ព្រឹទ្ធាចារ្យភូមិ A Blong ទីបង្អែកនៃក្ដីជឿទុកចិត្តរបស់ជនជាតិ Ro Mam នៅ​ឃុំ​ព្រំដែន​ Mo Rai ស្រុក Sa Thay ខេត្ត Kon Tum

(VOVWORLD) - ជនជាតិ  Ro Mam គឺជាក្រុមជនជាតិភាគតិចមួយ ក្នុងចំណោមជនជាតិភាគតិច ដែលមានចំនួនប្រជាជនយ៉ាងតិចតួចបំផុតនៅវៀតណាម។ 
ព្រឹទ្ធាចារ្យភូមិ A Blong ទីបង្អែកនៃក្ដីជឿទុកចិត្តរបស់ជនជាតិ Ro Mam នៅ​ឃុំ​ព្រំដែន​ Mo Rai  ស្រុក Sa Thay ខេត្ត Kon Tum - ảnh 1ព្រឹទ្ធាចារ្យភូមិ A Blong ជាមួយអ្នកយកព័ត៌មាន

បច្ចុប្បន្ននេះ ជនជាតិ  Ro Mam មានចំនួនប្រជាជនប្រមាណ ៥០០ នាក់ ដែលបានរស់នៅប្រមូលផ្តុំគ្នានៅភូមិ Le ឃុំព្រំដែន Mo Rai  ស្រុក Sa Thay ខេត្ត Kon Tum។ រួមជាមួយបណ្ដាគោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋនោះ សហគមន៍ជនជាតិ Ro Mam កំពុងខិតខំប្រឹងប្រែងកសាងជីវភាពរស់នៅថ្មី។ ក្នុងនោះ ព្រឹទ្ធាចារ្យភូមិ A Blong គឺជាគំរូឆ្នើមមួយរូប ក្នុងចលនាអភិវឌ្ឍន៍សេដ្ឋកិច្ច និងចលនាប្រជាជនឲ្យលុបបំបាត់ទំលាប់ចាស់គំរឹលឱនថយ ក៏ដូចជាថែរក្សាវប្បធម៌ប្រពៃណី ដើម្បីរួមចំណែកកសាងតំបន់ព្រំដែនយ៉ាងរឹងមាំផងដែរ។

លោក A Blong កើតនៅឆ្នាំ ១៩៥៥ ដែលជាមនុស្សឆ្នើមមួយរូបរបស់ជនជាតិ Ro Mam។ ក្នុងគ្រាសង្គ្រាម លោកបានចូលរួមខ្សែត្រៀមជួរមុខប្រឆាំងនឹង ចក្រពត្តិអាមេរិក តាំងពីនៅជាក្មេងជំទង់។ នៅពេលប្រទេសជាតិមានសុខសន្តិភាព លោកបានប្រកបអាជីពជាគ្រូបង្រៀននៅ ឃុំព្រំដែន Mo Rai  ស្រុក Sa Thay ខេត្ត Kon Tum។ ក្នុងឆាកជីវិតរបស់ខ្លួន ព្រឹទ្ធាចារ្យភូមិ A Blong តែងតែមានគោលបំណងថា ជនជាតិ Ro Mam រួចផុតពីភាពក្រីក្រ អត់ឃ្លាន និងឱនថយ។ លោកជានិច្ចកាលបាននាំមុខគេ ក្នុងការជួយណែនាំយកអាសារអ្នកភូមិឲ្យរួចផុតពីភាពក្រីក្រ។

ព្រឹទ្ធាចារ្យភូមិ A Blong គឺជាអ្នកកសាងស្មារតីសង្វាតរៀនសូត្រសម្រាប់កុមារនៅក្នុងភូមិ ព្រមទាំងជួយណែនាំអ្នកភូមិឲ្យលុបចោលទំលាន់ចាស់គំរឹល ឱនថយ និងអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណី។ លោក A Yer អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Mo Rai  បានឲ្យដឹងថា៖ “ព្រឹទ្ធាចារ្យភូមិ A Blong គឺជាមនុស្សគំរូមួយរូបក្នុងការអនុវត្តរាល់គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ។ ទន្ទឹមនឹងនេះ លោកបានឃោសានា និងចលនាដល់បងប្អូនជនជាតិក្នុងភូមិនិយាយដោយឡែក និងនៅឃុំនិយាយរួម ដើម្បីអនុវត្តន៍គោលកាណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋ។ លើសពីនេះទៅទៀត លោកបាននាំមុខគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដូចជាចិញ្ចឹមក្របី គោ ជ្រូក និងដាំដំណាំឧស្សាហកម្មដូចជា ដើមកៅស៊ូ និងដើមស្វាយចន្ទី”។

ព្រឹទ្ធាចារ្យភូមិ A Blong ទីបង្អែកនៃក្ដីជឿទុកចិត្តរបស់ជនជាតិ Ro Mam នៅ​ឃុំ​ព្រំដែន​ Mo Rai  ស្រុក Sa Thay ខេត្ត Kon Tum - ảnh 2ព្រឹទ្ធាចារ្យភូមិ A Blong ជាមួយអ្នកភូមិ

ពីកិត្យានុភាពនិងការខិតខំប្រឹងប្រែងធ្វើចលនា និងការវិភាគវែកញែកប្រការត្រឹមត្រូវ និងខុសឆ្គងរបស់ព្រឹទ្ធាចារ្យភូមិ A Blong នោះ នាបច្ចុប្បន្នជនជាតិ Ro Mam នៅតំបន់ព្រំដែន Mo Rai បានកាត់បន្ថយស្ថានភាពរៀបការមុនអាយុ និងលុខចោលការរៀបការជាប់សាច់សាលោហិតនឹងគ្នា ស្ដាររបរតម្បាញចរបាប់ឡើងវិញ ថែរក្សាពិធីបុណ្យទានដ៏វិសេសវិសាលនានា។ ប្រការគួរឲ្យកត់សម្គាល់គឺ បើទោះបីភូមិ  Le ឃុំ Mo Rai  ស្រុក Sa Thay ខេត្ត Kon Tum មានគ្រួសារចំនួន ១៤៩ គ្រួរ ជាមួយនឹងមនុស្សចំនួន ៤៨៧ នាក់ក៏ដោយ ប៉ុន្តែ ជនជាតិ Mo Rai  នៅតែរក្សាបានគងឃ្មោះដ៏មានតម្លៃចំនួន ៣៤ ឈុត ដើម្បីប្រើប្រាស់ក្នុងពិធីបុណ្យទាននានា។ លោក A Thai អ្នកភូមិ Le មួយរូបបានសំណេះសំណាលថា៖ “ខ្ញុំបានសង្កេតឃើញថា ព្រឹទ្ធាចារ្យភូមិ A Blong ជាមនុស្សដ៏អស្ចារ្យ។ លោក បានបំពេញការងារល្អ។ លោកគឺជាគំរូមួយរូបទាំងក្នុងការងារគ្រួសារ ការងារក្នុងភូមិស្រុក។ ទន្ទឹមនឹងនេះ លោកបានដោះស្រាយបញ្ហាដោយអស់ពីកម្លាំងកាយចិត្ត។ ខ្ញុំត្រូវរៀនសូត្រច្រើនពីលោក”។

ជាមួយនឹងកិត្យានុភាពរបស់ខ្លួន ព្រឹទ្ធាចារ្យភូមិ A Blong គឺជាទីបង្អែកគួរឲ្យជឿទុកចិត្តរបស់អាជ្ញាធរឃុំ Mo Rai និងកងកម្លាំងការពារព្រំដែន ដែលឈរជើងនៅតំបន់។ ព្រឹទ្ធាចារ្យភូមិក៏ជាមនុស្សដែលបានចលនាប្រជាជនដាំដំណាំស្រូវទឹក ដើមកៅស៊ូ  និងចិញ្ចឹមគោនៅតំបន់ព្រំដែនឃុំ Ma Rai ដោយនាំមកនូវជីវភាពរស់នៅកាន់តែសម្បូរធូធារជូនអ្នកភូមិ Le និយាយដោយឡែក និងភូមិជនជាតិភាគតិចចំនួន ៧ និយាយរួម។ នាឆ្នាំនេះ ក្នុងជន្មាយុ ៦៥ ឆ្នាំ  ព្រឹទ្ធាចារ្យភូមិ A Blong នៅតែជាចូលរួមសកម្មភាពជួយឧបត្ថម្ភជនជាតិ  Ro Mam។ ព្រឹទ្ធាចារ្យភូមិ A Blong បានចែករំលែកថា៖ “ខ្ញុំមានគោលបំណងចង់លុបបំបាត់ភាពអត់ឃ្លាននិងការកាត់បន្ថយភាពក្រីក្រជូនប្រជាជន ព្រមទាំងគោរពគោលមាគ៌ា គោលការណ៍របស់បក្ស និងច្បាប់របស់រដ្ឋ។ យើងមិនគប្បីទុកឲ្យបងប្អូនជនជាតិរងភាពអត់ឃ្លាន និងរងទុក្ខវេទនា ដែលផ្ទុយពីគោលដៅរបស់បក្សនិងរដ្ឋផងដែរ”។

ក្នុងប៉ុន្មានថ្ងៃចុងក្រោយនៃឆ្នាំ ២០២០ ព្រឹទ្ធាចារ្យភូមិ A Blong មានកិត្តិយសជាអ្នកតំណាងមួយរូប ក្នុងចំណោមប្រតិភូទាំង ២៥ រូប របស់ខេត្ត Kon Tum ដែលបានចូលរួមមហាសន្និបាតបណ្ដាជនជាតិភាគតិចវៀតណាមលើកទី ២ ឆ្នាំ ២០២០ នៅទីក្រុងហាណូយ។ នេះគឺជាកម្លាំងចលករសម្រាប់លោកខិតខំប្រឹងប្រែងពង្រីកស្មារតីធ្វើជាគំរូ ជួយបងប្អូនភូមិស្រុក   Ro Mam កាន់តែមានជីវភាពរស់នៅសម្បូរធូធារ និងសុភមង្គលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ