សន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែរ៖បញ្ហានុយក្លេអ៊ែរជាបញ្ហាក្តៅគគុកលើឧបទ្វីបកូរ៉េ

(VOVworld)-សន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែរលើកទី៤បានប្រារព្ធជាផ្លូវការនា
ថ្ងៃ ទី៣១មិនានៅរដ្ឋធានីវ៉ាស៊ីនតោនប្រទេសអាមេរិក។​ ប្រព្រឹត្តទៅក្នុងរយៈ ពេល
២ថ្ងៃ សន្និសីទនេះមានការចូលរួមរបស់ថ្នាក់ដឹកនាំលើទូទាំងពិភពលោក ចំនួន៥០
នាក់ដែលបានពិភាគ្សាលើការងារធានាសុវត្ថភាពសម្រាប់សម្ភារៈនុយក្លេអ៊ែរនៅ
មូលដ្ឋានបរមាណូលើទូទាំងពិភពលោកជាង១.០០០កន្លែង។ ប៉ុន្តែ បញ្ហាក្តៅគគុក
នៃសន្និសីទឆ្នាំនេះគឺបញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ក្នុងបរិបទភាព តានតឹងកំពុង ឡើងជណ្តើរនៅតំបន់នេះពីមួយថ្ងៃទៅមួយថ្ងៃ។

សន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែរ៖បញ្ហានុយក្លេអ៊ែរជាបញ្ហាក្តៅគគុកលើឧបទ្វីបកូរ៉េ - ảnh 1
រូបថតៈ​AFP/Getty Images

        សន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែរត្រូវបានរៀបចំ២ឆ្នាំម្តង ដោយមានការ ចូលរួមរបស់ថ្នាក់ដឹកនាំកំពូលលើពិភពលោក។ សន្និសីទដើរតួនាទីសំខាន់ ដោយ គោលដៅធានាសន្តិសុខសម្ភារៈនុយក្លេអ៊ែរនិងរាំងស្កាត់រាល់ការវាយប្រ
ហារនុយក្លេអ៊ែរ។

        ភាពតានតឹងកើនឡើងមុនការបើកសន្និសីទ

        មុនការបើកសន្និសីទនេះ​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបាន ឡើងសម្លេងដោយសំណូមរលុបចោលសន្នសីទនេះ ព្រមទាំងប្រកាសថានឹង អភិវឌ្ឍន៍នុយក្លេអ៊ែរប្រសិនបើអាមេរិកមិនដកចេញនូវគោលនយោបាយអមិត្ត តម្រង់ទៅលើព្យុងយ៉ាងនោះទេ។​តាមសេចក្តីប្រកាសជាផ្លូវការរបស់ព្យុងយ៉ាង
ដែលបាន ចុះផ្សាយតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមស.ប.ប.ក (KCNA) ថា
សន្និសីទលើក នេះគឺគ្រាន់តែស្វែងរកវិធានការរារាំង ស.ប.ប.ក បង្កើនសកម្ម
ភាពនុយក្លេអ៊ែរ តែប៉ុណ្ណោះ។​ក៏តាម KCNA  អាមេរិកនិងកូរ៉េខាងត្បូងនិងឆ្លៀត
យកឱកាសនេះធ្វើ ជាឧបករណ៍មួយសំដៅបង្កើនវិធានការដាក់ទណ្ឌកម្មទៅ
លើស.ប.ប.ក ស្វែងរក គុណវិបត្តិដើម្បីរិះគន់សិទ្ធិទាក់ទងផ្ទាល់ស្របច្បាប់ទៅ
លើអាវុធនុយក្លេអ៊ែររបស់ ប្រទេសនេះ។

        ដើម្បីបញ្ជាក់នូវសេចក្តីប្រកាសរបស់ខ្លួន  ស.ប.ប.ក បានបាញ់បង្ហោះកាំ ជ្រូចរយៈខ្លីមួយរម្មណីដ្ឋាន Wonsan ទៅកាន់សមុទ្រខាងកើតរបស់ប្រទេសនេះ។ រួមជាមួយសកម្មាភាពនេះ ព្រុងយ៉ាងក៏បានប្រកាសត្រៀមខ្លួនជាស្រេចអនុវត្ត ការវាយប្រហារនុយក្លេអ៊ែរមួយសំដៅរាំងស្កាត់ការគំរាមកំហែងពីភាគីអាមេរិក
និងសម្ព័ន្ធមិត្ត។

        ស្វែងរកការស្រុះចិត្តគំនិត្តសម្រាប់បញ្ហាក្តៅគគុករបស់អន្តរជាតិ

        ភាពតានតឹងកំពុងឡើងជណ្តើរគួរឲ្យវិលមុខនៅឧបទ្វីបកូរ៉េនាច្រើនសប្តាហ៍
មុននេះ ខណៈដែលប្រធានាធិបតី ស.ប.ប.ក លោក Kim Jong Un បានប្រកាស ជាបន្តបន្ទាប់នូវកាយវិការយោធាដោយការយវិការបង្ករឿង។​បន្ទាប់ពីការបាញ់សាក ល្បងនុយក្លេអ៊ែរនិងបាញ់បង្ហោះកាំជ្រូចរយៈឆ្ងាយនាខែមករានិងខែកុម្ភៈហើយ នៅ
ខែកុម្ភៈកន្លងទៅ ព្រុងយ៉ាងបន្តអនុវត្តការបាញ់បង្ហោះកាំជ្រូចរយៈខ្លីជាច្រើន​សារ។
​រួមជាមួយគ្នានោះ ព្រុងយ៉ាងបានគំរាមកំហែងដោយប្រើប្រាស់ពាក្យសំដីនិងកាយ
វិការរាល់ថ្ងៃវាយប្រហារសំដៅទៅលើអាមេរិកនិងកូរ៉េខាង ត្បូង ក៏ដូចជាបញ្ហាបង្ក
រឿងហេតុជាច្រើនទៀត។ ការបង្ករឿងហេតុនេះរបស់ចិន ត្រូវប្រឈមនឹងប្រតិកម្
មដ៏រឹងមាំពីប្រទេសជិតខាងកូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្ត អាមេរិក។ សេអ៊ូលនិងវ៉ាស៊ីន
តោន បានអនុវត្តវិធានការដាក់ទណ្ឌកម្មខ្លាំងបំផុត តាំងពីមុនមកតម្រង់ទៅលើព្រុង
យ៉ាងផងដែរ។

        ​​​​​​​​​​​​​​​​​​​ចំពោះមុខរាល់បំរ៉ែបំរួលកំពុងឡើងជណ្តើរយ៉ាងធ្ងន់ធ្ងរនោះ កម្មវិធីនុយក្លេ អ៊ែរលើឧបទ្វីបកូរ៉េពិតជាជាប្រធានបទក្តៅគគុកនៅសន្និសីទកំពូលសន្តិសុខ នុយ
ក្លេអ៊ែរលើកនេះ។​សាធារណមតិសង្ឃឹមថា ទោះបីជាមិនទាន់ទាញអូស ក្រុង ព្រុងយ៉ាងត្រឡប់មកតុចរចាវិញក៏ដោយ ប៉ុន្តែភាគីនានាអាចទទួលបានការស្រុះ ជិត្តគំនិតអំពីវិធានការដោះស្រាយភាពតានតឹងនៅឧបទ្វីបកូរ៉េនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ