បង្កើនជំនឿជឿជាក់សំរាប់ជនពិការ

Vovworld- លោកDang Huu Tien​ បានផ្សារភ្ជាប់ជាមួយការផលិតទំនិញសិប្បកម្ម
វិចិត្រសិល្បះនេះតាំងពី២០ឆ្នាំកន្លងមកហើយ។លោកឃើញថា៖មុខរបរនេះអាច
ផ្តល់មក​​​​​ឱកាសសំរាប់ជនពិការជាច្រើននាក់។ដោយហេតុនេះលោកបានសំរេចជួយ
ឧបត្ថម្ភកុមារនិងយុវជនពិការមានអាយុពី១៤ឆ្នាំដល់២៥ឆ្នាំដែលកំពុងជួបការលំបាក
នៅ ឃុំCu Khe ស្រុក​Thanh Oai ដោយការបង្កើត មជ្ឈមណ្ឌលសិប្បកម្មវិចិត្រសិល្បះ
Viet Tam ។នៅទីនេះលោកបាន​បណ្តុះបណ្តាលវិជ្ជាជីវះដោយមិនគិតថ្លៃ។លោក
ចែករំលែកថា៖“ ការផលិតផលិតផលសិប្បកម្ម វិចិត្រសិល្បះនិងទំនិញទុកអនុស្សា
វរីយ៍ជាកិច្ចកា១សមស្របទៅនឹងបណ្តាជនមានបាតដៃប៉ិនប្រសប់។ខ្ញុំសងប្រាក់តាម
សមត្ថភាពរបស់ពួកគេ។ធ្វើដូច្នេះគេទាំងអស់គ្នាសុទ្ឋតែទទួលចំណូល     ។ខ្ញុំរំពឹងគិត
ថាទៅអនាគតនឹងធ្វើយ៉ាងមេចដើម្បីផលិតបានផលិតផលថ្មីច្រើនព្រមទាំងបង្កើត
ការងារធ្វើសំរាប់ជនទាំងឡាយ“។



​​​​​​​​​​​​​​​​​​​​​​​​​​​​                    

បង្កើនជំនឿជឿជាក់សំរាប់ជនពិការ - ảnh 1
រូបថត​ VOV

លោក Tien ចាត់ទុកបណ្តាកុមារនិងយុវជនពិការដូចជាកូនចៅក្នុងគ្រួសារ។លោកយល់
ច្បាស់នូវសមត្ថភាពរបស់កុមារនិងយុវជនពិការម្នាក់ៗដើម្បីបែងចែកកិច្ចការអោយ
សមស្រប។ជនខ្លះធ្វើម៉ាកេតទិញផលិតផលនិងជនខ្លះៗទទួលការកែលំអគំរូជាជន
ពិការ១នាក់ប៉ុន្តែ Ngyuyen Thuy  Vanមានបាតដែដ៍ប៉ិនប្រសប់។បងស្រីអាចធ្វើគំនូរឬ
ប្រឡាក់រាមពីក្រដាស់។ធ្វើការនៅមជ្ឈមណ្ឌលនេះនាគ្រាដំបូងមក Ngyuyen Thuy  Van
ឥឡូវនេះបានក្លាយទៅជាជាងពូកែ១នាក់។Ngyuyen Thuy  Vanអោយដឹងថា៖បងស្រី
បានចិញ្ចឹមខ្លួនដោយខ្លួនឯងដោយមានចំណូល២លាន៥សែនដុងក្នុង១ខែ។បងស្រី
អោយដឹងថា៖“  មជ្ឈមណ្ឌលបង្កើតដោយលោក Tien  ផ្តល់ឱកាសល្អសំរាប់ជនគ្រប់
រូបរាប់ទាំងសិស្សនុសិស្សមានស្ថានការណ៍លំបាក។ មជ្ឈមណ្ឌលជួយជនគ្រប់រូប
អាចកែលំអជីវភាពរស់នៅ។  “

ដោយមនោសញ្ចេតនាស្រឡាញ់ជនពិការនិងការទទួលសុខត្រូវជាមួយសសហគមន៍
លោក  Dang Huu Tien បានបញ្ចេញអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីជួយឧបត្ថម្ភ
បណ្តាកុមារនិងយុវជនអភ័ពសំណាងមានការងារធ្វើស្ថិរភាពជីវភាពរស់នៅនិងបង្កើន
កំលាំងជួយគេឈានឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ