លោកគ្រូ Le Van Hoang ជក់ចិត្តនឹងការងារបង្រៀនប្រវត្តិសាស្ត្រ

(VOVWORLD) -លោក Le Van Hoang គ្រូបង្រៀននៅសាលាអនុវិទ្យាល័យ Hoang Van Thu មាន ទីតាំងក្នុងឃុំឆ្ងាយដាច់ស្រយាល់ Cư Amung ស្រុក Ea H’leo ខេត្ត Dac Lak ដែលជា មនុស្សម្នាក់ជក់ចិត្តនឹងមុខវិជ្ជាបុរាណវត្ថុវិទ្យា។ ការជក់ចិត្តស្រាវជ្រាវវត្ថុបុរាណសម្រាប់ មេរៀននីមួយៗរបស់ លោកគ្រូ Le Van Hoang មិនត្រឹមតែជួយបំផុសគំនិតដល់ សិស្សានុសិស្សស្រឡាញ់មុខវិជ្ជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបំពេញបន្ថែមនូវវត្ថុ បុរាណមានតម្លៃជាច្រើនសម្រាប់សារមន្ទីខេត្ត Dak Lak បម្រើការងារស្រាវជ្រាវទៀតផង។
លោកគ្រូ Le Van Hoang ជក់ចិត្តនឹងការងារបង្រៀនប្រវត្តិសាស្ត្រ - ảnh 1 លោកគ្រូ Le Van Hoang ជាមួយសិស្សកំពុងរៀបចំវត្ថុបុរាណដែលខ្លួនស្រាវជ្រាវបាន (រូបថតៈ Hương Lý/VOV)

ក្នុងម៉ោងរៀនមុខវិជ្ជាប្រវត្តិសាស្ត្រស្តីពីប្រភពដើមរបស់មនុស្សសម្រាប់ថ្នាក់ 6B សាលា អនុវិទ្យាល័យ Hoang Van Thu ឃុំ Cư Amung ស្រុក Ea H’leo ខេត្ត Dak Lak នោះគឺ កាន់តែអូអរឡើង ព្រោះសិស្សទាំងអស់មិនត្រឹមតែបានមើលរូបភាពនោះទេ ថែមទាំង បានកាន់ផ្ទាល់និងឃើញផ្ទាល់ភ្នែក នូវឧបករណ៍ដែលជនបុរ៉េប្រវត្តិកែច្នៃនិងប្រើប្រាស់ ផង។ ប្អូន Nguyen Thi Tuong Vi បានឲ្យដឹងថា រូបភាពនិងវត្ថុបុរាណជាក់ស្តែងទាំងអស់នេះ បានធ្វើឲ្យប្អូនឆាប់ចាប់បាន មេរៀនយ៉ាងលឿនជាងនិងកាន់តែស្រឡាញ់មុខវិជ្ជាប្រវត្តិ សាស្ត្រជាង៖

        “យើងទាំងអស់គ្នាសុទ្ធតែចូលចិត្តម៉ោងរៀនប្រវត្តិសាស្ត្រនេះ។ ព្រោះថាក្នុងម៉ោង រៀន ប្អូនៗបានឃើញនិងកាន់ផ្ទាល់នូវវត្ថុបុរាណដែលកាលមុននេះ ជនបុរ៉េប្រវត្តិ ធ្លាប់ ប្រើប្រាស់។ ប្អូនសូមថ្លែងអំណរគុណចំពោះលោកគ្រូ Hoang និងសិស្សច្បង ដែលបាន ចំណាយពេលវេលា ស្រាវជ្រាវវត្ថុបុរាណ ដើម្បីប្អូនៗអាចយល់ច្បាស់អំពីជីវភាពរស់ នៅរបស់ជនវៀតណាមបុរាណមុននេះ”។

        វត្ថុបុរាណដែលប្អូន Nguyen Thi Tuong Vi ទើបនឹងរំលឹកនោះ ជាលទ្ធផលដែលលោកគ្រូ Le Van Hoang គ្រូបង្រៀនប្រវត្តិសាស្ត្ររបស់សាលា បានស្រាវជ្រាវក្នុងរយៈ ពេល១០ឆ្នាំកន្លងទៅ។ ដោយមានចំណងចំណូលចិត្តនឹងការស្រាវជ្រាវវត្ថុបុរាណ និង មានបំណងចែកបន្តនូវការជក់ចិត្តនេះដល់សិស្សទាំងអស់គ្នានោះ ហេតុដូច្នេះបានជា អស់រយៈពេល១០ឆ្នាំធ្វើការស្រាវជ្រាវ រហូតមកដល់ពេលនេះ លោកគ្រូ Le Van Hoang មានកម្មសិទ្ធិវត្ថុបុរាណមានតម្លៃជាង៦០០ ដូចជា៖ ពូថៅ ពន្លាក មុខស្រួច និង បំណែកគ្រឿងភាជន៍ធ្វើពីវត្ថុធាតុជាថ្មនិងដីដុតជាដើម។ ធ្វើការវាយតម្លៃអំពីការស្រាវ ជ្រាវរបស់លោកគ្រូ Le Van Hoang នោះ លោក Tran Quang Nam ប្រធានការិយា ល័យស្រាវ ជ្រាវនៅសារៈមន្ទីរ Dak Lak បានចាត់ទុកថា៖ តម្លៃរបស់វត្ថុបុរាណទាំង អស់នេះគឺមានភាពសម្បូរបែបអំពីប្រភេទផង រូបរាងនិងវត្ថុធាតុជាថ្ម ផង។ នេះជាមូល ដ្ឋានសំខាន់ ដើម្បីអ្នកស្រាវ ជ្រាវអាចស្វែងយល់នូវស្លាក់ស្នាមរបស់ជនបុរ៉េប្រវត្តិ នៅ តំបន់ Cư Amung ផងដែរ។

        រីឯអ្នកគ្រូ Hoang Thi Tuyet នាយិការអនុវិទ្យាល័យ Hoang Van Thu ឃុំ Cư Amung បានឲ្យដឹងថា ដោយលក្ខណៈបង្រៀននៅជួបប្រទះនឹងការលំបាកជាច្រើន តាមនោះ ការបំពេញបន្ថែមឧបករណ៍បង្រៀនជាបញ្ហាចាំបាច់ណាស់។ ហើយការជក់ ចិត្តនឹងមុខវិជ្ជាបុរាណវិទ្យារបស់លោកគ្រូ Hoang បានរួមចំណែកយ៉ាងល្អប្រសើរក្នុង ការបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រ ជួយឲ្យប្អូនៗយល់មេរៀនបានឆាប់និងបំផុសការ ជក់ ចិត្តនឹងមុខវិជ្ជាបុរាណវិទ្យាសម្រាប់សិស្សម្នាក់ៗ។ អ្នកគ្រូ Hoang Thi Tuyet បានឲ្យដឹង ថែមទៀតថា៖

        “លោកគ្រូ Hoang តែងតែស្រាវជ្រាវនិងអនុវត្តវិធីសាស្ត្របង្រៀនថ្មី ដើម្បីជួយឲ្យ ប្អូនៗសិស្សានុសិស្សងាយយល់មេរៀន។ ក្នុងដំណើរការបង្រៀន លោកគ្រូ Hoang បានស្រាវជ្រាវនូវវត្ថុបុរាណនៅ Cư Amung ដើម្បីដាក់ចូលក្នុងម៉ោងបង្រៀនរបស់ខ្លួន ធ្វើឲ្យប្អូនៗសិស្សានុសិស្សទាំងឡាយកាន់តែជក់ចិត្តនឹងមុខវិជ្ជាប្រវត្តិសាស្ត្រជាង”។

        មិនត្រឹមតែរក្សានូវវត្ថុតាងដែលស្រាវជ្រាវបាននោះសម្រាប់តាំងបង្ហាញនៅក្នុង បណ្ណាល័យរបស់សាលាធ្វើជាឧបករណ៍បង្រៀនប៉ុណ្ណោះទេ លោកគ្រូ Le Van Hoang ថែមទាំងប្រគល់ជូនសារៈមន្ទី Dak Lak វត្ថុបុរាណជាង៥០ ដើម្បីតាំងបង្ហាញនិងបម្រើការងារស្រាវជ្រាវទៀតផង។ លោកគ្រូ Le Van Hoang បានចែករំលែកថា៖

        “Tay Nguyen ជាតំបន់ដីអំណោយផលអំពីវិស័យបុរាណវិទ្យា។ ហេតុដូច្នេះបាន ជា បំណងប្រាថ្នារបស់ខ្ញុំគឺខិតខំប្រឹងប្រែងស្វែងយល់និងរួមសហការជាមួយស្ថាប័ន ជំនាញមួយចំនួន សំដៅអះអាងនូវតម្លៃរបស់តំបន់ដីនេះ ដើម្បីដាក់បញ្ជូលទីតាំង បុរាណវិទ្យា Cư Amung ចូលក្នុងសៀវភៅសិក្សាផងដែរ”។

        បង្រៀននៅឃុំឆ្ងាយដាច់ស្រយាលដូចជា Cư Amung ស្រុក Ea H’Leo ខេត្ត Dak Lak ក្នុងលក្ខណៈខ្វះខាតជាច្រើន ប៉ុន្តែ ដោយការជកចិត្តនឹងមុខវិជ្ជាបុរាណវិទ្យា លោក គ្រូ Le Van Hoang បានប្រមូលវត្ថុបុរាណមានតម្លៃជាច្រើន។ ការងារទាំងអស់នេះ បានបំផុសឲ្យសិស្សានិសិស្សឲ្យមានការជក់ចិត្ត ស្រឡាញ់មុខវិជ្ជាប្រវត្តិសាស្ត្រ ព្រម ទាំងបំពេញបន្ថែមនូវវត្ថុតាងមានតម្លៃជាច្រើនសម្រាប់សារៈមន្ទីខេត្ត Dak Lak បម្រើ កិច្ចការស្រាវជ្រាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ