កំណត់ពាណិជ្ជសញ្ញាវៀតណាមក្នុងខឿនសេដ្ឋកិច្ចសកល

(VOV)_ការនាំចេញទៅបរទេស របស់ពាណិជ្ជសញ្ញា Vinamilk បានចាប់ផ្តើម​មុន​
នេះ​២០ឆ្នាំ​ បន្ទាប់ពីពេលអគ្គនាយិកាក្រុមហ៊ុន Vinamilk លោកស្រី Mai Kieu Lien
ទៅធ្វើម៉ាឃីធីង​នៅប្រទេសអ៊ីរ៉ាក់។ទឹកដោះគោម្សៅចំនួន៣០០តោន  ​និងទឹកដោះ
គោរាវ​ចំនួនពីពាន់តោន បាននាំចេញទៅអ៊ីរ៉ាក់ ​ក្នុងឆ្នាំ១៩៩៨ ជាជំហានដំបូង ចាប់
ផ្តើមអោយដំណើរនាំចេញទៅទីផ្សារ​ប្រទេសនិងតំបន់ដែនដីចំនួន៤៣ លើទូទាំងពិ
ភពលោក។ លោកស្រី Mai Kieu Lien បានអោយដឹងថា៖

          “ នាគ្រាដើមដំបូងខ្ញុំក៏មិនជឿជាក់ទៅលើខ្លួនប៉ុន្មានទេ។ ពីមុនមក គ្មានអ្នក
ណាគិតថាវៀតណាមនឹងនាំចេញទឹកដោះគោម្សៅសំរាប់កុមារទេ ពីព្រោះពីមុន​មក 
វៀតណាមនាំចូលទឹកដោះគោ ១០០%។ នាដើមឆ្នាំ ១៩៩៧ យើងខ្ញុំបាន​ជួយឧបត្ថម្ភ
ភាគីមិត្ត២កុងទែន័រ ទឹកដោះគោម្សៅសំរាប់កុមារ ដើម្បីឧទ្ទេសនាមថា៖​វៀតណាម
បានផលិតទឹកដោះគោម្សៅកុមារ។ បន្ទាប់ពីការត្រួតពិនិត្យ ភាគីមិត្ត​បានសម្រេច
ចិត្តបញ្ជាទិញទឹកដោះគោនេះចំនួន៣០០តោន ក្នុងរយៈពេល៣ខែ។​គ្រប់​គ្នា​​សប្បាយ
រីករាយណាស់ ហើយប្រឹងធ្វើការ​ទាំងយប់ទាំងថ្ងៃ ដើម្បី​ប្រគល់​ទំនិញអោយទាន់ការ
កំណត់​និងធានាគុណភាព។​”

កំណត់ពាណិជ្ជសញ្ញាវៀតណាមក្នុងខឿនសេដ្ឋកិច្ចសកល - ảnh 1
កំណត់ពាណិជ្ជសញ្ញាវៀតណាមក្នុងខឿនសេដ្ឋកិច្ចសកល

Vinamilk មិនត្រឹមតែនាំចេញប៉ុណ្ណោះទេ គឺថែមទាំងក្លាយទៅជាម្ចាស់ភាគហ៊ុន
របស់ក្រុមហ៊ុនទឹកដោះគោផ្សេងៗ លើពិភពលោក។ នូវែលហ្សេឡង់ ជាទីឈរជើងដំបូង
 ក្នុងដំណើរជ្រាតចូលទីផ្សារអន្តរជាតិរបស់ Vinamilk ។ បន្ទាប់ពីពេលជ្រាតចូលបាន
ទីផ្សារនៅអឺរ៉ុបអាមេរិកនេះ Vinamilk  បានបើកសម្ពោធន៍ ដាក់អោយដំណើការរោង
ចក្រទឹកដោះគោ Angkor Milk នៅរាជធានី​ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្នុងខែ
ឧសភាកន្លងទៅ។ ​នាបច្ចុប្បន្ន Vinamilk  កំពុងអនុវត្តគំរោងការណ៍នៅប៉ូឡូញដើម្បី
ធ្វើអាជីវកម្មទីផ្សារអឺរ៉ុបប្រែក្លាយសបិន្តទៅជាការពិតជាក់ស្ដែងរបស់ Vinamilk ។

កំណត់ពាណិជ្ជសញ្ញាវៀតណាមក្នុងខឿនសេដ្ឋកិច្ចសកល - ảnh 2
Viettel ក៏ជាអង្គភាពមួយដែលមានល្បឿនអភិវឌ្ឍន៍ឆាប់រហ័ស

Viettel ក៏ជាអង្គភាពមួយដែលមានល្បឿនអភិវឌ្ឍន៍ឆាប់រហ័សដែលបង្កើត​បាន​
ពាណិជ្ជសញ្ញារបស់ខ្លួនលើទូទាំងពិភពលោក។ក្រោយរយៈពេល១០ឆ្នាំចូលរួមសកម្មភាព
វិនិយោគអន្តរជាតិមក អគ្គក្រុមហ៊ុនទូរគមនាគមន៍កងទ័ពវៀតណាម Viettelបាន​
មានវត្តមាននៅប្រទេសចំនួន១០ហើយបានដាក់ឈ្មោះផ្សេងពីគ្នានោះគឺMetFoneនៅ
ប្រទេសកម្ពុជា ​ Unitel នៅឡាវ  Halotelនៅ Tanzania  Movitelនៅ Mozambique  T
elemor នៅទីម័រខាងកើត Lumitel នៅBurundi  Bitelនៅ Peru  Nextellនៅ Cameroon
និង Natcom នៅប្រទេសHaiiti។នាឆ្នាំ២០១៦ប្រាក់ចំណូលលើវិស័យទូរគមនាគមន៍
របស់ Viettelនៅឯបរទេសមានចំនួនប្រមាណ១ពាន់៤រយលានដុល្លារអាមេរិក។នា
បច្ចុប្បន្ននេះ Viettelមានអតិថីជនចំនួន១០០លាននាក់ក្នុងនោះ៣៥លាននាក់ជា
​អតិថិជន​អន្តរជាតិ​។អគ្គក្រុមហ៊ុនទូរគមនាគមន៍កងទ័ពវៀតណាមស្ថិតក្នុងចំណោម
អគ្គ​ក្រុមហ៊ុន​ទូរគមនាគមន៍ចំនួន៣០ដែលមានអតិថិជនច្រើនបំផុតលើសកល
លោក។ថ្លែងមតិនៅពិធីរំលឹកខួបលើកទី១០ទិវា Viettelវិនិយោគទៅបរទេសនាថ្ងៃទី
១៧ធ្នូឆ្នាំ២០១៦នៅ​ក្រុង​ហាណូយនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc  បានវាយ
តំលៃថា៖

          “​ Viettelបានក្លាយទៅជាពាណិជ្ជសញ្ញាមួយដ៏ល្បីឈ្មោះដែលជា​អ្នក​វិនិយោគ​ជា
ពិតប្រាកដមួយ មានលទ្ធភាព​ដោះដ្រាយរាល់បញ្ហាសង្គម ហើយបង្កើតឡើង​ការ​អភិ
វឌ្ឍន៍ចីរភាពលើវិស័យទូរគមនាគមន៍របស់ប្រទេសទាំងអស់ដែលViettelបណ្ដក់ទុន។
ពាណិជ្ជសញ្ញាល្អមួយមិនត្រឹមតែជាទ្រព្យសម្បត្តិរបស់ហគ្រាសប៉ុណ្ណោះទេតែថែមទាំង
ជាទ្រព្យសម្បត្តិរបស់ប្រទេសជាតិទៀតផង”។

          ដំណើរការអភិវឌ្ឍន៍របស់ Viettel និងVinamilkពោលខាងលើបានបញ្ជាក់សរឲ្យ​
ឃើញ​ពីសមត្ថភាពបត់បែន ជំនៈរាល់ឧបសគ្គដើម្បីឈានឡើងទៅ​ឆាកអន្តរជាតិ​រ​បស់​
បណ្ដាអង្គភាពអាជីវកម្មវៀតណាម។នេះជាឧទាហរណ៏អំពីការជោគជ័យ​របស់​វៀត​ណាម
ក្នុងដំណើរការធ្វើសមហរណកម្មជាមួយសេដ្ឋកិច្ចសកល។​

          ក្នុងរយៈពេលតែ២ឆ្នាំធ្វើសកម្មភាពលើទីផ្សារក្នុងស្រុកនិងចាប់ផ្ដើមពង្រីក
ទៅបរទេសប៉ុណ្ណោះ អាជីវករPham Van Tam និងពាណិជ្ជសញ្ញាអេលិចត្រូនិក Asanzo
​បាន​បង្ហាញឲ្យឃើញនូវបំណងប្រាថ្នានិងគោលដៅរបស់អាជីវករវៀតណាមតាមរយៈ
វិធីសាស្រ្តពិសេសដោយឡែករបស់ខ្លួន។ជាក់ស្ដែងគឺនាឆ្នាំ២០១៤ពាណិជ្ជសញ្ញាអេលិ
ចត្រូនិក”វៀតណាមសុទ្ធ” Asanzoលក់ទូរទស្សន៍បាន១០ហ្មឺនគ្រឿងតែក្រោយ​រយៈ
ពេល២ឆ្នាំ​បង្កើត​ឡើងរោងចក្រប៉ុណ្ណោះ។នាឆ្នាំ២០១៦តួរលេខនេះបានកើនឡើងដល់
ទៅ​៥០​ហ្មឺន​គ្រឿងដោយប្រកៀកស្មានឹងពាណិជ្ជសញ្ញាអេលិចត្រូនិកអន្តរជាតិជួរមុខ។​
ច្បាស់​លាស់ណាស់ថាវាជាសមិទ្ធិផលមួយគួរឲ្យកោតសរសើររបស់អាជីវករPham Van Tam​
ដែល​កើតនៅទសវត្សទី៨០។ក្រៅពីនេះលោកបានរួមចំណែកអះអាងនូវ​កេរ្តិ៍​ឈ្មោះ​នៃផ្នែកអេលិចត្រូនិកវៀតណាមលើទីផ្សារអន្តរជាតិតាមរយៈការនាំចេញទំនិញទៅប្រ
ទេសកម្ពុជា ឡាវនិងគុយបាទៀតផង។ស្ដីពីការពង្រីកទីផ្សាររបស់AsanzoលោកPham
Van Tam​បាន​ឲ្យដឹងថា

          “​នាបច្ចុប្បន្ននេះបានមានក្រុមហ៊ុនកូរ៉េខាងត្បូងមកចរចារជាមួយAsanzoសុំ
ជា​ភ្នាក់ងារចែកកចាយផ្ដាច់មុខទំនិញពាណិជ្ជសញ្ញា Asanzoនៅប្រទេសនេះ។ខ្ញុំ​ប្រាប់​
គេថាមិនចាំបាច់ផ្ដោកពេកទៅលើប្រាក់ចំណូលខ្ពស់ទេឲ្យតែរក្សាបាននូវពាណិជ្ជសញ្ញា
 Asanzoនៅទីផ្សារក្នុងស្រុកគេគឺបានហើយ។ប្រការនេះមានន័យថាពេលនិយាយដល់ទំនិញអេលិចត្រូនិកលើទីផ្សារពិភពលោកគឺវៀតណាមក៏ត្រូវតែមានឧត្តមភាពផងដែរ”។

          រីឯអាជីវករ Nguyen Tuan Quynh អាយុ៤៤ឆ្នាំជាអគ្គនាយកក្រុមហ៊ុនភាគហ៊ុន
 សៀវ ភៅ  Alpha – Alpha Books បានសំណោះសំណាលពីរឿងបង្កើតសារជីវកម្មថ្មី​និង
ការធ្វើសមាហរណកម្មរបស់អង្គភាពអាជីវកម្មទើបបង្កើតថ្មីថា

           “​ រឿងធ្វើសមាហរណកម្មនិងនាំយកពាណិជ្ជសញ្ញាវៀតណាមទៅកាន់​ពិភព​
លោក​នេះមិនត្រឹមតែជាការបង្កើនការលក់ទំនិញវៀតណាមទៅបរទេសប៉ុណ្ណោះទេ​
តែថែម​ទាំងជាការផ្សាភ្ជាប់បណ្ដាពាណិជ្ជសញ្ញាវៀតណាមក្នុងសង្វាក់តំលៃសកល​ទៀត
ផង។វាមានន័យថាយើងមិនចាំបាច់នាំចេញទំនិញទៅបរទេសទេដោយសារយើងអាច
ផ្គត់ផ្គង់ទំនិញនិងសេវាកម្មរបស់ខ្លួនដល់ក្រុមហ៊ុនធំៗរបស់វៀតណាមហើយគេបន្តនាំ
ចេញសេវាទាំងនោះទៅកាន់ប្រទេសក្រៅ”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ