ម្ហូបអាហាររបស់ជន Thai ខ្មៅនៅខេត្ត Dien Bien។

(VOVWORLD)-ម្ហូបអាហារជាប្រការសំខាន់ចម្បងពេលមិត្តមកដល់
ដំបន់ដីដ៍ទៃ១។ម្ហូបពីសេសនៃដំបន់និមួយៗជាកូនសោរសំរាប់មិត្ត
ស្វែងយល់វប្បធម៏ទំនៀមទំលាប់នៃដំបន់ដីក៍ដូចជាមនុស្សនៅទី​
នោះទៀតផង។និងដំបន់និមួយៗមានម្ហូបពិសេសដោយឡែករបស់
ខ្លួន។និយាយដល់ម្ហូបអាហាររបស់ជន Thai ខ្មៅ នៅ​ខេត្ត​   Dien Bien
ភាគខាងជើងវៀតណាមគឺនិយាយដល់បណ្តាម្ហូបអាំង។វត្ថុធាតុដើម
ទាំងអស់ពីសាច់សព្វពាហនះដល់បសុសព្វឫជលផលសុទ្ឋតែអាំង
បាន។ក្នុងស្ពកម្ហូបអាហារទទួលភ្ញៀវ របស់ជន Thai ខ្មៅមិនអាចខ្វះ
បានម្ហូបសាច់អាំងបានឡើយ។សាច់ត្រូវបានហាន់ជាចំណីតស្ទើង
ហើយប្រឡាក់គ្រឿងទេស​ កៀបក្នុងបន្ទះឫស្សីនិងដាក់អាំងលើធ្យូង
ឧស។សាច់អាំងក៍ជាម្ហូបប្រពៃណី របស់ជន Thai ខ្មៅដែរ។ពិសេសគឺ
ក្នុងប៉ុន្មានថ្ងៃតេតពុំអាចខ្វះបានម្ហូបនេះលើស្ពកម្ហូបអាហារឡើយ។
លោកស្រីLo Thi Luong នៅស្រុក​ Dien Bienឲ្យដឹងថា” ម្ហូបសាច់អាំងជា
ម្ហូបពុំអាចខ្វះបាន ឡើយក្នុងទិវាបុណ្តតេតគ្មនាអ្នកណាអត់ឃ្លានទេ
បានជាម្ហូបងៀតគឺងាយទទួលទាន“។ស្តីពីម្ហូបអាំងគេមិនអាចបំភ្លិច
បានម្ហូបត្រីអាំងរបស់ជន Thai ខ្មៅទេ។ម្ហូបនេះជន Thai ខ្មៅហៅថា
”  Pinh top “។ត្រីត្រូវបានលាងស្អាតហើយប្រឡាក់ម្ទេសស្រស់និង
គ្រាប់ម្រេចនិងគ្រឿងទេស។បន្ទាប់នោះដាល់អាំងលើធ្យូងឧស។
ពេលឆ្អិនត្រីមានរសជាតិឆ្ងាញ់ពិសេសនិងអ្នកណាដែលបានទទួល
ទានម្តងមិនអាចបំភ្លិចបានឡើយ។និងម្ហូបអាំងពិសេស២ទៀតដែល
គ្រាន់តែមាននៅខេត្ត​Dien Bien –Son La(ភាគខាងជើងវៀតណាម )គឺ
ជាម្ហូបស្លែអាំង។លោកស្រីLo Thi Luongបានឲ្យដឹងថែមទៀតថាម្ហូបនេះ
បានសំដែងនូវថ្វីដៃប៉ីនប្រសប់របស់នារីThai ខ្មៅ ។លោកស្រីឲ្យដឹងថា”
ក្រោយពីយកស្លែមក ស្លែត្រូវបានលាងស្អាត។ពូតឲ្យស្ងួតដាក់ស្លឹកខ្ទឹម
សខ្ញីគ្រាប់ម្រេចលាយទឹកត្រីឲ្យល្មមវេចក្នុងស្លិកចេកយកទៅអាំង។អ្នក
ណាក៍ធ្វើបានដែរ“។រួមជាមួយបណ្តាម្ហូបអាំងនោះជន Thai ខ្មៅនៅមាន
ថ្វីដៃកែច្នៃគ្រឿងទេសសំដៅទទួលទានជាមួយម្ហូបស្លនិងម្ហូមចំហុយ
ទៀតផង។ទៅកាន់ Dien Bienភ្ញៀវទេសចរអាចពិសារម្ហូបមួយចំនូនដែល
បានកែច្នៃពីសាច់មាន់។ម្ហូបញាំមាន់ក៍ជាម្ហូបអាហារ១គួរឲ្យជក់ចិត្តចំពោះ
ភ្ញៀវទេសចរផងដែរ។ស្តីពីម្ហូបអាហារនេះ​លោក​ CaVan Dinh ជន DienBien
១នាក់បានឲ្យដឹង “ម្ហូបនេះ​ ត្រូវបានកែច្នៃពីសាច់មាន់។សាច់មាន់ត្រូវបាន
លាយជាមួយគ្រឿងទេសប្រពៃណីដែលមានរសជាតិផ្អែម​ជូរនិងល្វីង។“

បាយដំណើបក៍ជាម្ហូបអាហារប្រពៃណីរបស់ជនជាតិThai ខ្មៅផងដែរ។ជន
 Thai ខ្មៅមនាវិធីដាំបាយដំណើបដ៍ប៉ីនប្រសប់ណាស់។បាយដំណើបទន់
តែមិនស្អិតជាប់ដៃទេ។រដូវណាម្ហូបអាហារនោះជន Thai ខ្មៅទទួលភ្ញៀវ
ដោយម្ហូបពិសេសរបស់ខ្លួនដូចជាទំពាំងឫស្សីល្វីង​ទំពាំងឫស្សីផ្អែមបន្លែ
ស្ពៃដែលបានជ្រលក់គ្រឿងទេសដោយឡែក។

មកដល់ Dien Bienម្តងដើម្បីទទួលទានបណ្តាម្ហូបអាហារប្រពៃណីប្រជា
ប្រីយតែពេញទៅដោយរសជាតិឆ្ងាញ់ពិសេសជាប្រការដែលភ្ញៀវទេសចរ
ពិបាកបំភ្លិចបាន៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                                        

ម្ហូបអាហាររបស់ជន Thai ខ្មៅនៅខេត្ត Dien Bien។ - ảnh 1
ម្ហូបអាហារ១របស់ជន​Thai ខ្មៅ(Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ