សង្គមនិយមជាមាគ៌ាត្រឹមត្រូវតែមួយគត់ដែលប្រជាជនវៀតណាមបានជ្រើសរើស

(VOVWORLD) - នៅពេលដែលសៀវភៅ “ទ្រឹស្តីនិងការអនុវត្តជាក់ស្តែងមួយចំនួនស្តីពីសង្គមនិយមនិងមាគ៌ាទៅកាន់សង្គមនិយមនៅ វៀតណាម” និពន្ធឡើងដោយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ត្រូវបានបង្ហាញផ្សព្វផ្សាយ អ្នកសរសេរប្លុកមួយចំនួន (blogger) ដែលមានអាសយដ្ឋាននៅក្រៅប្រទេសចាត់ទុកថា ទឡ្ហីករណ៍និងខ្លឹមសារនៅក្នុងសៀវភៅនេះគឺហួសសម័យ ខ្វះមូលដ្ឋានវិទ្យាសាស្ត្រ ហើយថា ការជ្រើសរើសឈានឡើងសង្គមនិយមវៀតណាមគឺជាកំហុសមួយដែរ។ ទឡ្ហីករណ៍ទាំងនេះមានគោលបំណងធ្វើឲ្យរង្គោះរង្គើរជំនឿអំពីគោលដៅឧត្តមគតិរបស់បក្សនិងអនុវត្តន៍យុទ្ធសាស្ត្រ “ការវិវត្តដោយសន្តិភាព” របស់កងកម្លាំងអរិភាពចំពោះវៀតណាម។

សង្គមនិយមជាមាគ៌ាត្រឹមត្រូវតែមួយគត់ដែលប្រជាជនវៀតណាមបានជ្រើសរើស - ảnh 1សៀវភៅ “ទ្រឹស្តីនិងការអនុវត្តជាក់ស្តែងមួយចំនួនស្តីពីសង្គមនិយមនិងមាគ៌ាទៅកាន់សង្គមនិយមនៅវៀតណាម” របស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ (រូបថត៖ TTXVN)

ក្នុងដំណើរការបដិវត្តន៍ បក្ស រដ្ឋ ប្រព័ន្ធនយោបាយនិងប្រជាជនវៀតណាមទាំងមូល តែងតែមានភក្ដីភាព ជឿជាក់លើជម្រើសរបស់ខ្លួននិងប្តេជ្ញាឈានឡើងដើរតាមគន្លងសង្គមនិយម។ នេះមិនត្រឹមតែជាការអនុវត្តប្រកបដោយភាពច្នៃប្រឌិតនៃលទ្ធិម៉ាក្ស-លេនីនទៅនឹងការពិតនៃបដិវត្តន៍ វៀតណាមប៉ុណ្ណោះទេ ថែមទាំងជាសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជនវៀតណាមទៀតផង។ នេះក៏ជាផ្លូវត្រឹមត្រូវតែមួយគត់ ស្របតាមច្បាប់បដិវត្តន៍ ដែលបានឆ្លងកាត់ការសាកល្បងនិងត្រូវបានបញ្ជាក់ពីលក្ខណៈត្រឹមត្រូវទៀតសោត។ ប្រវត្តិសាស្ត្របង្ហាញថា ចាប់ពីប៉ុន្មានឆ្នាំចុងសតវត្សន៍ទី ១៩ ដល់ដើមសតវត្សទី ២០ ខណៈពេលដែលនិន្នាការបដិវត្តន៍ជាច្រើនធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរនិងជាប់គាំង មានតែមាគ៌ាបដិវត្តន៍ដើរតាមគន្លងសង្គមនិយម ដែលត្រូវបានផ្តួចផ្តើមនិងដឹកនាំដោយលោកប្រធានហូជីមិញ គឺសមស្របនឹងនិន្នាការអភិវឌ្ឍន៍របស់ប្រវត្តិសាស្ត្រនិងនាំបដិវត្តន៍វៀតណាមទទួលបានជោគជ័យ។ ឆ្លងកាត់ដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្របដិវត្តន៍ ជ័យជំនះក្នុងបដិវត្តន៍រំដោះជាតិ ក៏ដូចជាជោគជ័យក្នុងការដឹកនាំប្រទេស ជាតិដើម្បីជំរុញកិច្ចការផ្លាស់ប្តូរថ្មី គឺជាភស្តុតាងដ៏ច្បាស់លាស់បញ្ជាក់ឲ្យលក្ខណៈត្រឹមត្រូវទាំងនោះ។

នៅក្នុងប្រព័ន្ធទ្រឹស្តីនិងការយល់ដឹង បក្សកុម្មុយនិស្តវៀតណាមតែងតែប្រកាន់ខ្ជាប់ ដោយបញ្ជាក់ថា គោលដៅបដិវត្តន៍របស់បក្សគឺ៖ ក្រៅពីផលប្រយោជន៍របស់ជាតិមាតុភូមិ របស់ប្រជាជន បក្សគ្មានផលប្រយោជន៍អ្វីផ្សេងទៀតទេ! ភស្តុតាងនោះគឺថា ក្នុងការប្រយុទ្ធប្រឆាំងនឹង “សត្រូវកូវីដ ១៩” នាពេលថ្មីៗនេះ បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពវៀតណាមទាំងមូល បានជំនះពុះពាររាល់ការលំបាក រុញថយក្រោយជំងឺរាតត្បាតជាបណ្តើរៗ ហើយនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍក្នុងស្ថានភាពប្រក្រតីថ្មី។  លទ្ធផលល្អទាំងនោះ ក៏ជាផ្លូវឈានដល់ការសម្រេចគោលដៅ មាគ៌ាបដិវត្តន៍  ឆ្ពោះទៅរកឧត្តមភាពនៃសង្គមនិយម ក៏ដូចជា អះអាងនូវឧត្តមភាពនៃរបបសង្គមនិយមនៅវៀតណាម។

ក្នុងវិស័យសេដ្ឋកិច្ច វៀតណាមសម្រេចបានលទ្ធផលលើគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម។ ក្រោយ រយៈពេល ៣៥ឆ្នាំអនុវត្តន៍កិច្ចការផ្លាស់ប្តូថ្មី ហើយបានឆ្លងកាត់ការលំបាកសាកល្បងជាច្រើនមក សេដ្ឋកិច្ចរបស់ប្រទេសជាតិបានបោះជំហានទៅមុខយ៉ាងខ្លាំង។ ជាពិសេស នាពេលកន្លងមក នៅពេលដែលវិបត្តិសេដ្ឋកិច្ចបានគ្រប់ដណ្តប់លើមនុស្សជាតិទាំងមូល ប៉ុន្តែសេដ្ឋកិច្ចវៀតណាមនៅតែមានស្ថិរភាព មានការស្តារយ៉ាងឆាប់រហ័ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ពីបញ្ហាទ្រឹស្តីនិងការអនុវត្តជាក់ស្តែង សៀវភៅរបស់អគ្គលេខាបក្សលោក Nguyen Phu Trong បានបញ្ជាក់ថា៖ សង្គមនិយមដែលមានគុណតម្លៃស្នូលនិងនិរន្តរភាព ដែលមនុស្សជាតិកំពុងឆ្ពោះទៅ គឺជាសង្គមឧត្តមភាព  “ពិតជាសម្រាប់ប្រជាជន; ការអភិវឌ្ឍសេដ្ឋកិច្ចដើរទន្ទឹមគ្នាជាមួយនឹងវឌ្ឍនភាពសង្គមនិងយុត្តិធម៌; ប្រព័ន្ធនយោបាយដែលអំណាចពិតជារបស់ប្រជា ជន ដោយប្រជាជននិងបម្រើផលប្រយោជន៍ប្រជាជន”។

ពីសមិទ្ធិផលនៃបដិវត្តន៍វៀតណាមនៅពេលដើរតាមគន្លងសង្គមនិយម ប្រទេសជាច្រើនលើពិភពលោកបានម្ចាស់ការសហប្រតិបត្តិការជាមួយវៀតណាមលើទិដ្ឋភាពជាច្រើន។ បច្ចុប្បន្ននេះ វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៨៩ នៅគ្រប់ទ្វីប និងមានទំនាក់ទំនងល្អជាមួយប្រទេសធំៗទាំងអស់ និងបណ្តាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ វៀតណាមមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយប្រទេសចំនួន ១៧ (ក្នុងនោះមានដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចំនួន ៣) និងដៃគូគ្រប់ជ្រុងជ្រោយចំនួន ១៣។ គួរបញ្ជាក់ផងដែរថា កិត្យានុភាពនិងឋានៈរបស់បក្សកុម្មុយនិស្តវៀតណាមក៏ត្រូវបានលើកកំពស់លើឆាកអន្តរជាតិផងដែរ។

បញ្ហាទ្រឹស្តីដែលត្រូវបក្សកុម្មុយនិស្តវៀតណាមនិយាយរួមនិងលោកអគ្គលេខាបក្ស Nguyen Phu Trong និយាយដោយឡែក ធ្វើការចងក្រង់និងនិពន្ធឡើង ត្រូវបានបណ្តាប្រទេស គណបក្សនយោបាយ និងអង្គការអន្តរជាតិនានាស្វែងរកការផ្លាស់ប្តូរ សិក្សាបទពិសោធន៍ប្រកបដោយការចាប់អារម្មណ៍ និងទទួលស្គាល់ជាពិសេស។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សនយោបាយនិងសារព័ត៌មានជាច្រើនជុំវិញពិភពលោក ក៏បានចុះផ្សាយអត្ថបទរបស់លោកអគ្គលេខាបក្ស ដោយវិភាគពីទ្រឹស្តីរបស់លោកអគ្គលេខាបក្សនិងបានចាត់ទុកឯកសារទាំងនេះមានតម្លៃ ជាឯកសារយោងដ៏ប្រសើរ ផ្តល់ចម្លើយសម្រាប់អ្នកស្រាវជ្រាវជាច្រើនលើពិភពលោក អំពីបញ្ហាដែលពួកគេកំពុងពិចារណា។ ពីទីនេះផងដែរ មិត្តភក្តិអន្តរជាតិមានមូលដ្ឋានបន្ថែមទៀតដើម្បីពង្រឹងជំនឿលើជោគជ័យរបស់វៀតណាម និងបង្កើនការគាំទ្ររបស់ពួកគេចំពោះការកសាងប្រទេសជាតិរបស់វៀតណាមនៅលើមាគ៌ាឆ្ពោះទៅកាន់សង្គមនិយម...។ ដូច្នេះហើយ មិនចាំបាច់ប្រកែកអ្វីទៀតឡើយ ពីព្រោះថា ការឆ្ពោះទៅរកសង្គមនិយមគឺច្បាស់លាស់ ហើយតាមរយៈការអនុវត្តន៍ជាក់ស្តែងបានបង្ហាញថាជាមាគ៌ាត្រឹមត្រូវតែមួយគត់នៃបដិវត្តន៍វៀតណាម។ ការដែលបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពវៀតណាមទាំងមូលបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីសង្គមនិយម និងជំរុញកិច្ចការផ្លាស់ប្តូរថ្មីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ គឺជាសញ្ញាបង្ហាញថា ប្រជាជាតិទាំងមូលបាននិងកំពុងមានជំនឿជឿជាក់លើមាគ៌ាបដិវិត្តន៍ដែលបក្សកុម្មុយនិស្តវៀតណាមបានចង្អុលបង្ហាញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ