សមុទ្រខាងកើតឆ្នាំ២០២០៖ ពីកំណត់ទូតរហូតដល់ស្មារតីយកច្បាប់ជាគោល

(VOVWORLD) - ក្នុងឆ្នាំ២០២០ ប្រទេសនៅជាប់ឆ្នេរសមុទ្រខាងកើតជាច្រើនបាន បង្ហាញយ៉ាងច្បាស់លាស់ជាងនូវគោលជំហរគតិយុត្តនៅតំបន់សមុទ្រនេះ តាមរយៈការផ្ញើរកំណត់ទូតដល់អង្គការសហប្រជាជាតិ។ មិនត្រឹមតែ ប្រទេសនៅក្នុងតំបន់សមុទ្រខាងកើតនេះប៉ុណ្ណោះទេ ប៉ុន្តែប្រទេសនៅខាងក្រៅ នានាក៏បានសម្ដែងនូវសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងនាមជាសមាជិកនៃអនុ សញ្ញាអង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ឆ្នាំ១៩៨២ ទៀតផង។ ប្រការនេះបានបញ្ជាក់ ថា សមុទ្រខាង កើតមិនត្រឹមតែជាបញ្ហារវាងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយចិនប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជាកង្វល់រួមរបស់ សហគមន៍អន្តរជាតិ។

សមុទ្រខាងកើតឆ្នាំ២០២០៖ ពីកំណត់ទូតរហូតដល់ស្មារតីយកច្បាប់ជាគោល - ảnh 1នាវាចម្បាំងរបស់អាមេរិក អូស្ត្រាលី និងជប៉ុន ធ្វើសមយុទ្ធនៅនាយសមុទ្រហ្វីលីពីន
នៅជិតសមុទ្រខាងត្បូង កាលពីខែកក្កដា ឆ្នាំ២០២០។ (រូបថត៖ កងទ័ពជើងទឹកអាមេរិក)

នាខែកញ្ញា ឆ្នាំ២០២០ ប្រទេសមហាអំណាចអឺរ៉ុបទាំង៣ គឺអង់គ្លេស បារាំង និងអាល្លឺម៉ង់បានផ្ញើរកំណត់ទូតដល់អ.ស.បដោយសម្ដែងនូវទស្សនៈ រួមស្ដីពីបញ្ហាសមុទ្រខាងកើត។ កំណត់ទូតរួមបានសង្កត់ធ្ងន់ទៅលើតួនាទីនៃ UNCLOS ឆ្នាំ១៩៨២ ក្នុងការបង្កើតក្របខ័ណ្ឌគតិយុត្តិមួយសម្រាប់ សកម្មភាពនៅសមុទ្រលើទូទាំងពិភពលោក។ ប្រទេសអឺរ៉ុបទាំងបីពោល ខាងលើក៏បានបញ្ជាក់ពីការគាំទ្រចំពោះសេរីភាពខាងនាវាចរណ៍និង អាកាសចរណ៍នៅសមុទ្រខាងកើតផងដែរ។

មុននោះ ប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនដូចជាម៉ាឡេស៊ី ហ្វីលីពីន វៀត ណាម ឥណ្ឌូនេស៊ី ព្រមទាំងប្រទេសនៅក្រៅតំបន់ដូចជាអាមេរិកនិង អូស្ត្រាលី ក៏បានផ្ញើរកំណត់ទូតប្រឆាំងជំទាស់នឹងទឡ្ហីករណ៍របស់ចិនចំពោះ សមុទ្រខាងកើត។ គិតរហូតមកដល់ពេលនេះ មានកំណត់ទូតនិងសេចក្ដី ប្រកាសការទូតសរុបជាង២០មកពីប្រទេសនានានៅទាំងក្នុងនិងក្រៅតំបន់ត្រូវបានធ្វើឡើងរួចហើយ។ បណ្ដាកំណត់ទូតទាំងនេះមានខ្លឹមសាររួមមួយ ចំនួនដូចជា៖ រិះគន់និងថ្កោលទោសការទាមទារមិនសមហេតុផលរបស់ចិន រួមទាំងអ្វីដែលហៅថា “ខ្សែបន្ទាត់៩កំណាត់” បានដើរផ្ទុយទៅនឹងច្បាប់អន្តរ ជាតិនិងUNCLOS 1982 ព្រមទាំងអះអាងថា UNCLOS 1982 ជាឯកសារ គតិយុត្តដ៏សំខាន់ ដែលដើរតួនាទីជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយបញ្ហានានា ពាក់ព័ន្ធដល់សមុទ្រនិងមហាសាគរ។ បណ្ដាកំណត់ទូតក៏បានចាត់ទុកថា សាលក្រមរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិទីក្រុងឡាអេ (PCA) កាលពីឆ្នាំ២០១៦ ជាចំណែកដ៏សំខាន់មួយនៃច្បាប់អន្តរជាតិនិង UNCLOS 1982 ហេតុដូច្នេះ ចិនត្រូវតែគោរពសាលក្រមនេះផងដែរ។

សមុទ្រខាងកើតឆ្នាំ២០២០៖ ពីកំណត់ទូតរហូតដល់ស្មារតីយកច្បាប់ជាគោល - ảnh 2អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son ថ្លែងនៅសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិអំពីសមុទ្រខាងកើតលើកទី១២។ (រូបថត៖ ក្រសួងការបរទេស) 

ឆ្ពោះទៅរកសន្តិសុខ សុវត្ថិភាពនៅសមុទ្រខាងកើត

អាចឃើញថា “សង្គ្រាមកំណត់ទូត” រវាងបណ្ដាប្រទេសគឺជាចំណុច លេចធ្លោមួយនៃស្ថានភាពសមុទ្រខាងកើតក្នុងឆ្នាំ២០២០។ ក៏ប៉ុន្តែ ចំណុច វិជ្ជមាននោះ គឺបណ្ដាប្រទេសបានយកចិត្តទុកដាក់យ៉ាងច្រើនដល់កត្តា ច្បាប់ ដែលក្នុងនោះផ្ដោតសារសំខាន់ទៅលើ UNCLOS 1982 ហើយប្រើប្រាស់ អនុសញ្ញានេះធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ដោះស្រាយជម្លោះនៅសមុទ្រ។ ប្រការ នេះមានន័យថា UNCLOS 1982 មានតម្លៃជាសកលនិងគ្រប់ជ្រុងជ្រោយ ហើយត្រូវប្រទេសភាគច្រើនគោរព។ ការជជែកវែក ញែកតាម កំណត់ទូត ត្រូវបានចាត់ទុកថា ជាវិធីតស៊ូផ្លូវការ ប្រកបដោយសន្តិភាពនិង តម្លាភាព ដោយសារបណ្ដាប្រទេសត្រូវការបកស្រាយបំភ្លឺឲ្យបានក្បោះ ក្បាយពីការទាមទារដែនដីនិងដែនសមុទ្ររបស់ខ្លួននៅសមុទ្រខាងកើត ព្រមទាំងប្រកាសជាសាធារណៈចំពោះសហគមន៍អន្តរជាតិផងដែរ។

ចំណុចគួរឲ្យកត់សម្គាល់មួយទៀតស្ដីពីស្ថានភាពសមុទ្រខាងកើតក្នុង ឆ្នាំ២០២០នោះ គឺប្រធានបទនេះត្រូវបានគេលើកយកមកពិភាក្សាយ៉ាង ញឹកញាប់នៅវេទិកាពហុភាគីតំបន់និងអន្តរជាតិសឹងតែទាំងស្រុង ចាប់ពី វេទិកាតំបន់អាស៊ានដូចជា ARF EAS ADMM ADMM+ រហូតដល់វេទិកា សកលដូចជាកិច្ចប្រជុំកំពូល G20 ឬវេទិកា ASEM ផងដែរ។ ជាទូទៅ ប្រទេសទាំងឡាយសុទ្ធតែមានទស្សនៈដូចគ្នានោះ គឺលើកកំពស់សារ សំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពខាង នាវាចរណ៍និងអាកាសចរណ៍ មិនធ្វើយោធូបនីយកម្ម មិនធ្វើឲ្យស្ថានភាព ស្មុគស្មាញឬតានតឹងឡើង ហើយដោះស្រាយបណ្ដាជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS 1982។ បណ្ដាប្រទេសក៏ បានគាំទ្រចំពោះការអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយឆាប់សម្រេចបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយមានសុពលភាព ប្រសិទ្ធភាព និងអនុលោមតាមច្បាប់អន្តរជាតិ ផងដែរ។

ការកសាងសមុទ្រខាងកើតមួយប្រកបដោយសុវត្ថិភាព សន្តិសុខនិងវិបុល ភាព គឺជាបំណងរបស់ប្រទេសជាច្រើននៅទាំងក្នុងតំបន់និងលើពិភព លោក។ អាចឃើញថា សមុទ្រខាងកើតក្នុងឆ្នាំ២០២០ ជាបញ្ហាមួយក្នុង ចំណោមបញ្ហាគួរឲ្យយកចិត្តទុកដាក់ ក្នុងបរិបទដែលពិភពលោកទាំងមូល នៅតែកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19។ ប៉ុន្តែ រាល់សញ្ញាវិជ្ជមាននាពេលកន្លងមកបាននាំមកនូវក្ដី សង្ឃឹមអំពីសមុទ្រខាងកើតមួយ ប្រកបដោយសន្តិភាពនិងស្ថិរភាពជាងទៀត នៅក្នុង ឆ្នាំ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ