សម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៤៖ ជំរុញការងារកសាងច្បាប់ឲ្យបានខ្លាំងក្លាថែមទៀត

(VOVWORLD) - នាថ្ងៃទី ១៥ មិថុនា នៅរដ្ឋធានីហាណូយ សម័យប្រជុំលើកទី ៥ រដ្ឋសភា វៀតណាមនីតិកាលទី ១៤ បានបិទបញ្ចប់ក្រោយរយៈពេល ២១ ថ្ងៃធ្វើការ។ ដោយមាន ប្រព្រឹត្តទៅក្នុងការលៈទេសៈសភាពការណ៍ក្នុងប្រទេសមានការផ្លាស់ប្តូរយ៉ាងខ្លាំងដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន នោះសម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៤ បន្តពង្រីកឲ្យបានស្មារតីផ្លាស់ប្តូរថ្មីឆ្នៃប្រឌិតនិងធ្វើសកម្មភាពដើម្បីផលប្រយោជន៍របស់ប្រជាជនរបស់ប្រទេសជាតិសំដៅសម្រេចភារកិច្ចដែលបានដាក់ចេញ។ 

សម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៤៖ ជំរុញការងារកសាងច្បាប់ឲ្យបានខ្លាំងក្លាថែមទៀត - ảnh 1 លោក  Vu Tien Loc សមាជិកខេត្ត Thai Binh 

ឆ្នាំ ២០១៨ គឺជាឆ្នាំទី ៣ នៃអាណត្តិរដ្ឋសភានីតិកាលទី ១៤ ដោយមានភារកិច្ច សំខាន់ៗត្រូវបានដាក់ចេញចំពោះរដ្ឋសភាក្នុងនោះ ការងារកសាងច្បាប់បន្តជាខ្លឹមសារ ជាស្នូល ស្រូបយក ២/៣ ពេលវេលានៃសម័យប្រជុំ ដោយមានការពិនិត្យមើលអនុម័ត លើសេចក្តីព្រាងច្បាប់ចំនួន ៧ គំរោងសេចក្តីសម្រេចចិត្តនិងការផ្តល់មតិអំពីគំរោង ច្បាប់ចំនួន ៨ ផ្សេងៗទៀត។ គំរោងច្បាប់ទាំងនេះមានអត្ថន័យដ៏សែនសំខាន់ដែល ត្រូវបានអ្នកបោះឆ្នោតទាំងមូលយកចិត្តទុកដាក់ដើម្បីបន្តអនុវត្តគោលការណ៍គោលមាគ៌ាររបស់បក្ស ពិសេសគឺបណ្ដាសេចក្តីសម្រេចចិត្តនៃសន្និបាតគណៈកម្មាធិការមជ្ឈឹម និងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។

សុក្រិតច្បាប់ជំរុញយ៉ាងខ្លាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ល្បឿងកំណើននាត្រីមាសទី ១ ឆ្នាំ ២០១៨ របស់វៀតណាមទទួលកំរិតខ្ពស់បំផុត ក្នុងអំឡុង ១០ ឆ្នាំកន្លងទៅដែលបានសឲ្យឃើញថា៖ កំណើនសេដ្ឋកិច្ចឆ្នាំនេះបន្តត្រូវ បានកែលំអ។ ប្រការនេះដាក់ចេញភារកិច្ចសំរាប់រដ្ឋសភាគឺកសាងពង្រីកអតិបរមា សក្តានុភាពដែលមានស្រាប់ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញអភិវឌ្ឍន៍ផលិតកម្មនិង អាជីវកម្ម។ ទន្ទឹមនឹងនោះ ត្រៀមរៀបចំសេណារីយ៉ូទប់ទល់នឹងការជះឥទ្ធិពលអាក្រក់ ពីបំរ៉ែបំរួលលើពិភពលោក ធានាឲ្យបានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍តាមទិសនិរន្តរភាព បន្តធានាសុខុមាលភាពសង្គម អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៨ និងគោលដៅភារកិច្ចដំណាក់កាល ២០១៦-២០២០ ប្រកបដោយជោគជ័យ។ លោក  Vu Tien Loc សមាជិកខេត្ត Thai Binh បានចាត់ទុកថា៖

        «នៅសម័យប្រជុំលើកនេះ បញ្ហាសេដ្ឋកិច្ចនិងច្បាប់ជាច្រើនត្រូវបានរដ្ឋសភា អនុម័ត។ បណ្ដាសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ជាពិសេសគឺវិធានការជំរុញដំណើរកែទម្រង់តំបន់សហគ្រាសរដ្ឋតាមរបាយការ ណ៍ឃ្លាំមើលនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា រួមជាមួយសេចក្តីសម្រេចអំពីច្បាប់ ប្រកួតប្រជែងនិងច្បាប់អំពីការបង្ការប្រឆាំងនឹងអំពើពុករលួយ។ ប្រការទាំងនេះបាន បង្កលក្ខណៈសំរាប់បរិយាកាសប្រកួតប្រជែងធ្វើអាជីវកម្មក្លាយទៅជាតម្លាភាពនិងបើក ចំហរថែមទៀត។ នេះជាគ្រឹះស្ថានសំរាប់ការអភិវឌ្ឍសហគមន៍សហគ្រាស។»

សម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៤៖ ជំរុញការងារកសាងច្បាប់ឲ្យបានខ្លាំងក្លាថែមទៀត - ảnh 2 សមាជិកសភាខេត្ត Ca Mau លោក Thai Truong Giang

        តាមគំរោង រដ្ឋសភាពិនិត្យមើលនិងអនុម័តលើគំរោងច្បាប់ចំនួន ៨ ក្នុងនោះ មានសេចក្តីព្រាងច្បាប់ស្តីពីអង្គភាពរដ្ឋបាលសេដ្ឋកិច្ចពិសេស Van Don Bac Van Phong និង Phu Quoc។ ប៉ុន្តែ ក្នុងកាលៈទេសៈមតិរបស់សមាជិកសភា កម្មាភិបាល ជើងចាស់ អ្នកជំនាញការ អ្នកវិទ្យាសាស្ត្រនិងអ្នកបោះឆ្នោតចំពោះគំរោងច្បាប់ពោល ខាងលើនៅខុសពីគ្នា រដ្ឋាភិបាលនិងរដ្ឋសភាបានសម្រេចពន្យាពេលឯកសារនេះដល់ សម័យប្រជុំទី ៦។ សមាជិកសភាខេត្ត Ca Mau លោក Thai Truong Giang បានចាត់ ទុកថា៖

        «សមាជិកសមាជិការសភា រដ្ឋសភានិងរដ្ឋាភិបាលក៏បានផ្ទៀងស្តាប់មតិយោបល់ របស់អ្នកបោះឆ្នោត។ ខ្ញុំវាយតំលៃខ្ពស់ចំពោះរដ្ឋាភិបាលនិងរដ្ឋសភាដែលបានផ្ទៀង ស្តាប់មតិនិងស្នើឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពន្យាពេលគំរោងច្បាប់អំពី មណ្ឌលសេដ្ឋកិច្ចរដ្ឋបាលពិសេស។ ខ្ញុំគិតថា៖ នាពេលខាងមុខ ប្រការនេះគប្បីពង្រីក ថែមទៀតចំពោះសេចក្តីព្រាងច្បាប់ផ្សេងៗទៀតដែលគ្រោងនឹងអនុម័តក្នុងអាណត្តិនេះ ដែរ។»

        បន្តកែលំអគុណភាពនៃសកម្មភាពសួរដេញដោលនៅរដ្ឋសភា

សម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៤៖ ជំរុញការងារកសាងច្បាប់ឲ្យបានខ្លាំងក្លាថែមទៀត - ảnh 3លោក Phung Van Hung សមាជិកសភាខេត្ត Cao Bang  

        សួរដេញដោលនិងឆ្លើយការសួរដេញដោលនៅបណ្ដាសម័យប្រជុំរដ្ឋសភាគឺជា រូបសណ្ឋានឃ្លាំមើលសារវន្តទូលំទូលាយនិងសំខាន់របស់រដ្ឋសភា។ នៅសម័យប្រជុំ លើកនេះ សកម្មភាពសួរដេញដោលនិងឆ្លើយការសួរដេញដោលបានមានការផ្លាស់ប្តូរ ថ្មីដ៏លោតផ្លោះសំដៅលើកកំពស់គុណភាពនៃការឃ្លាំមើលរបស់រដ្ឋសភា។ តាមនោះ សមាជិកសភាមានមួយនាទីដើម្បីសួរដេញដោលនិងសមាជិករដ្ឋាភិបាលម្នាក់មាន ៣ នាទីដើម្បីឆ្លើយការសួរដេញដោល។ លោក Phung Van Hung សមាជិកសភាខេត្ត Cao Bang បានចាត់ទុកថា៖

        «នៅសម័យប្រជុំលើកនេះ ការកែទម្រង់ក្នុងសម័យសួរដេញដោលបានបន្សល ទុកមកការចាប់អារម្ភយ៉ាងខ្លាំងសំរាប់ប្រជាជន។ ដោយសារ តាមទិសស្លោក «សួរលឿន-ឆ្លើយខ្លី» គឺជាការលើកកំពស់គុណភាពនៃសម័យសួរដេញដោល។ តាម រយៈនោះ យើងឃ្លាំមើលឲ្យបានសកម្មភាពនៃសមាជិកសមាជិការសភានិងការអនុវត្ត ការទទួលខុសត្រូវរបស់រដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំរដ្ឋាភិបាល។ ដោយសារ ពេលវេលាខ្លី ដោយហេតុនេះ ទាមទាឲ្យការត្រៀមរៀបចំដាក់សំណួរនិងឆ្លើយសំណួរ។ ពីនោះ សមាជិកសភាសួរសំណួរខ្លីសង្គេបនិងផ្តោតសំខាន់ទៅលើបញ្ហា។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក៏ឆ្លើយការសួរដេញដោលដ៏បើកចំហរថែមទៀត។ នេះជាការផ្លាស់ប្តូរថ្មីប្រកប ដោយប្រសិទ្ធភាព។»

        ដោយមានការកែទម្រង់ក្នុងសកម្មភាព រដ្ឋសភាវៀតណាមកំពុងមានការផ្លាស់ប្តូរ ថ្មីយ៉ាងខ្លាំង ពីការជំរុញការងារឃ្លាំមើលដល់ការសុក្រិតឯកសារច្បាប់។ រដ្ឋសភាបន្ត លើកកំពស់ស្មារតីទទួលខុសត្រូវ ពង្រីកបញ្ញា សាមគ្គីភាព ប្រជាធិបតេយ្យ ប្រមូលផ្តុំ ស្រាវជ្រាវនិងពិភាក្សា រួមវិភាគទានចូលក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្នាំ ២០១៨ ប្រកបដោយជោគជ័យ ហើយឆ្លើយតបនឹងតម្រូវការបំណងប្រាថ្នារបស់អ្នក បោះឆ្នោតនិងប្រជាជនទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ