ឱកាសនិងការសសាកល្បងពេលដែលក្រូអាស៊ីចូលរួមសហភាព អឺរ៉ុប(EU)

Vovworld-ដើម្បីក្លាយទៅជាប្រទេសសមាជិក១ប្រទេស នៃEUក្រូអាស៊ីត្រូវអនុវត្ត
កំណែទម្រង់ក្នុងរយះពេល៧ឆ្នាំ​​ ក្នុងនោះមានការអនុវត្តសំណូមពរនៃគណះកម្មការ
អឺរ៉ុប(EC) ស្តីពីការជំរុញខ្លាំងកែទម្រង់រចនាសម្ព័ន្ឋសំដៅបង្កើនកំណើនសេដ្ឋកិច្ចនិង
ស្តារទីផ្សារពលកម្មឡើងវិញ។
អាចនិយាយបានថា៖ពេលវេលាដែលក្រូអាស៊ីចូលរួមEUមានអត្ថន័យជាច្រើន។ក្នុង
បទថ្លែងមតិអំណរប្រធានEC លោក Jose Manuel  Barrassoបានគូសបញ្ជាក់ថា៖អឺរ៉ុប
បានក្លាយទៅជាដំបូលរួមរបស់ក្រូអាស៊ីនិងផ្តល់មកនូវអនាគតដ៍ល្អប្រសើរជាងទៀត។
លោក ប្រធានធិបតី​ក្រូអាស៊ី IvoJosipovicបានអះអាងថា៖ការចួលរួមEU  បានបើកចេញ
ទំព័រថ្មី១ក្នុងប្រវត្តិសាស្រ្តរបស់​ប្រទេសជាតិ។

                  

ឱកាសនិងការសសាកល្បងពេលដែលក្រូអាស៊ីចូលរួមសហភាព អឺរ៉ុប(EU) - ảnh 1
រូបថត​VNA

អ្នកប្រមុខក្រូអាស៊ីបានអះអាងដូច្នេះដោយសារការចូលរួមEU នឹងផ្តល់ប្រាក់ជំនួយ១២
លានលានអឺរ៉ូសំរាប់ប្រទេសមានចំនួនប្រជាជនជាង៤លាន៤សែននាក់នេះ។មុននោះ
ក្នុងកិច្ចប្រជុំរដ្ឋសភានាច្ងៃទី២៩មិថុនា នាយករដ្ឋមន្រ្តីនៃប្រទេសនេះ លោក Zoran
Milanovic ក៍ទទួលស្គាល់ដែរថាព្រឹត្តិការណ៍នេះនឹងបង្កើតយថាទស្សថ្មីទាំងស្រុងចំពោះ
ប្រទេសជាតិនិងពិភពលោកថ្មីសំរាប់ប្រជាជន។
ផ្ទុយទៅនឹងមជ្ឈដ្ឋានមន្រ្តី ក្រូអាស៊ី ប្រជាជននសប្រទេសនេះមិនរីករាយជាមួយការដែល
ប្រទេសនេះក្លាយទៅជាសមាជិកEUទេ។លទ្ឋផលនៃការស្ទង់មតិបានសរឲ្យឃើញថា៖ចំនួនប្រជាជនគាំទ្របានថយពី៨០%នាឆ្នាំ២០០៣ចុះត្រឹមតែ៦៧%នាឆ្នាំ២០១២។ម៉្យាង
ទៀត មជ្ឈដ្ឋានអ្នកវិភាគពិនិត្យថា៖ ក្រូអាស៊ីនឹងមិនទទួលផលប្រយោជន៍ជាច្រើនពីការ​ចូលរួមEUក្នុងរយះពេលខ្លី នោះទេ។វិបត្តិសេដ្ឋកិច្ចបានជះឥទ្ឋិពលអាក្រក់ទៅលើប្រទេស
នេះក្នុងអំឡុង៥ឆ្នាំកន្លងមក។អត្រាបាត់អាជីពកើនខ្ពស់និងGDPគិតតាមមនុស្សម្នាក់
ទាបជាងកំរិតមធ្យមនៃEUដល់៣៩%។ជាងនេះទៅទៀតក្រោយពីចូលរូមEU ទំនិញរបស់
ក្រូអាស៊ីនឹងត្រូវប្រតិបត្តិតាមការកំណតនៃអង្គការនេះ។បណ្តាក្រុមហ៊ុនរដ្ឋដែលរកស៊ី
ខាតនឹងត្រូវរៀបចំរចនាសម្ព័ន្ឋឡើងវិញដើម្បីអាចប្រកួតប្រជែងក្នុងបរិយាកាសតិងរឹងថ្មី
ជាពិសេសវិស័យធនាគារនិងអគ្គិសនី។

មិនអាចបិសេដ្ឋបាននូវផលប្រយោជន៍ដែលក្រូអាស៊ីទទួលបានពេលចូលរួមEUបាន
ឡើយប៉ុន្តែការសាកល្បងដែលបានដាក់ចេញចំពោះប្រទេសនេះក៍មិនតូចដែរជាពិសេស
ក្នុងកាលះទេសះវិបត្តិសេដ្ឋកិច្ចនៅទ្វីបអឺរ៉ុបនេះពុំទាន់មានទីបញ្ចប់។ដល់ពេលណាក្រូអាស៊ី
ដោះស្រាយបានមេលេខនេះប្រកបដោយជោគជ័យគឺសាធារណះមតិទើបអស់ការមន្ទិល
សង្ស័យអំពីជំពូកថ្មីប្រវត្តិសាស្រ្តរបស់ក្រូអាស៊ីបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ