ស្ថានភាពពិបាកក្នុងផ្នែកចារកម្មអាមេរិក។

ស្ថានភាពពិបាកក្នុងផ្នែកចារកម្មអាមេរិក។ - ảnh 1
អតីតបុគ្គលិកនាយកដ្ឋានចារកម្មមជ្ឈឹមអាមេរិក (CIA) Edward Snowden (AP)


        VOV-ករណីបានចាប់ផ្ដើមពីថ្ងៃទី៦មិថុនា កាសែតប្រៃសណី​វ៉ាស៊ីងតោន
​(អាមេរិក) និង Guadian (អង់គ្លេស៍)​ចុះផ្សាយព័ត៌មានរបស់​ Edward Snowden
ដែលថាពីយូរមក រដ្ឋាភិបាលអាមេរិកបានប្រមូលផ្ដុំដោយសំងាត់បរិមាណ​ទិន្នន័យដោយឡែករបស់អ្នកប្រើប្រាស់ Internet។ តាមនោះ កម្មវិធីដែលមាន​
ឈ្មោះ​សម្ងាត់ថា​ PRISM ពោលខាងលើត្រូវបានទីភ្នាក់ងារសើបការណ៍អង្កេត
សហរដ្ឋ​អាមេរិកនិងទីភ្នាក់ងារសន្តិសុខជាតិអាមេរិកក្នុងអំឡុង៦ឆ្នាំកន្លង​មក បានលួចយកព័ត៌មានដោយផ្ទាល់ពីម៉ាស៊ីនមេរបស់បណ្ដាក្រុមហ៊ុន​ Internet ធំៗ ដើម្បីស្វែងរកទិន្នន័យសំបុត្រអេលិចត្រូនិក​ file video រូបភាពសម្លេងនិងឯកសារ​ផ្សេងៗរបស់អ្នកប្រើប្រាស់​ Internet។ មិនចប់តែប៉ុណ្ណោះ ក្នុងពេលដែលស្នាក់នៅ​
Hong Kong (ចិន) Edward Snowden បានឲ្យដឹងថា បណ្ដាចារបុរសអាមេរិកបាន
វាយ​ប្រហារលើបណ្ដាញ់ព័ត៌មានរបស់មហាវិទ្យាល័យ Tsinghua ល្បីឈ្មោះនៅ
ប៉េកាំង ជាកន្លែងដែលដាក់ម៉ាស៊ីនមេ១ក្នុងចំណោមម៉ាស៊ីនមេតភ្ជាប់ internet នៅ​ចិននិងប្រព័ន្ធម៉ាស៊ីនមេរបស់ទីស្ដីការ Pacnet នៅ Hong Kong ជាសម្ព័ន្ធក្រុមហ៊ុន
​ដំណើរការបណ្ដាញ់ Internet ធំបំផុតនោដំបន់អាស៊ី-ប៉ាស៊ីហ្វិក។

        ក្រោយពីការធ្វើឲ្យបែកការរបស់ Edward Snowden​ បណ្ដាមន្ត្រីសន្តិសុខស្នូល​របស់អាមេរិកបាននិយាយថា​កម្មវិធីសម្ងាត់ពោលខាងលើបានជួយរកឃើញនិង​ទប់ស្កាត់ផែនការវាយប្រហារភេរវកម្មជាង៥០ តម្រង់ទៅលើអាមេរិកនិងបណ្ដា​គោលដៅរបស់អាមេរិកលើពិភពលោកបន្ទាប់ពីការវាយប្រហារភេរវកម្មនាថ្ងៃទី
១១កញ្ញាឆ្នាំ២០០១មក។ ប្រធានាធិបតីអាមេរិក​Barack Obama បានអំពាវនាវឲ្យ
ប្រជាជន​ត្រូវ​ជ្រើសរើសរវាងចរិតលក្ខណៈសម្ងាត់និងសន្តិសុខជាតិ។

        ប៉ុន្តែ ប្រការដែលធ្វើឲ្យបណ្ដាទីភ្នាក់ងារព្រួយបារម្មណ៍ខ្លាំងគឺគេមិនដឹង
ច្បាស់ថា÷ នាបច្ចប្បន្ន Edward Snowden កំពុង​កាន់ឯកសារសំងាត់ប៉ុន្មាន មាន
ចរិតលក្ខណះរស៊ើបខ្ពស់។ ពុំនោះសោតបណ្ដាស្ថាប័ននេះ នៅតែព្រួយបារម្មណ៍
ថា÷  Edward Snowden ​អាចប្រមូលផ្តុំបានចំនួន​ឯកសារ​ច្រើន​ជាងតួរលេខ ដែល
បណ្ដាស្ថាប័ននេះប៉ាន់ស្មាន និងទំនាក់ទំនងរវាង Edward Snowden ជាមួយអ្នក
បង្កើតគេរហទំព័រ​Wiki Leaks , Julian Assange ទៀតផង​។

        ដោយបណ្ដាគ្រោះអាសន្នទាំងនោះ អាចងាយយល់ថា÷​ហេតុអ្វីអាមេរិក​
ខំប្រឹង​ប្រែង​អនុវត្តវិធានការជាច្រើនដើម្បីរារាំងនិងដេញតាម Edward Snowden​ ក៏ដូចជាការលុបចោលលិខិតឆ្លងដែន និងតាមចាប់ឃុំខ្លួន អតីតចារករនេះ។

         ប៉ុន្តែប្រការទាំងនោះមិនងាយស្រួលដូចជាការគិតគូររបស់រដ្ឋាភិបាល
អាមេរិកទេ ពេលដែល វាបានបង្កភាពតានតឹង ក្នុងផ្ទៃក្នុងប្រទេសអាមេរិក
ប៉ុណ្ណោះទេ ថែមទាំង បណ្ដាលឡើងការប្រេះឆាក្នុងទំនាក់ទំនងរវាងអាមេរិក 
ជាមួយប្រទេសមួយចំនួន ដូចជា÷​រុស្ស៊ីនិងចិនទៀតផង។ នេះគឺជាប្រទេស 
ដែល Edward Snowden សុំ​ភៀសខ្លួន នៅប្រទេសទី៣។ រុស្ស៊ីនិងចិន សុទ្ធតែ
មិនចាប់ឃុំខ្លួននិងធ្វើបត្យាប័ន Edward Snowden  តាមសំណូមពររបស់អាមេរិក 
និងរួមគ្នាបដិសេធន៍ រាល់ការ​ចោទប្រកាន់របស់អាមេរិកដែលចែងថា÷​ប៉េកាំង
និងមូស្គូវមានទាក់ទិនដល់ការដែល ​Edward​​ Snowden ចាកចេញពីហុងកុង (ចិន)។ ករណីក៏បន្តកំលាំងឲ្យសេចក្តីប្រកាស​របស់​ចិនដែលនិយាយថា គេក៏ជាជនរង​
គ្រោះ​របស់​ hacker ដែរ។ មិនត្រឹមតែប៉ុណ្ណោះ​ទេ​​តាមមជ្ឈដ្ឋានអ្នកឃ្លាំមើលថា​ករណីនេះក៏នឹងគ្របដណ្ដប់ស្រមោលខ្មៅទៅ​លើយថា​ទស្សន៍សហប្រតិបត្តិការ
អំពី​បញ្ហាសន្តិសុខបណ្ដាញ់​Internet រវាងចិននិងអាមេរិក ដូចជាប្រធានាធិបតី
Obama និងប្រធានរដ្ឋចិន Xi Jinping ដែលបានឯកភាព។

        ចំពោះរុស្ស៊ីវិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បានអះអាងថា ប្រទេស
នេះមិនទាក់ទិនដល់ករណី​Snowden ចាកចេញពី​ Hong Kong (ចិន)ទេ។ មុន​នោះ
មន្ត្រីសិទ្ធិមនុស្សរុស្ស៊ី១រូបក៏បានអះអាងថា អាមេរិកគ្មានសិទ្ធិសំណូមពររុស្ស៊ី​ចាប់ឃុំខ្លួនរឺធ្វើប័ត្យាប័នមុខសញ្ញានេះឡើយ ដោយសារ Snowden មិនរំលោភ​
ច្បាប់​នៅរុស្ស៊ីក៏ដូចជារុស្ស៊ីមិនទទួលបានព័ត៌មានរបស់អង្គការប៉ូលីស្តប្រឆាំង​
បទ​ល្មើសអន្តរជាតិ​ (interpol) អំពីបទចាប់ឃុំខ្លួនពលរដ្ឋអាមេរិកណាមួយឡើយ។

        ជាច្បាស់ណាស់ថា​ករណីអតីតបុគ្គលិក CIA Edward Snowden បានជះឥទ្ធិពល​ដ៏ធ្ងន់ធ្ងរទៅលើរូបភាពរបស់ប្រទេសអាមេរិកនិងសឲ្យឃើញថា​អាមេរិក​បាន​ដើរ
ផ្ទុយនឹងសេចក្តីប្រកាសរិះគន់បណ្ដាប្រទេសអំពីរបស់ដែលហៅថារំលោភ​លើ
សិទ្ធិពលរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ