សារព័ត៌មានត្រូវមានភាពម្ចាស់ការក្នុងព័ត៌មានដើម្បីកំណត់ទិសដៅ សំរាប់សង្គម

Vovworld-ក្នុងពិធីឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាម
នាពេលថ្មីៗនេះអនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិង​ផ្សព្វផ្សាយវៀតណាមលោកTruong
Minh Tuanបានអះអាងនូវទិសដៅអភិវឌ្ឍន៍នៃវិស័យផ្សព្វផ្សាយជាពិសេសគឺការ
អភិវឌ្ឍន៍សារព័ត៌មាន។
ធ្វើសុក្រិដគំរោងផែនការអភិវឌ្ឍន៍សារព័ត៌មានដល់ឆ្នាំ២០២៥
លោកTruong Minh Tuanគូសបញ្ជាក់ថា៖ក្រសួងព័ត៌មាននិង​ផ្សព្វផ្សាយកំពុងធ្វើ
សុក្រិដ គំរោងផែនការអភិវឌ្ឍន៍សារព័ត៌មានដល់ឆ្នាំ២០២៥ដើម្បីដាក់ជូនការិយា
ល័យនយោបាយពិនិត្យមើលនាពេលខាងមុខ។គំរោងផែនការនេះគឺសំដៅបង្កើត
របៀងគតិយុត្តសំរាប់សារព័ត៌មាន​អភិវឌ្ឍន៍ត្រូវ​នឹងទិសដៅដែលបានកំណត់។
លោកអោយដឹងថា៖“គំរោងផែនការអភិវឌ្ឍន៍សារព័ត៌មានដល់ឆ្នាំ២០២៥សង្កត់
ធ្ងន់ទៅលើការអភិវឌ្ឍន៍ផងនិងការងារគ្រប់គ្រងផងក្នុងបំណង សារព័ត៌មាន
អភិវឌ្ឍន៍ដ៍ត្រូវ​នឹងទិសដៅនិងប្រជាជនទទួលបានព័ត៌មានយ៉ាងពេញលេញ
និងត្រឹមត្រូវ។


                          

សារព័ត៌មានត្រូវមានភាពម្ចាស់ការក្នុងព័ត៌មានដើម្បីកំណត់ទិសដៅ សំរាប់សង្គម - ảnh 1

សារព័ត៌មានវៀតណាមជាសារព័ត៌មានបដិវត្តន៍។សារព័ត៌មានត្រូវជាវេទិការរបស់
ប្រជាជននាំចេញបានបញ្ហាដែលទទួលបានការយកចិត្តទុកដាក់ពីប្រជាជននិងនាំ
ការផ្តួចផ្តើមគំនិតគោលមាគា៏របស់បក្សគោលនយោបាយរបស់រដ្ឋមកដល់ប្រជាជន។
​ហេតុដូច្នេះសារព័ត៌មានត្រូវធានាចរិតលក្ខណះបរានុម័តការត្រឹមត្រូវនិងភាពរហ័ស
ទាន់ចិត្តក្នុង ការជូនព័ត៌មាន  ។   “
នៅវៀតណាមនាបច្ចុប្បន្ននេះមានស្ថាប័នសារព័ត៌មានចំនួន៨៤៥។តាមមតិរបស់
លោកអនុរដ្ឋមន្រ្តីTruong Minh Tuanថា៖និន្នាការរៀបចំស្ថាប័នសារព័ត៌មានឡើងវិញគឺ
បង្កើតស្ថាប័នសារព័ត៌មានពហុមធ្យោបាយ។ប្រការសំខាន់គឺកាសែតនិងផលិតផល
បោះពុម្ភផ្សាយដែលមិនប្រតិបត្តិតាមគោលដៅរំលោភកម្មសិទ្ឋិបញ្ញានឹងត្រូវបំបាត់
ចោល។រួមជាមួយគ្នានោះបណ្តាស្ថាប័នសារព័ត៌មាននឹងបានបង្កលក្ខណះងាយ
ស្រួលដើម្បីអភិវឌ្ឍន៍ដេញតាមដំណើវិវឌ្ឍន៍នៃវិទ្យាសាស្រ្តបច្ចេកវិទ្យា។
បង្កើនការការអភិវឌ្ឍន៍ផងនិងការងារគ្រប់គ្រងផង
លោកអនុរដ្ឋមន្រ្តីTruong Minh Tuanអោយដឹងថែមទៀតថា៖អ៊ិនធឺណែតនិងបណ្តាញ
សង្គមមានការរីកចំរើនពី១ថ្ងៃទៅ១ថ្ងៃ។នេះក៍ជានិន្នាការរួមនៅលើពិភពលោកនិង
នៅក្នុងប្រទេសវៀតណាមផងដែរ។ប្រការនេះ បានបង្កលក្ខណះសំរាប់ប្រជាជនជិត
ដិតជាមួយព័ត៏មានយ៉ាងឆាប់រហ័សនិងដាក់ចេញការសាកល្បងសំរាប់ការងារគ្រប់
គ្រងសារព័ត៌មាននិងការផ្សព្វផ្សាយនៅវៀតណាម។ខ្លឹមសារ១ក្នុងចំណោមខ្លឹមសារ
សំខាន់ដែលក្រសួងព័ត៌មាននិង​ផ្សព្វផ្សាយអនុវត្តក្នុងឆ្នាំ២០១៥នោះគឺជាធានាការ
ត្រឹមត្រូវក្នុងបរិយាកាសផ្សព្វផ្សាយនៅវៀតណាម។លោកTruong Minh Tuanអះអាង
ថា៖“  លើវិស័យព័ត៌មាន  ព័ត៌មានដែលបានជូនរហ័សជាងនឹងនាំមកនូវប្រសិទ្ឋិភាព
ខ្ពស់ជាង ។ហេតុដូច្នេះយើងត្រូវមានភាពម្ចាស់ការក្នុងការជូនដំណឹង។បណ្តាស្ថាប័ន
សារព័ត៌មានត្រូវសកម្មចូលរួមនិងអ្នកកាសែតត្រូវជូនដំណឹងប្រកបដោយម្ចាស់ការ
សំរាប់ប្រ​ជាជនទាំងមូបានដឹង។ទី២គឺបណ្តាស្ថាប័នរដ្ឋគប្បីផ្តល់ព័ត៌មានប្រកបដោយ
ម្ចាស់ការជាពិសេសវិស័យពាក់ព័ន្ឋដល់ផលប្រយោជន៍ផ្ទាល់របស់ប្រជាជន។    “
ស្តីពីសកម្មភាពបោះពុម្ភផ្សាយលោកអនុរដ្ឋមន្រ្តីTruong Minh Tuanសង្កត់ធ្ងន់ថា៖
ក្រសួងព័ត៌មាននិង​ផ្សព្វផ្សាយវៀតណាមនឹងមានដំណោះស្រាយកែលំអបរិយាកាស
បោះពុម្ភផ្សាយក្នុងឆ្នាំ២០១៥។ក្រសួងនឹងបន្តផ្សាយសារាចរណែនាំដើម្បីអនុវត្តល្អនូវ
ការសហការបោះពុម្ភផ្សាយបង្កើនការងារឃ្លាំមើលត្រួតពិនិត្យការសហការបោះពុម្ភ
ផ្សាយ។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ