សេដ្ធកិច្ចវៀតណាមបានឆ្លងផុតពីវិប័ត្តនិងកំពុងអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ

តាមឧបនាយករដ្ធមន្ត្រី Hoang Trung Hai ថាក្នុងកាលៈទេសៈវិប័ត្តសេដ្ធកិច្ច
សកល វៀតណាមបានអនុវត្តដ៏ជោគជ័យរាល់ក្រុមដំណោះស្រាយអំពី
សេដ្ធកិច្ច កែប្រែ គោល ដៅពីកំណើនទៅទប់ស្កាត់អតិផរណា ស្ថិរភាព
ម៉ាក្រូសេដ្ធកិច្ច និងធានា សុខុមាលភាពសង្គម។

“វៀតណាមសុទិដ្ធិនិយមអំពីយថាទស្សអភិវឌ្ឍន៍សេដ្ធកិច្ចរបស់ខ្លួន។
វៀតណាម នឹង ខំប្រឹងប្រែងអនុវត្តគោលនយោបាយកំណែទំរង់ ផ្លាស់
ប្ដូរថ្មីខឿនសេដ្ធកិច្ច ពិសេសគឺកំណែទំរង់រដ្ធបាល អភិវឌ្ឃន៍ប្រភពធន
ធានមនុស្សជាដើម។ វៀតណាម នឹងជំរុញការរៀបចំឡើងវិញរចនា
សម្ព័ន្ធខឿនសេដ្ធកិច្ច។ យើងខ្ញុំបានកំណត់ឆ្នាំ ២០១២គឺជាឆ្នាំគន្លឹៈសំរាប់
ការរៀបចំឡើងវិញខឿនសេដ្ធកិច្ចជាមួយផ្នែកសំខាន់ ចំនួន៣គឺ រៀបចំ ឡើងវិញរចនាសម្ព័ន្ធវិនិយោគ ហិរញ្ញវត្ថុធនាគារ អង្គភាពអាជីវកម្ម
ពិសេសគឺអង្គភាពអាជីវកម្មរដ្ធ។ ទី៣គឺប្រមូលផ្ដុំប្រភពកំលាំងសុក្រិដ្ធ
យន្តការទីផ្សារ បង្កើតបរិយាកាសប្រគួតប្រជែងយុត្តិធម៍ បង្កបរិយាកាស
បើកទូលាយជាងសំរាប់ អភិវឌ្ឍន៍សេដ្ធកិច្ច។”

ឧបនាយករដ្ធមន្ត្រី Hoang Trung Hai បាន អៈអាងថា រដ្ធាភិបាលនឹងបន្តរក្សា
ការសន្ទនាជាប្រចាំជាមួយសហគមអង្គភាពអាជីវកម្មដើម្បីប្រមូលមតិនិង
មានការកែប្រែគោលនយោបាយសមស្របនឹងផលប្រយោជន៍អភិវឌ្ឍន៍នៃ
ប្រទេសជាតិនិងផលប្រយោជន៍សមស្របនៃវិនិយោគិននិងសហគមអង្គភាព
អាជិវកម្ម។ ទន្ទឹមនឹងនោះរដ្ធាភិបាលក៏អៈអាងនឹងអនុវត្តរាល់គោលនយោបាយ និងកសាងក្របខ័ណ្ឌ ច្បាប់សំដៅធានាផលប្រយោជន៍របស់ អង្គភាពអាជីវកម្ម និងបង្កលក្ខណៈដើម្បីអង្គភាពអាជីវកម្មរកស៊ីយូរអង្វែងនិងជោគជ័យនៅវៀត
ណាម។ ឧបនាយករដ្ធមន្ត្រី Hoang Trung Hai បាន ថ្លែងថា៖

ក្នុងបណ្ដាដំណោះស្រាយដែលរដ្ឋាភិបាលវៀតណាមអនុវត្តន៏ក្នុងរយះ
ពេលខាងមុខមិនអាចខ្វះបានការចូលរួមរបស់សហគមអង្គភាពអាជីវកម្ម 
ពិសេសគឺបណ្ដាអង្គភាពអាជីវកម្មមានតុនវិនិយោគពីបរទេស។ រដ្ឋបាល
ក៏មិនយកកំណើនជាគោលដៅអាទិភាពទេ  ពីព្រោះ ស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ចគឺបង្កើតបរិស្ថានស្ថិរភាពអោយបណ្ដាអង្គភាពអាជីវកម្មធ្វើ សកម្មភាពមានប្រសិទ្ធភាព។ 

       ឆ្លើយការជំពាក់ជំពិនរបស់បណ្ដាអ្នកដំនាង អំពីការវត្តមានរបស់អង្គភាព អាជីវកម្មរដ្ឋក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចវៀតណាមអាចធ្វើអោយកាត់បន្ថយ ប្រសិទ្ធភាពរបស់ខឿនសេដ្ឋកិច្ចឬទេ? និងវៀតណាមមានផែនការអ្វី ក្នុងការ រៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក 
Hoang Trung Hai បានអោយដឹងថា៖ នាបច្ចុប្បន្ន  វៀតណាមកំពុងមានអង្គភាព អាជីវកម្មរដ្ឋចំនួន ១ ០០០ អង្គភាព និងរដ្ឋាភិបាលកំពុងមានផែនការ
ភាគហ៊ុនផាវូបនីយកម្ម និងរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋ ដើម្បីកាត់
បន្ថយចុះ ៦៥០ អង្គភាពអាជីវកម្មរដ្ឋ នាឆ្នាំ ២០១២។ ៖

 

TSCT ONG HAI 3

       អាចនិយាយអំពីបណ្ដាបមេរៀនក្នុងប៉ុន្មានឆ្នាំកន្លងទៅ បានជួយ
វៀតណាមមានការយកដឹងច្បាស់លាស់ជាងអំពីការរៀបចំរចនា
សម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ។ ខឿនសេដ្ឋកិច្ចនឹងមិនអភិវឌ្ឈន៏ 
ប្រសិនបើអង្គភាពអាជីវកម្មរដ្ឋមិនលើកកំពស់សមិទ្ធភាពប្រកួតប្រជែង
របស់ខ្លួន។ នាបច្ចុប្បន្ន សមិទ្ធភាពប្រកួតប្រជែងរបស់អង្គភាពអាជីវកម្ម
វៀតណាមនៅទាប រួមទាំងអង្គភាពអាជីវកម្មរដ្ឋ និង អង្គភាពអាជីវកម្ម
ឯកជន។ ក្នុងរយះពេលកន្លងទៅ គោលនយោបាយ និងបណ្ដាដំណោះ
ស្រាយដែលរដ្ឋាភិបាលដាក់ចេញ សំដែងនូវសមភាព មិនមានការ
លំអៀងណារវាងអង្គភាពអាជីវកម្មរដ្ឋជាមួយអង្គភាពអាជីវកម្មឯកជន
ទេ។

       ក៏ក្នុងសន្និសិទ្ធលើកនេះដែរ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai រួមជាមួយ ដំណាងនានារបស់បណ្ដាក្រសួង ផ្នែក បានឆ្លើយសំនួរចាច្រើន ការជំពាក់ជំពិន
របស់បណ្ដាវិនិយោគិន បណ្ដាអង្គភាពអាជិវរក្នុងនិងក្រៅប្រទេស ក៏ដូចជា
អធិប្បាយអំពីទឹសដៅអភិវឌ្ឈន៏របស់ផ្នែកសេដ្ឋកិច្ចវៀតណាម។ តាមបណ្ដាអ្នក
ដំណាងអន្តរជាតិថា៖ វៀតណាមនៅមានសក្តានុភាពចាច្រើនដើម្បី
អភិវឌញឈន៏។ ក្នុងរយះពេលខាងមុខនេះ ប្រសិនបើ ពង្រីកបាន វៀតណាមអាច
ទទួលបានគោលដៅកំណើនពី ៧-៨% /ឆ្នាំ ក្លាយទៅជាប្រទេសឧស្សាហកម្ម តាម
ទឹសទំនើបនាឆ្នាំ ២០២០ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ