រូបភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម

(VOVworld) - ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ កញ្ញា ប្រធានរដ្ឋសភាវៀតណាម
លោកស្រី Nguyen Thi Kim Ngan ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បានអញ្ជើញ
ទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តាមសេចក្ដី
អញ្ជើញរបស់ប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន។
ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim
 Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម គឺសំដៅបន្តពង្រឹងនិងពង្រីក
ទំនាក់ទំនងជិតខាងមិត្តភាពនិងសហប្រតិបតិ្តការលើគ្រប់វិស័យរវាងវៀតណាម
និងកម្ពុជា បង្កើនការជួបប្រាស្រ័យ ផ្លាស់ប្ដូរបទពិសោធន៍រវាងស្ថាប័ននីតិបញ្ញតិ្ត
នៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម
ជាមួយកម្ពុជាលើវិស័យជាច្រើនដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និង
អប់រំ។
រូបភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម - ảnh 1
នារសៀលថ្ងៃទី២៧ កញ្ញា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ដឹកនាំគណៈប្រតិភូ
ជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមបានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិ ពោធិចិនតុង រាជធានីភ្នំពេញ ចាប់ផ្ដើមដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
រូបភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម - ảnh 2
ទទួលស្វាគមន៍គណៈប្រតិភូវៀតណាមមានមន្ត្រីជាន់ខ្ពស់កម្ពុជា កម្មា ភិបាលស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានិងតំណាងជនវៀតណាមដែលកំពុង រស់នៅនិងធ្វើការនៅទីនេះ។
រូបភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម - ảnh 3
ពិធីទទួលបដិសណ្ឋាកិច្ចគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមត្រូវបានរៀបចំឡើង
ដ៏មហោឡារិក។
រូបភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម - ảnh 4
បន្ទាប់ពីពិធីទទួលស្វាគមន៍ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន បានជួបចរចារជាផ្លូវការ។
រូបភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម - ảnh 5
ទិដ្ឋភាពនៃជំនួបចរចាររវាងគណៈប្រតិភូនៃប្រទេសទាំងពីរ។
រូបភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម - ảnh 6
លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀត ណាម បានអញ្ជើញជួបសំដែងការគួសមនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។
រូបភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម - ảnh 7
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នាព្រឹកថ្ងៃទី២៨ កញ្ញា ប្រធាន រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបចរចរ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា
សម្ដេច សាយ ឈុំ។
រូបភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម - ảnh 8
លោកស្រី Nguyen Thi Kim Ngan សំដែងក្ដីសប្បាយរីករាយនិងការរំភើប ចិត្ត នៅពេលជួបសំណេះសំណាលជាមួយកម្មបាភិល បុគ្គលិកស្ថានទូតវៀត ណាម តំណាងអាណិកជនវៀតណាម ក៏ដូចជាសហគមន៍អង្គភាពអាជីវកម្មវៀត ណាមនៅកម្ពុជា។
រូបភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម - ảnh 9
លោកស្រី Nguyen Thi Kim Ngan សំដែងក្ដីសប្បាយរីករាយនិងការរំភើប ចិត្ត នៅពេលជួបសំណេះសំណាលជាមួយកម្មបាភិល បុគ្គលិកស្ថានទូតវៀត ណាម តំណាងអាណិកជនវៀតណាម
ក៏ដូចជាសហគមន៍អង្គភាពអាជីវកម្មវៀតណាមនៅកម្ពុជា។
រូបភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម - ảnh 10
នាព្រឹកថ្ងៃទី២៨ កញ្ញា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ
ជួបសំដែងការគួរសមព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រព្រះរាជាណាចក្រកម្ពុជា។
រូបភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម - ảnh 11
នារសៀលថ្ងៃទី២៨ កញ្ញា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនានិងសាកសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យ Cho Ray - ភ្នំពេញ ដែលជាសំណង់សហប្រតិបត្តិការដំបូងរវាងវៀតណាមនិងកម្ពុជាលើ វិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធត្រួតពិនិត្យនិងព្យាបាលជំអឺទំនើប បម្រើ ប្រជាជនកម្ពុជា។
រូបភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម - ảnh 12
នៅពេលអញ្ជើញទៅទស្សនារោងចក្រទឹកដោះគោ Angkor Milk លោកស្រី Nguyen Thi Kim Ngan បានអបអរសាទរក្រុមហ៊ុន Vinamilk និងក្រុមហ៊ុន BPC - ជាដៃគូនៅកម្ពុជា បានកសាងប្រកបដោយជោគជ័យនូវរោងចក្រទឹកដោះគោ ដំបូងនៅតែមួយគត់នៅកម្ពុជា តាមនោះជំរុញផ្នែកឧស្សាហកម្មទឹកដោះគោ បង្កើតការងារធ្វើ លើកកំពស់ជីវភាពរស់នៅសំរាប់ប្រជាជនកម្ពុជានាពេលខាង មុខ។

ប្រតិកម្មទៅវិញ

ផ្សេងៗ