ស៊ីរីចំពោះមុខយីហោអាវុធគីមី

VOV-ក្រោយការចរចារជាច្រើនលើកច្រើនសារនោះមក រដ្ឋអំណាចរបស់​ប្រធានាធិបតី
Bashar al-Assad ក៏បានយល់ព្រមអនុញ្ញាត្តិឲ្យអធិការ អង្គការ​អន្តរជាតិមកស៊ើប
អង្កេតនៅកន្លែងចំនួន៣ ដែលជាប់សង្ស័យគឺធ្លាប់បាន​ប្រើប្រាស់អាវុធគីមី។ ​គោល
ដៅនៃការស៊ើបអង្កេតត្រឹមតែសន្និដ្ឋានថា អាវុធគីមី​ត្រូវ​បានប្រើប្រាស់នៅស៊ីរីដែររឺទេ និងគ្មានគោលដៅស្វែងរកអ្នកណាដែលបាន​ប្រើប្រាស់វាឡើយ។ ប៉ុន្តែអ្វីៗដែលប្រ
ព្រឹត្តទៅនៅស៊ីរីក្នុងរយៈពេល២ថ្ងៃកន្លងមក​បានធ្វើឲ្យសាធារណៈមតិព្រួយបារម្មណ៍
ថា មានអានុភាពប្រើប្រាស់ឧបាយកល​អាវុធគីមីដោយចេតនាដើម្បីជ្រៀតជ្រែកស៊ី
ជម្រៅជាងចូលក្នុងប្រទេសមជ្ឈឹមបូព៌ានេះតែប៉ុណ្ណោះទេ។

      ក្រុមអធិការអង្គការសហប្រជាជាតិក្រោមការដឹកនាំរបស់អ្នក​ជំនាញការស៊ុយ
អែត Aake Sellstroem បានទៅកាន់រដ្ឋធានី Damacus របស់ស៊ីរី​នាថ្ងៃទី១៨សីហា
ជាមួយការប្រកាសថានឹងដំណើរការស៊ើបដោយឯករាជ្យនិង​សមភាព។ តាមផែន
ការបណ្ដាអធិការនឹងមកស៊ើបអង្កេតនៅកន្លែងចំនួន៣។ ដើម​ដំបូង​គឺ Khan A-al-
Assal ជាកន្លែងដែលរដ្ឋាភិបាលស៊ីរីចោទប្រកាន់កំលាំង​ប៉ះបោរ​ប្រើប្រាស់អាវុធគីមី
ដែលធ្វើឲ្យមនុស្សចំនួន២៦នាក់ត្រូវស្លាប់នាថ្ងៃទី១៩​មិនា។ ក្នុងពេលនោះភាគីប្រ
ឆាំងបានចាត់ទុកថា រដ្ឋាភិបាលបានអនុវត្តការវាយ​ប្រហារ។ កន្លែងស៊ើបអង្កេត
ចំនួន២ទៀតមិនទាន់បានអង្គការសហប្រជាជាតិឲ្យដឹងនៅ​ឡើយទេ។

ស៊ីរីចំពោះមុខយីហោអាវុធគីមី - ảnh 1
រូបភាពត្រូវបានចាត់ទុកថាជាជនរងគ្រោះដោយអាវុធ
ជាតិគីមីនៅស៊ីរី (រូបថតៈimes.co.uk )

        ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានប្រព្រឹត្តទៅក្នុងកាលៈទេសៈ អង្គការនេះទទួលបានរបាយការណ៍ចំនួន១៣ ភាគច្រើនមកពីអង់គ្លេស៍បារាំង​និង​អាមេរិកអំពីករណីប្រើប្រាស់អាវុធគីមីនៅស៊ីរី។បារាំងបានអះអាងយ៉ាង​ពិត​ប្រាកដ
ថា​ ឧស្ម័ន Sarin ត្រូវបានប្រើប្រាស់ជាច្រើនលើកនិងក្នុងក្របខ័ណ្ឌដំបន់​នៅស៊ីរី។ ក្នុងពេលនោះវិមានសចោទប្រកាន់សង្ស័យរដ្ឋាភិបាលស៊ីរីប្រើប្រាស់​អាវុធនេះ។ វ៉ាស៊ីនតោនធ្លាប់គំរាមកំហែងថា ប្រសិនបើរដ្ឋអំណាចស៊ីរីប្រើប្រាស់​អាវុធគីមីនឹង
ជាសកម្មភាពហួសកំរិតនិងបង្ខំសហគមន៍អន្តរជាតិត្រូវដំណើរការជ្រៀតជ្រែក
យោធា។ ទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិកបានប៉ាន់ស្មានថា​ ស៊ីរីអាច​មានកម្ម
សិទ្ធិអាវុធគីមីរាប់រយលីតនិងជាប្រចាំឆ្នាំបានផលិតជាតិគីមីពុលរាប់រយតោន ជាឃ្លាំងអាវុធដែលត្រូវបានចាត់ទុកធំបំផុតនៅមជ្ឈឹមបូព៌ា។

        ឆ្លើយតបនឹងការចោទប្រកាន់ពោលខាងលើ ក្រសួងការបរទេសស៊ីរីបាន​អះ
អាង​ថា បណ្ដាឃ្លាំងអាវុធប្រល័យលោករឺអាវុធណាមួយដែលត្រូវហាមឃាត់​ដែលស៊ីរីកំពុងមានកម្មសិទ្ធិនឹងគ្មានពេលណាបានប្រើប្រាស់ដើម្បីប្រឆាំងនឹងជន
ស៊ីវិលឡើយ ទោះបីជាវិបត្តិកំពុងឡើងជណ្ដើរក្តី។ បណ្ដាអាវុធប្រល័យលោកនេះ​នឹងត្រឹមតែបានប្រើប្រាស់ដោយការត្រួតពិនិត្យក្នុងករណីដែលស៊ិរីត្រូវវាយប្រហារ
ពីខាងក្រៅ។ ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំនៅអង្គការសហប្រជាជាតិ Bashar Ja’afari
ក៏បានចាត់ទុកថាដែរ ការបង្ហាញព័ត៌មានថាប្រទេសនេះប្រើប្រាស់អាវុធគីមីនៅស៊ីរី​សំដៅបំរើគំនិតនយោបាយដោយឡែក។​ យល់ព្រមជាមួយទស្សនៈនេះ រុស្ស៊ីក៏​បាន​ចោទប្រកាន់ប្រទេសលោកខាងលិចកំពុងលើកឡើងបញ្ហាអាវុធគីមីនៅស៊ីរី​ដោយ
ចេតនា ​ទន្ទឹមនឹងនោះរំលឹកថា​ពិភពលោកធ្លាប់បានឃើញការជ្រៀត​ជ្រែកនៅអ៊ីរ៉ាក់
ដោយសារអាវុធប្រល័យលោក ប៉ុន្តែចុងក្រោយគឺត្រឹមតែជាការ​និយាយភូតភរទាំង
ស្រុង។

ស៊ីរីចំពោះមុខយីហោអាវុធគីមី - ảnh 2
ទិដ្ឋភាពនៃការវាយប្រហា១នៅស៊ីរី
(រូបថតៈ AFP/TTXVN) )

        ពេលដែលការពិតអំពីរឿងរ៉ាវអាវុធនុយក្លេអ៉ែរនៅស៊ីរីមិនទាន់ច្បាស់ លាស់ ប៉ុន្តែបណ្តាប្រទេសលោកខាងលិចបានចាត់ទុកថា នេះជាលេស១ដើម្បីលុបចោល
បទហ៊ុំព័ទ្ធអាវុធចំពោះកងកម្លាំងប្រឆាំងនៅស៊ីរី។

          ហើយលើកនេះ ក្រោយពី ២ថ្ងៃ បន្ទាប់ពីក្រុមអ្នកអធិការ របស់អ.ស.ប មក
ដល់ស៊ីរី សកម្មជនប្រឆាំងនៅស៊ីរីបានផ្សាយរូប ភាពមនុស្សស្លាប់នៅជាយទីក្រុង
Damascus លើបញ្តាញអ៊ីនធីណែត ព្រមទាំងនិយាយថា នេះជាជន រងគ្រោះថ្មីបំ
ផុតនៃបណ្តាការវាយប្រហាដោយអាវុធជាតិគីមីរបស់កម្លាំងរដ្ឋាភិបាលនាយប់ថ្ងៃ
ទី២០សីហា។ សម្ព័ន្ធជាតិស៊ីរី (SNC)បានអំពាវនាវឲ្យក្រុម ប្រឹក្សាសន្តិសុខអ.ស.ប
បើកកិច្ចប្រជុំជាបន្ទាន់មួយរំពេក។ ក្នុងប្រតិកម្ម១ រដ្ឋមន្រ្តី ការបរទេសអង់គ្លេស
William Hague សង្ឃឹមថា រាល់ការវាយប្រហារដោយ​អាវុធជាតិគីមីនៅស៊ីរីនឹងជា
ការព្រមានចំពោះជនគាំទ្រប្រធានាធិបតី Bashar al-Assad។ ប្រធានាធិបតីបារំាង
លោក Francois Hollande ក៏អំពាវនាវឲ្យអធិការ របស់អ.ស.ប ទៅកាន់តំបន់
កើតមានឡើងការវាយប្រហារ។ ក្នុងពេលនោះ កងទ័ពស៊ីរីបានបដិសេធការ
ចោទប្រកាន់ពោលខាងលើ។

       សង្គ្រាមស៊ីវិលនៅស៊ីរីផ្ទុះឡើង បណ្តាលឲ្យមនុស្សរាប់ម៉ីននាក់ស្លាប់ និង មនុស្សជិត២លានអ្នកត្រូវចាកចេញពីប្រទេសរបស់ខ្លួន។ ក្នុងពេលដែល ការ ខំប្រឹងប្រែងទាំងអស់សំដៅសម្រុះសម្រួលកំពុងទល់ច្រកនោះ ការឆ្លៀតយក
ឱកាសចោទប្រកាន់ការប្រើប្រាស់អាវុធជាតិគីមី ធ្វើឲ្យស្ថានភាព​នៅស៊ីរីកាន់តែ
ស្មុគស្មាញ និងជាសកម្មភាពដុតឆះការខំប្រឹងប្រែងសន្តិភាពទាំងឡាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ