សន្និសីទកំពូលអាស៊ីអឺរ៉ុប លើកទី៩(ASEM៩)ជាឱកាសមាសសំរាប់កិច្ច សហប្រតិបត្តិការ។

​​​​​​​​​​​​​​​​​​​​                     

សន្និសីទកំពូលអាស៊ីអឺរ៉ុប លើកទី៩(ASEM៩)ជាឱកាសមាសសំរាប់កិច្ច សហប្រតិបត្តិការ។  - ảnh 1
រូបថត: Internet

        Vovworld-ក្នុងកាលះទេសះវិបត្តិប្រាក់បំណុលក្នុងដំបន់ចាយប្រាក់អឺរ៉ូ
(Eurozone)ពុំទានបានធូស្រាលនោះ  ការដែលទ្វីបទាំង២បានខិតជិតគ្នាក្នុង
គោលដៅរួមបាននិងកំពុងជាសញ្ញាសកម្មសំរាប់គំនូសេដ្ឋកិច្ចមានព័ណ៏ខ្មៅ
ពីយូរណាស់មក។ដោយហេតុនេះវត្តមានរបស់ថ្នាក់ដឹកនាំអឺរ៉ុបជាច្រើនកុះករ
នៅសន្និសីទលើកនេះបានអះអាងប្រការ១គឺASEMជាវេទិការសំខាន់១ដើម្បី
ស្វែងរកឳកាសដោះស្រាយវិបត្តិប្រាក់បំណុលក៍ដូចជាបណ្តាការសាកល្បង
សកលនាបច្ចុប្បន្ននេះ។អធិប្បាយអំពីវ​ត្តមានគួរឲ្យចាប់អារម្មណ៍របស់អ្នក
ប្រមុខនៃបណ្តាប្រទេសអឺរ៉ុប ទីភ្នាក់ងារសារព័ត៏មានធំៗលើសកលោកចាត់
ទុកថា៖នេះជាសញ្ញាគួរឲ្យសុទិដ្ឋិនិយមអំពីយកថាទសនៃទ្វីបអាស៊ី។
កំណើននៃទ្វីបអាស៊ីអាចដើតួនាទីសំខាន់ក្នុងការជំរុញកំណើននៃសេដ្ឋកិច្ច
ពិភពលោកនិងជាឱកាសមាសសំរាប់ទ្វីបទាំង២ផ្លាស់ប្តូរវិធានការដោះ
ស្រាយភាពទាល់ច្រកក្នុងវិបត្តិប្រាក់បំណុលនៅទ្វីបអឺរ៉ុប។មុនសន្និសីទ
ប្រធានគណះកម្មការអឺរ៉ុបលោកJose Manuel Barrasso បានគូសបញ្ជាក់
ថា៖អឺរ៉ុបជឿជាក់ថា៖ទ្វីបអាស៊ីនឹងក្លាយទៅជាសំខាន់ជាងខាងសេដ្ឋកិច្ច។
តាមការវាយតំលៃនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍(OECD) ថា៖ទោះបីជាល្បឿនស្តារសេដ្ឋកិច្ចនៅមានកំហិតក្តីប៉ុន្តែ ដំបន់អាស៊ីអគ្នេយ៍
(ASEAB)​នៅមានសន្ទុះល្អដ៍ដែល។តាមនោះGDP ឆ្នាំនេះរបស់សិង្ហបុរីមាន
១៥% ឥណ្ឌូនេស៊ីប្រមាណ៦%និងម៉ាឡេស៊ីប្រមាណ៦%។

        ការពិតជាក់ស្តែងដែលបានប្រព្រិត្តទៅនៅសន្និសីទលើកនេះបានអះអាង
នូវការប្តេជ្ញាចិត្តរបស់បណ្តាថ្នាក់ដឹកនាំគឺបង្កើតកំលាំចលករថ្មីសំរាបើកិច្ច
សហប្រតិប​ត្តិការខាងសេដ្ឋកិច្ចរវាងទ្វីបទាំង២។មុនសន្និសីទវេទិកាអង្គភាព
អាជីវកម្មអាស៊ីអឺរ៉ុបលើកទី១៣(AEBF 13)បានបញ្ចប់ប្រកបដោយជោគជ័យ
និងនាំចេញសំណើនានាដើម្បីដាក់ជូនឡើង (ASEM៩)។ក្នុងនោះមានសារ១
ចែងថា៖គប្បីមានបរិយាកាសស្ថិរភាពអំពីនយោបាយសង្គមនិងសេដ្ឋកិច្ច លប់ចោលរាល់ឧបស័គ្គចំពោះពាណិជ្ជកម្មទំនិញ និងសេវាកម្មក៏ដូចជា
វិនិយោគ បណ្ដារដ្ឋាភិបាល ASEM ត្រូវគាំទ្រការប្រគួត ប្រជែងរបស់បណ្ដា
ក្រុមហ៊ុនដោយការលប់ចោលរាល់គោលការណ៍ប្រកាន់ប្រព្រឹត្តគោរព
គោលការណ៍រួមដែលបានព្រមព្រៀង។

        ក្តីសង្ឃឹមក៏បានបើកចេញឲ្យកិច្ចសហប្រតិបត្តិការក្នុងពេលនៅកិច្ចប្រជុំ
សំងាត់​ដើមដំបូងអំពី “បណ្ដាបញ្ហាសេដ្ឋកិច្ច-ហិរញ្ញវត្ថុ” បណ្ដាថ្នាក់ដឹកនាំ
អាស៊ី និង អឺរុបសុទ្ធតែបានអះអាងនូវការប្ដេជ្ញាចិត្តជំរុញកំណើនសេដ្ឋកិច្ចរវាង
ទ្វិបទាំងពីរ យ៉ាងលឿននិងចីរភាពតុល្យភាពនិងស្មើគ្នា យកចិត្តទុកដាក់
សហប្រតិបត្តិការ ហិរញ្ញវត្ថុបង្កើនការតភ្ជាប់ងាយស្រួលបនីយកម្មពាណិជ្ជកម្ម
និងវិនិយោគ ដោះស្រាយបញ្ហាការងារធ្វើស្ដាទំនុកទុកចិត្តរបស់ទីផ្សារជាដើម។
បណ្ដាថ្នាក់ដឹក នាំរបស់ទ្វិបទាំងពីរក៏ឯកភាពបន្តរួមចំណែកទៅក្នុងការ
ខំប្រឹងប្រែងកែទម្រង់ធុរកិច្ចសេដ្ឋកិច្ចសកល ពិសេសគឺមូលនិធិរូបីយវត្ថុ
អន្តរជាតិនិងធនាគារពិភពលោក ទន្ទឹមនឹងនោះគាំទ្រប្រព័ន្ធពាណិជ្ជកម្ម
ពហុភាគីនិងបញ្ចប់ដោយជោគជ័យវង់ចរចារ Doha។

        របត់មួយក្នុងចំណោមរបត់សំខាន់ទៀតរបស់ ASEM ៩ គឺការបើកទូលាយ ចំនួនសមាជិកលើកទី៤របស់ ASEM ជាមួយការរៀបបញ្ចូលបន្ថែមសមាជិកថ្មី
ចំនួន៣ បង្កើនចំនួនសមាជិករបស់ ASEM ពី៤៨ឡើង៥១។ ការរីកធំធាត់របស់
ASEM ដែលនិងកំពុងបន្តកំលាំងឲ្យវេទិការធំទី២លើពិភពលោកនេះ បន្ទាប់ពី អង្គការសហប្រជាជាតិនិងជាយន្តការអន្តរដំបន់ធំបំផុតលើពិភពលោកនា
បច្ចុប្បន្ន។ គិតមកដល់ឥឡូវនេះ ASEM បានស្រូបយកចំនួនប្រជាជនប្រមាណ
៦០% ពាណិជ្ជកម្ម៦០%និង​ GDP ៥០%នៃពិភពលោកទាំងមូល។ បណ្ដាការ
ចាប់ដៃ​របស់​ប្រទេសនានានៅសង្ខាងមហាសមុទ្រនឹងរួមចំណែកដោះស្រាយ
វិបត្តិ​សេដ្ឋកិច្ច​សកលដើម្បីស្ថិរភាពនិងភាពសម្បូរុងរឿងរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ