កម្លាំងពលំរបស់វិចិត្រករពិការភ្នែកម្នាក់ ដែលលេងខ្លុយដោយប្រើច្រមុះ

(VOVWORLD) -  ការចេះធ្វើខ្លុយឬលេងខ្លុយពិរោះសម្រាប់មនុស្សសាមញ្ញគឺមិនងាយស្រួលទៅ ហើយ រីឯសម្រាប់មនុស្សពិការភ្នែកវិញគឺកាន់តែពិបាកខ្លាំងថែមទៀត ប៉ុន្តែ លោក Nguyen Tien Cong អាចធ្វើបាន។ ទោះបីជាភ្នែករបស់លោកមើលលែងឃើញក្តី ប៉ុន្តែលោកមានថ្វីដៃប៉ិនប្រសប់និងសមត្ថភាពស្តាប់ភ្លេងដ៏អស្ចារ្យ លោកបានធ្វើឡើងនូវខ្លុយជាច្រើន ដែលផ្ទុកនូវចំណង់ចំណូលចិត្តរបស់លោក ហើយការផ្លុំខ្លុយរបស់លោកវិញគឺហាក់ដូចជាវិចិត្រ ករមួយរូបអញ្ចឹង។

កម្លាំងពលំរបស់វិចិត្រករពិការភ្នែកម្នាក់ ដែលលេងខ្លុយដោយប្រើច្រមុះ - ảnh 1លោក Nguyen Tien Cong លេងខ្លុយដោយប្រើច្រមុះ 

កើតនៅឆ្នាំ ១៩៥៨ និងមានស្រុកកំណើតនៅខេត្ត Ha Tinh កាលពីកុមារភាព Nguyen Tien Cong បានជួបប្រទះនូវរឿងអកុសល ពោលគឺលោកត្រូវពិការភ្នែកកាលនៅអាយុត្រឹម ៥ ខែប៉ុណ្ណោះ។ ដោយធំឡើងនៅក្នុងមណ្ឌលកុមារកំព្រា លោក Cong តែងតែព្យាយាមអស់ពីសមត្ថភាព ដើម្បីសិក្សានិងអាចធ្វើការដោយខ្លួនឯងសម្រាប់ចិញ្ចឹខ្លួនឯង។ លោក Nguyen Tien Cong បានរំលឹកថា៖ “ខ្ញុំបានទៅទីក្រុងហាណូយ ចូលមជ្ឈមណ្ឌលគាំពារកុមារកំព្រា។ ចាប់តាំងពីពេលនោះមក ខ្ញុំបានរៀនពាក្យ តាំងចិត្ត អំណត់ព្យាយាមនិងចរិយាសម្បត្តិ។ ពោលគឺ ខ្ញុំត្រូវព្យាយាមក្រោកឈរឡើងដើម្បីរស់នៅដោយខ្លួនឯង។ ខ្ញុំត្រូវក្រោកឈរឡើងដើម្បីឱ្យគេអាចមើលឃើញថា យើងពិការមែន ប៉ុន្តែយើងនៅតែជាមនុស្សមានប្រយោជន៍សម្រាប់សង្គមដែរ”។

បច្ចុប្បន្ននេះ ក្រុមគ្រួសារបស់លោក Cong រស់នៅក្នុងផ្ទះតូចមួយនៅផ្លូវ Vu Huu សង្កាត់ Thanh Xuan ទីក្រុងហាណូយ។  មានមនុស្សតិចណាស់ ដែលះអាចស្រមៃបាន ថា បុរសពិការភ្នែករូបនោះគឺជាកម្លាំងពលកម្មគោលនៅក្នុងគ្រួសារ។ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ លោក Nguyen Tien Cong បានឆ្លងកាត់ការងារជាច្រើន ពីការបោះពុម្ពសំណាញ់ ធ្វើឈើចាក់ធ្មេញ ធ្វើអំបោស ធ្វើធូប និងធ្វើខ្លុយជាដើម។ រៀងរាល់ថ្ងៃលោក Nguyen Tien Cong តែងតែទៅកាន់មាត់បឹង Hoan Kiem នៃទីក្រុងហាណូយ ដើម្បីលក់ប្រដាប់ប្រដាដែលលោកធ្វើខ្លួនឯងផ្ទាល់។  មនុស្សវ័យចំណាស់ ហើយពិការភ្នែក ប៉ុន្តែបង្កប់ក្នុងខ្លួននូវចំណង់ចំណូលចិត្ត ជាសម្លេងខ្លុយរបស់ខ្លួន។ លោកអាចលេងខ្លុយបាន ដោយប្រើទាំងមាត់និងច្រមុះផងដែរ។ ជាពិសេសសំលេងផ្លុំខ្លុយតាមរយ៖ច្រមុះរបស់លោក ធ្វើអោយមនុស្សគ្រប់គ្នាស្ងើចសរសើរ។

ខ្លុយដែលលោក Cong ធ្វើគឺល្អជាងខ្លុយដែលផលិតហូរហែ។ ពោលគឺខ្លុយដែលលោក Cong ធ្វើគឺអ្នកផ្លុំមិនចាំបាច់ដកដង្ហើមច្រើនទេ ប៉ុន្តែសម្លេងខ្លុយនៅតែច្បាស់។ ដោយសារមានការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីខ្លុយ លោក Cong ត្រូវបាននិស្សិតខាងតន្ត្រី មកលេងជាញឹកញាប់ដើម្បីរៀនពីបទពិសោធន៍ធ្វើខ្លុយក៏ដូចជាវិធីជ្រើស រើសខ្លុយ។ មិនត្រឹមតែប៉ុណ្ណោះ លោក Cong ថែមទាំងបានបង្រៀនវិជ្ជាជីវៈនិងជួយដល់អ្នកដែលស្ថិតក្នុងស្ថានភាពលំបាក ជាពិសេសជនពិការភ្នែក ដែលស្ថិតក្នុងស្ថាន ភាពដូចរូបលោក ដើម្បីជួយអោយពួកគេបំបាត់អារម្មណ៍តូចចិត្ត ព្រមទាំងសម្របខ្លួនជាមួយសហគមន៍ និងជឿជាក់លើខ្លួនឯង។ សម្រាប់រូបលោក ខ្លុយហាក់ដូចជាកល្យាណមិត្ត។  

លោក Nguyen Tien Cong បានមានប្រសាសន៍ថា៖ “ខ្ញុំចេះលេងខ្លុយតាំងពីខ្ញុំមានអាយុ ៥ ឆ្នាំមកម្លេះ។ សព្វថ្ងៃនេះ ខ្ញុំមានកូន ២ នាក់ (ប្រុស ១ នាក់និងស្រី ១ នាក់) ប្រពន្ធខ្ញុំធំដឹងក្តីនៅក្នុងគ្រួសារក្រីក្រមួយនៅទីក្រុងហាណូយ ហើយគាត់មិនបានយល់ភ្លេងនោះទេ ហេតុដូច្នេះ គាត់មិនអាចជួយខ្ញុំបានទេ។ មានជនពិការមួយចំនួន ដែលត្រូវបានក្រុមគ្រួសារមិនរាប់រក ឬមានអារម្មណ៍តូចចិត្តនឹងវាសនាខ្លួន ឯង ដោយមិនហ៊ានសម្របខ្លួនចូលក្នុងសហគមន៍។ ខ្ញុំបានណែនាំពួកគេអោយធ្វើធូប ធ្វើខ្លុយ សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ មានក្មេងៗក្រីក្រដែលចង់រៀនធ្វើនិងផ្លុំខ្លុយ ខ្ញុំក៏បានបង្រៀននិងប្រគល់ ខ្លុយអោយពួកគេដើម្បីអនុវត្ត។ ខ្ញុំមានគំនិតចង់បើកថ្នាក់បណ្តុះបណ្តាលផ្លុំខ្លុយដោយប្រើច្រមុះ ព្រោះថា ពេលនេះគ្មាននរណាម្នាក់នៅទូទាំងប្រទេស ដែលអាចចេះផ្លុំខ្លុយដោយច្រមុះ ដែលនាំសេចក្តីសុខដល់ជីវិត ហាក់ដូចជាផ្លុំព្រលឹងចូលស្រុកកំណើតនិងប្រទេសជាតិ”។

ឆន្ទៈមោះមុតក្នុងការយកឈ្នះលើការលំបាកនិងការប្តេជ្ញាចិត្តដើម្បីក្រោកឈរឡើងនៅក្នុងជីវិតរបស់សិល្បករពិការភ្នែកត្រូវបានផ្តល់រង្វាន់យ៉ាងសក្តិសម។ ក្នុងឱកាសអបអរទិវាបេតិកភ័ណ្ឌវៀតណាម (២៣ វិច្ឆិកា) ឆ្នាំនេះ លោក Nguyen Tien Cong ត្រូវបានសមាគមសិប្បករវៀតណាមអញ្ជើញឱ្យចូលរួមមហោស្រពបេតិកភណ្ឌវប្បធម៌និងទេសចរណ៍វៀតណាមឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍សិល្បៈនិងវប្បធម៌វៀត ណាម (ស្ថិតនៅទីក្រុងហាណូយ)។ សមាគមសិប្បកម្មវៀតណាមនឹងប្រគល់ប័ណ្ណសរសើរផ្លុំខ្លុយដោយច្រមុះជូនលោក Nguyen Tien Cong ក្នុងឱកាសខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម (៣ កុម្ភៈ ១៩៣០-  ៣ ខែកុម្ភៈឆ្នាំ ២០២០)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ