Son La អនុវត្តគោលដៅក្លាយជាមជ្ឈមណ្ឌលអនុវត្តបច្ចេកវិទ្យាខ្ពស់នៅតំបន់ភាគពាយព្យ

(VOVWORLD) - ក្នុងដំណាក់កាល ២០២០-២០២៥ ខេត្ត Son La មានគោលបំណងក្លាយទៅជាមជ្ឈមណ្ឌលអនុវត្តកសិកម្មបច្ចេកវិទ្យាខ្ពស់ មជ្ឈមណ្ឌលផលិតកម្មនិងកែច្នៃកសិផលនៅតំបន់ភាគពាយព្យ។ បន្ទាប់ពីអនុវត្តប្រកបដោយជោគជ័យនូវការដាំដើមឈើហូបផ្លែលើចំណោត ខេត្ត Son La បានមានវិធីសាស្ត្រច្នៃប្រឌិតជាច្រើន ស្របតាមលក្ខខណ្ឌក្នុងមូលដ្ឋាន ដើម្បីជំរុញកំណើនបៃតង និងខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅដែលបានដាក់ចេញ។
 
នាប៉ុន្មានឆ្នាំកន្លងទៅ ចំការដាំព្រូនរបស់គ្រួសារលោក Vi Van Viet ជនជាតិ Sinh Mun នៅភូមិ Bon Cam ឃុំ Phieng Khoai ស្រុក Yen Chau ខេត្ត Son La ទាំងតែប្រមូលផលនៅដើមរដូវនិងចុងរដូវ។ ចំការព្រូនរបស់លោកប្រមូលផលចាប់ពីខែមេសាដល់ខែកក្កដា ដូច្នេះផ្លែព្រូនមានតម្លៃចាប់ពី ៧០.០០០ ដុង - ១០០.០០០ ដុងក្នុងមួយគីឡូក្រាម នៅដើមរដូវនិងចុងរដូវ។ លោក Vi Van Viet បានចែករំលែកថា៖ នេះគឺជាលទ្ធផលនៃការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាទៅក្នុងផលិតកម្មនិងការថែទាំ៖ “កាលពីមុន ផ្ទៃដីរបស់គ្រួសារខ្ញុំភាគច្រើន ដាំពោតនិងដំឡូងមី ប៉ុន្តែមានប្រសិទ្ធភាពសេដ្ឋកិច្ចទាបណាស់។ ដោយបានស្រាវជ្រាវនិងសិក្សាបទពិសោធន៍នៅគំរូចំការដាំព្រូនល្អៗ ខ្ញុំបានចាប់ផ្តើមវិនិយោគក្នុងការដាំព្រូនវិញ។ នាប៉ុន្មានឆ្នាំនេះ ទទួលបានប្រាក់ចំណូលយ៉ាងហោចណាស់ចំនួន ២០០ លានដុងក្នុងមួយរដូវ(៩.០០០ ដុល្លារអាមេរិក)”។
Son La អនុវត្តគោលដៅក្លាយជាមជ្ឈមណ្ឌលអនុវត្តបច្ចេកវិទ្យាខ្ពស់នៅតំបន់ភាគពាយព្យ - ảnh 1ចំការដាំទៀបដែលអនុវត្តន៍បច្ចេកវិទ្យាខ្ពស់នៃឃុំ Co Noi ស្រុក Mai Son ខេត្ត Son La។ រូបថត៖ VOV

នៅឃុំព្រំដែន Phieng Khoai ស្រុក Yen Chau ដើមព្រូនត្រូវបានដាំនៅលើខ្នងភ្នំនោះ ប្រជាជននៅទីនេះហៅថាដើមព្រូនបាន “តោងឡើងភ្នំ" ជំនួសឲ្យដើមពោត។ បច្ចុប្បន្ននេះ ឃុំទាំងមូលមានគ្រួសារជាង ៤០០ គ្រួដាំដើមព្រូន លើផ្ទៃដីជិត ២០០ ហិកតា ប្រជាជនបានវិនិយោគ ៤៥-៥០ លានដុង/ហិកតា (២០០០ ដុល្លារ) សម្រាប់ប្រព័ន្ធស្រោចស្រពទឹកដោយស្វ័យប្រវត្តិ។ លោក Nguyen Khanh Toan នាយកសហករណ៍សេវាកសិកម្ម Toan Phat ឃុំ Phieng Khoai បានឲ្យដឹងថា៖ “នាបច្ចុប្បន្ន សហករណ៍មានផ្ទៃដីដាំដើមព្រូនចំនួន៦០ហិកតា ត្រូវបានដាំដុះនិងថែទាំតាមស្តង់ដា VietGAP ហើយត្រូវបានកំណត់តំបន់ផលិតកម្ម ធានាសុវត្ថិភាពចំណីអាហារ និងតាមដានដំណើរការផលិតកម្មដោយផ្ទាល់តាមរយៈប្រព័ន្ធកាមេរ៉ា៖ “សហករណ៍ក៏មានការបញ្ជាទិញជាច្រើន ដែលក្នុងនោះការបញ្ជាទិញក្នុងស្រុកតែងតែមានស្ថេរភាពជាច្រើនឆ្នាំមកហើយ។ ទីផ្សាររបស់យើងគឺប្រពៃណីក៏មានដែរ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកហើយបណ្តាញសង្គម។ នៅពេលមានស្តង់ដារគ្រប់គ្រាន់សម្រាប់ការនាំចេញនោះ ទីផ្សារផ្លែព្រូនរបស់យើងនឹងចុះហត្ថលេខាលើកិច្ចសន្យានាំចេញទៅកាន់ប្រទេសនានា”។

សហករណ៍ Mé Lech នៅស្រុក Mai Son មានគ្រួសារចំនួន ២០ គ្រួ ដែលមានជំនាញក្នុងការដាំទៀបគ្រប់ប្រភេទ រួមមាន៖ ទៀបស្វិត ទៀបបារាំង និងទៀបទុរេន លើផ្ទៃដីជាង ១៥០ ហិកតា។ ដើម្បីថែទាំដើមទៀប សមាជិកបានវិនិយោគម៉ាស៊ីនដើម្បីគាំទ្រដល់ការធ្វើចាក់ដី បាញ់ទឹក និងបាញ់ថ្នាំដោយម៉ាស៊ីន។ លោក Nguyen Huu Tu នាយកសហករណ៍បានឲ្យដឹងថា៖ “សហករណ៍បានអនុវត្តបច្ចេកវិទ្យាខ្ពស់ ជាពិសេសផលិតកម្មសរីរាង្គ និងនាំយក ប្រព័ន្ធស្រោចសំណើមដល់ចំការ។ ជាមួយនឹងប្រព័ន្ធស្រោចសំណើមលើផ្ទៃដីជាង ១ ហិកតា សហករណ៍បានវិនិយោគប្រមាណ ១០០-១២០ លានដុង។ សហករណ៍ក៏ផ្សារភ្ជាប់ជាមួយក្រុមហ៊ុននិងផ្សារទំនើបដើម្បីលក់ផលិតផលរបស់ប្រជាជនផងដែរ”។

Son La អនុវត្តគោលដៅក្លាយជាមជ្ឈមណ្ឌលអនុវត្តបច្ចេកវិទ្យាខ្ពស់នៅតំបន់ភាគពាយព្យ - ảnh 2កសិករ Muong Sang ស្រុក Moc Chau ខេត្ត Son La ដំឡើងប្រព័ន្ធស្រោចស្រពទឹកបម្រើផលិតកម្ម។ រូបថត៖ VOV

ក្រោយរយៈពេលជិត ៣ ឆ្នាំអនុវត្តគោលដៅក្លាយទៅជាមជ្ឈមណ្ឌលអនុវត្តកសិកម្មបច្ចេកវិទ្យាខ្ពស់ មជ្ឈមណ្ឌលផលិតកម្មនិងកែច្នៃកសិផលនៅតំបន់ភាគពាយព្យ ខេត្ត Son La មានផ្ទៃដីដាំដុះជិត ២២៥០០ ហិកតា អនុវត្តស្តង់ដាផលិតកម្មកសិកម្មស្អាត និងស្តង់ដារដូចគ្នាជាច្រើនទៀត; មានលេខកូដតំបន់ដាំដុះចំនួន ២៨១ ជាមួយផ្ទៃដីដាំដើមឈើហូបផ្លែជាង ៤៦០០ ហិកតា បម្រើការនាំចេញ។ រហូតមកដល់ពេលនេះ ខេត្តមានរោងចក្រចំនួន ១៧ និងកន្លែងកែច្នៃកសិផលជាង ៥០០ កន្លែង។ ផលិតកម្មកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ខេត្តទទួលបានកំណើនល្អ ក្នុងឆ្នាំ ២០២១ កើនជាង ៧%។ នៅឆ្នាំ២០២២ បើទោះបីរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺ Covid-១៩ និងវិបត្តិសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏តម្លៃកសិផលនៅទូទាំងខេត្តនៅតែកើនឡើងជាង ២,២% ហើយត្រូវបានប៉ាន់ប្រមាណក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ បានកើនឡើងជាង ៥,៧%។ លោក Nguyen Huu Dong លេខាគណៈកម្មាធិការបក្សខេត្ត Son La បានមានប្រសាសន៍ថា៖ នៅឆ្នាំ ២០២០ ខេត្ត Son La បានដាក់ចេញគម្រោងនិងសេចក្តីសម្រេចចិត្តចំនួន ២ ស្តីពីការអភិវឌ្ឍកសិកម្ម រុក្ខាប្រមាញ់ និងជលផលបច្ចេកវិទ្យាខ្ពស់ និងសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផលក្នុងខេត្ត៖ “មជ្ឈិមក៏មានបំណងចង់ឲ្យ ខេត្ត Son La នាពេលខាងមុខ នឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្ម កែច្នៃកសិផលនៃតំបន់ភាគពាយព្យ។ អនុវត្តតាមការសន្និដ្ឋានរបស់ការិយាល័យនយោបាយ យើងខ្ញុំនឹងព្យាយាមផ្តល់អាទិភាពដល់ការអភិវឌ្ឍថាមពលកកើតឡើងវិញ ហើយនឹងអភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃកសិផល ជាវិស័យដែលត្រូវបានខេត្តយកចិត្តទុកដាក់ជាពិសេស”។

ក្នុងនាមជាខេត្តព្រៃភ្នំជាប់ព្រំដែនដែលនៅមានការលំបាកជាច្រើន Son La ជានិច្ចកាលមានការប្តេជ្ញាចិត្ត និងបំណងប្រាថ្នាដើម្បីជំរុញការផ្លាស់ប្តូរថ្មី ច្នៃប្រឌិត ផ្តោតលើការជំនះពុះពារលើរាល់កំហិតនិងការលំបាក ដើម្បីកសាងមូលដ្ឋានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សប្រកបដោយចីរភាព ក្លាយទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ និងជាមជ្ឈមណ្ឌលផលិតកម្ម កែច្នៃកសិផលនៅតំបន់ភាគពាយព្យ នាំមកនូវជីវភាពរស់នៅដ៏សម្បូរធូធារជូនបងប្អូនបណ្តាជនជាតិ នៅតំបន់ព្រំដែនរបស់មាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ