កម្មវិធីXam និងជីវិត

Vovworld-កម្មវិធីសិល្បះXamនិងជីវិតឧទ្ទេសនាមបទចម្រៀងXamល្បីឈ្មោះ
ចំនួន១៩ចែកជា៣ប្រភេទគឺXamអតីតកាល​Xamសម័យកាលនិងXamពិសោធន៍
ផ្សាភ្ជាប់ជាមួយភ្លេងទំនើប។១ម៉ោងមុនកម្មវិធីចាប់ផ្តើមទស្សនិកជនជាច្រើនកុះ
ករបានហូរមករោងមហោស្រពហាណូយ។ក្នុងនោះមានមិត្តវ័យក្មេងផងនិងជន
ចាស់ជរាផង។លោកស្រី១នាក់រៀបរាប់ជាមួយយើងខ្ញុំថា៖” ចម្រៀង Xamគូស
សញ្ញាកុមារភាពរបស់អ្នកហាណូយយើងខ្ញុំនិងជាផ្នត់​វប្បធម៌ នៃប្រទេសជាតិទៀត
ផង។ខ្ញុំមកកាន់ទីនេះដើម្បីរំលឹកឡើងវិញនូវអនុស្សាវរីយ៍ពីអតីតកាល។    “
ក្នុងពេលជាមួយគ្នានោះទស្សនិចកជនវ័យក្មង១នាក់អោយដឹងថា៖“ រំជួលចិត្តណាស់
និងជក់ចិត្តណាស់។បទចម្រៀងដែលខ្ញុំចូលចិត្តជាងគេគឺនាងដែលលក់ទឹកតែនិង
ប្តេជ្ញាកសាងចរិតមនុស្ស។បទចម្រៀងនេះនិយាយពីការប្តេជ្ញាចិត្តរបស់យុវជនក្លាយ
ទៅជាអ្នកទេពកោសល្យ១នាក់។រីឯបទចម្រៀងនាងដែលលក់ទឹកតែស្តីអំពីបញ្ហានានា
នៃប្រទេសជាតិ។     “
ខណះដែលសិល្បះប្រពៃណីជាច្រើនប្រឈមមុខនឹងភាពសាបសូន្យនោះការយកចិត្ត
ទុកដាក់របស់ទស្សនិកជនហាណូយចំពោះ កម្មវិធីXam និងជីវិតជាសញ្ញាគួរឲ្យសប្បាយ
១សំរាប់សិល្បករXam ទាំងឡាយ។សិល្បការីនិMai Tuyet Hoaសមាជិកាគណះចាត់តាំង
កម្មវិធីអះអាងថា៖ប្រៀបខ្លាំងនៃប្រភេទសិល្បះនោះគឺជាពាក្សពេជដែលប្រើមានភាព
សាមញ្ញ។គាត់អោយដឹងថា៖  ” ពាក្សពេជនិងភ្លេងនៃចម្រៀងXam ធ្វើឲ្យគេចាប់ចិត្ត
ណាស់។ខ្ញុសប្លែកពីចម្រៀងQuan ho- Ca truដែលមហាជនត្រូវរំពឹងគិតគូរនិងមានចំណេះ
ដឹងខ្លះខាងអក្សរសាស្រ្តចិនវៀតណាមនោះក្នុង ចម្រៀងXam អ្វីៗទាំងអស់គឺងាយយល់។
គេសំដែ​ងជាផ្ទាល់នឹងស្មោះត្រង់នូវអ្វីៗដែលគេចង់។“


                           

កម្មវិធីXam និងជីវិត - ảnh 1
រូបថត អិនធឺណែត

ប្រភេទសិល្បះនេះបានក្លាយទៅជាប្រភពនិពន្ឋសំរាប់សិល្បករវ័យក្មេងជាច្រើន។
សិល្បករMinh Kien បានមាន​ការផ្តើមគំនិតគួបផ្សំ ចម្រៀងXamជាមួយសិល្បះBeatbox។ ចម្រៀងXamជាផ្នែក១នៃសិល្បះរបស់ជានវៀតណាមឯBeatboxរបស់អាមេរិក។ប្រភេទ
សិល្បះទាំង២នេះមានលក្ខណះជិតស្និទជាគ្នាទៅវិញទៅមក។បងចែករំលែកថា៖”ខ្ញុំជក់
ចិត្តជាមួយចង្វាក់នៃចម្រៀងXamយ៉ាងខ្លាំង។ពីព្រោះថាវាធ្វើឲ្យខ្ញុំនឹកដល់ពណ៌នៃវិថី
ហាណូយបុរាណនានា។     “
សិល្បះXamកំពុងទទួលបានការយកចិត្តទុកដាក់ពីទស្សនិកជនវ័យក្មេងនិងសិល្បករ
វ័យក្មេងទៀតផង។ប៉ុន្តែកម្មវិធីដូច្នេះមិនទាន់មានច្រើននៅឡើយ។Le Minh Hieu និស្សិត
នារីមហាវិទ្យាល័យសេដ្ឋកិច្ចជាតិអោយដឹងថា៖”ខ្ញមគ្មានឱកាសច្រើនដើម្បីស្តាប់កំសាន្ត
ចម្រៀងXam ទេ។ការសំដែងXam ដូចពោលសាងលើគឺកម្រមានណាស់។គេគ្រាន់តែ
ស្តាប់កំសាន្តតាមរយះរ៉ាឌីអូនិងទូរទស្សន៍ប៉ុណ្ណោះ។     “
ការជួយជ្រោមជ្រែងរបស់ទស្សនិកជនជំពោះប្រភេទសិល្បះនេះបានសរឲ្យឃើញភាពទាក់ទាញនស តចម្រៀងXamចំពោះមហាជន។នេះគឺជាកំលាំងចលករដើម្បីយើងថែ
រក្សានិងផ្សព្វផ្សាយXamបន្តទៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ