សញ្ញាសម្គាល់ថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាម - ហូឡង់

(VOVWORLD) -នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់ លោក Mark Rutte បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc។ 
សញ្ញាសម្គាល់ថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាម - ហូឡង់ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់ លោក Mark Rutte (រូបថត៖ VGP/Quang Hiếu)

ដំណើរទស្សនកិច្ចនេះទទួលបានលទ្ធផលដ៏សំខាន់ៗ ជាពិសេស ភាគីទាំងពីរបានលើកកម្ពស់ទំនាក់ទំនងឡើងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាផ្លូវការ។ សញ្ញាសម្គាល់ដ៏សំខាន់នេះបានបើកដំណាក់កាលសហប្រតិបត្តិការរវាងវៀតណាម និងហូឡង់ប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែងថែមទៀត។

វៀតណាម និងហូឡង់បានបង្កើតទំនាក់ទំនងការទូតតាំងពីរឆ្នាំ ១៩៧៣។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះហូឡង់បានចាត់ទុកវៀតណាមជាដៃគូអាទិភាព ហើយគោលនយោបាយជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមទទួលបានការគាំទ្រ និងឯកភាពគ្នាខ្ពស់ពីសំណាក់មជ្ឈដ្ឋានអ្នកនយោបាយ ក៏ដូចជាសហគមន៍ធុរកិច្ចហូឡង់ផងដែរ។ ទំនាក់ទំនងរវាងវៀតណាម និងហូឡង់គឺជាគូរូនៃទំនាក់ទំនងស្វាហាប់ និងប្រកបដោយប្រសិទ្ធភាពរវាងវៀតណាម និងប្រទេសមួយនៅទ្វីបអឺរ៉ុប។

គ្រឹះស្ថានដ៏ល្អប្រសើរ ដើម្បីលើកកម្ពស់ទំនាក់ទំនង

ទោះបីជាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutteបានប្រព្រឹត្តទៅក្នុងរយៈពេល ១ ថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែមានសកម្មភាពជាច្រើន។ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម ភាគីទាំងពីរសុទ្ធតែបានអះអាងនូវការជឿទុកចិត្តនយោបាយគឺជាមូលដ្ឋានគ្រឹះ ដើម្បីនាំទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងហូឡង់អភិវឌ្ឍន៍យ៉ាងទូលំទូលាយ ប្រកបដោយប្រសិទ្ធភាពនារយៈពេលកន្លងទៅ។ ក្នុងនោះ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងហូឡង់ស្ដីពីការបន្សាំនឹងបម្រែបបម្រួលអាកាសធាតុ និងការគ្រប់គ្រងទឹក រួមទាំងភាពជាដៃគូយុទ្ធសាស្ត្រអំពីកសិកម្មដោយចីរភាព និងសន្តិសុខស្បៀងអាហារ គឺជាយន្តការ នឹងបន្តជាសសរទ្រូងដ៏សំខាន់នៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងហូឡង់នាពេលខាងមុខ។

ទាំងវៀតណាមនិងហូឡង់ គឺសុទ្ធតែមានភាពស្រដៀងគ្នា ពោលគឺ ត្រូវប្រឈមនឹងរាល់ការសាកល្បងអំពីការបន្សាំនឹងបម្រែបម្រួលអាកាសធាតុ។ ស្ថានភាពជ្រាបចូលទឹកប្រៃ ការបាក់ស្រុតដី និងរាល់ការលំបាក់ក្នុងការគ្រប់គ្រង និងប្រើប្រាស់ប្រភពទឹកប្រកបដោយប្រសិទ្ធភាព បាននឹងកំពុងជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដោយចីរភាពនៃប្រទេសនីមួយៗ។  ដំណើរទស្សនកិច្ចនេះគឺជាឱកាសសម្រាប់ហូឡង់ជួយឧបត្ថម្ភ និងចែករំលែក
បទពិសោធន៍ជាមួយវៀតណាមអំពីបញ្ហាទាំងនេះផងដែរ។

លើសពីនេះទៀត ភាគីទាំងពីរបានអនុវត្តន៍ជាក់ស្ដែងលើគ្រប់វិស័យសហប្រតិបត្តិការ ជាពិសេសគឺការអភិវឌ្ឍតំបន់វាលសណ្ដទន្លេ Cuu Long ដោយចីរភាព ឯកភាពគ្នាពង្រីករាល់សមិទ្ធផលនៃភាពជាដៃគូយុទ្ធសាស្ត្រអំពីកសិកម្មដោយចីរភាព និងសន្តិសុខស្បៀងអាហារ ព្រមទាំងអនុវត្តន៍កម្មវិធីសហប្រតិបត្តិការដោយផ្អែកលើអាទិភាព និងប្រៀបខ្លាំងរបស់ប្រទេសទាំងពីរជាដើម។

បើកជំពូកថ្មីក្នុងទំនាក់ទំនងទ្វេភាគី

មូលដ្ឋានគ្រឹះនៃទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនារយៈពេលកន្លងទៅ គឺជាមូលដ្ឋានសម្រាប់វៀតណាម និងហូឡង់លើកកម្ពស់ទំនាក់ទំនង។ នៅក្នុងសន្និសីទសារព័ត៌មានរួមរវាងលោកនាយករដ្ឋមន្ត្រីទាំងពីររូបកាលពីថ្ងៃទី ៩ ខែមេសានោះ នាយករដ្ឋមន្ត្រីហូឡង់ Mark Rutte បានសង្កត់ធ្ងន់ថារវាងវៀតណាមនិងហូឡង់មានភាពប្រហាក់ប្រហែលគ្នាជាច្រើន។ ប្រទេសទាំងពីរសុទ្ធតែស្ថិតនៅទីតាំងយុទ្ធសាស្រ្តនៅទ្វីបទាំងពីរ ដោយមានតំបន់រាលសណ្ដទន្លេ។ វៀតណាម និងហូឡង់គឺជាប្រទេសដែលមានខឿនកសិកម្មក៏រឹងមាំ ដោយផ្នែកកសិកម្មដើរតួនាទីដ៏សំខាន់ក្នុងការនាំចេញ។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះរួមក្នុងទំនាក់ទំនងទ្វេភាគី ដោយជំរុញឲ្យប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមស្ដីពីការលើកកំពស់ទំនាក់
ទំនងឡើងជាភាពជាដៃគូយុទ្ធសាស្ត្រ។

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីហូឡង់លើកនេះ គឹជាព្រឹត្តិការណ៍ដ៏សំខាន់ ដោយគូសសម្គាល់ការបោះជំហានអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងទ្វេភាគី។ ព្រឹត្តិការណ៍នេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បានផ្លាស់ប្ដូរវិធានការរឹតបន្តឹងទំនាក់ទំនងនយោបាយ ការទូត បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ដំណើរទស្សនកិច្ចនេះ គឺមានអត្ថន័យដ៏សែនសំខាន់ ដោយបានប្រព្រឹត្តិទៅចំទៅនឹងឱកាសរំលឹកខួបលើកទី ៤៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងហូឡង់ (ថ្ងៃទី ៩ ខែមេសា ឆ្នាំ ១៩៧៣ - ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៩ )។ មុនពេលចាកចេញពីប្រទេសវៀតណាម នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានថ្លែងទៅកាន់ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc រួមទាំងប្រព័ន្ធផ្សព្វផ្សាយនានាថា ប្រជាជនវៀតណាម មានមិត្តភក្តិមួយ រូបនៅអឺរ៉ុប។ ពាក្យពេចន៍នេះគឺជាសក្ខីភាពនៃទំនាក់ទំនងជិតស្និទ្ធ ការជឿទុកចិត្តខាងនយោបាយរបស់ហូឡង់ចំពោះវៀតណាម ក៏ដូចជាបង្កើតការជឿទុកចិត្តសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ