ការអភិវឌ្ឍន៍សេវាកម្មlogisticsនៅវៀតណាម

(VOVWORLD) - សេវាកម្មភស្តុតភានៅវៀតណាមចាប់ផ្ដើមអភិវឌ្ឍន៍កាលពីប៉ុន្មាន ឆ្នាំ១៩៩០ ដោយឈរលើមូលដ្ឋាននៃសេវាកម្មដឹកជញ្ជូននិងឃ្លាំងផ្ទុក។ រហូតដល់ពេលនេះ logisticsបាននិងកំពុងក្លាយទៅជាផ្នែកសេដ្ឋកិច្ចមួយដ៏សំខាន់នៅវៀតណាម។ 
ការអភិវឌ្ឍន៍សេវាកម្មlogisticsនៅវៀតណាម - ảnh 1 រហូតដល់ពេលនេះ logisticsបាននិងកំពុងក្លាយទៅជាផ្នែកសេដ្ឋកិច្ចមួយដ៏សំខាន់នៅវៀតណាម

(VOVworld) - សេវាកម្មភស្តុតភានៅវៀតណាមចាប់ផ្ដើមអភិវឌ្ឍន៍កាលពីប៉ុន្មាន ឆ្នាំ១៩៩០ ដោយឈរលើមូលដ្ឋាននៃសេវាកម្មដឹកជញ្ជូននិងឃ្លាំងផ្ទុក។ រហូត ដល់ពេលនេះ logistics បាននិងកំពុងក្លាយទៅជាផ្នែកសេដ្ឋកិច្ចមួយដ៏សំខាន់នៅ វៀតណាម។ ជាពិសេស ក្នុងរយៈពេល១០ឆ្នាំខាងមុខ ជាពេលវេលាដែលទំហំ នាំចេញនាំចូលរបស់វៀតណាមអាចឡើងដល់ទៅ២០០ពាន់លាន ដុល្លាអាមេរិក ក្នុងមួយឆ្នាំនោះគឺតម្រូវការប្រើប្រាស់សេវាកម្មlogisticsកាន់តែធំដែរ។

        សេវាកម្មlogisticsនៅវៀតណាមនាបច្ចុប្បន្នស្រូបយក៣០% GDP របស់ ប្រទេសជាតិ ពោលគឺ ពី២០ដល់២២ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំ។ ល្បឿនកំណើនជាមធ្យមរបស់ផ្នែកនេះក្នុងប៉ុន្មានឆ្នាំកន្លងទៅគឺពី១៦ដល់២០%ក្នុងមួយ ឆ្នាំ។ តាមការវាយតំលៃរបស់ធនាគារពិភពលោកថា វៀតណាមឈរលំដាប់ថ្នាក់ ទី៦៤ក្នុងចំណោមប្រទេសសរុប១៦០អំពីល្បឿនអភិវឌ្ឍន៍ផ្នែកlogistics ហើយឈរ លំដាប់ថ្នាក់ទី៤ក្នុងអាស៊ានក្រោយពីសឹង្ហបុរី ម៉ាឡេស៊ីនិងថៃ។ តាមការស្ថិតិនា ពេលថ្មីៗនេះរបស់សមាគមន៍សហគ្រាសlogisticsវៀតណាមថា ក្នុងទូទាំងប្រទេស មានសហគ្រាស logisticsទជាង១៣០០អង្គភាពដែលកំពុងធ្វើសកម្មភាព។ សហគ្រាស logistics ភាគច្រើននៅ វៀតណាមគឺសហគ្រាសធុនតូចនិងមធ្យម។ ប៉ុន្តែ នៅមានសហគ្រាសធំៗដូចជា៖ Transimex Saigon Tan Cang Sai Gon Gemadept និង Vietrans ជាដើម។ នាបច្ចុប្បន្ន សហគ្រាសផ្គត់ផ្គង់សេវាកម្ម logisticsនៅវៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មជាមួយទីផ្សារអាមេរិក សហ ភាពអឺរ៉ុប ប្រទេសសមាជិកអាស៊ាន ជប៉ុន ជិននិងកូរ៉េខាងត្បូង។ លោកស្រី Phuong Lan អគ្គនាយិការក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូន My A ឲ្យដឹងថា៖

        “logisticsជាផ្នែកឧបត្ថម្ភរបស់ផ្នែកនាំចេញនាំចូល ដូច្នេះហើយនៅពេលខឿន សេដ្ឋកិច្ចអភិវឌ្ឍន៍ បរិមាណទំនិញកាន់តែច្រើនឡើងៗគឺការងាររបស់ផ្នែកlogistics ក៏កើនឡើងដែរ។ ចាប់តាំងពីពេលវៀតណាមចូលរួម  WTO មក សហគ្រាស logisticsក៏អភិវឌ្ឍន៍ជាបណ្ដើរៗ។ សហគ្រាសវៀតណាមភាគច្រើនគឺសហគ្រាស វ័យក្មេង ប៉ុន្តែគេសកម្មនិងបន្ស៉ាំលឿនជាមួយនឹងការអភិវឌ្ឍន៍និងសមាហរណកម្ម”។

        ប៉ុន្តែ ស្ថានភាពជាក់ស្ដែងបានសរឲ្យឃើញថា សហគ្រាសlogisticsភាគច្រើន ក្នុងប្រទេសផ្គត់ផ្គង់សេវាកម្មតូចៗក្នុងដែនដីវៀតណាមដូចជា៖ សេវាកម្មដឹក ជញ្ជូនទំនិញ ឲ្យជួលឃ្លាំងបម្រុង និងធ្វើបែបបទគយជាដើម។ ក្នុងពេលនោះ សកម្មភាពធំជាងនិងមានលក្ខណៈអន្តរជាតិសុទ្ធតែបានក្រុមហ៊ុននិងសម្ព័ន្ធក្រុមហ៊ុនពហុជាតិអនុវត្ត។ តាមនាយកដ្ឋាននាវាចរណ៍វៀតណាមថា ក្នុង វិស័យសំខាន់បំផុតក្នុងlogisticsគឺដឹកជញ្ជូនតាមផ្លូវសមុទ្រ សហគ្រាសវៀតណាម ឆ្លើយតបនឹងត្រឹមតែ១៨%បរិមាណទំនិញនាំចេញនាំចូលសរុបប៉ុណ្ណោះ។

        លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញនាំចូល ក្រសួង ឧស្សាហពាណិជ្ជកម្មចាត់ទុកថា វៀតណាមមានលក្ខណៈគ្រប់គ្រាន់ដើម្បី អភិវឌ្ឍន៍ផ្នែកlogisticsនិងនាំផ្នែកនេះឡើងកំពស់ថ្មី ដោយសារទីផ្សារនាំចេញ នាំចូលរបស់វៀតណាមកំពុងសកម្មណាស់។ ដោយហេតុនេះ នាពេលខាងមុខ ក្រសួងឧស្សាហកម្មនឹងដាក់ចេញផែនការធ្វើសកម្មភាពជាក់ស្ដែងដើម្បីលើក កំពស់សមត្ថភាពនិងគុណភាពនៃសេវាកម្មlogisticsនៅវៀតណាម។ លោក Tran Thanh Hai បានលើកច្បាស់ថា៖

        “ទីមួយគឺយើងខ្ញុំនឹងធ្វើសុក្រិតក្របខ័ណ្ឌច្បាប់តាមយន្តការគ្រប់គ្រងរដ្ឋអំពី logistics ក៏ដូចជាកសាងប្រព័ន្ធគោលនយោបាយដើម្បីជួយឧបត្ថម្ភផ្នែកlogistics អភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ មានក្របខ័ណ្ឌច្បាប់ដើម្បីបញ្ជាណែនាំឲ្យសហគ្រាស ធ្វើអាជីវកម្មដោយស្របច្បាប់។ ទី២គឺកែលំអមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ ស្ថានីយ៍ កំពង់ផែ ឃ្លាំងបម្រុងនិងមជ្ឈមណ្ឌលlogistics”។

        នាពេលថ្មីៗនេះ រដ្ឋាភិបាលបានចុះហត្ថលេខាលើសេចក្ដីសំរេចចិត្តស្ដីពី ផែនការធ្វើសកម្មភាពសំដៅលើកកំពស់សមត្ថភាពប្រកួតប្រជែងនិងអភិវឌ្ឍន៍ សេវាកម្មlogisticsវៀតណាមដល់ឆ្នាំ២០២៥។ នេះគឺជាកម្លាំងចលករដ៏ធំធេង ចំពោះសហគ្រាសlogisticsវៀតណាម ព្រោះថានេះជាលើកដំបូងហើយដែលរដ្ឋាភិបាល ចេញផ្សាយសេចក្ដីសំរេចចិត្តមួយដែលមានដំណើរការជាក់ស្ដែងជាមួយភារកិច្ច ចំនួន៦០ ដែលត្រូវបានប្រគល់ឲ្យក្រសួង ស្ថាប័ន និងតំបន់អនុវត្តហើយមាន កាលវិភាគដើម្បីសំរេច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ