កិត្តិនាមដែលលើកដំកើងរាល់ការរួមវិភាគទានរបស់សិប្បៈករវៀតណាម

(VOVworld)វៀតណាមមានគោលនយោបាយជាច្រើនសម្រាប់ការលើកដំកើងជួរ
សិល្បៈករសិប្បការិនីក្នុងនោះមានបណ្តាសិល្បៈករប្រជាជន។ នាពេលខាងមុខ ការពិនិត្សប្រគល់កិត្តិនាម “សិប្បៈករប្រជាជន” និង “សិប្បៈករឆ្នើម”លើវិស័យ
បេតិកភ័ណ្ឌវប្បធម៌ អរូបីត្រូវបានជម្រុញខ្លាំងនិងជាការទទួលស្គាល់ចំពោះរាល់
ការរួមចំណែកយ៉ាង ធំធេងរបស់ជួរសិប្បករប្រជាជនក្នុងការរក្សាបណ្តារតម្លៃ
វប្បធម៌ប្រជាបិ្រយនៅវៀតណាម។

        ក្រោយពីទទួលបានកិត្តិនាមជាសិល្បៈការិនីឆ្នើមនាឆ្នាំ២០១២ សិល្បៈ
ការិនី Le Thi Bach Van ត្រូវបានសមាគមសិប្បៈការិនីប្រជាប្រិយវៀតណាមប្រ
គល់កិត្តិនាមជា សិប្បករប្រជាប្រិយ សម្រាប់ការរួមចំណែកក្នុងរយៈពេល៣០
ឆ្នាំរបស់លោកស្រី ក្នុងការពង្រឹងនិងពង្រីកតម្លៃសិល្បៈច្រៀង Ca tru។ ចំពោះ
លោកស្រី Le Thi Bach Van នេះជាកិត្តិយសដ៏អស្ចារ្យសម្រាប់ជីវិតសិល្បៈរបស់
ខ្លួន៖ “ខ្ញុំឃើញថា រាល់ការប្រគល់ជូននិងទទួលស្គាល់កិត្តិនាមគឺមានអត្ថ
ប្រយោជន៍ល្អណាស់។ ចំពោះ ច្រៀង Ca tru ដោយឡែក គឺមិនអាចដើរហួសពី
ពេលវេលាឡើយ មានន័យថា វិស័យ Ca tru ពិបាកណាស់ ត្រូវមានពេលវេលា
រៀនឲ្យបានគ្រប់គ្រាន់ផង”។

កិត្តិនាមដែលលើកដំកើងរាល់ការរួមវិភាគទានរបស់សិប្បៈករវៀតណាម - ảnh 1
សិល្បៈការិនី Le Thi Bach Van (ឆ្វែង)
(រូបថតៈ vov.vn)

        តាមគោលនយោបាយពិនិត្យប្រគល់កិត្តិនាម“សិប្បៈករប្រជាជន” និង
“សិប្បៈករឆ្នើម” របស់រដ្ឋាភិបាល ប្រហែលជាសិប្បការិនីប្រជាប្រិយ Le Thi
Bach Van នឹងត្រូវបានទទួលកិត្តិនាម“សិប្បៈករប្រជាជន” ឬ“សិប្បៈករឆ្នើម” ផង
ដែរ។ ពេលនោះ លោកស្រី នឹងមានកិត្តិមានចំនួន៣គឺ ៖ សិក្បៈការិនីឆ្នើម សិប្ប
ការិនី ប្រជាប្រិយ និងសិប្បការិនីប្រជាជន។

        មុននឹងរដ្ឋាភិបាលវៀតណាមផ្សព្វផ្សាយគោលនយោបាយពិនិត្យប្រគល់
កិត្តិនាម“សិប្បៈករប្រជាជន”និង“សិប្បៈករឆ្នើម”  សមាគមសិល្បៈប្រជាប្រិយ
វៀតណាម ជាអង្គភាពឈានទៅមុខក្នុងការលើកដំកើងបណ្តាសិប្បករប្រជា
ប្រិយ។ សមាគមន៍នេះ បានប្រគល់ជូនកិត្តិនាមសិល្បករប្រជាប្រិយជូនសិល្បៈ
ករ សិល្បៈការិនីចំនួន៣០០នាក់ដោយបទដ្ឋាន៖​ក្តាប់ជាប់បេតិកភ័ណ្ឌប្រជា
ប្រិយ អនុវត្តន៍ការបំរើសហគមន៍និងផ្ទេប្តូរអំពីបេតិកភ័ណ្ឌឲ្យសិស្សផងដដែរ។
សាស្រ្តា ចារ្យ To Ngoc Thanh ប្រធានសមាគមសិល្បៈប្រជាប្រិយវៀតណាម
ឲ្យដឹងថា៖

        “សិប្បករជាធនធានមនុស្សរបស់ប្រទេសជាតិ។ ដោយហេតុនេះ នៅ
សម័យ កាលណាក៏ដោយ ពួកគេនៅតែជាអ្នកមានទេពកោសល្យ។ ដោយ
ហេតុនេះ យើងត្រូវលើក​ដំកើង“សិប្បៈករប្រជាជន”និង“សិប្បៈករឆ្នើម”ផងដែរ។

កិត្តិនាមដែលលើកដំកើងរាល់ការរួមវិភាគទានរបស់សិប្បៈករវៀតណាម - ảnh 2
សិប្បការិនី Ca tru Nguyen Thi Chuc (រូបថតៈ​baomoi )

        ប្រការគួរឲ្យជក់ចិត្តបំផុតចំពោះសិល្បៈករ សិល្បៈការិនីទាំងអស់ គឺពួក
គេបានយកចំណះដឹង បទពិសោធន៍របស់ខ្លួន ដើម្បីបំរើសហគមន៍។ ទន្ទឹមនឹង
ការលើកដំកើងនិងការ ប្រព្រឹត្តសមរម្យចំពោះបណ្តាសិប្បករ ហើយផ្ទុយទៅ
វិញ សិប្បករទាំងអស់ ក៏ គប្បីមានសកម្មភាពខ្លាំងក្លាជាងក្នុងការអភិរក្ស និងបង្ហាត់បង្រៀនរាល់តម្លៃវប្ប ធម៌អរូបិយសម្រាប់ជំនាន់ក្រោយៗ។ អ្នកស្រាវជ្រាវវប្បធម៌វៀតណាម លោក Bui Trong Hien ឲ្យដឹងថា៖

        “ជាធម្មតា បណ្តាតម្លៃវប្បធម៌អរូបិយគ្មានការផ្សព្វផ្សាយឡើយ និងមាន និន្នាការរិចរឹលទៅក្នុងសម័យកាលថ្មី។ ដោយហេតុនេះ នៅបណ្តាប្រទេសអភិ
វឌ្ឍន៍គេមានគោលនយោបាយការពារគ្រូបង្ហាត់បង្រៀននិងសិស្សដែលក្រេប
ជញ្ជក់យកចំណះដឹងលើវិស័យនេះទៀតផង”។

        តាមគោលនយោបាយថ្មីរបស់រដ្ឋាភិបាលវៀតណាម កិត្តិនាម “សិប្បៈករ
ប្រជាជន” និង “សិប្បៈករឆ្នើម”ជាច្រើន នឹងបានប្រគល់ជូនឲ្យសិប្បករ នៃ
បណ្តា ប្រភេទដូចជា សម្លេង អក្សរសាស្រ្តប្រជាប្រិយ សិល្បៈសម្តែងប្រជា
ប្រិយ ជាដើម។ បណ្តាសិប្បៈករប្រជាជននិងសិប្បៈករឆ្នើម បានទទួល អាំង
ស៊ីន លិខិតបញ្ជាក់ពីប្រធានរដ្ឋ ប្រាក់រង្វាន់ដោយតភ្ជាប់ជាមួយ កិត្តិនាម
សិប្បៈករប្រជាជន និង សិប្បៈករឆ្នើម តាមការកំណត់របស់ច្បាប់អំពីការប្រ
ឡងប្រណាំង និងលើកសរសើររបស់រដ្ឋ។ បណ្តា​សិប្បៈករប្រជាជន និង
សិប្បៈករឆ្នើម មានប្រាក់ចំណូលទាប នឹងបានទទួលការជួយឧបត្ថម្ភតាម
ការកំណត់របស់រដ្ឋាភិ បាល។ ទាំងអស់នេះ ជាការលើកដំកើងការរួមវិភាគ
ទានរបស់បណ្តាសិប្បករ ក្នុង បុព្វហេតុអភិរក្សវប្បធម៌ប្រជាប្រិយវៀតណាម
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ