យុទ្ធជនការពារព្រំដែនធ្វើការអស់ពីចិត្តពីថ្លើមដើម្បីជនរួមជាតិក្រីក្រនៅតំបន់ព្រំដែន

(VOVWORLD) - ដោយពង្រីកប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាម អនុសេនីយ៍ ឯកបម្រុង លោក Kim Minh Duc នៃកងកម្លាំងការពារព្រំដែនខេត្ត Tra Vinh ជានិច្ចកាលតែងតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទហូជីមិញ។ តាមរយៈសកម្មភាពជាក់ស្ដែងប្រកបដោយ មានអត្ថ ន័យនិងប្រសិទ្ធភាពខ្ពស់ក្នុងដំណើរការបំពេញការងារ ជាពិសេសគឺក្នុង ការជួយឧបត្ថម្ភជនរួមជាតិក្រីក្រនៅតំបន់ព្រំដែននោះ អនុសេនីយ៍ឯកបម្រុង Kim Minh Duc បានក្លាយទៅជាជនគំរូមួយក្នុងចំណោមជនគំរូវ័យក្មេងឆ្នើមៗនៃកង កម្លាំងការពារព្រំដែន។
យុទ្ធជនការពារព្រំដែនធ្វើការអស់ពីចិត្តពីថ្លើមដើម្បីជនរួមជាតិក្រីក្រនៅតំបន់ព្រំដែន - ảnh 1អនុសេនីយ៍ឯកបម្រុង Kim Minh Duc (ខាងឆ្វេងអ្នកស្រី)។ (រូបថត៖ VOV) 

អនុសេនីយ៍ឯកបម្រុង Kim Minh Duc បានប្រសូត្រនិងធំដឹងក្ដីនៅ ស្រុកព្រំដែន Duyen Hai ខេត្ត Tra Vinh។ នាឆ្នាំ២០១៣ ក្រោយពីបញ្ចប់ ការសិក្សានៅសាលានាយទាហាននយោបាយមក លោកបានវិលត្រឡប់មកធ្វើការ នៅប៉ុស្តិ៍ការពារព្រំដែន Long Hoa ចំណុះកងកម្លាំងការពារព្រំដែនខេត្ត Tra Vinh។ ១ឆ្នាំក្រោយនោះ ដោយមានស្មារតីក្លៀវក្លា ហ៊ានគិតហ៊ានធ្វើ ហើយ បំពេញការងារអស់ពីចិត្តពីថ្លើម លោក Duc ត្រូវបានប្រគល់ឲ្យកាន់តំណែង ជាជំនួយការយុវជននៃកងកម្លាំងការពារព្រំដែនខេត្ត Tra Vinh។

ទទួលបានភារកិច្ចនៅហ្នឹងស្រុកកំណើតរបស់ខ្លួន លោកអនុសេនីយ៍ ឯកបម្រុង Duc តែងតែខ្វល់ខ្វាយថា ត្រូវធ្វើយ៉ាងម៉េចដើម្បីជួយលើកកំពស់ ជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែន។ ស្ដែងចេញពីគំនិតនេះ លោកបានធ្វើការស្រាវជ្រាវ សិក្សារៀនសូត្របទពិសោធន៍ដើម្បីរៀបចំ សកម្មភាពក៏ដូចជាកសាងចលនានានាប្រកបដោយប្រសិទ្ធភាពនិង ជាក់ស្ដែង។

ក្នុងបំណងចង់ជួយឧបត្ថម្ភដល់ប្រជាជន លោក Kim Minh Duc បាន ធ្វើសេនាធិការជូនគណៈ កម្មាធិការបក្ស និងបញ្ជាការដ្ឋានកងកម្លាំងការពារ ព្រំដែនដើម្បីរៀបចំកម្មវិធីប្រកបដោយអត្ថន័យជាក់ស្ដែងជាច្រើនដូចជា៖ កសាងផ្ទះយុទ្ធមិត្ត រៀបចំកម្មវិធីអំណរសាទរនិទាឃរដូវនៅតាមតំបន់ ព្រំដែន ប្រគល់អំណោយជូនបណ្ដាគ្រួសារគោលនយោបាយ ជនមាន គុណូបការៈចំពោះបដិវត្តន៍ គ្រួសារមានស្ថានភាពរស់នៅលំបាក និងសិស្សា នុសិស្សក្រីក្រក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះទេ ដោយមានការគាំទ្ររបស់ អាជ្ញាធរតំបន់ លោកអនុសេនីយ៍ឯកបម្រុង Kim Minh Duc ថែមទាំងរៀបចំ សកម្មភាពឃោសនាជាច្រើនស្ដីពីសុវត្ថិភាពចរាចរណ៍ ការ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន សកម្មភាពស្ម័គ្រចិត្តដើម្បីសហគមន៍ ដូចជា ធ្វើផ្លូវនៅជនបទ កសាងសំណង់ធារាសាស្ត្រ ហើយជួយឧបត្ថម្ភ ប្រជាជនជំនះពុះពារលើផលវិបាកដោយគ្រោះធម្មជាតិផងដែរ។     សកម្មភាពនិងការងារពោរពេញទៅដោយអត្ថន័យរបស់លោក Kim Minh Duc ទទួលបានការជួយជ្រោមជ្រែងយ៉ាងសកម្មរបស់ប្រជាជននិង អាជ្ញាធរតំបន់ក៏ដូចជាការស្ងើចសរសើររបស់យុទ្ធមិត្តទៀតផង។

ដោយមានកិច្ចខិតខំប្រឹងប្រែង ភាពក្លៀវក្លា និងប្រសិទ្ធភាពពិតប្រាកដ ក្នុងការងារ អស់រយៈពេលច្រើនឆ្នាំមកហើយ លោកអនុសេនីយ៍ឯកបម្រុង Kim Minh Duc តែងតែទទួលបានប័ណ្ណសរសើរជាច្រើនពីអាជ្ញាធរតំបន់។ លោកក៏មានកិត្តិយសជាយុទ្ធជនមួយនាក់ក្នុងចំណោមយុទ្ធជន កម្មាភិបាល ១០នាក់ដែលត្រូវបានបញ្ជាការដ្ឋានកងកម្លាំងការពារព្រំដែនលើកតម្កើងជាគំរូវ័យក្មេងឆ្នើមនៃកងកម្លាំងការពារព្រំដែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ