វៀតណាមខិតខំប្រឹងប្រែងអភិរក្សនិងពង្រឹងតម្លៃបេតិកភ័ណ្ឌឈូងសមុទ្រ Ha Long

(VOVworld)-នា២០ឆ្នាំមុននេះ ឈូងសមុទ្រ Ha Long (នៅភាគខាងជើងវៀតណាម)
ត្រូវបាន អង្គកា UNESCOទទួលស្គាល់ជាបេតិកភ័ណ្ឌធម្មជាតិពិភពលោកទាំងអំពី
ភូមិសាស្រ្តនិងលក្ខណៈភូមិសណ្ឋានវិទ្យា។ នេះជាបេតិកភ័ណ្ឌពិ ភពលោកទី២នៅប្រទេសវៀតណាម។ ខេត្ត Quang Ninh (ភាគខាងជើងវៀត ណាម) បានធ្វើអ្វីដើម្បី
អភិរក្សនិងពង្រីកតម្លៃបតិកភ័ណ្ឌនេះ ក្នុងរយៈពេល២០ឆ្នាំ កន្លងមក។

វៀតណាមខិតខំប្រឹងប្រែងអភិរក្សនិងពង្រឹងតម្លៃបេតិកភ័ណ្ឌឈូងសមុទ្រ Ha Long - ảnh 1
ឈូងសមុទ្រ Ha Long


        ២០ឆ្នាំកន្លងមក ក្រោយពីឈូងសមុទ្រ Ha Long ត្រូវបានចុះបញ្ជីបេតិកភ័ណ្ឌ
ធម្មជាតិពិភពលោកដោយអង្គការ UNESCO រាល់យុទ្ធសាស្រ្ត កម្ម វិធី ផែនការអភិ
រក្ស និងពង្រីកតម្លៃបេតិកភ័ណ្ឌបាននិងកំពុងអភិវឌ្ឍន៍យ៉ាង សកម្ម។ លក្ខណៈ
វិសេសវិសាល និងប្រៀបខ្លាំងរបស់ឈូងសមុទ្រ Ha Long ដែលកំពុងបានពង្រីក
 បាននាំមកនូវការផ្លាស់ប្តូរយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ផ្នែកទេសចរណ៍ ជម្រុញ
កំណើនសេដ្ឋកិច្ចរបស់តំបន់។ ប៉ុន្តែ ការងារអភិរក្សនិងពង្រីកតម្លៃបេតិកភ័ណ្ឌឈូង
សមុទ្រ Ha Long កំពុងប្រឈមមុខនឹងការលំបាក សាកល្បង ជាច្រើនដែលត្រូវការ
ដោះស្រាយ ដូចជា សម្ពាធពីបណ្តាសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម កសាង
យុទ្ធសាស្រ្តគ្រប់គ្រងឈូងសមុទ្រ Ha Long ជាដើម។ តាមលោក ស្រី Vu Thi Thu
Thuy អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh ថា ក្នុងរយៈពេល២០
ឆ្នាំកន្លងមក បណ្តាតម្លៃធម្មជាតិនៃបេតិកភ័ណ្ឌនៅបានថែរក្សា ផលិតផលទេសចរ
ណ៍ពិសេសត្រូវបានបង្កើត។ លោកស្រី Vu Thi Thu Thuy បានឲ្យដឹងថា៖

        “នាប៉ុន្មានឆ្នាំជាបន្តបន្ទាប់ ខេត្ត Quang Ninh នឹងបន្ត ជម្រុញកិច្ចសហប្រតិ
បត្តិការ សំដៅឆ្លៀតយកការជួយឧបត្ថម្ភពីសហគមន៍ ប្រជាជន និងបណ្តាអង្គការ
នានា ក្នុងការរក្សានិងពង្រីកតម្លៃបេតិកភ័ណ្ឌឈូង សមុទ្រ Ha Longព្រមទាំងធានា
បរិយាកាសជីវៈចម្រុៈ ។​ម្យ៉ាងវិញទៀត ជម្រុញសកម្មភាពផ្សព្វផ្សាយ ដើម្បី Ha Long
 ក្លាយទៅជាទីមកដល់សម្រាប់ ភ្ញៀវទេសចរណ៍ ដែលជាមជ្ឈមណ្ឌលទេសចរណ៍
ចម្បងរបស់វៀតណាមនិងលើពិភពលោក”។

វៀតណាមខិតខំប្រឹងប្រែងអភិរក្សនិងពង្រឹងតម្លៃបេតិកភ័ណ្ឌឈូងសមុទ្រ Ha Long - ảnh 2
ឈូងសមុទ្រ Ha Long


        នាបច្ចប្បន្ន លើភូមិសាស្រខេត្ត Quang Ninh មានមូលដ្ឋានសំណាក់ជាច្រើន
និងសណ្ឋាគាផ្កាយ១ដល់ផ្កាយទី ៥មានចំនួន៨៦កន្លែង​ កប៉ាល់ទេសចរណ៍គ្រប់
ប្រភេទមានចំនួន៥រយ អង្គភាពអាជី វកម្មទេសចរណ៍មានចំនួន៤០ ព្រមទាំង
ភោជនីយដ្ឋាន មជ្ឈមណ្ឌលពានិជ្ជកម្មទំនើបរាប់រយកន្លែងផ្សេងទៀត។ ដោយ
មានប្រភពធនធាននិងរចនាសម្ព័ន្ធទេសចរណ៍ដូច្នេះ ការធានាបរិស្ថានទេសភាព
ជាការយកចិត្តទុកដាក់មិនតិចតូចឡើយសម្រប់ ថ្នាក់ដឹកនាំខេត្ត។ ដោយហេតុ
នេះ ការពង្រីកតម្លៃបេតិកភ័ណ្ឌវប្បធម៌ និងធម្មជាតិ ត្រូវបានត្រួតពិនិត្យ កសាង
និងរៀបចំផែនការគ្រប់គ្រងទេសចរណ៍ចីរភាព ទៀតផង។

ច្រើនឆ្នាំកន្លងទៅ ស្ថាប័នសហប្រតិបត្តិការនិងអភិវឌ្ឍន៍ជប៉ុន (JICA) បាន
 រួមដំណើរជាមួយខេត្ត Quang Ninh ក្នុងការអភិរក្សធម្មជាតិឈូងសមុទ្រ Ha Long
។ កម្មវិធី និងគំរោងការជាច្រើនត្រូវបានអនុវត្តន៍ដើម្បី អ្នកនេសាទនិងភ្ញៀវទេស
ចរណ៍លើកកំពស់ចំណះដឹងការពារបរិស្ថាននៅឈូងសមុទ្រ Ha Long។ លោក
Koji OTSUKA សាស្រ្តាចារ្យនៅសកលវិទ្យាល័យ OSAKA ជាតំណាងរបស់អង្គការ
 JICA បានសង្កត់ធ្ងន់ថា កត្តាសំខាន់ក្នុងការ អភិរក្សដដែលភាពដើមនៃបេតិក
ភ័ណ្ឌធម្មជាតិ១នេះ នោះគឺចំណេះដឹង និងមនសិការរបស់មនុស្សដែលជាម្ចាស់
កម្មវត្ថុបេតិកភ័ណ្ឌនោះ។

        “យើងខ្ញុំបានមានបទពិសោធន៍មួយចំនួនក្នុងកិច្ចការពារឈូងសមុទ្រ
OSAKA (នៅជប៉ុន)។យើងខ្ញុំបានសង្កេតឃើញថា ប្រការសំខាន់បំផុតគឺជា​ការ
អប់រំឲ្យជំនាន់វ័យក្មេង លើកកំពស់មនសិកាក្នុងកិច្ចការពារបរិដ្ឋាន ធ្វើយ៉ាង មេច
 ដើម្បីផ្ទេរប្តូរការយល់ដឹងទំាងមនសិការនោះឲ្យជំនាន់ក្រោយៗ។ នោះក៏ជាការ
ងារ១ សម្រាប់ កិច្ចការអភិរក្សឈូងសមុទ្រ Ha Long នាពេលអនាគត”។

វៀតណាមខិតខំប្រឹងប្រែងអភិរក្សនិងពង្រឹងតម្លៃបេតិកភ័ណ្ឌឈូងសមុទ្រ Ha Long - ảnh 3
ឈូងសមុទ្រ Ha Long


        ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិធ្លាប់ទស្សនាឈូងសមុទ្រ Ha Long សុទ្ធ
 តែមានការពិនិត្យ ថា ឈូងសមុទ្រ Ha Long ដូចជាព្រះរាជបុត្រីកំពុងផ្ទុំក្នុងព្រៃ
អញ្ជឹង។ សេវ៉ាកម្មទេសចរណ៍គ្រប់ប្រភេទនៅទីនេះគឺខ្វះលក្ខណៈជំនាញ។ ជា​ពិ
សេស ផលិផលទេសចរណ៍មានចរិតលក្ខណៈរបស់ Ha Long គឺស្ទើរតែមិន មាន
សោះ។ នេះក៏ជាគំហិត១ ដែលដូចជាមតិរបស់អគ្គនាយកនៃអគ្គនាយកដ្ឋាន
ទេសចរណ៍វៀតណាម លោក Nguyen Van Tuan ៖

        “យើងនឹងរងការសាបសូន្យប្រសិនបើបរិដ្ឋាននៅ Ha Longមិនត្រូវបានធានា
និងគ្មានផលិតផលទេសចរណ៍ពិសេសដោយឡែក។ យើងគប្បីបង្កើនការផ្សព្វ
ផ្សាយអំពី Ha Long និង បង្កើតទំនុកទុកចិត្តសម្រាប់ទីមកដល់នេះ ”។

        តម្លៃរបស់បេតិកភ័ណ្ឌឈូងសមូទ្រ Ha Long មានចរិតលក្ខណៈមនុស្ស
សាស្រ្តនិងសកល។ ដោយហេតុនេះ ដើម្បីឈូងសមុទ្រ Ha Long ពង្រីកឲ្យអស់
 តម្លៃរបស់ខ្លួននិងរក្សាបានសភាពដើមនោះ តាមអនុសញ្ញា របស់ UNESCO
ទាមទារ ការខំប្រឹងនិងប្តេជ្ញាខ្លាំងក្លារជាងទៀតរបស់គ្រប់ក្រសួង ផ្នែក តំបន់នា
នារបស់​វៀតណាមទាំងអស់ មិនត្រឹមតែរបស់ខេត្ត Quang Ninh ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ