សន្និសីទទប់ទល់នឹងបំរែបំរួលអាកាសធាតុ២០១៤៖រួមដៃដើម្បី សកលលោក១នៅអនាគត។

Vovworld- សន្និសីទក្រុងញូវយ៉ក២០១៤ជាសន្និសីទស្តីពីអាកាសធាតុធំបំផុត
បន្ទាប់ពីសន្និសីទក្រុងCopenhagen កាលពីឆ្នាំ២០០៩មក។គោលដៅនៃសន្និសីទ
លើកនេះគឺសំដៅបង្កើតក្របខ័ណ្ឌនៃការជួបចរចារស្តីពីសន្ឋិស​ញ្ញាកាត់បន្ថយ
ឧស្ម័នបញ្ចេញចោល១ជំនួសឲ្យពិធីសារក្រុង Kyotoដែលជិតអស់សុពលភាព។
តំលៃដែលត្រូវសងសំរាប់មនុស្សជាតិដោយសារខ្វះការគួបផ្សំ
តាមតួលេខស្ថិតិរបស់ធនាគារពិភពលោកថា៖ការខូចខាតខាងសដ្ឋកិច្ចបណ្តាល
ឡើងដោយគ្រោះធម្មជាតិបានកើនឡើង២០០ពាន់លានដុល្លារអាមេរិកក្នុងរយះ
ពេល១០ឆ្នាំកន្លងមក។និ​ងតួលេខកំពុងកើនឡើង​តទៅទៀត។ខ្យល់ព្យុះនិងទឹក
ជំនន់កាន់តែមានភាពសាហាវពី១ថ្ងៃទៅ១ថ្ងៃនិងកំណើនកំដៅនៃផែនទដីក៍បាន
កើនឡើងផងដែរ។ជាច្បាស់ណាស់ថា៖ពិភពលោកកំពុងប្រឈរមុខនឹងសោក
នាដកម្ម១ប៉ុន្តែពាក្សសន្យានិងការអនុវត្តនៃបណ្តាប្រទេសលើការពិតហាក់ដូចជា
មិនស្របគ្នាឡើយ។
សន្និសីទក្រុងCopenhagenស្តីពីបំរែបំរួល​អាកាសធាតុឆ្នាំ២០០៩តែងតែជាព្រឹត្តិការ
ណ៍​ដែលទាក់ទាញការយកចិត្តទុកដាក់និងចូលរួមរបស់ប្រមុខរដ្ឋចំនួន១០០រូប។ប៉ុន្តែការអនុវត្តមិនទទួលបានលទ្ឋផលដោយសារខ្វះការគួបផ្សំរវាងបណ្តាប្រទេស
ជាតិនិងតំបន់ដែនដី។នៅសន្និសីទធ្វើឡើងដោយអ.ស.ហនាឆ្នាំ២០១៣នៅប្រទេស
ប៉ូឡូញភាគីនានានៅពុំទាន់ឯកភាពបានសកម្មភាពសហការនៅឡើយ។


                       

សន្និសីទទប់ទល់នឹងបំរែបំរួលអាកាសធាតុ២០១៤៖រួមដៃដើម្បី សកលលោក១នៅអនាគត។ - ảnh 1
រូបថត អិនធឺណែត

ពីការប្តេជ្ញាចិត្តដល់ការអនុវត្ត៖គំលាតនៅធំ
ទោះបីជាការខូចខាតបណ្តាលឡើងដោយបំរែបំរួលអាកាសធាតុនៅជាបញ្ហាក្តៅគគុក
ក្តី​ប៉ុន្តែបណ្តាប្រទេសមិនទាន់ស្វែងរកបានសំលេងរួមដើម្បីដោះស្រាយបញ្ហានៅសល់
នានា។ហេតុនេះហើយអ្នកផងមិនទន្ទឹមរង់ចាំទៅលើការសម្រេចបានកិច្ចព្រមព្រៀង១
នៅសន្និសីទលើកនេះទេ។សាធារណះមតិនៅមានក្តីសង្ឃឹមថា៖ផែនការលំអិត១នឹង
បានកសាងសំដៅដោះស្រាយបញ្ហនៅសល់នានានាបច្ចុប្បន្ន។ការខំប្រឹងប្រែងជាច្រើន
កំពុងបាន​អនុវត្តក្នុងបំណងផ្តល់មកនូវលទ្ឋផលជាក់ស្តែង១ពីក្រុងញូវយ៉ក។សម្ពាធពី
សហគមន៍កំពុងឡើងខ្ពស់ជាងពេលណាៗទាំងអស់។មុនសន្និសីទនេះមនុស្ស​ប្រមាណ
៦សែននាក់បានដើរដង្ហែរក្បួននៅទីកន្លែងជាង២០០០កន្លែងនៃប្រទេសចំនួន៦១ដោយ
អំពាវនាវឲ្យសកលលោកទាំងមូលមានប្រតងិកម្មបន្ទាន់ដើម្បីទប់ទល់នឹងបំរែបំរួល
អាកាសធាតុ។
រួម​ដៃអនុវត្តដើម្បីសកលលោក១នៅអនាគត
តាមការស្រាវជ្រាវរបស់បណ្តាអ្នកជំនាញការថា៖ក្នុងរង្វ​ង់១៥ឆ្នាំខាងមុខជាពេលវេលា
សំរេចកំណត់សំដៅផ្ទេរពី​ការប្រើឥន្ឋនះបាសាណីភូតទៅប្រភពថាមពលស្អាត។តាមការ​ប៉ាន់ស្មានថា៖ក្នុងរង្វ​ង់១៥ឆ្នាំខាងមុខសកលលោកត្រូវវិនិយិគប្រាក់ចំនួន៩០ពាន់ពាន់
លានដុល្លារអាមេរិកចូលក្នុងវិស័យសំខាន់ចំនួន៣។នោះគឺថា​មពលបៃតង​កសាងទី​​ក្រុង
ដែលមានធាតុកាបូនយ៉ាងតិច​និងការប្រើ​ប្រាស់ដីធ្លី​ឲ្យសមស្របដោយភ័ស្តុតាងវិទ្យា
សាស្រ្តនេះច្បាស់ណាស់ថាជីវភាពរស់នៅ ល្អប្រសើរនិងសេដ្ឋកិច្ចមានការអភិវឌ្ឍន៍ គឺត្រូវដើរទន្ទឹមនឹងមិនអាចខ្វះបានកិច្ចការពារបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ