វៀតណាមសកម្មចូលរួមក្នុងកិច្ចការពារបេតិកភណ្ឌវប្បធម៌ អរូបីរ៍ នៃUNESCO។

Vovowrld- វប្បធម៌អរូបីរ៍ជាចំណែកសំខាន់១ក្នុងឃ្លាំង បេតិកភណ្ឌវប្បធម៌នៃប្រទេសជាតិ
និមួយៗ។ការងារអភិរក្សនិងពង្រីកបណ្តាតំលៃ បេតិកភណ្ឌវប្បធម៌អរូបីរ៍ទទួលបានការ
យកចិត្តទុកដាក់ពីរដ្ឋាភិបាលវៀតណាមតាំងពីយូរណាស់មកហើយ។ក្នុងកម្មវិធីគោលដៅ
ជាតិស្តីពីវប្បធម៌វៀតណាមកាលពីឆ្នាំ១៩៩៧បានរ៉ាប់រងភារកិច្ចប្រមូលផ្តុំ អភិរក្សនិងពង្រីក តំលៃបេតិកភណ្ឌវប្បធម៌អរូបីរ៍នៃបណ្តាជនជាតិ។សាស្រ្តាចារ្យរងបណ្ឌិត Nguyen Tri Ben
កម្មាភិបាលវិទ្យាស្ថានវប្បធម៌សិល្បះវៀតណាមអោយដឹងថា៖“  ឥទ្ឋិពលយ៉ាងធំបំផុតនៃ
អនុសញ្ញា២០០៣នោះគឺ  វៀតណាមកសាងបាន ច្បាប់ស្តីពីបេតកភណ្ឌវប្បធម៌ដែលក្នុង
នោះមានជំពូក១ស្តីពីបេតិកភណ្ឌវប្បធម៌អរូបីរ៍។វៀតណាមបានអនុវត្តល្អនូវការប្រមូល
ឯកសារ​  អភិរក្សនិងពង្រីកបណ្តបេតិកភណ្ឌវប្បធម៌អរូបីរ៍។ក្រសួងវប្បធម៌កីឡានិង
ទេសចរណ៍វៀតណាមបានកសាងឃ្លាំងទិន្នន័យអំពីបេតិកភណ្ឌវប្បធម៌អរូបីរ៍នេះ។“

                     

វៀតណាមសកម្មចូលរួមក្នុងកិច្ចការពារបេតិកភណ្ឌវប្បធម៌ អរូបីរ៍ នៃUNESCO។ - ảnh 1
រូបថត​VNA

ក្នុងកម្មវិធី២០១២-២០១៥​ ថវិការរដ្ឋសំរាប់ការងារអភិរក្សបណ្តាបេតិកភណ្ឌអរូបីរ៍មាន
ជាង១៧០ពាន់លានដុងវៀតណាម។តំបន់និមួយៗនៅទីក្រុងនិងខែត្រនានាក៍ទទួល
បានប្រាក់ប្រមាណ៥០ពាន់លានដុងពីថវិការសំរាប់ការងារនេះផងដែរ។ស្តីពីបទពិសោធន៍
ក្នុងការអនុ​វត្តនូវការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីរ៍លោកTran Minh Ca អនុប្រធាន
គណះកម្មាធិការប្រជាជនខែត្រQuang Namភាគកណ្តាលវៀតណាមចែករំលែកថា៖“ដោយ
យល់បាននូវសារសំខាន់ក្នុងការងារការពារនិងពង្រីកតំលៃ បេតិកភណ្ឌវប្បធម៌អរូបីរ៍
ថ្នាក់ដឹកនាំខេត្តជានិច្ចកាលយកចិត្តទុកដាក់ដល់កាងារនេះ។ជាពិសេសគឺ បេតិកភណ្ឌ
វប្បធម៌អរូបីរ៍ផ្សារភ្ជាប់ជាមួយ បេតិកភណ្ឌវប្បធម៌ពិភពលោកដូចជាមណ្ដលវិថីបុរាណ
Hoi An មណ្ឌលប្រាសាទ My Sonនិងមណ្ឌលផ្ទុកបំរុងប៉ីអូហ្សេCu Lao Cham។ “

​​​​​​​​​​​​​​                    

វៀតណាមសកម្មចូលរួមក្នុងកិច្ចការពារបេតិកភណ្ឌវប្បធម៌ អរូបីរ៍ នៃUNESCO។ - ảnh 2
ចម្រៀងTru ​(រូបថត​VNA)

ចូលរួមអនុវត្តអនុសញ្ញា២០០៣នៃអង្គការUNESCOស្តីពីការងារអភិរក្ស បេតិកភណ្ឌ
វប្បធម៌អរូបីរ៍ វៀតណាមត្រូវបានបណ្តាប្រទេសសមាជិកនិងមជ្ឈដ្ឋានជំនាញវាយតំលៃ
ខ្ពស់ចំពោះការចូលរួមមានប្រសិទ្ឋភាព។សាស្រ្តាចារ្យនៃមហាវិទ្យាល័យAmsterdam (ហូឡង់)លោក Oska Saleminkចាត់ទុកថា៖“  វៀតណាមជាប្រទេស១ក្នុងចំណោម
ប្រទេសដែលទទួលបានជោគជ័យក្នុងការដាក់សំណុំឯកសារសំរាប់  UNESCO បញ្ចូល
ក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីរ៍ពិភពលោក។ចម្រៀងTru ជាឧទាហរណ៍១។
មុននេះ១៥ឆ្នាំមានតែជនចាស់ជរាច្រៀងបាន បទចម្រៀងTru។តែឥឡូវនេះ ចម្រៀង
Tru ​ ត្រូវបានបញ្ចូលក្នុងបញ្ជីរាយនាម បេតិកភណ្ឌវប្បធម៌អរូបីរ៍ពិភពលោកហើយ។ថ្ងៃច័ន្ទជារៀងរាលសប្តាហ៍​ជនគ្រប់រូបអាចកំសាន្ត ចម្រៀងTru ​ ​នៅរដ្ឋធានីហាណូយ។“
ជោគជ័យនានាដែលវៀតណាមទទួលបានក្នុងការអនុវត្តនូងអនុសញ្ញាបានទទួលបាន
ជំនឿជឿជាក់ពី UNESCO​​ ដើម្បីពីនោះអង្គការនេះជានិច្ចកាលចែករំលែកជាមួយវៀត
ណាមអំពីបទពិសោជន៍និងដំណោះស្រាយអនុវ​ត្តសំដៅជំរុញខ្លាំងដំណើរការអនុវ​ត្តនូវបណ្តាគោលដៅការពារបេតិកភណ្ឌវប្បធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ