ជំរុញការបង្កើតអាជីវកម្មថ្មីនៅវៀតណាម

ជំរុញការបង្កើតអាជីវកម្មថ្មីនៅវៀតណាម - ảnh 1
ជំរុញការបង្កើតអាជីវកម្មថ្មីនៅវៀតណាម (VNA)


(VOVworld) – រដ្ឋាភិបាលវៀតណាមបានជ្រើសរើសឆ្នាំ ២០១៦ គឺជាឆ្នាំ
ប្រទេសជាតិចាប់ផ្តើមអាជីវកម្មថ្មី (startups) ដោយមានគំរោងការណ៍
 «ជួយឧបត្ថម្ភបរិយាកាសចាប់អាជីវកម្មថ្មីផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតជាតិ
ដល់ឆ្នាំ ២០២៥» ដែលគោលដៅគឺបង្កើតឡើងរលកវិនិយោគទី ២។ បូក
សករុបឆ្នាំកន្លងមកគំរោងការនេះទទួលបានលទ្ធផលដំបូង។​ បណ្ដា
សហគ្រាសចាប់អាជីវកម្មថ្មីដែលបានផ្លាស់ប្តីរថ្មីច្នៃប្រឌិតមូលនិធីចាប់
អាជីពនិងជំរុញអាជីវកម្មបានកើនឡើងទាំងខាងបរិមានិង គុណភាព។

        ឆ្នាំ ២០១៦ គឺជាឆ្នាំចាប់ផ្តើមអាជីវកម្មថ្មីរបស់ប្រជាជនគ្រប់ស្រទាប់
ជា ពិសេសគឺជំនាន់វ័យក្មេង។ បណ្ដាសហគ្រាសចាប់អាជីពច្នៃប្រឌិតនិង
ផ្លាស់ប្តូរថ្មីប្រកបដោយជោគជ័យដូចជាបណ្តាញសង្គមម្ហូបអាហារ ទិញលក់
សំលៀកបំ ពាក់ម៉ូដនិងគ្រឿងអេឡិចត្រូនិក Lozi  គេហទំព័រ Beeketing
ជាមួយវិធានការណ៍ marketing online ប្រព័ន្ធកក់បន្ទប់ online  vntrip.vn។
 បណ្តាញ Lozi   មានអ្នកប្រើប្រាស់ចំនួន ៤ សែននាក់ដែលទទួលបាន
ចំណូលជាង ១ ពាន់លានដុង/ខែ ហើយនាខែវិច្ឆិកាឆ្នាំ ២០១៦ មក Lozi
ទទួលបានកញ្ចប់ វិនិយោគ ១ លានដុល្លាអាមេរិកពីកូរ៉េខាងត្បូង។​ រីឯ
Beeketing ក៏ទទួលបាន ការវិនិយោគចំនួន ១៥០​ ពាន់ដុល្លាអាមេរិកពី
មូលនិធិវិនិយោគសហគ្រាសចាប់ អាជីវកម្មថ្មីរបស់អាមេរិក។ ចែករំលែក
បទពិសោធន៍នៃការជោគជ័យ លោក Nguyen Hong Thai នាយកបច្ចេក
វិទ្យានៃប្រព័ន្ធកក់បន្ទប់ vntrip.vn បាន ឲ្យដឹងថា៖                      

        «ប្រការសំខាន់គឺការយកចិត្តទុកដាក់របស់មជ្ឈដ្ឋានវិនិយោគិន
ចំពោះទិស ដៅអភិវឌ្ឍនរបស់សហគ្រាសរួមជាមួយគុណភាពនៃជួរបុគ្គ
លិករបស់ក្រុមហ៊ុន។ ជាឧទាហរណ៍ វិនិយោគិនយកចិត្តទុកដាក់ជាពិសេស
ចំពោះបរិមាណអតិថិជន ប្រើប្រាស់សេវ៉ាកម្ម Vntrip.vn ជាថ្មីម្តងទៀត
ជាជាងការដែលប្រព័ន្ធ Vntrip.vn ទទួលបន្ថែមប៉ុន្មានអតិថិជនថ្មី។»

        គិតដល់សព្វថ្ងៃ មានសហគ្រាសចាប់ផ្តើមអាជីវកម្មថ្មីចំនួន ១៨០០
មូលដ្ឋានបំប៉ន់ចំនួន ២១ និងអង្គការជំរុញអាជីវកម្មចំនួន ៧ ក្នុងទូទាំង
ប្រទេស។ រូបសណ្ឋានទាំងនេះកាន់តែបង្ហាញនូវតួនាទីសំខាន់ក្នុងការបំប៉ន់
ការបង្កើតនិង អភិវឌ្ឍន៍សំរាប់សហគ្រាសចាប់អាជីពនៅវៀតណាម។ ឈរ
លំដាប់ថ្នាក់ទី ៣ ក្នុង តារាងរៀបចំណាត់ថ្នាក់បណ្ដាប្រទេសដែលមានបរិយា
កាសវិនិយោគល្អបំផុត លើពិភពលោក វៀតណាមកំពុងទាក់ទាញមូលនិធិ
វិនិយោគប្រថុយប្រថាន ​លើគ្រប់ទិសទី។ ប៉ុន្តែ បរិយាកាសចាប់ផ្តើមអាជីវ
កម្មថ្មីនៅមិនទាន់ឆ្លើយតបនឹង តម្រូវការរបស់សហគមន៍ startup នៅឡើយ។
 សហគ្រាស់ចាប់អាជីវកម្មថ្មីនៅជួបការលំបាកជាច្រើនជាពិសេសគឺកំណែ
ទម្រង់ខាងបែបបទផ្តល់លិខិតអនុញ្ញត្តិចុះបញ្ជីធ្វើ អាជីវកម្ម។

        ក៏ក្នុងឆ្នាំ ២០១៦ ដែរ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានអនុម័តលើ
គំរោងការណ៍ «ជួយឧបត្ថម្ភបរិយាកាសចាប់អាជីវកម្មថ្មីផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិត

ជាតិដល់ឆ្នាំ ២០២៥» ដែលប្រមួលផ្តុំជួយឧបត្ថម្ភសហគ្រាស startup ក្នុងការ កសាងកេហទំព័អេឡិកត្រូនិកបរិយកាសចាប់អាជីពថ្មីច្នៃប្រឌិតជាតិនិងផ្នែក
សេវ៉ាកម្មផ្តុំគ្នា ។ល។ លោក Tran Van Tung  អនុរដ្ឋមន្ត្រីវិទ្យាសាស្ត្រនិង បច្ចេក
វិទ្យា​វៀតណាម បានឲ្យដឹងថា៖

        «យើងគប្បីធានាបរិយាកាសគត្តិយុត្តិបើកចំហរនិងតម្លាភាពក្នុងការផ្តល់ព័ត៌
 មានពីបែបបទបង្កើតនិងសកម្មភាពទាក់ទិនដល់ការចាប់ផ្តើមអាជីវកម្មថ្មីសំរាប់
មជ្ឈដ្ឋានវិនិយោគិន​សហគ្រិន។ ប្រការនេះនឹងជួយឲ្យសកម្មាភព startup នៅ
វៀតណាមងាយស្រួលថែមទៀត។ ក្រៅពីនោះ ឯកសារគោលយោបាយទាក់ទិន
ដល់ការវិនិយោគនៅវៀតណាមក៏ត្រូវបានកំណត់ច្បាស់ដើម្បីវិនិយោគិននឹងនរ
ចិត្តវិនិយោគចូលក្នុងវៀតណាម។»

        ដោយមានស្មារតីជួយឧបត្ថម្ភចាប់ផ្តើមអាជីវកម្មថ្មីនិងការបញ្ជាណែនាំរបស់ រដ្ឋាភិបាលវៀតណាម ក្រសួងផែនការនិងវិនិយោគក្នុងពេលកសាងច្បាប់ជួយឧប
ត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យមទើបនឹងលៃទុកជំពូកមួយសំរាប់សហគ្រាស
ចាប់ផ្តើមអាជីវកម្មថ្មីក្នុងនោះសកម្មភាព startup ត្រូវបានបញ្ចាក់ការកំណត់ជាក់
 ស្តែង។ ក្រៅពីនោះ មានមាត្រាគោលនយោបាយដោយឡែកសំរាប់ startup ផងដែរ
 ប្រការនេះនឹងជំរុញការបង្កើតអាជីវកម្មថ្មីនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ