានគុណូបការៈ។ បន្តជំរុញខ្លាំងការងារស្វែងរក ប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលី កំណត់អត្តសញ្ញាណយុទ្ធជនពលី។ បន្តនាំចលនា "តបស្នងសងគុណ" "ប្រជាជនទាំងមូលថែទាំគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងជនមានគុណូបការៈចំពោះបដិវត្តន៍" ឲ្យក្លាយទៅជាសកម្មភាពជាប្រចាំនៅក្នុងសង្គមផងដែរ”។

នៅវៀតណាម ទិវាយុទ្ធជនពិការ និងយុទ្ធជនពលីមានអត្ថន័យសង្គមយ៉ាងជ្រាលជ្រៅ។ ការដែលសហគមន៍រួមដៃគ្នាថែទាំដល់ជនមានគុណូបការៈ និងគ្រួសារគេបានបង្ហាញពីការគោរពរបស់រដ្ឋ និងប្រជាជនវៀតណាមចំពោះមនុស្សដែលបានពលីជីវិត លះបង់ដើម្បីឯករាជ្យ សេរីភាព និងឯកភាពមាតុភូមិ ដើម្បីប្រជាជាតិវៀតណាមស្ថិតស្ថិចីរកាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ