ខេត្ត Ben Tre ឈានមុខគេក្នុងកម្មវិធីចាប់អាជីព

(VOVWORLD) -នាបច្ចុប្បន្ន សកម្មភាពធ្វើអាជីវកម្មផលិតកម្ម នៅខេត្ត Ben Tre មានការអភិវឌ្ឍយ៉ាងខ្លាំងក្លាតាមរយៈកម្មវិធី ក្រោកឈរឡើង - ចាប់អាជីព និងអភិវឌ្ឍន៍សហគ្រាស ដែលបំផុសឡើងដោយរដ្ឋអំណាចខេត្ត។ កម្មវិធីនេះបានបង្កើតកម្លាំងចលករជំរុញសកម្មភាពចាប់អាជីពនៅ ខេត្ត Ben Tre ឲ្យកាន់តែមានភាពជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាពខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ខេត្ត Ben Tre ឈានមុខគេក្នុងកម្មវិធីចាប់អាជីព - ảnh 1 លោក Huynh Thanh Tam យុវជនមួយរូប នៅទីរួមស្រុក Chau Thanh ស្រុក Chau Thanh

ក្នុងរយៈពេល ២ ឆ្នាំ អនុវត្តន៍កម្មវិធី “ក្រោកឈរឡើង - ចាប់អាជីព និងអភិវឌ្ឍន៍សហគ្រាស” ជាមួយនឹងកម្មវិធី និងសកម្មភាពជាក់ស្ដែងជាច្រើននោះ ខេត្ត Ben Tre បានបង្កើតសហគ្រាសថ្មីជិត ៩០០ អង្គភាព ឧបត្ថម្ភទុន បច្ចេទេសបង្កើតការងារធ្វើជួយឲ្យក្រុមគ្រួសារជាង ៤១០០ គ្រួ រួចផុតពីភាពក្រីក្រ កាត់បន្ថយអត្រាគ្រួសារក្រី 1,5% ក្នុងមួយឆ្នាំ។ ខេត្ត Ben Tre ក៏បាន ប្រមូលផ្ដុំក្រុមគ្រួសារជាង ១១ ៨០០ គ្រួ ចូលរួមគម្រោងការណ៍ធ្វើពិពិធកម្មជីវភាពរស់នៅ និងរួចផុតពីភាពក្រីក្រដោយចីរភាពដំណាក់កាល ២០១៦ - ២០២០ ព្រមទាំង បង្ហាញមុខ ក្លិប សគ្រាសនាំមុខគេ ក្លិបកសិករសេដ្ឋី និងសហគ្រាសសេវាកម្មកសិផលសុវត្ថិភាព ខេត្ត Ben Tre។

ខេត្ត Ben Tre ឈានមុខគេក្នុងកម្មវិធីចាប់អាជីព - ảnh 2 ដូង Phu Quy – Ben Tre

ដើម្បីអនុវត្តល្អកម្មវិធីនេះ ខេត្ត Ben Tre បានប្រមូលផ្តុំការចូលរួមរបស់ប្រព័ន្ធរដ្ឋអំណាចទាំងមូលពីថ្នាក់ខេត្តចុះមកថ្នាក់មូលដ្ឋាន។ ខេត្ត Ben Tre បានបង្កើតគម្រោងការចំនួន ៧៧៤ ដើម្បីឧបត្ថម្ភទុន ដោយមានថវិកាឧបត្ថម្ភការចាប់អាជីពសរុពគឺជាង ៨០០ ពាន់លានវៀតណាមដុង។ តាមរយៈកម្មវិធី "ក្រោយកឈរឡើង - ចាប់អាជីព" នោះ បានបង្កើតរូបសណ្ឋាន និងសហគ្រាសផលិតកម្ម ធ្វើអាជីវកម្មថ្មី ដែលមានយថាទស្សន៍ជាច្រើន។ ជាគំរូគឺករណីចាប់អាជីពរបស់លោក Huynh Thanh Tam យុវជនមួយរូប នៅទីរួមស្រុក Chau Thanh ស្រុក Chau Thanh។ នាឆ្នាំ ២០១៦ លោក Huynh Thanh Tam ត្រូវបានសម្ព័ន្ធយុវជនខេត្ត ឧបត្ថម្ភទឹកបា្រក់ចំនួន ៥០ លានវៀតណាមដុង ដើម្បីអនុវត្តន៍គម្រោងការណ៍ចាប់អាជីព "ដូង Phu Quy – Ben Tre"។ ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវ និងអនុវត្តន៍បច្ចេកទេសចូលក្នុងផលិតកម្ម លោក Huynh Thanh Tam អនុវត្តន៍ប្រកបដោយជោគជ័យគំរោងការណ៍នេះ។ នាបច្ចុប្បន្ន លោក Huynh Thanh Tam បានបង្កើតសហគ្រាសផ្លែឈើ ហើយអាចឆ្លាក់អក្សរនិងរូបភាពលើផ្លែឈើគ្រប់ប្រភេទដែលមានតម្លៃខ្ពស់។ ស្ដីពីការឆ្លាក់អក្សរនិងរូបភាពលើផ្លែឈើនោះ លោក Huynh Thanh Tam បានចែករំលែកថា៖

“កត្តាជោគជ័យគឺជាបច្ចេកទេសដើម្បីបង្កើតរាងផ្លែឈើ ដូច ផ្លែឃ្លោក។ ទីពីរគឺកត្តាអាកាសធាតុ ប្រសិនបើអាកាសធាតុអំណោយផល និងផ្លែដូងត្រូវបានថែទាំល្អនោះ គឺយើងនឹងទទួលបានអត្រាជោគជ័យខ្ពស់។ នាបច្ចុប្បន្នខ្ញុំកំពុងរួមសហការជាមួយម្ចាស់ចំការជាច្រើន ដើម្បីផលិតចេញផលិតផលជាច្រើន ដើម្បីផ្គត់ផ្គង់ចេញទៅទីផ្សារ។ នាប៉ុន្មានឆ្នាំខាងមុខ បរិមាណទំនិញគ្រប់គ្រាន់ ហើយអាចផលិតបានច្រើននោះ ខ្ញុំនឹងនាំចេញទៅកាន់បរទេសផងដែរ”។

ខេត្ត Ben Tre ឈានមុខគេក្នុងកម្មវិធីចាប់អាជីព - ảnh 3 ដូង Phu Quy – Ben Tre

កាលពីខែមីនាឆ្នាំ ២០១៧ សម្ព័ន្ធយុវជនឃុំ Tan Phu ស្រុក Chau Thanh បានបង្តើតក្រុមការងារចាប់អាជីពផលិតដើមពោល្យំ ដែលមានសមាជិកចំនួន ១១ នាក់ ។ រហូតមកដល់ពេលនេះក្រុមការងារបានអនុវត្តន៍ការដាំដុះលើផ្ទៃដីរបស់សមាជិកសម្ព័ន្ធយុវជនរាប់សិបនាក់ រួមទាំងទាក់ទាញបានការចួលរួមរបស់កសិករទៀតផង។ ជារៀងរាល់ឆ្នាំ សមាជិកក្រុមការងារ ទទួលបានប្រាក់ចំណូលពី ១០ ដល់ រាប់សិបលានវៀតណាមដុង។ លោក Tran Hoang Liem ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tan Phu បានឲ្យដឹងថា៖ ឃុំកំពុងលើកទឹកចិត្តដល់កសិករអភិវឌ្ឍន៍រូបសណ្ឋានដាំដុះដើមពោល្យំ។

“កំណត់រូបសណ្ឋាននេះដើម្បីចាប់អាជីព សម្ព័ន្ធយុវជនបាន ចុះហត្ថលេខា លើកិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលទិញ រយៈពេល ៣ ឆ្នាំ ដោយទិញផលិតផលទាំងអស់ដែលបានផលិតចេញ។ ផលិតផលនេះជួយឲ្យសមាជិកសម្ព័ន្ធយុវជនក្រីក្របង្កើនប្រាក់ចំណូល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឃុំ។ ទន្ទឹមនឹងនេះប្រជាកសិករអាចប្រើប្រាស់ដីទំទេដើម្បីដាំដើមឈើផងដែរ”។

តាមរយៈកម្មវិធីនេះ ដល់ឆ្នាំ ២០២០ ខេត្ត Ben Tre ខិតខំប្រឹងប្រែងបង្កើត សហគ្រាសថ្មីយ៉ាងហោចណាស់ ១៥០០ អង្គភាព ជួយឧបត្ថម្ភក្រុមគ្រួសារជិត ១៦០០០ គ្រួរួចផុតពីភាពក្រីក្រដោយចីរភាព កាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រនៅទូទាំងខេត្ត ចុះក្រោម 5,5% ។ដើម្បីសំរេចឲ្យបានគោលដៅទាំងនេះ ខេត្តនឹងបន្តពង្រឹងប្រព័ន្ធចាប់អាជីព បន្តធ្វើកំណែទម្រង់ខឿនរដ្ឋបាល ចេញផ្សាយបណ្ដាគោលនយោបាយសមស្រប និងកសាងមូលនិធិចាប់អាជីពរបស់ខេត្ត ដោយមានទ្រង់ទ្រាយ ៥០ ពាន់លានវៀតណាមដុង។

ជាមួយនឹងការបោះជំហានច្នៃឌិត និងត្រឹមត្រូវ ដោយឈរលើស្មារតីស្រុកកំណើតបដិវត្តនោះ ខេត្ត Ben Tre បានអនុវត្តន៍កម្មវិធី ក្រោកឈរឡើងចាប់អាជីព និងអភិវឌ្ឍន៍សហគ្រាសប្រកបដោយភាពជាក់ស្ដែង។ តាមនោះ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅ ខេត្ត Ben Tre និងពង្រីកចលនា “ក្រោយឈរឡើង” ឈានមុខគេនៅទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ