ទីផ្សារនាំចេញកសិផលឆ្នាំ ២០១៦ ចាប់ផ្តើមានការអភិវឌ្ឍន៍


ទីផ្សារនាំចេញកសិផលឆ្នាំ ២០១៦ ចាប់ផ្តើមានការអភិវឌ្ឍន៍ - ảnh 1
ទីផ្សារនាំចេញកសិផលឆ្នាំ ២០១៦ ចាប់ផ្តើមានការអភិវឌ្ឍន៍ (Image: VNA)

(VOVworld) – នាឆ្នាំ ២០១៦ ការនាំចេញកសិផលនឹងចាប់ផ្តើមមានការអភិវឌ្ឍន៍
 ដោយសារតម្រូវការទីផ្សារកើនឡើងនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនដែល
វៀតណាមទើបនឹងចុះហត្ថលេខានិងចូលជាធរមាន។ ដើម្បីជួយឧបត្ថម្ភបណ្ដា
អង្គការនិងសហគ្រាសបង្កើនការនាំចេញកសិផល ក្រសួងកសិកម្មនិងអភិវឌ្ឍន៍
ជនបទសហការជាមួយក្រសួងឧស្សាហពាណិជ្ជកម្មបានផ្តើមឡើងវិធានការជា
 ច្រើនសំដៅជំរុញយ៉ាងខ្លាំងការនាំចេញកសិផលនាពេលខាងមុខ។

        នា ២ ខែដើមឆ្នាំ ២០១៦ នេះ តំលៃប្រាក់នាំចេញកសិផលរុក្ខផលនិង
ជលផលទទួលបាន ៣ ពាន់លានដុល្លាអាមេរិក កើនឡើង ៧,៩% បើប្រៀបនឹង
 រយៈពេលដូចគ្នាពីឆ្នាំទៅមិញ ហើយស្រូបយក ១២,៥% តំលៃប្រាក់នាំចេញ
សរុប។ មុខទំនិញកសិផលមានបរិមាណត្រូវបាននាំចេញបង្កើនគឺស្វាយច័ន្ទី
អង្គករនិងកាហ្វេ។ក្នុងឆ្នាំ ២០១៦ នេះ ការនាំចេញកសិផលរបស់វៀតណាមត្រូវ
បានវាយតំលៃថាមានឱកាសអភិវឌ្ឍន៍អាស្រ័យដោយការកើនឡើងតម្រូវការ
ទីផ្សារ ម្ប៉ាងទៀត មានការជះឥទ្ធិពលពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
រវាងវៀតណាមជាមួយដៃគូនានាដែលទើបនឹងមានសុពលភាព។ នាបច្ចុប្បន្ន
ការនាំចេញកសិផលរបស់វៀតណាមប្រមូលផ្តុំទៅលើទីផ្សារសំខាន់ៗដូចជា៖
អាមេរិក អឺរ៉ុប ចិន និង ទ្វីបអាហ្វិរក។ ប៉ុន្តែ ការនាំចេញកសិផលនៅជួបការ
លំបាកជាច្រើន។ ប្រការសំខាន់នាបច្ចុប្បន្នគឺត្រូវមានវិធានការរៀបចំឡើងវិញ
ផលិតកម្មនិងតាមដានតម្រូវការនៃទីផ្សារ។ លោក  Nguyen Van Bich
អ្នកជំនាញការវិភាគទីផ្សារ បានចាត់ទុកថា៖

        «ខ្ញុំគិតថា៖មុនបង្អស់វៀតណាមគប្បីកែសំរួលផែនការផលិតកម្មកសិកម្ម
និងព្យាករណ៍ឲ្យត្រឹមត្រូវបំរ៉ែបំរួលនៃទីផ្សារ។ ឥឡូវនេះ វៀតណាមមានទំនិញ
កសិផលនាំចេញកសិផលចំនួន ១១ មុខប៉ុន្តែ បណ្ដាមុខទំនិញនេះ ទទួលបាន
កំរិតដែលពិបាកបង្កើនថែមទៀតបានឡើយ។ ដោយហេតុនេះ យើង គប្បី
កំណត់មុខទំនិញកសិផលថ្មីដែលមានសក្តានុភាពនិងសមត្ថភាពប្រកួតប្រ
ជែងដើម្បីអភិវឌ្ឍន៍ថែមទៀត។ ជាឧទាហរណ៍ នាអនាគត មុខទំនិញចេកអាច
ទទួលបានតំលៃប្រាក់នាំចេញចំនួន ១ ពាន់លានដុល្លងអាមេរិក។ ឬ មុខទំនិញ
 បន្លែអាចទទួលបានប្រាក់រាប់ពាន់លានដុល្លអាមេរិកដែលទីផ្សារជុំវិញ
វៀតណាមដូចជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សឹង្ហបុរី កំពុងមានតម្រូវការនាំចូលនេះ។»

        ក្រៅពីនោះ វៀតណាមក៏កំពុងរងការដាក់សម្ពាធប្រកួតប្រជែងក្នុងការនាំ
ចេញកសិផលផងដែរ។ ប្រដើមកសិផលកំពុងជាបញ្ហាដែលសហគ្រាសនាចេញ
របស់វៀតណាមខំប្រឹងប្រែងដោះស្រាយ។ ក្នុងកាលៈទេសៈនោះ ក្រសួងឧស្សា
ហពាណិជ្ជកម្មនិងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានផ្តើមឡើង
វិធាន ការនាំចេញកសិផលនាពេលខាងមុខ។ ក្រៅពីការជំរុញខ្លាំងរៀបចំផែនការ
ការបង្កើតតំបន់ផលិតកម្មកសិផលជំនាញ ធ្វើឲ្យផលិតផលសម្បូរបែបជាង
ប្រជាកសិករនិងអាជីវករកំពុងខំប្រឹងប្រែងអនុវត្តយុទ្ធសាស្ត្រដើម្បីផលិតកសិផល
 ដែលមានគុភាពខ្ពស់ដែលឆ្លើយតបនឹងតម្រូវការខ្ពស់របស់ទីផ្សារ។ ដើម្បីបង្កើត
 ឡើងឋានៈក្នុងទីផ្សារ បណ្ដាអាជីវករត្រូវអះអាងនូវគុណភាពនិងពាណិជ្ជសញ្ញា
របស់ខ្លួនឲ្យបាន។ អ្នកជំនាញការសេដ្ឋកិច្ច Vu Dinh Anh បានចាត់ទុកថា៖

        «ទាំងមុខទំនិញនាំចេញសូលផងនិងមុខទំនិញានាំចេញមានសក្តានុភាពផង
នាពេលខាងមុខ វៀតណាមជានិច្ចកាលប្រមូលផ្តុំទៅលើបញ្ហាចំនួន ២ គឺ៖ ទី ១
 គឺត្រូវកំណត់ប្រើប្រាស់គុណភាពឬបរិមាណ។ ទី ២ គឺធ្វើយ៉ាងម៉េចដើម្បីធានា
គុណភាពព្រមៗគ្នាសំដៅបង្កើតគិត្យានុភាព ឬ ហៅថា៖ ការបង្កើតពាណិជ្ជសញ្ញា
 សំរាប់មុខទំនិញកសិផលនាំចេញនិមួយៗ។»

        ដើម្បីឆ្លៀតយកឱកាសពីដំណើការសមាហរណកម្មនាំមក ការងារព្យាករ
ណ៍​ព័ត៌មានទីផ្សារបរទេស ការពន្លឿនពាណិជ្ជកម្មចំពោះមុខំទនិញកសិរុក្ខ
ជលផល កំពុងត្រូវបានបង្កើន។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម
ក្រសួង ឧស្សាហពាណិជ្ជកម្មវៀតណាម ជាពិសេសគឺប្រព័ន្ធទីប្រឹក្សារពាណិជ្ជកម្ម
ប្រចាំ នៅឯបរទេសដើរតួនាទីជាស្ពានតភ្ជាប់សំរាប់ក្នុងការកសាងបណ្តាញព័ត៌មាន
 ជំរុញទំនាក់ទំនងនិងផ្សារភ្ជាប់ការនាំចេញ-នាំចូល។

        ដើម្បីទទួលបានគោលដៅកំណើននាំចេញកសិផលក្នុងឆ្នាំ ២០១៦ រដ្ឋ
វៀតណាមក៏បានដាកចេញវិធានការជាក់ស្តែងក្នុងការជួយឧបត្ថម្ភប្រជាកសិករ
វិនិយោគផ្លាស់ប្តូរបច្ចេកទេស អនុវត្តវិទ្យសាស្សបច្ចេកវិទ្យា ជាពិសេសគឺពូធនិង បច្ចេកវិទ្យាជីវសាស្ត្រ ការកែច្នៃ ។ល។ រួមជាមួយគ្នានោះគឺការបង្កើតខ្សែចង្វាក់
 តភ្ជាប់ក្នុងការប្រើប្រាស់ផលិតផលនៅទីផ្សារក្នុងប្រទេសនិងការនាំចេញទៅ
ទីផ្សារបរទេស ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ