Nguyen Hong My អ្នកបើកយន្តហោះដែលបាញ់ធ្លាក់យន្តហោះអាមេរិកដំបូងក្នុងឆ្នាំ១៩៧២

Nguyen Hong My អ្នកបើកយន្តហោះដែលបាញ់ធ្លាក់យន្តហោះអាមេរិកដំបូងក្នុងឆ្នាំ១៩៧២ - ảnh 1
​រូបថត​អ្នកបើកយន្តហោះNguyen Hong My(Image:Internet)
Vovworld- ​សង្គ្រាមបានកន្លងផុតទៅយូរៗហើយ តែម៉េម័រអំពីអតិតកាលដ៏
ត្រចះត្រចង់ របស់អតិតអ្នកបើកយន្តហោះ Nguyen Hong My នៅតែ​ មានភាពដ
ដែល។បណ្តារឿង និទានអំពីអាជីពយោធារបស់អតិតអ្នកបើកយន្តហោះរូបនេះ
គឺជាមោទនភាពរបស់កង ជើងអាកាសវៀតណាម​នឹងជាការកោតគោរពរបស់
កងជើងអាកាសអាមេរិក។ សូម អញ្ចើញលោកអ្នកនាងតាមដ្ឋានស្តាប់អត្ថបទ
ឧទ្ទេសនាមអំពីអ្នកបើកយន្តហោះNguyen Hong My-អ្នកដែលបានបាញ់ធ្លាក់
យន្តហោះអាមេរិកដើមដំបូងក្នុងឆ្នាំ​១៩៧២។

  លោក​Nguyen Hong My កើតនៅឆ្នាំ​១៩៤៦​​ នៅខែត្រ​Nghe An ។ឆ្នាំ១៩៦៥​
លោក​ជាប់ ក្នុងការរើសទ័ពជាអ្នកបើកយន្តហោះ​នឹងរួមជាមួយយុវជនឆ្នើមចំនួន​
១២០​នាក់ទៀតទៅ សហភាពស៊ូវៀត(សហព័ន្ធរុស្ស៊ីនាសព្វថ្ងៃ)​រៀនបើកយន្តហោះ។​ក្រោយរយះពេល​៣ឆ្នាំ សឹក្សា​ លោកជាមនុស្ស១រូបក្នុងចំណោមមនុស្សទាំង​១៩
នាក់បញ្ចប់ការបើកយន្តហោះ ធុនMIG 21។លោករំលឹកឡើងវិញថា៖ “ខ្ញុំមិនជឿ
ថា៖ខ្លួនបានជាប់ការរើសទ័ពជាអ្នកបើកយន្តហោះទេ។ពេលនោះយើងខ្ញុំខ្នះខ្នែង
ណាស់។មិនគិតដល់ផលប្រយោជន៏ផ្ទាល់ខ្លួនទេ។យើងខ្ញុំគ្រាន់តែគិតថា៖ខិតខំ
រៀនពូកែដើម្បីវិលត្រឡប់មកប្រទេសប្រយុទ្ធ​ការពារមាតុភូមិប៉ុណ្ណោះ។”។
ឆ្នាំ​១៩៦៨​​លោក​ Nguyen Hong My វិលត្រឡប់មកវៀតណាមដោយយកតាម
ខ្លួន នូវសេចក្តីអន្ទះអន្ទែងបានប្រយុទ្ធ។​នាដើមឆ្នាំ​១៩៧២​ អាមេរិក​បញ្ជូនចូលមក
ទីលាន ប្រយុទ្ធវៀតណាមនូវយន្តហោះយុទ្ធសាស្រ្តចំនួនជិត​១០០០​ គ្រឿង យន្ត
ហោះ B52 ចំនួន ១៥០ គ្រឿងនឹងនាវាផ្ទុកយន្តហោះចំនួន៦៦​គ្រឿង។ពេលនោះ
កងជើងអាកាស វៀតណាមមានតែយន្តហោះធុន MIG 21ចំនួន១៨០ គ្រឿងប៉ុណ្ណោះ
។  “​បើនិយាយអំពីការប្រៀបធៀបកំលាំងខាងកងជើងអាកាស អាមេរិកខ្លាំងជាង
 យើង។ក៏ប៉ុន្តែយើងមានប្រៀខ្លាំងគឺ​បានប្រយុទ្ធនៅលើទឹកដីខ្លួន​  លើដែនអាកាស
ខ្លួន នឹងនៅលើផ្ទៃដីគឺជាប្រជាជនខ្លួន ទើបមិនភ័យខ្លាចទេ”។ ថ្ងៃទី​១៧មករា​ឆ្នាំ​
១៩៧២ គឺជាថ្ងៃដើមដំបូងក្នុងអាជីពបើកយន្តហោះប្រយុទ្ធរបស់ ខ្លួន​ លោក Nguyen
 Hong My នឹងយុទ្ធមិត្ត Le Khuong​ជួបយន្តហោះខ្មាំង។លោកទាំង ២​រូបបានបាញ់
កាំជ្រួចចំនួន៨​គ្រាប់​តែមិនត្រូវគ្រាប់ណា១ទេ។ ថ្ងៃទី​១៩​ មករា​១៩៧២​ លោក
Nguyen Hong My ​នឹងយុទ្ធមិត្តបែជាចេញដំណើរទៅប្រយុទ្ធ។ “ ថ្ងៃនោះខ្ញុំហោះរួម
ជាមួយបង  Le Minh Duong ។យើងខ្ញុំជួបយន្តហោះខ្មាំងចំនួន​២៤​គ្រឿង។ដោយ
សារខ្មាំងមានច្រើនពេក​ យើងខ្ញុំត្រូវចែកគ្នាវាយ។ខ្ញុំឃើញយន្តហោះធុន​  F4​ ១
គ្រឿងពី​ Hoa Binh​ តែត្រូវតាមដេញទៅដល់ Nghe An​ ទើបបាញ់ធ្លាក់បាន។​ពេល
បាញ់​ ខ្ញុំស្រែកខ្លាំង៖ឆេះហើយ។ក្រោយនោះខ្ញុំខិតខំបើកយន្តហោះមកដល់Thanh
  Hoa ដោយសារអស់ឥន្ឋនះ”។     
    ដោយបានបង្កើតស្នាដៃនេះ​លោក​Nguyen Hong My ត្រូវបានបំពាក់អាំងស៊ឺង
 អុំហូ។នេះក៏ជាយន្តហោះអាមេរិកដំបូង​ដែលកងជើងអាកាសវៀតណាមបាញ់
ធ្លាក់ក្នុង ឆ្នាំ​១៩៧២។ក្នុងរយះពេល​៦ឆ្នាំប្រយុទ្ធការពារដែនអាកាសមាតុភូមិ​​ លោក
 Nguyen Hong My បានបាញ់ធ្លាក់យន្តហោះអាមេរិកចំនួន​២លើក។ថ្ងៃទី​១៦​មេសា
ឆ្នាំ​១៩៧២​ ក្នុងការប្រយុទ្ធគ្នានៅលើអាកាស យន្តហោះធុនMIG 21របស់លោកត្រូវ
យន្តហោះធុន F4​​ របស់ខ្មាំងដែលបើកដោយអ្នកបើកDaniel Edwards Cherry បាញ់
ត្រូវនៅ  Hoa Binh។យន្តហោះត្រូវធ្លាក់​។​លោកត្រូវ  បាក់ដៃទាំង២​​ដោយសារសំភារះ
ការពារដៃរបស់ យន្តហោះត្រូវខូច។​លោក​​Nguyen Hong My ចេញពីទ័ព​ ទៅសឹក្សា
ភាសារបរទេស​នឹង សេដ្ឋកិច្ចវិទ្យា​ហើយកសាងគ្រួសារ។លោកមានកូន២នាក់។  
       ទោះបីមានអាយុជិត​៧០ឆ្នាំហើយក៏ដោយ ក៏ប៉ុន្តែវីរះអ្នបើកយន្តហោះNguyen
Hong My ​នៅតែរំជួលចិត្តយ៉ាងខ្លាំងពេលដែលរំលឹកអំពីបណ្តាខែថ្ងៃដ៏ត្រចះត្រចង់
នោះ-ពេលដែលយុវវ័យរបស់លោកផ្សារភ្ជាប់ជាមួយមេឃ ជាមួយអតិតកាលដ៏អង់
អាចក្លា ហានជាទីបំផុតរបស់ប្រជាជាតិ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ