សេចក្តីអំពាវនាវប្រទេសទាំងមូលប្រយុទ្ធប្រឆាំងដើម្បីសង្គ្រោះជាតិ

          (VOV)_នាថ្ងៃទី១៩ខែធ្នូ មុននេះ៧០ឆ្នាំ លោកប្រធានហូជីមិញ បានចេញសេច
ក្តីអំពាវនាវប្រទេសទាំងមូលប្រយុទ្ធប្រឆាំង។​ក្នុងឱកាស រំលឹកខួបអនុស្សា​វ​រីយ៍ លើកទី
៧០ទិវាដ៏មហោឡារឹក​នេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានមានបទ
សរសេរមានចំណោមជើងថា៖ ពង្រីកស្មារតីប្រទេសទាំងមូលប្រយុទ្ធប្រឆាំង ជំរុញខ្លាំង
បុព្វហេតុឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ ការពាររឹងមាំមាតុប្រទេសវៀតណាម សាធារណរដ្ឋ។

សេចក្តីអំពាវនាវប្រទេសទាំងមូលប្រយុទ្ធប្រឆាំងដើម្បីសង្គ្រោះជាតិ - ảnh 1
សេចក្តីអំពាវនាវប្រទេសទាំងមូលប្រយុទ្ធប្រឆាំងដើម្បីសង្គ្រោះជាតិ

បន្ទាប់ពីពេល បដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ ដណ្ដើមបានជ័យជំនះ ប្រទេសវៀត
ណាមប្រជាធិបតេយ្យ សាធារណះរដ្ឋត្រូវបានកើតឡើងដោយជួបឧបសគ្គជាច្រើន។ 
ដោយមានមហិច្ឆតាឈ្លានពានវៀតណាមជាថ្មីម្តងទៀត អាណានិគមនិយមបារាំង
បានបង្ខំជនវៀតណាមត្រូវកាន់កាំភ្លើងការពារមាតុប្រទេស។ នាយប់ថ្ងៃទី១៩ខែធ្នូ
ឆ្នាំ១៩៤៦ ការប្រយុទ្ធបានបង្កើតឡើងក្នុងទូទាំងប្រទេស។ លោក​ប្រធានហូជីមិញ
បានចេញសេចក្ដីអំពាវនាវប្រទេសទាំងមូលប្រយុទ្ធប្រឆាំង​ សង្គ្រោះប្រទេសជាតិ។ 

        សេចក្ដីអំពាវនាវសង្គ្រោះជាតិ

        សេចក្តីអំពាវនាវប្រទេសទាំងមូលប្រយុទ្ធប្រឆាំងរបស់លោកប្រធានហូជី​មិញបាន
លើកច្បាស់ថា៖ “ យើងចង់រស់នៅសន្តិភាព យើងត្រូវអត់ធ្មត់។ ប៉ុន្តែ​យើងកាន់តែអត់
ធ្មត់ អាណានិគមនិយមបារាំងកាន់តែបង្ហាញមហិច្ចតាឈ្លានពាន​ប្រទេសវៀតណាម
ជាថ្មីម្តងទៀត។ មិនបានទៀតទេ។ យើងសុខចិត្តពលីកម្ម​គ្រប់ប៉ែបយ៉ាង តែយើង
មិនអោយបាត់បង់ប្រទេសជាតិឡើយ ហើយក៏មិនធ្វើជាទាសករជាដាច់ខាត​។​អ្នក
ណាមានកាំភ្លើងគឺប្រើកាំភ្លើង។ អ្នកណាមានដាវគឺប្រើដាវ ប្រសិនបើគ្មានដាវ គឺ
ប្រើចបកាប់ ដំបង។ អ្នកណាក៏ត្រូវខំប្រឹងប្រែងតស៊ូប្រឆាំងអាណានិគមនិយមបា
រាំង ដើម្បីសង្គ្រោះប្រទេសជាតិ។”

          តាមប្រធានរដ្ឋ លោក Tran Dai Quang ថា៖ សេចក្ដីអំពាវនាវប្រទេស​ទាំងមូល
ប្រយុទ្ធប្រឆាំង របស់លោកប្រធានហូជីមិញ ជាស្នូរសម្លេងរបស់ប្រទេសទាំងមូល 
បង្កើតឡើងកម្លាំងមោទនភាពជាតិ ប្រពៃណីវីរភាព មិនមិនចេះខ្លបខ្លាច​របស់ប្រជាជនវៀតណាម ជំរុញអោយប្រទេសទាំងមូលក្រោកឈរឡើងតស៊ូប្រឆាំង ដើម្បី
ឯករាជ្យសេរីភាពជូនមាតុប្រទេស។ ឆ្លើយតបនឹងសេចក្ដីអំពាវនាវនេះ ប្រជាជនក្នុង
ទូទាំងប្រទេសបានក្រោកឈរឡើងដំណើការប្រយុទ្ធប្រឆាំង ដណ្ដើមបានជ័យជំនះ។ 
យុទ្ធជ័យនេះបានបង្ខំអោយបារាំងត្រូវទទួលស្គាល់ឯករាជ្យ អធិបតេយ្យភាព និងបូរ
ណភាពដែនដីរបស់វៀតណាម។

          បទសរសេរបានអះអាងនូវមូលហេតុ​ដែលនាំមកនូវយុទ្ធជ័យ នោះគឺគោលមា
គា៍បដិវត្តន៍ គោលមាគា៍ប្រយុទ្ធប្រជាជនឯករាជ្យ ម្ចាសការត្រឹមត្រូវ ច្នៃប្រឌិត និង
ការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ដែលក្នុងនោះគឺអគ្គមគ្គុទេសលោកប្រ
ធានហូជីមិញ។នេះជាជ័យជំនះរបស់កម្លាំងតស៊ូប្រឆាំងក្នុងទូទាំងប្រទេស ប្រជាជន
ទាំងមូលបានឯកភាពជាធ្លុងមួយ។       

សេចក្តីអំពាវនាវប្រទេសទាំងមូលប្រយុទ្ធប្រឆាំងដើម្បីសង្គ្រោះជាតិ - ảnh 2
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang

   បទពិសោធន៍ថ្លៃថ្នូដើម្បីជំរុញខ្លាំងបុព្វហេតុផ្លាស់ប្តូរថ្មីលើគ្រប់វិស័យ ព្រមៗគ្នា

        បទសរសេរនេះបានអះអាងនូវមេរៀន ស្ដីអំពីការពង្រីកកម្លាំងក្នុងទូទាំងប្រទេស
 ហើយតំលៃនេះនៅគង់វង្សពីមុននេះដល់នាបច្ចុប្បន្ន។ ក្នុងបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ ការពាររឹងមាំមាតុប្រទេសវៀតណាមសង្គម
និយម បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ត្រូវ​ពង្រីកស្មារតីខាង
នយោបាយបន្តជំរុញខ្លាំងនៅលើគ្រប់វិស័យ ព្រមៗគ្នាជាមួយ​បុព្វហេតុផ្លាស់ប្តូរថ្មី។ 
ពង្រឹងនិងពង្រីកកម្លាំងសាមគ្គីភាពជាតិរួមជាមួយកម្លាំង​សម័យកាល បង្កើតឡើង
កម្លាំងពលំខ្លាំងក្លា។ 

          ក្នុងបទសរសេរនេះ​ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់​ទៅលើ
សារៈសំខាន់របស់ការដាក់ផលប្រយោជន៍ជាតិលើអ្វីៗទាំងអស់ លើកកំពស់ទង់​សន្តិ
ភាព សមស្របជាមួយផលប្រយោនជ៍រួមរបស់មនុស្សលោក។ ជំរុញទំនាក់​ទំនងសហ
ប្រតិបត្តិការអន្តររជាតិកាន់តែស៊ីជំរៅ និងជាក់ស្ដែងដោយផ្អែកទៅ​លើច្បាប់អន្តរជាតិ។ 

          បទសរសេរនេះ បានអះអាងនិងរំលឹកឡើងវិញស្មារតី ប្រទេសទាំងមូល​ប្រយុទ្ធ
ប្រឆាំងមោទនភាព ជឿជាក់ទៅលើការដឹកនាំរបស់បក្ស ។ បក្សទាំងមូល ប្រជាជន
ទាំងមូល និងកងទ័ពទាំងមូល លើកកំពស់ស្មារតីស្នេហារជាតិ ក្តាប់ជាប់ឱកាស អនុ
វត្តជោគជ័យបុព្វហេតុផ្លាស់ប្តូរថ្មីនិង ជំរុញខ្លាំងបុព្វហេតុបដិវត្តន៍របស់​ប្រទេសជាតិ​ឡើងកំរិតថ្មី​៕


ប្រតិកម្មទៅវិញ

ផ្សេងៗ