អាស៊ាន១សមាគ្កីនឹងបង្កើតឡើងកម្លាំងពលំ

(VOVworld)-៤៦ឆ្នាំមុននេះ សមាគមបណ្តាប្រជាជាតិនៅអាស៊ីអាគ្នេយ៌ (អាស៊ាន)
បានចាប់បដិសន្ធិ។  ក្នុងរយៈពេលជិត៥០ឆ្នាំកន្លងមកនេះ​អាស៊ានបាននឹងកំពុង​បោះជំហានយ៉ាងខ្លាំងក្លាក្នុងដំណើការស្រុះចិត្តគំនិតឈានដល់ការបង្កើតឡើង

សមាគមរួមនាឆ្នាំ២០១៥។ ពេលវេលានៅសល់តិចតួចប៉ុន្តែការសាកល្បងគឺធំ

ធេងណាស់។ ធ្វើយ៉ាងម៉េចដើម្បីអាចជួយឲ្យអាស៊ានសម្រេចបានគោលដៅនេះ?
នេះ​ក៏ជាខ្លឹមសារនៃបទសម្ភាសរបស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម
ចំពោះអគ្គលេខាធិការអាស៊ានលោក Le Luong Minh ជំវិញប្រធានបទ “អាស៊ាន
សមាគ្កីនឹងបង្កើតឡើងកម្លាំងពលំ” ។

 អាស៊ាន១សមាគ្កីនឹងបង្កើតឡើងកម្លាំងពលំ - ảnh 1
អគ្គលេខាធិការអាស៊ាន លោក Le Luong Minh (រូបថតៈ dantri.vn)

      តាមអគ្គលេខាធិការអាស៊ាន លោក Le Luong Minh ថា ក្នុងរយៈពេល៥ឆ្នាំខាង
មុខ អាស៊ាននឹងមានចំណុចសំខាន់ចំនួន២គឺឈានដល់សហគមអាស៊ានឆ្នា២០១៥ ក៏ដូចជារំលឹកខួបអនុស្សាវរីយ៌លើកទី៥០ នៃទិវាបង្កើតនាឆ្នាំ២០១៧។ ពេលវេលា នៅសល់តិចណាស់ ខណៈដែលគំរោងការនៅបន្សល់ទុកយ៉ាងច្រើន។ ដោយហេតុ
នេះ អាស៊ានកំពុងប្តេជ្ញាចិត្តអនុវត្តឲ្យត្រូវតាមដំណើការអភិវឌ្ឍន៌របស់តំបន់។អគ្គ
លេខាធិការ​ Le Luong Minh បានអះអាងថា៖

        “រហូតមកដល់ពេលនេះ ​បណ្ដាប្រទេសអនុវត្តបានវិធានការជាច្រើន។

ឧទាហរណ៍គឺការកសាងសហគមន៍សេដ្ឋកិច្ច គិតមកដល់ខែមិនាឆ្នាំ២០១៣

បណ្ដាប្រទេសអនុវត្តបានប្រមាន៨០%ក្នុងបណ្តាវិធានការដែលបានដាក់ចេញ

ដើម្បីឈានទៅការបង្កើតសហគមន៍។​ប៉ុន្តែកិច្ចការដែលនៅសេសសល់ត្រូវ

បានសំរេចពីឥឡូវដល់ឆ្នាំ២០១៥​ ទាមទាបណ្ដាប្រទេសត្រូវខំប្រឹងប្រែងយ៉ាង

ច្រើនជាងទៀត ។”

        ទន្ទឹមនឹងការខំប្រឹងប្រែងអនុវត្តវិធានការដើម្បីសំរេចគោលដៅកសាងសហ
គមន៍នាឆ្នាំ២០១៥ តាមអគ្គលេខាធិការ​ Le Luong Minh ថា ពីឥឡូវនេះ អាស៊ាន
បានត្រៀមរៀបចំឲ្យការកសាងទស្សនៈវិស័យទិសដៅសកម្មភាពសម្រាប់អាស៊ាន
អភិវឌ្ឍន៍ក្នុងដំណាក់កាលក្រោយឆ្នាំ២០១៥។

        លោក Le Luong Minh ក៏បានលើកច្បាស់ថា​ទន្ទឹមនឹងការសាកល្បងក្នុង
ប្លុក អាស៊ានក៏កំពុងប្រឈមមុខនឹងការសាកល្បងជាច្រើនពីខាងក្រៅដូចជា
គ្រោះអាសន្នរោគ​ ទឹកជំនន់ គ្រោះធម្មជាតិ បទល្មើសឆ្លងដែនជាដើម។ ជាពិ
សេសបណ្ដាការព្រួយបារម្មណ៍សន្តិសុខដ៏ធំធេងរបស់អាស៊ាននាបច្ចុប្បន្នគឺជំ
លោះលើសមុទ្រខាងកើត។ ចំពោះបញ្ហារសើបនោះគឺ អាស៊ាននៅរក្សាបាន
សាមគ្គីភាពការស្រុះចិត្តគំនិត។ លោកនិយាយថា៖
        “បណ្ដាប្រទេសជាសមាជិកមានការឯកភាពខ្ពស់អំពិការដោះស្រាយ

បញ្ហាសមុទ្រខាងកើតដោយលើមូលដ្ឋានគោលការណ៍៦ខរបស់អាស៊ាន

និងការយល់ដឹងរួមអំពីសារៈសំខាន់នៃការដោះស្រាយបញ្ហាសមុទ្រខាង

កើតរក្សាសន្តិសុខនិងស្ថិរភាពក្នុងដំបន់។អាស៊ានបានយល់ដឹងច្បាស់ការ

ដោះស្រាយបញ្ហាសមុទ្រខាងកើតដោយលើមូលដ្ឋានគោលការណ៍ខាង

លើមិនត្រឹមតែមានអត្ថន័យចំពោះការរក្សាសន្តិភាពស្ថិរភាពសំរាប់ប្រ

ទេសអាស៊ានប៉ុណ្ណោះទេថែមទាំងសំរាប់ចិននិងប្រទេសទាក់ទិនផ្ទាល់

ក្នុងជំលោះនេះទៀតផង។”

       តាមអគ្គលេខាធិការ Le Luong Minh ថា យល់ច្បាស់អំពីការដោះស្រាយបញ្ហា
សមុទ្រខាងកើត មិនត្រឹមតែទាក់ទិនដល់សន្តិភាព សន្តិសុខតំបន់ប៉ុណ្ណោះ ទេ ថែមទាំងធានាសន្តិសុខ សុវត្ថភាពនាវាចរណ៌ទៀតផង។ លោក Minh មានប្រ
សាសន៌ថា៖

        “ប្រទេសជាដៃគូរទាំងអស់សុទ្ធតែគំាទ្រគោលជំហរបស់អាស៊ានអំពី

ការ ដោះស្រាយបញ្ហាលើសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានគោល

ការណ៌ ៦ខ របស់អាស៊ាន។ ប្រទេសជាដៃគូនានារបស់អាស៊ានសុទ្ធតែបាន

គាំទ្រកម្លាំង ផ្ទៃក្នុងរបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាសមុទ្រខាង

កើតជាមួយចិនដែល ឈរលើមូលដ្ឋានធ្វើយ៉ាងម៉េច ធានាសន្តិសុខ ស្ថិរ

ភាពតំបន់ ក៏ដូចជាធានាឲ្យបាន សន្តិសុខនានាចរណ៌ សន្តិសុខសមុទ្រ

ជាដើម”។

    នាចុងបញ្ចប់អគ្គលេខាធិការ Le Luong Minh បានអះអាងថា អាស៊ាននឹង

បន្តពង្រីករាល់សមិទ្ធផលក្នុងរយៈពេល៤៦ឆ្នាំកន្លងមក សាមគ្គីភាព ឯកភាព

ខំប្រឹងប្រែងឆ្លងផុតការសាកល្បង រក្សាតួនាទីស្នូលរបស់អាស៊ាន ដើម្បីកសាង
ឲ្យបានសហគមន៍មួយរឹងមាំជិតស្និទ្ធនិងអភិវឌ្ឍន៍ចីរភាពនាឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ