Ngoc Gam អាយុក្មេង សំលេងពិរោះ

VOVWORLD_ក្នុងវ័យ១៤ឆ្នាំក្មេងស្រីDo Thi Ngoc Gam នៅភូមិMoi ឃុំ
Long Hung ស្រុកMy Tu ខេត្ត Soc Trangបានទទួលជ័យលាភីលេខ២ក្នុងការ
ប្រលង តូរ្យតន្ត្រី Tai Tu​(ជាការសំដែងសិល្បៈមិនមែនអាជីព នៅតំបន់ ភូមិ​
ភាគខាង​ត្បូង​វៀតណាម)យកឈ្មោះ” សំនៀងវ័យក្មេងHo xu xang xe cong
២០១៥”​រៀប​ចំ​ដោយ​វិ​ទ្យុ​ទូរទស្សន៍ខេត្ត Bac Lieu។ ក្រោយពីការប្រលងនេះ Do
 Thi Ngoc Gam​ត្រូវបាន​ទស្សនិកជនជាច្រើននិយមចូលចិត្តដោយសារទឹកដម
សំនៀង​ពិរោះ​របស់នាង។

ការ ប្រលង តូរ្យតន្ត្រី ” សំនៀងវ័យក្មេងHo xu xang xe cong ២០១៥”​រៀប​ចំ​
ដោយ​វិ​ទ្យុ​ទូរទស្សន៍ខេត្ត Bac Lieuជាការប្រលងធំដំបូងបង្អស់ដែល Do Thi
Ngoc Gam​ចូលរួម។ ក្នុងវគ្គដំបូងនៃការប្រលងនេះ Ngoc Gamបានបកស្រាយ
​បទ​ចំរៀង​របស់ខ្លួនដោយទឹកដមសំនៀងពិរោះដែលត្រូវបានទស្សនិកជននិង
មជ្ឈដ្ឋានអ្នកនិយមចូលចិត្តតូរ្យតន្ត្រី Tai Tu គាំទ្រយ៉ាងក្លៀវក្លា។ ដូច្នេះហើយ
ទោះបីជាទទួល​បាន​​ជ័យលាភីលេខ២ក្នុងការ ប្រលង តូរ្យតន្ត្រី ” សំនៀងវ័យ
ក្មេងHo xu xang xe cong ២០១៥”​​ក្ដីតែឈ្មោះនាងត្រូវបានគេរំលឹកច្រើនជាង
គេ។ មកទស្សនាខេត្ត Soc Trangជាស្រុកកំណើតរបស់នាង យើងខ្ញុំបានជួប
ជាមួយសិល្បករDong Hoang Nam អតីតប្រធានក្រុមចំរៀង Cai Luong ជួង
មាសហើយបានលោកឲ្យដឹងថា ​ក្មេង​ស្រីNgoc Gamទើបតែរៀនច្រៀងចំរៀង
 Tai Tuនេះអស់រយៈពេល២ឆ្នាំតែប៉ុណ្ណោះ​តែ​ទេពកោសល្យរបស់នាងបានធ្វើ
ឲ្យលោកភ្ញាក់ផ្អើល។ សិល្បករDong Hoang Namបានថ្លែងថា

“ ខ្ញុំធ្លាប់បង្រៀនសិស្សជាច្រើននាក់ដែលក្នុងនោះមានមនុស្សមួយ​ចំនួន​
បានក្លាយទៅជាសិល្បករល្បីល្បាញតែក្មេងស្រីNgoc Gamជាកូនសិស្សមា​ន​អាយុ​
តិចបំផុត។ ក្មេងរូបនេះនិយមចូលចិត្តច្រៀងហើយរៀនឆាប់ចេះនូវបទចំរៀង
ដែលខ្ញុំបង្រៀន។ មានបទចំរៀងមួយចំនួនដែលពិបាកច្រៀងតែនាងបានបក
ស្រាយយ៉ាងត្រឹមត្រូវជាមួយនឹងសំលេងពិរោះនិងប្លែក ”។

Ngoc Gam អាយុក្មេង សំលេងពិរោះ - ảnh 1
ក្មេងស្រីDo Thi Ngoc Gam នៅភូមិMoi ឃុំLong Hung ស្រុកMy Tu ខេត្ត Soc Trangបានទទួលជ័យលាភីលេខ២ក្នុងការ ប្រលង តូរ្យតន្ត្រី Tai Tu


Do Thi Ngoc Gam​ជាស្រីពៅក្នុងគ្រួសារដែលមានកូនស្រី៣នាក់។ ​ពេលមាន​
អាយុ៦​ឆ្នាំនាងបានបង្ហាញនូវការនិយមតូរ្យតន្ត្រី​ ហើយត្រូវបានជីតាខាងម្ដាយ
​បង្រៀន​ណែនាំឲ្យច្រៀងបទចំរៀងមួយចំនួន។ ដល់អាយុ១១ឆ្នាំនាងបាន ​សិល្បករ
Dong Hoang Namយល់ព្រមទទួលបង្រៀនជាផ្លូវការ។ ​ចាប់ពីនោះមក​ នាងបាន
សំរេចជោគជ័យក្នុងការប្រលងតូរ្យតន្ត្រី Tai Tuមួយចំនួន។​ ក្មេងរូបនេះ​ឲ្យដឹងថា
ស្នាដៃទាំងអស់របស់នាងគឺដោយសារមានការគាំទ្រពីក្រុមគ្រួសារ។ នាងបាន
និយាយថា

“ ឪពុកម្ដាយនិងជីដូនជីតាទាំងអស់គ្នាជានិច្ចកាលគាំទ្រនាងខ្ញុំ។ ​បន្ទាប់
ពី​ពេល​រៀន​ចប់នៅសាលានាងខ្ញុំទៅផ្ទះនិងហាត់ច្រៀងជាមួយជីតា​ខាងម្ដាយ។​
 នាងខ្ញុំក៏រៀនច្រៀងជាមួយតាNamហើយបានគាត់បណ្ដុះបណ្ដាលដើម្បីទៅចូល
រួមការប្រលងតូរ្យតន្ត្រី Tai Tu។ នាងខ្ញុំត្រេកអរណាស់”។

ទស្សនិកជនសង្ឃឹមថា Do Thi Ngoc Gamនឹងបន្តសិក្សារៀន​សូត្រ​ដើម្បី​ក្លាយ​
ទៅជាសិល្បការិនីឆ្នើមមួយរូប។ ជ័យលាភីនៅការប្រលងតូរ្យតន្ត្រី ” សំនៀងវ័យ​
ក្មេងHo xu xang xe cong ២០១៥”​​គឺជាការបោះជំហានដំបូងសំរាប់នាងឈាន​
ទៅមុខ ដើម្បីរួមចំណែកអភិរក្ស ទទួលមរតកនិងពង្រីកប្រភេទសិល្បៈតូរ្យតន្ត្រី
 Tai Tuដែលជាកេរិ៍្តដំណែលវប្បធម៌អរូបីយរបស់មនុស្សលោកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ