សេដ្ឋកិច្ចឯកជនជាកំលាំងចលករដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ


សេដ្ឋកិច្ចឯកជនជាកំលាំងចលករដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1
សេចក្តីព្រាងឯកសារមហាសន្និបាតលើកទី១២របស់បក្ស៖ សេដ្ឋកិច្ចឯកជនជាកំលាំងចលករដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ


        Vovworld-ប្លុកអង្គភាពអាជីវកម្មឯកជនដោយមានកំលាំងពលករ៥១%នៃ​
ទូទាំងប្រទេសជាតិត្រូវបានចាត់ទុកជាកំលាំងចលករសំខាន់មួយដើម្បីជំរុញ
​កំណើនសេដ្ឋកិច្ចក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ ជារៀងរាល់ឆ្នាំមណ្ឌលនេះបានរួម
​ចំណែកគួរឲ្យកត់សម្គាល់ក្នុងការប្រមូលថវិការរដ្ឋបង្កើនការនាំចេញដំណោះ
​ស្រាយប្រកបដោយប្រសិទ្ធិភាពបញ្ហាសង្គមដូចជាបង្កើតការងារធ្វើកាត់បន្ថយ​
ភាពក្រីក្រ។

រួមចំណែកដ៏ធំធេងក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ

អង្គភាពអាជីវកម្មឯកជនប្រមាណ៥សែនអង្គភាពរបស់វៀតណាមកំពុង
បង្កើតការងារធ្វើសំរាប់ពលករប្រមាណ១,២នាក់ រួមចណែក៤០%នៃផលិតផល
ក្នុង​ស្រុក​សរុប។ លោក Huynh Nghia Thien អគ្គនាយករងក្រុមហ៊ុនភាគហ៊ុនដែក
ថែប Vina One ខេត្ត Long An បានចាត់ទុកថា៖

“បក្សនិងរដ្ឋបានមានគោលនយោបាយជាច្រើនដើម្បីជំរុញការអភិវឌ្ឍន៍នៃ
សេដ្ឋកិច្ចឯកជន។ បណ្ដាអង្គភាពអាជីវកម្មក្នុងប្រទេសកាន់តែក្លាយទៅជាសកម្ម
​ច្នៃប្រឌិត រួមគ្នាសាមគ្គីភាពដោយការណែនាំរបស់បក្សរដ្ឋាភិបាលរដ្ឋ។ ហេតុនេះ​
ហើយអង្គភាពអាជីវកម្មបានបង្កើតផលិតផលល្អបំរើឲ្យកំណើនសេដ្ឋកិច្ចក៏ដូចជា
នាំចេញមុខទំនិញជាច្រើនទៅប្រទេសនានាលើពិភពលោក។”

        យល់ព្រមនឹងសេចក្តីព្រាងឯកសារមហាសន្និបាតបក្សទូទាំងប្រទេសលើកទី
១២ ដោយចាត់ទុកមណ្ឌលសេដ្ឋកិច្ចឯកជនជាកំលាំងចលករជំរុញបុព្វហេតុ​នៃការ
ផ្លាស់ប្តូរ​ថ្មី លោក Tran Anh Vuong អនុប្រធានសមាគមអង្គភាពអាជីវកម្ម​វ័យ​ក្មេង
វៀតណាមបានសង្កត់ធ្ងន់ថា៖

        “មហាសន្និបាតជាច្រើនមុននេះបាននិយាយដល់សេដ្ឋកិច្ចឯកជននិងអាច
​និយាយបានថា សេដ្ឋកិច្ចឯកជនត្រូវបានអះអាងជាកំលាំងចលករ។ ពីព្រោះនៅ
​កន្លែងណាក៏ដោយ ខឿនសេដ្ឋកិច្ចទីផ្សារបានបង្ហាញថា ត្រឹមតែមានការអភិវឌ្ឍន៍​
សេដ្ឋកិច្ចឯកជនគឺសេដ្ឋកិច្ចរួមនៃប្រទេសជាតិទើបអភិវឌ្ឍន៍បាន សេដ្ឋកិច្ចឯកជន​
មិន​ត្រឹមតែជាកំលាំងចលករប៉ុណ្ណោះ ថែមទាំងជាប្រការសំខាន់បំផុតដើម្បី​អភិវឌ្ឍន៍​
សេដ្ឋកិច្ច។”

សេដ្ឋកិច្ចឯកជនមានតួនាទីកំលាំងចលករ

        ទោះបីជាស្រូបយកបរិមាណដ៏ធំធេង​ប៉ុន្តែអង្គភាពអាជីវកម្មនានានៃមណ្ឌល​
សេដ្ឋកិច្ច​ឯកជនភាគច្រើនតែជាមធ្យមនិងតូច សមត្ថភាពប្រកួតប្រជែងទាប
ផលិតផល​​មានគុណភាពមិនទាន់ខ្ពស់ឡើយ។ ដើម្បីបង្កលក្ខណៈសំរាប់មណ្ឌល
​នេះ​អភិវឌ្ឍន៍ថែមទៀត លោក Nguyen Van De ប្រធានសមាគមអង្គភាព​អាជីវកម្ម
ខេត្ត Thanh Hoa បានចាត់ទុកថា៖

        “ខ្ញុំស្នើរសេចក្តីព្រាងឯកសារមហាសន្និបាតបក្សលើកទី១២កំណត់ច្បាស់​នូវ
សារៈ​សំខាន់នៃគោលការណ៍គោលនយោបាយចំពោះអង្គភាពអាជីវកម្មឯកជន​ក្នុង
ខឿន​សេដ្ឋកិច្ចទីផ្សារ។ ខណៈកសាងគោលនយោបាយមិនត្រឹមតែក្នុងក្រប​ខ័ណ្ឌ
ក្រសួង​ផ្នែក​នានាប៉ុណ្ណោះទេ​ ថែមទាំងត្រូវមានការចូលរួមរបស់អង្គការ​សមាគមទាក់
ទិននិង​អង្គភាព​​​អាជីវកម្មនានាទៀតផង។”

        តំណាងឲ្យសហគមន៍អង្គភាពអាជីវកម្មលោក Vu Tien Loc ប្រធានសភា
​ពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានចាត់ទុកថា៖

        “ត្រូវអះអាងតួនាទីកំលាំងចលករនៃមណ្ឌលសេដ្ឋកិច្ចឯកជន ពីព្រោះ​មណ្ឌល
​សេដ្ឋកិច្ចឯកជនជាមណ្ឌលរបស់ប្រជាជនទាំងមូល។ ត្រូវជឿជាក់ទៅលើ​ប្រជាជន
ជឿជាក់ទៅ​លើបុព្វហេតុធ្វើសេដ្ឋកិច្ចរបស់ប្រជាជន។ រដ្ឋចូរដើរតួនាទី​បង្កើតជួយ
​ឧបត្ថម្ភ​​និងដើរតួនាទីជានៅខាងក្រោយដ៏រឹងមាំរបស់ប្រជាជនសំរាប់​បុព្វហេតុរកស៊ី
​សេដ្ឋកិច្ចរបស់ប្រជាជនទាំងមូល។”

        អង្គភាពអាជីវកម្មជាកំលាំងស្នូលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។​ បក្សនិងរដ្ឋ​
បាន​ខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីកែលំអរបរិយាកាសវិនិយោគអាជីវកម្ម
ដើម្បីអង្គភាពអាជីវកម្មនិយាយរួមនិងអង្គភាពអាជីវកម្មនិយាយដោយឡែក​អភិវឌ្ឍន៍។
បន្ត​គោរព​តួនាទីរបស់មណ្ឌលសេដ្ឋកិច្ចឯកជនដូចជាក្នុងសេចក្តីព្រាង​ឯកសារ​
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២នឹងបង្កើតកំលាំងចលករដើម្បី
មណ្ឌលសេដ្ឋកិច្ចនេះបន្តអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ