Le Minh Hung៖២០ឆ្នាំដើម្បីទង្វើ កុសលធម៌។

Vovworld-ក្នុងប៉ុន្មានថ្ងៃនេះលោកLe Minh Hungរួមជាមួយបណ្តាសហ​ការីរបស់
ខ្លួនក្នុង សាខាកុសលធម៌សកម្មត្រៀមរៀបចំឲ្យបេសកកម្មមនុស្សធម៌នាពេល
ខាង​មុខនៅទីក្រុង Da Latខែត្រ ​​Lam Dongនៅតំបន់ខ្ពង់រាប​ភាគកណ្តាលវៀត
ណាម។ជារួមអំណោយចំនួន២ពាន់ចំណែកនឹ​ងត្រូវបានប្រគល់ជូនជន​​ចាស់
ជរាឯកកោនិងសិស្សានុសិស្សក្រីក្រ​ទៀតផង។បន្ទាប់នោះពួក​គេនិង​ទៅកាន់
ទីក្រុងCan Tho ភាគខាងត្បូងវៀតណាមដើម្បីប្រគល់ជូន​ផ្ទះមេត្តាធម៌១ខ្នង
សំរាប់គ្រួសារក្រីក្រ១​គ្រួ។ក្នុងថានះជា ប្រធានសាខាកុសលធម៌” សន្តានចិត្ត
 សម្បុរសធម៌  “លោកHung ជួយឧបត្ថម្ភបានជនជាច្រើ​ននាក់ដែលមាន
ស្ថានភាពលំបាក ។


​​​​​​​​​​​​​​​​​​                      

Le Minh Hung៖២០ឆ្នាំដើម្បីទង្វើ កុសលធម៌។ - ảnh 1
រូបថត អិនធឺណែត

សាខានេះនៅសហការជាមួយរដ្ឋអំណាចរប​ស់តំបន់ជាច្រើនដើម្បីរៀបចំវគ្គបំពេញ
ការងារកុសលធម៌នៅទូទាំងប្រទេស។ពិនិត្យព្យាបាលជំងឺផ្តល់ថ្នាំសង្កូវដោយមិនគិត
ថ្លៃឬជួយឧប​ត្ថម្ភជនរងគ្រោះដោយទឹកជំនន់និងប្រគល់អាហារូបករណ៍ដល់សិស្សា
នុសិស្សក្រីក្រជាដើមគឺជាសកម្មភាពដែលលោកHungរួមជាមួយបណ្តាសមមិត្តរបស់
ខ្លួនបានអនុវត្តនាប៉ុន្មានឆ្នាំកន្លងមកនេះ។លោកចែករំលែកថា៖“ខ្ញុំក៍ជាជនក្រីក្រ១​នាក់
ផងដែរ។ម៉្លោះហើយខ្ញុំមានបំណងជូយឧប​ត្ថម្ភបណ្តាជនក្រីក្របំផុតអភ័ព្វសំណាង
បំផុត។បណ្តាសមមិត្តក្នុងសាខាមានគំនិត្តគិតគូដូចខ្ញុំ។ពេលជួយឧបត្ថម្ភជនផ្សេងៗ
អ្នកផងមានចំណាប់អារម្មណ៍ថា៖ការឈឺចាប់ធូស្រាលទៅ។ការជួយឧប​ត្ថម្ភគ្នាទៅវិញ
ទៅមកក៍ជាការទទួលខុសត្រូវរបស់ពលរដ្ឋវៀតណាមម្នាក់ៗផងដែរ។”

​​​​​​​​​​​​​​​​​                        

Le Minh Hung៖២០ឆ្នាំដើម្បីទង្វើ កុសលធម៌។ - ảnh 2
វគ្គបំពេញការងារកុសលធម៌(រូបថត អិនធឺណែត)។

លោកLe Minh Hungបានដើរកាត់ប្រទេសពីភាគខាងជើងទៅភាគខាងត្បូងដើម្បី
បំពេញការងារមនុស្សធម៌របស់ខ្លួន។លោកនៅទៅចូលរួមសកម្មភាពកុសលធម៌នៅ
ប្រទេសក្រៅទៀតដូចជាកម្ពុជានិងឥណ្ឌាទៀតផង។ជាម្ចាស់សហាងលក់បាយបួស
១រូប​លោកតែងតែជាប់រវល់ជានិច្ចប៉ុន្តែលោកនៅលៃទុកពេលវេលាដើ​ម្បីរៀបចំបណ្តា
សកម្មរបស់សាខា។លោក Nguyen Binh Tru អនុប្រធានសមាគមកាកបាតក្រ​ហម
ទីក្រុង​ហូជីមិញចាត់ទុកថា៖“  ​ក្រោម​ការដឹកនាំរបស់លោកHung សាខាកុសកលធម៌”
សន្តានចិត្តសម្បុរសធម៌  “   បានសកម្មចូលរួមសកម្ម​ភាពកុសលធម៌នៅខ័ណ្ឌទី៥។
មិនត្រឹមតែជួយឧបត្ថម្ភបណ្តាជនមានស្ថានភាពលំបាកក្នុងខ័ណ្ឌប៉ុណ្ណោះទេថែមទាំង
លោកទៅធ្វើការងារមនុស្សធម៌នៅតំបន់ឆ្ងាយដាច់ស្រយាលនានាទៀតផង។“
រ​ហូ​តមកដល់ពេលនេះលោកLe Minh Hung មិនចាំបានចំនួនមនុស្សប៉ុ​ន្មានទេដែល
លោកបានជួយ​ឧបត្ថម្ភន។លោករំពឹងគិតថា៖លោកត្រៀមខ្លួនជាស្រេចធ្វើការងារ
មនុស្សធម៌ពេលណានៅមានសុខភាពល្អ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ