អះអាងនូវតម្លៃសតិអារម្មណ៍ហូជីមិញក្នុងយុគសម័យថ្មី

(VOVWORLD) - បុព្វហេតុតស៊ូ ដណ្ដើមឯករាជ្យជាតិ និងកសាងសង្គមនិយមនៅវៀតណាមជានិច្ចកាលបានផ្សារភ្ជាប់ជាមួយសតិអារម្មណ៍ គំរូសីលធម៌ដ៏មហិមារបស់លោកប្រធានហូជីមិញ។ បុព្វហេតុ និងសតិអារម្មណ៍របស់លោកជានិច្ចកាលបានភ្លឺចែងចាំងក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រជាជនវៀតណាម និងមនុស្សជាតិជឿនលឿន។ រាល់តម្លៃខាងស្មារតីរបស់លោកប្រធានហូជីមិញបាន និងកំពុងបន្តត្រូវបានអះអាង និងរីកសុះសាយក្នុងយុគសម័យថ្មី។
អះអាងនូវតម្លៃសតិអារម្មណ៍ហូជីមិញក្នុងយុគសម័យថ្មី - ảnh 1(រូបថត៖ ឯកសារ) 

ចំណុចលេចធ្លោបំផុតក្នុងសតិអារម្មណ៍ហូជីមិញ គឺជាសតិអារម្មណ៍ វប្បធម៌ដើម្បីសន្តិភាព មនុស្សជាតិ មេត្តាករុណា និងជំរុញទំនាក់ទំនងមិត្តភាពរវាងបណ្ដាប្រជាជាតិ។ សតិអារម្មណ៍នេះរបស់លោកប្រធានហូជីមិញបានបង្ហាញនូវតម្លៃមនុស្សជាតិយ៉ាងជ្រាលជ្រៅ និងបំណងប្រាថ្នារបស់លោកអំពីពិភពលោកមួយប្រកបដោយសន្តិភាព សមភាព និងសុភមង្គល។

ប្រទេស និងដែនដីទាំងអស់សុទ្ធតែជាភាតរៈ

កាលពីជាង ៧០ ឆ្នាំមុន ពោលគឺនាខែកញ្ញា ឆ្នាំ ១៩៤៩ នៅពេលឆ្លើយសម្ភាសន៍អ្នកកាសែតអាមេរិក លោកស្រី Elie Massie ដែលបានធ្វើការនៅទីភ្នាក់ងារសារព័ត៌មាន News Service អំពីគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមនោះ លោកប្រធានហូជីមិញបានអះអាងថា៖ វៀតណាមធ្វើជាមិត្ត ជាមួយប្រទេសប្រជាធិបតេយ្យទាំងអស់ ហើយគ្មាន គំនុំគុំគួនជាមួយនរណាម្នាក់ឡើយ។ មុននេះ កាលពីឆ្នាំ១៩៥៦ លោកក៏បានលើកឡើងអំពីគោលនយោបាយបើកចំហរ និងសហប្រតិបត្តិការជាមួយប្រទេសខាងក្រៅដូចជា “ វៀតណាម និងចិនស្និទ្ធិស្នាលនឹងគ្នា” ឬ“ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក” ។

នាឆ្នាំ ១៩២៣ ពោលគឺជិត ១០០ ឆ្នាំមុន នៅពេលលោកជាយុវជនមួយរូប ដែលកំពុងទៅស្វែងរកមាគ៌ាជួយសង្គ្រោះប្រទេសជាតិនោះ អ្នកកាសែត និងជាកវីជនជាតិ សូវៀត ម្នាក់ លោក Osip Emilyevich Mandelstam បានសរសេរអំពីលោកប្រធានហូជីមិញថា៖ ពាក្យ Nguyen Ai Quoc បានរីកសុះសាយចេញជាវប្បធម៌មួយ ដែលមិនមែនជាវប្បធម៌អឺរ៉ុបឡើយ ពោលគឺជាវប្បធម៌នៃអនាគតកាល។

ពិតណាស់ថា សតិអារម្មណ៍អំពីមហាសាមគ្គីភាព សុខដុមរមនាជាតិមានទំនាក់ទំនងប្រកបដោយសន្តិភាព និងជិតស្និទ្ធិជាមួយបណ្ដាប្រទេសរបស់លោកប្រធានហូជីមិញបាននាំមុខគេក្នុងយុគសម័យ ហើយបច្ចុប្បន្ននេះ នៅតែរក្សាបានតម្លៃដ៏ធំធេងដដែល។ លោក សាស្ត្រាចារ្យរងបណ្ឌិត Nguyen Trong Phuc អតីតប្រធានវិទ្យាស្ថានប្រវិត្តិសាស្ត្របក្សបានអះអាងថា៖“សតិអារម្មណ៍ប្រកបដោយសន្តិភាព មិត្តភាពរវាងបណ្ដាប្រជាជាតិ ហើយចាត់ទុកគ្រប់ប្រទេស និងដែនដីសុទ្ធតែជាភាតរៈ ដែលលោកប្រធានហូជីមិញ ធ្លាប់បានលើកឡើង កាលពីជាង ៧០ ឆ្នាំមុន នៅតែមានតម្លៃ និងអត្ថន័យពិសេសដដែលនាបច្ចុប្បន្ននេះ ខណៈដែលពិភពលោកនៅតែកើតមានការខ្វែងគំនិតគ្នា ភាពតានតឹង ជម្លោះ និងបញ្ហាសំខាន់ៗជាច្រើនទៀត ដែលតម្រូវឲ្យប្រទេសទាំងអស់ត្រូវរួមដៃគ្នាដោះស្រាយផងដែរ“។

អះអាងនូវតម្លៃសតិអារម្មណ៍ហូជីមិញក្នុងយុគសម័យថ្មី - ảnh 2 (រូបថត៖ ឯកសារ) 

បន្តរីកសុះសាយរាល់តម្លៃសតិអារម្មណ៍ហូជីមិញ

កាលពី៣២ ឆ្នាំ មុន  (ខែវិច្ឆិកាឆ្នាំ ១៩៨៧) មហាសន្និបាតនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (យូណេស្កូ) បានចេញសេចក្តីសម្រេចចិត្តរំលឹកខួបលើកទី ១០០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ ក្នុងនាមជា “ វីរបុរស រំដោះជាតិ អ្នកវប្បធម៌ដ៏ពូកែឆ្នើមមួយរូប” ។ សេចក្ដីសម្រេចចិត្តនេះបានទទួលស្គាល់ថាលោកប្រធានហូជីមិញគឺជាឥស្សរជនឆ្នើមមួយរូប ដែលមានសញ្ញាសម្គាល់ក្នុងដំណើរការអភិវឌ្ឍន៍របស់មនុស្សជាតិ ហើយ អំពាវនាវដល់ប្រជាជាតិនានាលើកតម្កើងលោកប្រធានហូជីមិញ តាមរយៈសកម្មភាពរំលឹកវិញ្ញាណក្ខ័ន្ធផ្សេងៗគ្នា។

អះអាងនូវតម្លៃសតិអារម្មណ៍ហូជីមិញក្នុងយុគសម័យថ្មី - ảnh 3 (រូបថត៖ ឯកសារ) 

ចំពោះវៀតណាម នេះគឺជាកិត្តិយស និងមោទនភាព។ ពិតណាស់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ការលើកតម្កើងលោកប្រធានហូជីមិញទទួលបានលទ្ធផលវិជ្ជមានជាច្រើន ហើយត្រូវបានអនុវត្តន៍នៅទ្វីបទាំង ៥ នៅលើពិភពលោក រួមចំណែកផ្សព្វផ្សាយដល់មិត្តភក្តិអន្តរជាតិយ៉ាងច្បាស់លាស់ រស់រវើក អំពីប្រវត្តិសាស្រ្តដ៏រុងរឿង វប្បធម៌ដ៏វិសេសវិសាល ទឹកដី និងមនុស្សវៀតណាមរួសរាយរាក់ទាក់ ស្រឡាញ់សន្តិភាព គោរពបណ្ដាប្រជាជាតិដទៃទៀត និងមានការទទួលខុសត្រូវជាមួយការងាររួមរបស់ពិភពលោក។ លោក សាស្ត្រាចារ្យរងបណ្ឌិត Nguyen Trong Phuc បានចាត់ទុកថា៖“តាមរយៈសកម្មភាពទាំងនេះ បណ្ដាថ្នាក់ដឹកនាំ អ្នកស្រាវជ្រាវ អ្នកនយោបាយ និងប្រជាជន នៅប្រទេសជាច្រើននៅលើពិភពលោកមានការយល់ដឹងយ៉ាងជ្រាលជ្រៅបន្ថែមអំពី ជីវប្រវត្តិ ជីវិត និងបុព្វហេតុរបស់លោកប្រធានហូជីមិញ ក៏ដូចជាប្រទេស និងមនុស្សវៀតណាម។ ការលើកតម្កើងលោកប្រធានហូជីមិញក៏មានន័យថាលើកតម្កើងប្រជាជាតិ និងឧទ្ទេសនាមប្រជាជាតិវៀតណាមទៅកាន់ពិភពលោកផងដែរ“។

ជីវិតរបស់លោកប្រធានហូជីមិញគឺជានិមិត្តរូបដ៏ថ្ងៃថ្លាបំផុតនៃលទ្ធិស្នេហាជាតិនិយម និងលទ្ធិវីវភាពបដិវត្តវៀតណាម។ លោកគឺជាគំរូដ៏ភ្លឺស្វាងនៃសីលធម៌  បញ្ញា ឬទ្ធានុភាព សតិសម្បជញ្ញៈ របស់ប្រជាជាតិ និងយុគសម័យ។ ក្នុងបរិបទ ដែលប្រទេសជាតិកំពុងធ្វើសមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយនោះរាល់តម្លៃដ៏ធំធេងអំពីសតិអារម្មណ៍រប់លោកប្រធានហូជីមិញបន្តរីកសុះសាយយ៉ាងទូលំទូលាយ ដើម្បីពង្រឹង និងពង្រីកមោទនភាពផង និងដើម្បីផ្សព្វផ្សាយរូបភាព មនុស្សវៀតណាមជាមួយប្រវត្តិសាស្ត្រដ៏រុងរឿង ខឿនវប្បធម៌សម្បូរបែប ស្រឡាញ់សន្តិភាពទៅកាន់ពិភពលោកថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ