អត្ថន័យយុទ្ធជ័យប្រវត្តិសាស្ត្រ Dien Bien Phu លើអាកាស

(VOVWORLD) -មុននេះ៤៥ឆ្នាំ ខែធ្នូឆ្នាំ១៩៧២ កងទ័ពនិងប្រជាជននៅភាគខាងជើងវៀតណាមបានវាយបរាជ័យយុទ្ធនាការវាយប្រហារតាមជើងអាកាសធំបំផុតពីមុនមករបស់អាមេរិកចំពោះហាណូយ Hai Phong និងតំបន់មួយចំនួនទៀតនៃភូមិភាគខាងជើងវៀតណាម បង្កើតឡើងយុទ្ធជ័យ៖” ហាណូយ- Dien Bien Phu លើអាកាស”។យុទ្ធជ័យនេះមានអត្ថន័យុទ្ធសាស្ត្រទាំងនយោបាយ យោធា និងការទូត ជារបត់សំខាន់ក្នុងយុទ្ធសាស្ត្ររបស់បដិវត្តន៍វៀតណាម រួមចំណែកសម្រេចជោគជ័យបុព្វហេតុរំដោះប្រទេសជាតិ។

មុននេះ៤៥ឆ្នាំ ខែធ្នូឆ្នាំ១៩៧២ កងទ័ពនិងប្រជាជននៅភាគខាងជើងវៀតណាមបានវាយបរាជ័យយុទ្ធនាការវាយប្រហារតាមជើងអាកាសធំបំផុតពីមុនមករបស់អាមេរិកចំពោះហាណូយ Hai Phong និងតំបន់មួយចំនួនទៀតនៃភូមិភាគខាងជើងវៀតណាម បង្កើតឡើងយុទ្ធជ័យ៖” ហាណូយ- Dien Bien Phu លើអាកាស”។យុទ្ធជ័យនេះមានអត្ថន័យុទ្ធសាស្ត្រទាំងនយោបាយ យោធា និងការទូត ជារបត់សំខាន់ក្នុងយុទ្ធសាស្ត្ររបស់បដិវត្តន៍ វៀតណាម រួមចំណែកសម្រេចជោគជ័យបុព្វហេតុរំដោះប្រទេសជាតិ។

អត្ថន័យយុទ្ធជ័យប្រវត្តិសាស្ត្រ Dien Bien Phu លើអាកាស - ảnh 1

អត្ថន័យយុទ្ធជ័យប្រវត្តិសាស្ត្រ Dien Bien Phu លើអាកាស

ខែធ្នូឆ្នាំ១៩៧២អាមេរិកបានបើកការវាយប្រហារយុទ្ធសាស្ត្រតាមជើងអាកាសចំពោះភូមិភាគខាងជើង វៀត  ណាម សំដៅបំផ្លាញ់កម្លាំងសេដ្ឋកិច្ច ការពារប្រទេស បង្កើតកម្លាំងសម្ពាធចំពោះវៀតណាមត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងបារីស តាមមាត្រាអំណោយផលចំពោះអាមេរិក។

          ក្នុងរយៈពេល១២យប់ថ្ងៃ ចាប់ពីថ្ងៃទី១៨-៣០ធ្នូឆ្នាំ១៩៧២ កងទ័ពនិងប្រជាជនវៀតណាមបានបាញ់ទម្លាក់យន្តហោះចំនួន៨១គ្រឿង ដែលក្នុងនោះមានយន្តហោះ B52 ចំនួន៣៤គ្រឿង។ ប្រការនេះបានបង្កើតឡើងជ័យជំនះប្រវត្តិសាស្ត្រ៖” ហាណូយ- Dien Bien Phu លើអាកាស។”

          អត្ថន័យជាតិ

        ជ័យជំនះ៖” ហាណូយ- Dien Bien Phu លើអាកាស” បានបង្ហាញនូវមាគា៍នយោបាយ មាគា៍យោធាត្រឹមត្រូវរបស់បក្សកុម្មុយនីស្តវៀតណាម របស់សេចក្ដីពិត៖”គ្មានអ្វីមានតំលៃស្មើនឹងឯករាជ្យ សេរីភាពឡើយ”។នេះជាជ័យជំនះរបស់កម្លាំងនយោបាយ ស្មារតីនៃប្រជាជាតិទាំងមូល។ មេបញ្ជាការដ្ឋានកងទ័ពការពារដែនអាកាស  ឧត្តមសេនីយ៍ទោ Le Huy Vinh បានអះអាងថា៖

          “ ដោយមានឆន្ទះរឹងមាំ កងទ័ពនិងប្រជាជនវៀតណាម ដែលក្នុងនោះកងកម្លាំងការពារដែនអាកាសជាស្នូល បានវាយបរាជ័យយុទ្ធនាការវាយប្រហារតាមជើងអាកាសដោយមានទ្រង់ទ្រាយធំបំផុតពីមុនមករបស់អាមេ រិក។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ យន្តហោះ B52 ត្រូវបាញ់ធ្លាក់ និងកងទ័ពជើងអាកាសអាមេរិករងការ ខូច ខាតធ្ងន់ធ្ងរបំផុតពីមុនមក។”

          ចំពោះការតស៊ូប្រឆាំងអាមេរិក សង្គ្រោះប្រទេសជាតិ យុទ្ធជ័យនេះមានអត្ថន័យយុទ្ធសាស្ត្រទាំងខាងនយោ បាយ កងទ័ពនិងការទូត។ វរសេនីយ៍ឯក បណ្ឌិត Nguyen Van Luong វិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀត ណាម  បានអោយដឹងថា៖

          “ ហាណូយ- Dien Bien Phu លើអាកាសនាខែធ្នូឆ្នាំ១៩៧២ ជាចំណុចសំខាន់វាយចោលគំនិតឈ្លានពានរបស់អាមេរិក ហើយបង្ខំអោយអាមេរិកត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងបារីស បញ្ចប់សង្គ្រាមនៅវៀតណាម។ ជ័យជំនះនេះបានជ័យជំនះដ៏ត្រចះត្រចងរបស់ប្រជាជាតិវៀតណាម ក្នុងសតវត្សរ៍ទី២០ បើកចេញទំព័រភ្លឺស្វាងក្នុងប្រវត្តិសាស្ត្រអំពីការតស៊ូប្រឆាំងសត្រូវឈ្លានពានរបស់ប្រជាជាតិវៀតណាម។”

          អត្ថន័យអន្តរជាតិ

        ក្នុងការតស៊ូប្រឆាំងអាមេរិក សង្គ្រោះប្រទេសជាតិនិយាយរួម និងក្នុងការប្រយុទ្ធប្រឆាំងរយៈពេល១២ថ្ងៃយប់ នាចុងឆ្នាំ១៩៧២ចំពោះកងទ័ពជើងអាកាសអាមេរិក ប្រជាជនវៀតណាមទទួលបានការសាមគ្គីភាព  ជួយឧបត្ថម្ភទាំងសម្ភារះ ស្មារតីរបស់មិត្តភក្តិអន្តរជាតិ អំពីសព្ធវុធ បច្ចេកទេសទំនើបៗ។

          ដូច្នេះ ចំពោះអន្តរជាតិ ជ័យជំនះ៖ “Dien Bien Phu លើអាកាស” មានអត្ថន័យសំខាន់ចំពោះចលនាតស៊ូប្រឆាំងដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងសង្គមនិយម នាំមកនូវទំនុកទុកចិត្តចំពោះប្រជាជនតស៊ូប្រឆាំងដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

          វៀតណាមក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាជ័យជំនេះ Dien Bien Phu លើអាកាស។អត្ថន័យប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍នេះ ជាបទពិសោធន៍ដ៏ថ្លៃថ្លូ សំរាប់បុព្វហេតុកសាង ការពារមាតុប្រទេសនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ