ការកសាងពាណិជ្ជសញ្ញាសំរាប់ក្រុមហ៊ុនក្នុងការធ្វើសមាហរណកម្ម

ការកសាងពាណិជ្ជសញ្ញាសំរាប់ក្រុមហ៊ុនក្នុងការធ្វើសមាហរណកម្ម - ảnh 1
ការកសាងពាណិជ្ជសញ្ញាសំរាប់ក្រុមហ៊ុនក្នុងការធ្វើសមាហរណកម្ម (Image: VNA)


(VOVworld) – ក្នុងកាលៈទេសៈ វៀតណាមកំពុងធ្វើសមាហរណកម្មកាន់តែ
 ស៊ីជម្រៅក្នុងខឿនសេដ្ឋកិច្ចសកលការកសាងនិងគ្រប់គ្រងបណ្ដាពាណិជ្ជ
សញ្ញាជាគោលដៅសំខាន់របស់រដ្ឋនិងសហគមន៍អាជីវក។ ប្រការនេះអះ
អាងថា៖ វៀតណាមគឺជាប្រទេសដែលមានទំនិញសេវ៉ាកម្មគុណភាពខ្ពស់
មានកិត្យានុភាពនិងសមត្ថភាពប្រកួតប្រជែងខ្ពស់នៅក្នុងនិងក្រៅប្រទេស។
ដោយហេតុនេះ សកម្មភាពកសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាកាន់តែមាន
ភាពចាំបាច់ចំពោះសហ គ្រាសវៀតណាមនិមួយៗ។

        សកលភាវូបនីយកម្មនិងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិបាននិង
កំពុងក្លាយទៅជាទ្វារមួយដែលបើកចេញទិសដៅថ្មីសំរាប់អាជីវករវៀតណាម
 ប៉ុន្តែ រួមជាមួយឱកាសក៏នៅមានការសាកល្បងជាច្រើនដែរ។ តាមមជ្ឈដ្ឋាន
អ្នក ជំនាញសេដ្ឋកិច្ចនិងសហគមន៍អាជីវករបានឲ្យដឹងថា៖ ការប្រកួតប្រ
ជែងកាន់តែ ខ្លាំងក្នុងពេលសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ត្រូវបាន
បង្កើតនាចុងឆ្នាំ ២០១៥ ធ្វើឲ្យពន្ធចំពោះមុខទំនិញធម្មតាពីប្រទេសអាស៊ាន
នានាត្រូវបាន លុបចោលទាំងស្រុង។ នាពេលនោះ ពាណិជ្ជសញ្ញាវៀតណាម
នឹងទទួលរងការ ដាក់ សម្ពាធកាន់តែខ្លាំងថែមទៀតនៅនឹងទីផ្សារក្នុងប្រទេស។

        លោក Nguyen Hoang Ngan អគ្គនាយកក្រុមហ៊ុនភាគហ៊ុនផ្លាស្ទីក Binh
Minh បានចាត់ទុកថា៖ សហគា្រសវៀតណាមជាច្រើនបាននិងកំពុងកសាង
យុទ្ធ សាស្ត្រដើម្បីអភិវឌ្ឍន៍ក្នុងការធ្វើសមហរណកម្ម។ ជាពិសេស ក្រុមហ៊ុន
នា​នានៅ ប្រមូលផ្តុំលើការអភិវឌ្ឍន៍ទីផ្សារក្នុងប្រទេសនិងបង្កើនសមត្ថភាព
ប្រកួតប្រជែងជាមួយក្រុមហ៊ុនបរទេសនៅវៀតណាមមុនពេលនាំពាណិជ្ជស
ញ្ញារបស់ខ្លួនទៅទីផ្សារអន្តរជាតិ។

        «នេះគឺជាបញ្ហាមួយក្នុងចំណោមបញ្ហានៃការធ្វើសមាហរណកម្ម។
ទោះបីជា គ្រប់គ្នាម្នានិយាយច្រើនស្តីពីការធ្វើសមាហរណកម្មអន្តរជាតិក្តី
 ប៉ុន្តែ យើងខ្ញុំយកចិត្តទុកដាក់ជាំពិសេសថាត្រូវធ្វើយ៉ាងម៉េចដើម្បីរក្សាបាន
ល្អទីផ្សារនិង ពាណិជ្ជសញ្ញាក្នុងប្រទេសចំពោះមុខការជ្រៀតចូលយ៉ាង
ខ្លាំងរបស់សម្ព័ន្ធក្រុម ហ៊ុនសហគ្រាសធំៗលើពិភពលោកនៅវៀតណាម។
ក្រុមហ៊ុននិមួយៗមានយុទ្ធ សាស្ត្រដោយឡែកដើម្បីធ្វើយ៉ាងម៉េចអភិវឌ្ឍន៍
ក្នុងដំណាក់កាលសមាហរណកម្ម.

        ក្នុងរយៈពេល ១០ ឆ្នាំចូលរួមកម្មវិធីពាណិជ្ជសញ្ញាជាតិ វៀតណាមមិន
ទាន់ មានពាណិជ្ជសញ្ញាច្រើនត្រូវបានគេស្គាល់នៅទីផ្សារពិភពលោកទេ។
 លោក Nguyen The Vinh អគ្គលេខាធិការសមាគមកាហ្វេ-កាកាវវៀតណាម
បានចាត់ទុកថា៖        

        «ប្រការសំខាន់បំផុតក្នុងការកសាងពាណិជ្ជសញ្ញាជាតិគឺត្រូវទាមទា
ពេលវេលានិងតំលាំងរបស់ក្រុមហ៊ុន។ ធ្វើយ៉ាងម៉េចដើម្បីពាណិជ្ជសញ្ញា
ជាតិអភិវឌ្ឍន៍ ឲ្យបានស្ថិរភាពនិងនិរន្តភាណព។ ក្រៅពីនោះ អង្គភាព
អាជីវកម្មបន្តលើកទឹកចិត្តក្រុមហ៊ុនផ្សែងទៀតចូលរួមកម្មវិធីពាណិជ្ជសញ្ញា
ជាតិសំដៅសហការជាមួយគ្នាកសាង ពាណិជ្ជសញ្ញាសំរាប់មុខទំនិញជាក់
ស្តែងមួយ។»

រួមជាមួយការកសាងនឹងផ្សព្វផ្សាយពាណិជ្ជសញ្ញា សហគ្រាសគប្បីលើក
 កំពស់សមត្ថភាពប្រកួតប្រជែងនិងគុណភាពផលិតផលដើម្បីអភិវឌ្ឍន៍ពាណិជ្ជ
 សញ្ញារបស់ខ្លួន។ លោក Bui Huy Son  ប្រធាននយកដ្ឋានពន្លឿនពាណិជ្ជកម្ម
ក្រសួងឧហ្សពាណិកម្មវៀតណាម បានចាត់ទុកថា៖

«ដោយការកសាងនិងផ្សព្វផ្សាយពាណិជ្ជសញ្ញាផលិតផលក្នុងទីផ្សារ
ប្រកួតប្រ ជែងគឺជាតម្រូវការចាំបាច់និងមានតំលៃសំខាន់ចំពោះការអះអាង
នូវកិត្យានុភាព របស់សហគ្រាស ហើយលើកកំពស់ប្រសិទ្ធភាពផលិតកម្ម
អាជីវកម្ម។ ក្នុងកាលៈ ទេសៈខឿនសេដ្ឋកិច្ចវៀតណាមកំពុងឈាន​ចូលដល់
ដំណាក់កាលធ្វើសមាហរណកម្មដ៏ស៊ីជម្រៅដោយមានការចូលរួមអនុវត្តរាល់
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីនោះគឺតម្រូវការចំពោះការអភិវឌ្ឍន៍
ពាណិជ្ជសញ្ញាក្នុងទីផ្សារប្រកួតប្រជែងដ៏ក្លៀវក្លាដូចនេះនឹងបង្កលក្ខណៈ
លើកកំពស់តំលៃនាំចេញទំនុញនិងសេវ៉ាកម្មរបស់វៀតណាព្រមទាំងធានា
ភាពប្រកួតប្រជែងនិរន្តនភាពនៅទីផ្សារអន្តរជាតិ។»

        ក្នុងនិន្នាការសមាហរណកម្ម ពាណិជ្ជសញ្ញាជាតិនឹងជួយឲ្យក្រុមហ៊ុន
នានាលក់ដាច់។ ដោយហេតុនេះ ការកសាងនិងផ្សព្វផ្សាយពាណិជ្ជសញ្ញា
ទៅទី ផ្សារអន្តរជាតិនឹងជួយឲ្យអង្គភាពអាជីវកម្មវៀតណាមក្តាប់បាននូវ
ឱកាសដែលបណ្ដា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្តល់មក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ