អង់គ្លេស៖ គោលដៅថ្មីរបស់ភេវរកម្ម

(VOVworld)-អស់រយៈពេល១ឆ្នាំ បន្ទាប់ពីការវាយប្រហារភេរវកម្មតម្រង់ទៅលើប្រ
 ទេសប៊ែលហ្សីកបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣២នាក់ស្លាប់និងរាប់រយ
អ្នកទៀតរងរបួសនោះ នាថ្ងៃទី២២មិនា ពិភពលោកត្រូវរំជើបរំជួលដោយការវាយ
ប្រហារនៅវិមានរដ្ឋសភាអង់គ្លេសស្ថិតនៅរដ្ឋធានីឡុងប្រទេសអង់គ្លេស។ នេះជា
ការវាយ ប្រហារយ៉ាងធ្ងន់ធ្ងរបំផុតតាំងពីមុនមកនៅប្រទេសអង់គ្លេសនារយៈពេល
១០ឆ្នាំកន្លង ទៅ។ រឿងហេតុនេះសរឲ្យឃើញពីការលំបាករបស់ប្រទេសអឺរ៉ុប
ទាំងអស់ក្នុងការាំងស្កាត់អំពើភេរវកម្ម។

        ចំនួនអ្នកស្លាប់និងរងរបួសដោយការវាយប្រហារនៅវិមានរដ្ឋសភាអង់គ្លេស
 នាថ្ងៃទី២២មិនាបានឡើងទៅដល់៥០នាក់ ក្នុងនោះ៥នាក់ត្រូវបាត់បង់ជីវិត។ វិធី
 សាស្រ្តនៃការវាយប្រហារភេរវកម្មរបស់ភេរវករនៅក្រុងឡុងមានចំណុចស្រដៀង
នឹងការវាយប្រហារនៅទីក្រុង Nice ប្រទេសបារាំង និង ទីក្រុងប៊ែកឡាំងប្រទេស
អាល្លឺម៉ង់នាពេលកន្លងទៅ។

អង់គ្លេស៖ គោលដៅថ្មីរបស់ភេវរកម្ម - ảnh 1
ប៉ូលីសយាមនៅខាងក្រៅវិមានរដ្ឋសភានៅទីក្រុងឡុង


        ក្នុងសេចក្តីប្រកាសមួយ​នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បាន
 ហៅការវាយប្រហារនេះជាសកម្មភាពគិតទុកជាមុននិងអំពាវនាវឲ្យប្រជាពលរដ្ឋ
 សាមគ្គី។

        ពីគ្រោះអាសន្នទៅដល់ការពិតជាក់ស្តែង

        មុននឹងកើតមានឡើងភារវកម្មនាថ្ងៃទី២២មិនានោះ មជ្ឈដ្ឋានអ្នកវិភាគបានព្រ
 មានថា IS និងភេរវករដែលកំពុងលាក់ខ្លួននៅអង់គ្លេសប្រហែលជាត្រៀមរៀបចំអនុ
 វត្តការវាយប្រហារតម្រង់លើអង់គ្លេសដើម្បីសងសឹកការដែលក្រុងឡុងគាំទ្រការវាយ
 ប្រហារតាមជើងអាកាសនៅទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់។ អ្នកជំនាញការស្រាវជ្រាវ
អំពីភេរវកម្ម សាស្ត្រាចារ្យ Richard English ធ្លាប់ពិនិត្យថា នឹងកើតមានឡើងការវាយ
 ប្រហារដ៏ធំមួយតម្រង់ទៅលើអង់គ្លេស។ មិនត្រឹមតែប៉ុណ្ណោះ នាពេលថ្មីៗនេះ នាខែ
 កុម្ភៈឆ្នាំ ២៩១៧ លោក Max Hill ជំនាញការផ្នែកច្បាប់ប្រឆាំងភេរវកម្មរបស់អង់គ្លេស
ក៏បានទទួលស្គាល់ថា ទីក្រុងអង់គ្លេសនឹងជាគោលដៅរបស់ភេរវករអ៊ីស្លាម ហើយ
ជនរងគ្រោះគឺជនស៊ីវិលគ្មានរើសអើងជាតិសាសន៍ទេ។ ថ្លែងមតិលើកាណាល់ទូរ
ទស្សន៍ ITV នាថ្ងៃទី២៦កុម្ភៈ រដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេស លោក Amber Rudd ក៏បាន
 យល់ស្របចំពោះការវាយតម្លៃរបស់លោក Hill អំពីគំរាមកំហែងភេរវកម្មមួយដែល
អង់គ្លេសត្រូវប្រឈមមុខ។ មិនត្រឹមតែមជ្ឈដ្ឋានជំនាញការនិងអ្នកនយោបាយធ្វើការ
 ព្យាករណ៍ប៉ុណ្ណោះទេ សូម្បីតែ IS ក៏បានបង្ហាញច្បាស់គោលដៅវាយប្រហារតម្រង់
 ទៅលើអង់គ្លេសផងដែរ។

        ប្រតិកម្មពីរដ្ឋអំណាច

        ដើម្បីធ្វើការតបតវិញជាមួយអំពើភេរវកម្ម ប្រទេសអង់គ្លេសបាននិងកំពុងអនុ
 វត្តការធ្វើកំណែទម្រង់មួយចំនួនដែរ។ ចាប់តាំងពីរខែសីហាឆ្នាំ២០១៤ រដ្ឋមន្ត្រីក្រ
 សួងមហាផ្ទៃពេលនោះគឺលោកស្រី Theresa May ហើយបច្ចុប្បន្នជានាយករដ្ឋមន្ត្រី
 អង់គ្លេស បានដាក់កងកម្លាំងប៉ូលីសរបស់ខ្លួនក្នុងស្ថានភាពត្រៀមជាស្រេចទប់ទល់
 ជាមួយគំរាមកំហែងភេរវកម្ម។​ក្នុងរយៈពេលជាង២ឆ្នាំកន្លងទៅនេះ ប្រទេសអង់
គ្លេស បានរក្សាកម្រិតព្រមានសន្តិសុខក្នុងកម្រិតទី២គឺធ្ងន់ធ្ងរ។ ទន្ទឹមជាមួយគ្នានោះ
កង កម្លាំងប្រឆាំងភេរវកម្មក៏ត្រូវបានបញ្ចូនបន្ថែមផងដែរ។

        អង់គ្លេសក៏បានបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងដំណើរទស្សនកិច្ច
 នៅបារាំងនាថ្ងៃទី២៨កក្កដាឆ្នាំ២០១៦ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris
 Johnson បានឯកភាពជាមួយសមភាគី Jean Marc Ayraut អំពីកិច្ចសហប្រតិបត្តិការ
លើវិស័យនេះ។​លោក Johnson បានអះអាងថា ប្រទេសអង់គ្លេសនឹងរួមដំណើរ
ជាមួយបារាំងក្នុងការប្រឆាំងភេរវកម្ម។ ក្នុងពេលជាមួយគ្នានោះ រាល់កិច្ចសហប្រ
 តិបត្តិការប្រឆាំងភេរវកម្មក៏ត្រូវបានអង់គ្លេសដាក់ចេញជាមួយប្រទេសដទៃច្រើនដែរ។

        ទាំងអស់នេះគឺអ្វីៗដែលអង់គ្លេសអនុវត្តមុននឹងកើតមានឡើងភេរវកម្ម។
បន្ទាប់ពី ឧប្បត្តិហេតុនាថ្ងៃទី២២មិនានោះ ពិតប្រាកដថាអង់គ្លេសនឹងអនុវត្តកាយ
 វិការខ្លាំងក្លាជាងដើម្បីធានាសន្តិសុខនាពេលខាងមុខ។ ប៉ុន្តែ ទោះបីជាមានការ
ព្យាករណ៍អំពីគ្រោះអាសន្នភេរវកម្មនិងបានត្រៀមរៀបចំសកម្មភាពតបតរវិញក៏
 ដោយ ប៉ុន្តែការវាយប្រហារនាថ្ងៃទី២២មិនានៅកើតមានឡើងក្នុងទីក្រុងឡុង។
​ ប្រការនេះសរឲ្យឃើញពីការលំបាកក្នុងការរកឃើញនិងរារាំងភេរវកម្មនៅអង់គ្លេស
 និយាយដោយឡែកនិងនៅប្រទេសដទៃមួយចំនួននិយាយរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ