លោកគ្រូពិការដែលអស់ពីចិត្តពីថ្លើមចំពោះកុមារក្រីក្រ

(VOVWORLD) - ប្រសិនបើមកដល់ភូមិ Yen ឃុំ Kim Truy ស្រុក Kim Boi ខេត្ត Hoa Binh ភាគខាងជើងវៀតណាម ហើយសួរផ្ទះលោកគ្រូ Bui Van Binh គឺអ្នកណាក៏ ស្គាល់ដែរ។ នោះគឺលោកគ្រូពិការម្នាក់ ក៏ប៉ុន្តែបានបង្រៀនដោយឥតគិតថ្លៃអស់ ពីចិត្តពីថ្លើមសម្រាប់កុមារក្រីក្រក្នុងអំឡុងពេលជាង១០ឆ្នាំកន្លងមក។ ទោះជារង ជំងឺស្វិតដៃជើង កំព្រាឪពុកចាប់តាំងពីកុមារភាព ហើយជីវភាពរស់នៅជួបការ លំបាកជាច្រើនលើសលុបក៏ដោយ ប៉ុន្តែលោកគ្រូរូបនេះនៅតែឈានទៅមុខ រស់ នៅប្រកបដោយសុទិដ្ឋិនិយមនិងធ្វើការងារដ៏មានប្រយោជន៍សម្រាប់សង្គម។

  កំព្រាឪពុកចាប់តាំងពីពេលមានអាយុតែ៦ឆ្នាំប៉ុណ្ណោះ ហើយរហូតដល់ ពេលរៀនថ្នាក់ទី៤ លោកគ្រូ Bui Van Binhកើតជំងឺគ្រុនស្វិតដៃជើង។ នាពេល រៀនថ្នាក់ទី៤ម្ដាយគាត់ទុកចោលកូនប្រុសទាំងពីរនាក់ដើម្បីរៀបការណ៍ម្ដងទៀត។ នោះគឺដំណាក់កាលពោរពេញទៅដោយការលំបាកលំបិនក្នុងជីវិតគាត់។ ប៉ុន្តែ ដោយមិនអើពើដល់ស្ថានភាពលំបាក បុរសពិការរូបនោះនៅតែឧស្សាហ៍ព្យា យាមសិក្សារៀនសូត្រ ហើយសម្រេចបាននូវលទ្ធផលដ៏ល្អ។ នាថ្ងៃមួយ ប្ដីប្រពន្ធ អវិជ្ជាមួយគូរដែលជាមិត្តរបស់លោកគ្រូ Binh បានមកសុំ គាត់បង្រៀនអោយកូន របស់ពួកគេ។ មិនគួរអោយជឿថា ក្រោយពីសម្រេចបាននូវលទ្ធផលសិក្សារៀន សូត្រល្អ មានមនុស្សជាច្រើននាក់ផ្សេងទៀតក៏បានមកសុំអោយលោកគ្រូ Binh បង្រៀនអោយកូនចៅរបស់ខ្លួន ហើយលោកគ្រូ Binh បានផ្សារភ្ជាប់ជាមួយថ្នាក់ រៀនមេត្តាធម៌ចាប់តាំងពីពេលនោះមក។

លោកគ្រូពិការដែលអស់ពីចិត្តពីថ្លើមចំពោះកុមារក្រីក្រ - ảnh 1លោកគ្រូ Binh កំពុងបង្រៀនអោយកុមារ (រូបថត៖ hoabinh.tintuc.vn) 

       ទិដ្ឋភាពនៃថ្នាក់រៀននៅផ្ទះលោកគ្រូ Binh ធ្វើអោយអ្នកណាក៏មានការរំភើប ចិត្តយ៉ាងខ្លាំងដែរ។ លោកគ្រូអង្គុយនៅលើគ្រែ ហើយកុមារគ្រប់វ័យអង្គុយនៅជុំវិញ ដើម្បីផ្ទៀងស្ដាប់លោកគ្រូពន្យល់មេរៀន។ លោកគ្រូ Binh បានរៀបរាប់ថា កុមារភាគ ច្រើននៅទីនេះគឺជនជាតិ Muong ហើយគេទាក់ទងជាមួយគ្នាក៏តាមរយៈភាសា Muong ដែរ។ ហេតុដូច្នេះហើយ លោកគ្រូ Binh បានបង្រៀនអោយពួកគេចេះ និយាយភាសា Kinh ដើម្បីគេអាចយល់មេរៀនជាភាសា Kinh នៅសាលារៀន។ លោកគ្រូ Binh បានចែករំលែកថា៖

        “នាគ្រាដំបូង ក្មួយៗមិនចេះអក្សរទេ ក៏ប៉ុន្តែឆ្លងកាត់រយៈពេលមួយ គេបាន ចេះអាន ចេះសរសេរអក្សរ ហើយចេះធ្វើលំហាត់គណិតវិទ្យាទៀតផង។ មានក្មួយជាច្រើន ដែលសម្រេចបាននូវលទ្ធផលសិក្សារៀនសូត្រល្អ ហើយទទួលបានប័ណ្ណសរសើរ ដែលធ្វើអោយខ្ញុំសប្បាយយ៉ាងក្រៃលែង”។

        ទោះជាជួបការពិបាកក្នុងការធ្វើដំណើរ ហើយសុខភាពមិនមានស្ថិរភាពក្ដី ប៉ុន្តែអស់រយៈពេលច្រើនឆ្នាំកន្លងទៅ ថ្នាក់រៀនរបស់លោកគ្រូ Binh មិនធ្លាប់ បញ្ឈប់សូម្បីតែមួយថ្ងៃឡើយ។ មានថ្ងៃដែលមានបរិមាណសិស្សឡើងដល់ទៅ ៥០នាក់ លោកគ្រូ Binh ត្រូវបង្រៀនជាច្រើនវេន។ អ្នកស្រី Bui Thi Hoa នៅភូមិ Yen ដែលមានកូនស្រីកំពុងរៀនសូត្រនៅថ្នាក់រៀនរបស់លោកគ្រូ Binh បានចែក រំលែកថា៖ “កូនស្រីរបស់ខ្ញុំកំពុងរៀនថ្នាក់ទី៤។ មុននេះ គាត់រៀនខ្សោយណាស់។ ប៉ុន្តែ ក្រោយពីខ្ញុំបញ្ជូនគាត់ទៅថ្នាក់រៀនរបស់លោកគ្រូ Binh មក គាត់មានការរីក ចម្រើនជាច្រើន។ ឆ្នាំមុន គាត់ទទួលបានប័ណ្ណសរសើរសិស្សានុសិស្សល្អបង្គួរ។ គាត់ក៏បានឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រនិងជួយឪពុកម្ដាយធ្វើការងារក្នុងផ្ទះជាងមុនផងដែរ។ អ្នកភូមិគ្រប់រូបសុទ្ធតែស្រឡាញ់រាប់អានលោកគ្រូ Binh យ៉ាងខ្លាំងណាស់”។

លោកគ្រូពិការដែលអស់ពីចិត្តពីថ្លើមចំពោះកុមារក្រីក្រ - ảnh 2លោកគ្រូសប្បុរស Bui Van Binh  

        បើកថ្នាក់រៀនអស់រយៈពេល១០ឆ្នាំហើយ ក៏ប៉ុន្តែលោកគ្រូ Binh មិនធ្លាប់ ទាមទារការបង់លុយពីឪពុកម្ដាយរបស់កូនសិស្សនោះឡើយ។ លោកគ្រូរៀប រាប់ថា៖ “គ្រួសារណាធូធារគ្រាន់បើគឺគេជូនខ្ញុំទឹកប្រាក់ចំនួនពី៥ហ្មឺនទៅ៨ហ្មឺនដុង ក្នុងមួយខែដែលហៅថាលុយបង់ថ្លៃទឹក ថ្លៃភ្លើងសម្រាប់កូនៗ។ ចំណែកឯគ្រួសារ ក្រីក្រគឺគេជូនអង្ករ ដំឡូង ឬបន្លែ ប៉ុន្តែខ្ញុំមិនដែលទាមទារអ្វីសោះ”។ លោកគ្រូ Binh បានសំណេះសំណាលថា៖

        “ខ្ញុំបង្រៀនអោយក្មួយៗគឺសប្បាយរីករាយណាស់។ ខ្ញុំមានជំងឺយ៉ាងដូច្នេះ ប្រសិនបើអង្គុយលេងពេញមួយថ្ងៃគឺធ្វើអោយក្បាលមានភាពអាប់អួរផងដែរ។ ហេតុនេះហើយ ការបង្រៀនអោយក្មួយៗធ្វើអោយខ្ញុំមានការស្រួលចិត្ត។ ចំណែក ឯការចំណាយវិញ គឺខ្ញុំទទួលបានទឹកប្រាក់ឧបត្ថម្ភសម្រាប់ជនពិការជារៀងរាល់ ខែហើយ។ មានប៉ុនហ្នឹង ចំណាយប៉ុននោះក៏បានដែរ”។

        ដោយដឹងអំពីទឹកចិត្តសប្បុរសធម៌របស់លោកគ្រូ Binh មានអង្គការនិង បុគ្គលជាច្រើនបានមកលើកទឹកចិត្ត ចែករំលែកនិងជួយឧបត្ថម្ភលោកគ្រូរូបនេះ ទាំងខាងសម្ភារៈនិងស្មារតីក្នុងជីវភាពរស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ