សៀវភៅមូលដ្ឋានគ្រឹះឆ្ពោះទៅការកសាងស្ថាប័នច្បាប់ប្រឆាំងអំពើពុករលួយ

(VOVWORLD) - គ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិ - ការពិត ទើបតែបានបោះពុម្ពសៀវភៅមួយក្បាលមានចំណងជើងថា៖ “ប្តេជ្ញា តស៊ូយ៉ាងម៉ឹងមាត់ប្រឆាំងអំពើ ពុករលួយ និងភាពអវិជ្ជមាន រួមវិភាគទានកសាងបក្ស និងរដ្ឋឲ្យកាន់តែស្អាតស្អំ និងរឹងមាំ” របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងឱកាសខួបលើកទី ៩៣ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៣)។  អ្នកជំនាញជាច្រើនបានវាយតម្លៃថា នេះជាឯកសារដ៏មានសារៈប្រយោជន៍ រួមចំណែកលើកកម្ពស់ការយល់ដឹង និងបង្កើតការឯកភាពគ្នាក្នុងចំណោមកម្មាភិបាល បក្ខជន ប្រជាជន ក៏ដូចជាប្រព័ន្ធនយោបាយទាំងមូល ក្នុងកិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអសកម្ម។

សៀវភៅមូលដ្ឋានគ្រឹះឆ្ពោះទៅការកសាងស្ថាប័នច្បាប់ប្រឆាំងអំពើពុករលួយ - ảnh 1សៀវភៅ “ប្តេជ្ញា តស៊ូយ៉ាងម៉ឹងមាត់ប្រឆាំងអំពើ ពុករលួយ និងភាពអវិជ្ជមាន រួមវិភាគទានកសាងបក្ស និងរដ្ឋឲ្យកាន់តែស្អាតស្អំ និងរឹងមាំ” របស់លោកអគ្គលេខាបក្ស Nguyen Phu Trong (រូបថត៖ VOV)

សៀវភៅ “ប្តេជ្ញា តស៊ូយ៉ាងម៉ឹងមាត់ប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន រួមវិភាគទានកសាងបក្ស និងរដ្ឋឲ្យកាន់តែស្អាតស្អំ និងរឹងមាំ” រួមមាន ៦១២ ទំព័រ ជាមួយនឹងរូបភាពបញ្ជាក់ជិត ១០០ ដែលបង្ហាញតាមរចនាបទសារព័ត៌មានសម័យទំនើប។ សៀវភៅនេះចែកចេញជា ៣ផ្នែក គឺ៖ បញ្ហាមួយចំនួនដែលដកស្រង់ចេញពីស្ថានភាពជាក់ស្តែងនៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអវិជ្ជមាននៅវៀតណាម;ដោយប្រកាន់ខ្ជាប់ខ្ជួននូវបាវចនា៖ បង្ការទប់ស្កាត់អំពើពុករលួយ ភាពអវិជ្ជមានពីដើមពីចម្ងាយ, ទាំងកំពូលដល់ឬសគល់; ខាងលើខាងក្រោមស្រុះចិត្តគំនិតគ្នា អ្វីៗក៏អាចដំណើរការ

បំពេញតាមតម្រូវការជាក់ស្តែង

ខ្លឹមសារជាក់ស្តែងរបស់សៀវភៅ “ប្តេជ្ញា តស៊ូយ៉ាងម៉ឹងមាត់ប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន រួមវិភាគទានកសាងបក្ស និងរដ្ឋឲ្យកាន់តែស្អាតស្អំ និងរឹងមាំ” របស់លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្តែងការគិតទ្រឹស្តីយ៉ាងស៊ីជម្រៅ ប្រាជ្ញាឈ្លាសវៃ គួបផ្សំនឹងការអនុវត្តដ៏សម្បូរបែប ហើយទន្ទឹមនឹងនោះ រីកសុះសាយដល់ប្រជាជនគ្រប់ស្រទាប់។ លោក Pham Minh Tuan នាយក និពន្ធនាយកនៃគ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិ-ការពិតបានវាយតម្លៃថា៖ “សៀវ ភៅនេះឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ពោលគឺពីអ្នកដឹកនាំយុទ្ធសាស្ត្រ អ្នកដឹកនាំជាន់ខ្ពស់ រហូតដល់អ្នកដឹកនាំមូលដ្ឋាន និងប្រជា ជនសាមញ្ញ ក៏សុទ្ធតែរកឃើញបញ្ហាខ្លួនយកចិត្តទុកដាក់នៅក្នុងសៀវភៅនេះផង ដែរ។ ពីទិសដៅយុទ្ធសាស្ត្រ ទ្រឹស្តីទៅបញ្ហាចំពោះមុខ ត្រូវបានមើលឃើញថា អាចយល់បាន និងគួរឱ្យជឿជាក់។

សៀវភៅមូលដ្ឋានគ្រឹះឆ្ពោះទៅការកសាងស្ថាប័នច្បាប់ប្រឆាំងអំពើពុករលួយ - ảnh 2លោក Nguyen Thai Hoc អនុប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃក្នុង ធ្វើការណែនាំសៀវភៅ (រូបថត៖ VOV)

សៀវភៅនេះក៏បានបង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong លើបញ្ហាកសាងបក្ស ប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន និងការអភិវឌ្ឍប្រទេសជាតិ រួមចំណែកបំភ្លឺការវិវឌ្ឍន៍នៃការគិតទ្រឹស្តីរបស់បក្សលើការប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន។ ដោយមានការគិតគូរប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតនៃលទ្ធិម៉ាក្ស-លេនីន សតិអារម្មណ៍ហូជីមិញលើការងារកសាងបក្ស និងលើការទប់ស្កាត់ ប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន លោកអគ្គលេខាបក្សបានកើនរំលឹក និងតម្រង់ទិសដំណោះស្រាយដ៏មានតម្លៃជាច្រើន ក្នុងការប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមានបច្ចុប្បន្ន។ លោក Nguyen Thai Hoc អនុប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃក្នុងបានវាយតម្លៃថា៖ “កិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអវិជ្ជមានបានក្លាយជានិន្នាការដែលមិនអាចបញ្ច្រាសឡើងវិញបាន។ បច្ចុប្បន្ននេះ ទំនុកចិត្តរបស់ប្រជាជនទាំងមូលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអវិជ្ជមាន ជាពិសេសតួនាទីរបស់លោកអគ្គលេខាបក្ស  ពិតជាធំធេងណាស់។ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ដំណើរការបោះពុម្ភផ្សាយសៀវភៅ។ សៀវភៅនេះវាយតម្លៃការធ្វើដំណើររយៈពេល ១០ ឆ្នាំ ប៉ុន្តែមានព័ត៌មាន និងឯកសារកាលពី ៥០ ឆ្នាំមុន ដែលត្រូវបានដាក់បញ្ចូលក្នុងសៀវភៅ។ ការពិនិត្យមើលរចនាសម្ព័ន្ធទាំងមូលនៃសៀវភៅ តក្កវិជ្ជា វិទ្យាសាស្ត្រ និងភាពម៉ត់ចត់នៃសៀវភៅត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងផ្នែកនីមួយៗ។

សៀវភៅក្បួនស្តីពីការងារប្រឆាំងអំពើពុករលួយ

 យោងតាមអនុប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Tran Thanh Lam សៀវភៅនេះគឺជាឯកសារសំខាន់ណាស់សម្រាប់ការកសាង និងកែទម្រង់បក្ស។

“សៀវភៅជាសំណុំឯកសារដ៏ពិសេសមួយដែលរៀបចំតាមបែបវិទ្យាសាស្ត្រ ងាយស្រួលក្នុងការសិក្សា ងាយស្រួលប្រើ និងងាយស្រួលអនុវត្តន៍។ សៀវភៅនេះនឹងក្លាយជាឯកសារដ៏មានប្រយោជន៍សម្រាប់អ្នកអាន និងអ្នកបំពេញការងារឃោសនានាពេលអនាគត”។

រីឯខ្លួនវិញ សាស្ត្រាចារ្យរង លោកបណ្ឌិត Le Quoc Ly អតីតនាយករងនៃបណ្ឌិត្យ សភានយោបាយជាតិហូជីមិញជឿជាក់ថា នេះនឹងជាកម្លាំងចលករក្នុងការពង្រឹងទំនុកចិត្ត និងបង្កើតការស្រុះចិត្តគំនិតគ្នាក្នុងចំណោមប្រជាជន និងប្រព័ន្ធនយោបាយទាំងមូល ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអវិជ្ជមាន។

សៀវភៅមូលដ្ឋានគ្រឹះឆ្ពោះទៅការកសាងស្ថាប័នច្បាប់ប្រឆាំងអំពើពុករលួយ - ảnh 3អនុប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Tran Thanh Lam (រូបថត៖ Kim Anh/VOV)

“នេះគឺជាសៀវភៅដ៏មានតម្លៃណាស់។ សៀវភៅនេះបូកសរុបឡើងវិញរាល់សុន្ទរកថា  ការណែនាំ រួមទាំងការបញ្ជារបស់លោកអគ្គលេខាបក្ស បង្ហាញយ៉ាងច្បាស់ពីឆន្ទៈ និងសេចក្តីប្រាថ្នាចំពោះមាគ៌ាប្រឆាំងអំពើពុករលួយ ដែលបក្សកុម្មុយនិស្តវៀត ណាមបាននិងកំពុង នឹងអនុវត្តន៍។ ទន្ទឹមនឹងនោះ ក៏បង្ហាញពីការឯកភាពគ្នា សាមគ្គីភាពរបស់បក្សទាំងមូល និងប្រជាជនទាំងមូល ជុំវិញការដឹកនាំរបស់គណៈ កម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងរូបលោកអគ្គលេខាបក្សផ្ទាល់ ក្នុងការងារកសាងបក្ស ការពារបក្ស និងនាំវៀតណាមកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ”។

អ្នកជំនាញជាច្រើនជឿជាក់ថា នាពេលខាងមុខ សៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong គួរតែត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់មូលដ្ឋានបក្សនីមួយៗ និងដល់សាខាទូទាំងប្រទេស។ សៀវភៅនេះនឹងក្លាយជាឯកសារអចិន្ត្រៃយ៍ដើម្បីជួយបក្ខជន ថ្នាក់ដឹកនាំ... សំដៅដល់ពេលអនុវត្តការងារជាក់ស្តែង រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ នេះក៏ជាការងារដែលចាក់គ្រឹះក្នុងការត្រៀមខ្លួនសម្រាប់ការអភិវឌ្ឍច្បាប់ ឧបករណ៍ និងស្ថាប័នច្បាប់ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ