និន្នាការអភិវឌ្ឍន៍ទីផ្សារទុនវៀតណាម

(VOVWORLD) - នាបច្ចុប្បន្ន ទីផ្សារហ៊ុនមូលបត្រនៅវៀតណាមកំពុងក្លាយទៅជាកាណាល់ ទាក់ទាញទុនដ៏សំខាន់មួយសំរាប់ខឿនសេដ្ឋកិច្ច។
និន្នាការអភិវឌ្ឍន៍ទីផ្សារទុនវៀតណាម - ảnh 1 ទីផ្សារមូលបត្រវៀតណាមមានល្បឿនកំណើនខ្ពស់ (រូបថត៖ Internet)


 
សហគ្រាសរដ្ឋជាច្រើនបាន ធ្វើភាគហ៊ុនភាវូបនីយកម្ម ដូច្នេះបានជាទីផ្សារទុននិងទីផ្សារមូលបត្រជាកន្លែង ជួបជុំគ្នារវាងវិនិយោគិននិងសហគ្រាស។

នាឆ្នាំ២០០៦ អគ្គក្រុមហ៊ុនភាគហ៊ុននាំចេញនាំចូលនិងសំណង់វៀតណាម (Vinaconex) បានសំរេចលើការសាងសង់រោងចក្រស៊ីម៉ង់ត៍ ហើយដាក់ក្ដីសង្ឃឹមទៅ លើលទ្ធភាពអភិវឌ្ឍន៍នៃទីផ្សារស៊ីម៉ង់ត៍។ រោងចក្រនេះត្រូវបានកសាងឡើង ភាគច្រើនដោយទុនកម្ចីធនាគារ។ នាឆ្នាំ២០១១ តំលៃរូបិយប័ណ្ណបរទេសធ្លាក់ចុះ ហើយទីផ្សារស៊ីម៉ង់ត៍ក៍មិនសូវល្អដែរ នាំទៅដល់ការធ្លាក់តំលៃបស់ Vinaconex។ មានឆ្នាំដែលរោងចក្រនេះធ្លាក់តំលៃឡើងដល់ទៅ៦៧០ពាន់លានដុង បណ្ដាល ឲ្យ Vinaconexប្រឈមមុខនឹងគ្រោះអាសន្នបាត់បង់ទុននៅរោងចក្រនេះ សឹងតែ អាចនាំទៅការក្ស័យធនក្រុមហ៊ុន។ ដំណោះស្រាយបង្កើនដើមទុននិងការរួមវិភាគ ទានទុនរបស់វិនិយោគិន មិនត្រឹមតែជួយសង្គ្រោះ Vinaconex ប៉ុណ្ណោះទេ ថែម ទាំងបង្កើនមូលធនរបស់ក្រុមហ៊ុនលើទីផ្សារមូលបត្រឡើងដល់ទៅ៩លានលាន ដុងនាបច្ចុប្បន្ន។ លោក Do Trong Quynh អគ្គនាយក Vinaconex បានឲ្យដឹងថា៖

 “អ្នកចូលហ៊ុនធំៗបានរួមចំណែកទុនចំនួន១ពាន់៥រយពាន់លានដុងសំរាប់ Vinaconexហើយ Vinaconexស្ដារឡើងវិញនិងអភិវឌ្ឍន៍ជាបណ្ដើរៗ។ កញ្ចប់ ប្រាក់នោះ បានជួយសង្គ្រោះសហគ្រាសធំមួយដោយពលករ៣ហ្មឺននាក់ មិនរង ការក្ស័យធន ហើយបន្តអភិវឌ្ឍន៍”។

     ទីផ្សារទុន-ទីផ្សារមូលបត្រវៀតណាមត្រូវបានព្យាកណ៍ថា នឹងបន្តល្បឿន កំណើនជាមួយនឹងគោលជំហរនិងផែនការជាក់ស្ដែងនោះគឺជំរុញខ្លាំងការធ្វើភាគ ហ៊ុនភាវូបនីយកម្មនិងដក ទុនរបស់រដ្ឋ។ ក្នុងរយៈពេល៩ខែកន្លងទៅ រដ្ឋាភិបាលបានធ្វើភាគហ៊ុនភាវូបនីយកម្មប្រកបដោយជោគជ័យនូវសហគ្រាសរដ្ឋ ចំនួន៣៤អង្គភាពក្នុងចំណោមសហគ្រាសរដ្ឋសរុប៤៤អង្គភាព។ ក្នុងឆ្នាំ២០១៨ រដ្ឋាភិបាលមានផែនការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋបន្ថែម៦៤ អង្គភាព ហើយក្នុងឆ្នាំ២០១៩ សហគ្រាសរដ្ឋធំចំនួន១៨អង្គភាពផ្សេងទៀត គ្រោងនឹងត្រូវបានធ្វើភាគហ៊ុនភាវូបនីយកម្ម។ ដូច្នេះហើយ ក្នុងរយៈពេលពី១ដល់ ២ឆ្នាំខាងមុខ សហគ្រាសរដ្ឋរាប់រយអង្គភាពនឹងត្រូវបានធ្វើភាគហ៊ុនភាវូបនីយកម្ម ហើយចូលរួមទីផ្សារមូលបត្រ។ នេះជាឱកាសធំមួយសំរាប់វិនិយោគិនជាតិនិង អន្តរជាតិ។ លោក Tran Van Dung ប្រធានគណៈកម្មាធិការមូលបត្ររដ្ឋ បាន អះអាងថា៖

“សេចក្ដីសំរេចចិត្តស្ដីពីការដកទុនរបស់រដ្ឋនៅសហគ្រាសបានធ្វើភាគ ហ៊ុនភាវូបនីយកម្មនានា គឺច្បាស់លាស់ណាស់អំពីដំណើរការ ហើយការបញ្ជា ណែនាំក៏ខ្លាំងក្លាដែរ។ អត្រាដូកទុនត្រូវបានប្រកាសជាសាធារណៈ។ សារ របស់រដ្ឋាភិបាលគឺច្បាស់លាស់អំពីដំណើរការនេះ។ ទីផ្សារទុន-ទីផ្សារមូលបត្រ នឹងមានឱកាសជាច្រើនហើយស្វាហាប់នាពេលខាងមុខ”។

 បើទោះបីជាខ្នាតប្រមាណ១២៤ពាន់លានដុល្លាអាមេរិកតែប៉ុណ្ណោះក្ដី ប៉ុន្តែ ទីផ្សារទុន ទីផ្សារមូលបត្រវៀតណាមត្រូវបានវាយតំលៃថា មានការអភិវឌ្ឍន៍គួរ ឲ្យកត់សម្គាល់និងកម្លាំងទាក់ទាញកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នា បច្ចុប្បន្ន គណនីជួញដូរចំនួន១លាន៨៦៧ពាន់ត្រូវបានបើក ក្នុងនោះមានគណនី របស់វិនិយោគិនបរទេសចំនួន២១ពាន់។ ក្រៅពីគោលជំហររបស់រដ្ឋាភិបាល ការខំប្រឹងប្រែងនានា សំដៅការពារតម្លាភាពក្នុងសកម្មភាពអាជីវកម្ម នឹងជួយទីផ្សារនេះអភិវឌ្ឍន៍ ដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ