សេចក្តីសម្រេចចិត្តដែលបើកទូលាយធនធានអភិវឌ្ឍន៍

(VOVWORLD) - ការកសាងប្រទេសជាតិក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់គឺជាគោលដៅរបស់វៀតណាម។ចាប់តាំងពីដើមឆ្នាំនេះមករដ្ឋសភាបានអនុម័តនូវគោលនយោបាយសំខាន់ៗមួយចំនួនហើយរដ្ឋាភិបាលបានជំរុញដើម្បីឱ្យគោលនយោបាយទាំងនេះអាចអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនៅក្នុងស្ថានភាពជាក់ស្តែងនិងបើកទូលាយប្រភពធនធានអភិវឌ្ឍន៍។

ការកសាងប្រទេសជាតិក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់គឺជាគោលដៅរបស់វៀតណាម។ចាប់តាំងពីដើមឆ្នាំនេះមករដ្ឋសភាបានអនុម័តនូវគោលនយោបាយសំខាន់ៗមួយចំនួនហើយរដ្ឋាភិបាលបានជំរុញដើម្បីឱ្យគោលនយោបាយទាំងនេះអាចអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនៅក្នុងស្ថានភាពជាក់ស្តែងនិងបើកទូលាយប្រភពធនធានអភិវឌ្ឍន៍។

សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣និងសេចក្តីសម្រេចចិត្តជាច្រើនរបស់គណៈកម្មាធិការប្រតិបត្តិមជ្ឈិមនិងការិយាល័យនយោបាយទាំងអស់ បានកំណត់នូវតម្រូវការដូចជា៖ធ្វើសមកាលកម្មនិងប្រកបដោយគុណភាពប្រព័ន្ធច្បាប់យន្តការគោលនយោបាយបង្កើតបរិយាកាសវិនិយោគប្រកបដោយអំណោយផលតម្លាភាពយុត្តិធម៌ដោយប្រមូលផ្តុំគ្រប់គ្រងនិងប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍន៍ជាពិសេសលើវិស័យដីធ្លីនិងហិរញ្ញវត្ថុ។

ប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍ ជាពិសេសលើវិស័យដីធ្លីនិងហិរញ្ញវត្ថុ

គោលការណ៍ណែនាំគោលនយោបាយនិងច្បាប់ស្តីពីដីធ្លីមានសារៈសំខាន់ជាពិសេសសម្រាប់ស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

ស្ថានភាពជាក់ស្តែងនៅប្រទេសវៀតណាមសរឲ្យឃើញថា បណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋជិត៧០% ពាក់ព័ន្ធនឹងដីធ្លី។ដូច្នេះច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) មុននឹងអនុម័តក្នុងសម័យប្រជុំវិសាមញ្ញលើកទី៥ (ខែមករានៃឆ្នាំនេះ) រដ្ឋសភានីតិកាលទី១៥ត្រូវកែសម្រួលជាច្រើនលើកហើយរុញកាលបរិច្ឆេទអនុម័តឡើងវិញជាមួយដោយមានការពិចារណាយ៉ាងប្រយ័ត្នខ្ពស់។ច្បាប់ដែលបានធ្វើវិសោធនកម្មបានបង្ហាញច្បាស់នូវទស្សនៈខ្លឹមសារនៃសេចក្តីសម្រេចចិត្តលេខ១៨របស់គណៈកម្មាធិការមជ្ឈិមអាណត្តិទី១៣ស្តីពីដីធ្លីស្របតាមរដ្ឋធម្មនុញ្ញសមកាលកម្មនិងស្របជាមួយនឹងប្រព័ន្ធច្បាប់។

ច្បាប់នេះត្រូវបានធ្វើវិសោធនកម្មក្នុងស្មារតី “យកមនុស្សជាមជ្ឈមណ្ឌល”។បទប្បញ្ញត្តិជាច្រើនក៏ត្រូវបានកែសម្រួលក្នុងទិសដៅការពារផលប្រយោជន៍ជាអតិបរមាសម្រាប់ប្រជាជន។ រាល់ការផ្លាស់ប្តូរមានលក្ខណៈវិជ្ជមានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយស្ថិរភាព។

ក្នុងពេលជាមួយគ្នានោះ ស្ថានភាពជាក់ស្តែងនៃជីវភាពប្រចាំថ្ងៃក៏បង្កបញ្ហាជាច្រើនជាមួយច្បាប់ស្តីពីគ្រឹះស្ថានឥណទានផងដែរ។ច្បាប់ស្តីពីគ្រឹះស្ថានឥណទាន (វិសោធនកម្ម) ត្រូវបានអនុម័តដើម្បីលុបបំបាត់ការលំបាកនិងឧបសគ្គក្នុងការដោះស្រាយបំណុលមិនល្អនិងបំណុលដែលពាក់ព័ន្ធទៅនឹងសញ្ញាប័ណ្ណ;ជៀសវាងកត្តាដែលបង្កហានិភ័យដល់ប្រព័ន្ធធនាគារជួយឱ្យទីផ្សារហិរញ្ញវត្ថុដំណើរការប្រកបដោយតម្លាភាព។ខ្លឹមសារនៃច្បាប់ស្តីពីគ្រឹះស្ថានឥណទាន (វិសោធនកម្ម) ដែលត្រូវបានរដ្ឋសភាសម្រេចក្នុងសម័យប្រជុំវិសាមញ្ញលើកទី៥ គឺមានសារៈសំខាន់ខ្លាំងមិនត្រឹមតែសម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២៤និងអាណត្តិទាំងមូលប៉ុណ្ណោះទេប៉ុន្តែថែមមានអត្ថន័យយុទ្ធសាស្ត្រនិងយូរអង្វែង។លោកHoang Van Cuong សមាជិកគណៈកម្មាធិការហិរញ្ញវត្ថុនិងថវិកានៃរដ្ឋសភាបានឲ្យដឹងថា៖

“ច្បាប់ស្តីពីគ្រឹះស្ថានឥណទាន (ធ្វើវិសោធនកម្ម) គឺជាច្បាប់ពិសេសមួយ។ការរំពឹងទុករបស់យើងអំពីការផ្លាស់ប្តូរប្រព័ន្ធធនាគារនិងប្រព័ន្ធឥណទានគឺខ្ពស់ណាស់ជាពិសេសបញ្ហាទាក់ទងនឹងការអនុវត្តបច្ចេកវិទ្យាក្នុងការគ្រប់គ្រងធនាគារដូចជា៖ការគ្រប់គ្រងបំណុលអាក្រក់ការគ្រប់គ្រងលំហូរប្រាក់ជាដើម”។

ជំរុញគោលនយោបាយឈានចូលជីវភាពរស់នៅយ៉ាងឆាប់បំផុត

ច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) ចូលជាធរមានចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៥ដែលអនុម័តក្នុងសម័យប្រជុំរដ្ឋសភាវិសាមញ្ញលើកទី៥។ដើម្បីឲ្យច្បាប់នេះត្រូវបានដំណើរការយ៉ាងឆាប់ៗនៅថ្ងៃទី២៦ខែមីនាលោកនាយករដ្ឋមន្ត្រីបានស្នើទៅក្រសួងធនធានធម្មជាតិនិងបរិស្ថានរួមជាមួយក្រសួងស្ថាប័ននានាដើម្បីដាក់ជូនរដ្ឋាភិបាលក្នុងពេលឆាប់ៗនេះនូវសេចក្តីសម្រេចលម្អិតអំពីការអនុវត្តច្បាប់និងសារាចរ។នេះជាមូលដ្ឋានសម្រាប់រដ្ឋាភិបាលស្នើទៅរដ្ឋសភាដើម្បីអនុញ្ញាតឱ្យច្បាប់ភូមិបាល (វិសោធនកម្ម) ចូលជាធរមានចាប់ពីថ្ងៃទី១ខែកក្កដាឆ្នាំនេះជំនួសឱ្យថ្ងៃទី១ខែមករាឆ្នាំក្រោយ។

ថ្នាក់ដឹកនាំក្រសួងធនធានធម្មជាតិនិងបរិស្ថានក៏បានសម្តែងក្តីសង្ឃឹមសម្រាប់ការបង្ហើយឲ្យបានឆាប់នូវអនុក្រឹត្យដើម្បីស្នើច្បាប់ភូមិបាលដែលនឹងចូលជាធរមាននៅក្នុងខែកក្កដា។អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថានលោកLe Minh Ngan បានឲ្យដឹងថា៖

“ក្រសួងធនធានធម្មជាតិនិងបរិស្ថានត្រូវបានចាត់តាំងជាអធិបតីក្នុងការរៀបចំសេចក្តីព្រាងឯកសារចំនួន១០ក្នុងនោះមានអនុក្រិត្យចំនួន ៦ និងសារាចរចំនួន ៤។ស្ថាប័នក្រោមឱវាទរបស់ក្រសួងកំពុងអភិវឌ្ឍជាបន្ទាន់ស្របតាមបទបញ្ជានិងបទប្បញ្ញត្តិនៃច្បាប់ដោយត្រូវប្រកាសឱ្យប្រើប្រាស់តាមសមត្ថកិច្ចឬដាក់ជូនស្ថាប័នមានសមត្ថកិច្ចដើម្បីប្រកាសឱ្យប្រើប្រាស់នៅខែឧសភាឆ្នាំនេះ។ដោយឡែកចំពោះអនុក្រឹត្យស្តីពីសកម្មភាពចាក់ដីលុបសមុទ្រវិញនឹងត្រូវដាក់ឲ្យប្រើក្នុងរយៈពេលខ្លីដើម្បីចូលជាធរមានចាប់ពីដើមខែមេសានេះតទៅ”។

ក្នុងពេលជាមួយគ្នានោះសម្រាប់ច្បាប់ស្តីពីគ្រឹះស្ថានឥណទាន (ធ្វើវិសោធនកម្ម) ធនាគាររដ្ឋបានស្នើឱ្យចេញឯកសារចំនួន៦ដែលកំណត់លម្អិតអំពីការអនុវត្តច្បាប់នេះ។តាមការគ្រោងទុក ក្នុងខែមេសាក្រសួង/វិស័យនិងមូលដ្ឋាននឹងពិនិត្យឯកសារច្បាប់ពាក់ព័ន្ធនិងស្នើវិសោធនកម្មបំពេញបន្ថែមដើម្បីធានាបាននូវលក្ខណៈសមកាលកម្មនៃបទប្បញ្ញត្តិក្នុងការអនុវត្តច្បាប់។

មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ (ឆ្នាំ២០២១) បានដាស់តឿន "បំណងប្រាថ្នាចង់អភិវឌ្ឍន៍ប្រទេសប្រកបដោយវិបុលភាពនិងសុភមង្គល”។សេចក្តីប្រាថ្នានេះត្រូវបានបញ្ជាក់តាមរយៈគោលដៅទូទៅសម្រាប់អាណត្តិ២០២១ - ២០២៥និងចក្ខុវិស័យសម្រាប់ទសវត្សរ៍បន្ទាប់។សកម្មភាពយ៉ាងប្តូរផ្តាច់របស់ប្រព័ន្ធនយោបាយទាំងមូលនិងរាល់ការសម្រេចចិត្តគោលនយោបាយលើបញ្ហាជាមូលដ្ឋាននិងយុទ្ធសាស្ត្រជាច្រើនរួមទាំងគោលនយោបាយដីធ្លីនិងហិរញ្ញវត្ថុកំពុងបង្កើតបរិយាកាសថ្មីនិងបើកទូលាយប្រភពធនធានសម្រាប់ការអភិវឌ្ឍន៍ ដោយអនុវត្តន៍ជាក់ស្តែងបំណងប្រាថ្នា លើប្រទេសជាតិមួយប្រកបដោយវិបុលភាពនិងសុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ