សញ្ញាវិជ្ជមានក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ

(VOVWORLD) - នាព្រឹកថ្ងៃទី២៥ មិថុនា នៅរដ្ឋធានីហាណូយ បានប្រារព្ធសន្និសីទ ទូទាំង ប្រទេសអំពីការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។ សន្និសីទនេះប្រព្រឹត្តទៅ ក្រោយរយៈពេលមួយ ដែលការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនៅវៀតណាម ត្រូវបានជំរុញយ៉ាងខ្លាំងក្លា ហើយដណ្ដើមបានលទ្ធផលវិជ្ជមានជាច្រើន។
សញ្ញាវិជ្ជមានក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ - ảnh 1ប្រជាជនជឿទុកចិត្តទៅលើបុព្វហេតុប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្រោមការដឹកនាំរបស់បក្ស (រូបថត៖ baoangiang)

ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនៅវៀតណាមត្រូវបានអនុវត្តន៍តាំងពីយូរណាស់មកហើយ ប៉ុន្តែចាប់ពីមហាសន្និបាតបក្សលើកទី១២ គឺការងារនេះត្រូវបានជំរុញយ៉ាងខ្លាំងក្លាដោយគោលជំហចលនាកម្លាំងពលំរបស់ប្រជាជនទាំងមូល ប្រព័ន្ធនយោបាយទាំងមូលនិងសង្គមទាំងមូល។

        ក្នុងឆ្នាំ២០១៦ ឆ្នាំ២០១៧ និងឆមាសទីមួយឆ្នាំ២០១៨ វៀតណាមបានដោះស្រាយរឿងក្ដីអំពើពុករលួយចំនួន៥២រឿង និងករណីចំនួន៣៣ ក្នុងនោះមានរឿងក្ដីដ៏ធ្ងន់ធ្ងរដែរ។ តួរលេខនេះបានសរឲ្យឃើញនូវការប្ដេជ្ញាចិត្តខាងនយោបាយដ៏ធំមួយរបស់បក្សនិងរដ្ឋ។

        រាល់លទ្ធផលដ៏វិជ្ជមាន

        ក្រោយពីសន្និសិទទូទាំងប្រទេសអំពីការងារប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០១៤មក ពិសេសគឺក្រោយពីមហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាមមកការងារប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវបានបញ្ជាណែនាំឲ្យអនុវត្តន៍យ៉ាងខ្លាំងក្លា ហើយមានការបោះជំហានធំមួយ។

        ការកំណត់របស់បក្សនិងច្បាប់របស់រដ្ឋជាច្រើន ត្រូវបានចេញផ្សាយសំដៅបង្កើនការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយនិងប្រយុទ្ធប្រឆាំងអំពើពុករលួយ។ រឿងក្ដីអំពើពុករលួយដ៏ធ្ងន់ធ្ងរនិងស្មុគស្មាញពិសេស ត្រូវបានរកឃើញ ស៊ើបអង្កេត ផ្ដន្ទាទោស និងកាត់ទោសយ៉ាងត្រឹមត្រូវតាមច្បាប់។ ដោយហេតុនេះ ទើបទទួលបានការគាំទ្រ ការវាយតំលៃខ្ពស់ពីប្រជាជន និងការទទួលស្គាល់របស់អង្គការអន្តរជាតិនានា។ លោក Nguyen Xuan Hong ពលរដ្ឋមួយនាក់នៅទីក្រុង Hai Phongបានវាយតំលៃថា៖

        “នាពេលកន្លងទៅ ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយត្រូវបានអនុវត្តន៍យ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាព។ ខ្ញុំបាទផ្ទាល់គឺជឿទុកចិត្តទៅលើការដឹកនាំរបស់បក្ស ពិសេសគឺការដែអគ្គលេខាបក្សលោក Nguyen PhuTrongបានប្ដេជ្ញាចិត្តកាត់ទោសករណីអំពើពុករលួយដ៏ធ្ងន់ធ្ងរដូចជាលោក Dinh La Thang និងលោក Trinh Xuan Thanh”។

សញ្ញាវិជ្ជមានក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ - ảnh 2សាស្ត្រាចារ្យ Hoang Chi Bao អតីតសមាជិកក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹម

        រាល់លទ្ធផលដែលសម្រេចបានក្នុងការងារបង្ការប្រឆាំងអំពើពុករលួយបានជះឥទ្ធិពលយ៉ាងខ្លាំងក្លា ហើយរួមចំណែករាំងស្កាត់ភាពអាក្រក់អំពីអំពើពុករលួយ ដើម្បីធ្វើឲ្យស្អាតស្អំនូវក្បាល់ម៉ាស៊ីនរបស់បក្ស រដ្ឋនិយាយដោយឡែកនិងប្រព័ន្ធនយោបាយនិយាយរួម។ សាស្ត្រាចារ្យ Hoang Chi Bao អតីតសមាជិកក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹម បានសង្កត់ធ្ងន់ថា៖

        “ពេលនៅរស់ លោកប្រធានហូជីមិញផ្តោតសំខាន់ទៅលើការងារបង្ការប្រឆាំងអំពើពុករលួយជានិច្ច។ ចំពោះបក្សបដិវត្តន៍កាន់អំណាចមួយ គ្រោះអាសន្នធំបំផុតគឺគ្រោះអាសន្នឃ្លាតពីប្រជាជន ឃ្លាតពីស្ថានភាពជាក់ស្ដែង ហើយចេញផ្សាយសេចក្ដីសម្រេចដែលមិនសមស្របជាមួយប្រជាជន។ បក្សមានភាពស្មោះត្រង់ទើបរឹងមាំបាន ហើយនោះគឺជាលក្ខខ័ណ្ឌនៃសីលធម៌បដិវត្តន៍”។

        បន្តបុព្វហេតុប្រយុទ្ធប្រឆាំងអំពើពុករលួយ

        សន្និសីទទូទាំងប្រទេសអំពីការងារប្រយុទ្ធប្រឆាំងអំពើពុករលួយដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ គឺជាឱកាសដើម្បីស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ កំណត់ច្បាស់នូវកំហិតនិងបញ្ហានៅសេសសល់ក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ពីនោះដាក់ចេញទិសដៅ ភារកិច្ច និងដំណោះស្រាយសំខាន់ៗ។

        រាល់លទ្ធផលដែលសម្រេចបានក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនាពេលកន្លងទៅ បានអះអាងយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តរបស់បក្ស រដ្ឋអំពីការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។ លទ្ធផលទាំងនេះ មិនត្រឹមតែពង្រឹងនិងពង្រីកនូវជំនឿទុកចិត្តរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្លាំងចលករថ្មី ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវភារកិច្ចទាំងអស់ក៏ដូចជាបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ