|
ផ្នែកតម្បាញកាត់ដេរវៀតណាមត្រៀមខ្លួនជាស្រេចធ្វើសមាហរណកម្ម (Image: VNA) |
(VOVworld) – នាពេលខាងមុខ វៀតណាមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសំខាន់ៗដូចជា៖ កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក កិច្ចព្រម
ព្រៀងពាណិជ្ជកម្មវៀតណាម-EU កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម-
កូរ៉េខាងត្បូងនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សម្ព័ន្ធភាព សេដ្ឋកិច្ច
អាស៊ី-អឺរ៉ុប។ ក្នុងកាលៈទេសៈនោះ ផ្នែកតម្បាញកាត់ដេរវៀតណាម កំពុងមាន
ឱកាសដ៏ធំធេងដើម្បីធ្វើសមាហរណកម្មទីផ្សារពិភពលោក។ សំដៅ ឆ្លៀតយក
ផលប្រយោជន៍ដែលបណ្ដាកិច្ចព្រមព្រៀងនាំមកជូនផ្នែកតម្បាញកាត់ដេរបាន
ដាក់ចេញវិធានការច្រើនដើម្បីក្តាប់ជាប់ឱកាសរក្សាកំណើននិរន្តភាព។
គិតតាំងពីដើមឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ តំលៃនៃការនាំចេញផលិ
តផលតម្បាញកាត់ដេររបស់វៀតណាមទទួលបាន ១២,៨ ពាន់លានដុល្លា
អាមេរិក។ នាបច្ចុប្បន្ន តម្បាញកាត់ដេរគឺជាផ្នែកសេដ្ឋកិច្ចជួរមុខដែលរដ្ឋាភិបាល
វៀតណាមផ្តល់អាទិភាពដោយមានគោលនយោបាយអភិវឌ្ឍន៍ជាច្រើន។ ផ្នែក
តម្បាញកាត់ដេរវៀតណាមនឹងមានឱកាសច្រើនក្នុងពេលដែលវៀតណាមបញ្ចប់
ការចរចារនិងត្រៀមរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗ។
ក្នុងនោះ សហភាពអឺរ៉ុប EU ត្រូវបានវាយតំលៃគឺជាទីផ្សារសំខាន់មួយរបស់ផ្នែក
តម្បាញកាត់ដេរវៀតណាម។ ជាមួយទីផ្សារអាមេរិក ពន្ធដានឹងត្រូវបានកាត់បន្ថយ
ក្នុងពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូសេដ្ឋកិច្ចឆ្លងមហាសមុទ្រ ប៉ាស៊ីហ្វិកត្រូវ
បានចុះហត្ថលេខា អាស្រ័យទៅលើនោះ បណ្ដាអង្គភាពអាជីវកម្ម អាចបើកទូលាយ
ទីផ្សាររបស់ខ្លួន។ រួមជាមួយគ្នានោះ កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីវៀតណាម-
សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបដែលទើបនឹងត្រូវបានចុះហត្ថលេ ខានាខែឧសភា
កន្លងទៅបានចូលជាធរមានត្រូវបានព្យាករណ៍ថាតំលៃការនាំចេញតម្បាញកាត់
ដេរវៀតណាមអាចកើនឡើង ៥០% នាឆ្នាំដំបូង ប្រហាក់ប្រហែក ២០% ក្នុងឆ្នាំជា
បន្ត។ លោក Nguyen Minh Hoa តំណាងក្រុមហ៊ុននាំចេញ DHA បានឲ្យដឹងថា៖
“យើងខ្ញុំបានត្រៀមរៀបចំជំហានជាច្រើន។ ទីមួយគឺផលិតផល យើងខ្ញុំស្រាវ
ជ្រាវបណ្ដាផលិតផលឲ្យសមស្របនឹងទីផ្សាររុស្ស៊ី ក៏ដូចជា គុណសម្បិត្តិរបស់ខ្លួន
ផងដែរ។ ទីពីរគឺ៖ យើងខ្ញុំស្វែងរកបណ្ដាដៃគូដើម្បីទិញវត្ថុធាតុដើមសំដៅផលិត
មុខទំនិញដែលឆ្លើយតបនឹងតម្រូវការទាំងខាងគុណភាពផងនិងប្រភពទំនិញផង
និងមានកំរិតពន្ធទាប។”
ស្តីពីយថាទស្សន៍អភិវឌ្ឍន៍នៃផ្នែកតម្បាញកាត់ដេរវៀតណាមចំពោះមុខ
ឱកាសនោះ លោក Le Tien Truong អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនតម្បាញកាត់ដេរ
វៀតណាម បានឲ្យដឹងថា ៖
“សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបគឺជាទីផ្សារដែលមានតំលៃនាំចូលមុខទំនិញ
តម្បាញកាត់ដេររបស់វៀតណាមទទួលបាន ១៣ ពាន់លាដុល្លាអាមេរិកក្នុងមួយ
ឆ្នាំ។ នាឆ្នាំ ២០១៤ តំលៃនៃការនាំចេញមុខទំនិញតម្បាញកាត់ដេររបស់វៀតណាម
ទៅទីផ្សារនេះទទួលបាន ៣២០ លានដុល្លាអាមេរិកតែប៉ុណ្ណោះ។ ប្រសិនបើឆ្លៀត
យកនូវផលប្រយោជន៍នៃកិច្ចព្រមព្រៀងពោលខាងលើ មុខទំនិញ តម្បាញកាត់ដេរ
វៀតណាមនឹងស្រូបយកប្រហែល ១០% នៅទីផ្សារសម្ព័ន្ធភាព សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប
ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។”
ប៉ុន្តែ រួមជាមួយបណ្ដាឱកាស ផ្នែកតម្បាញកាត់ដេរវៀតណាមនៅប្រឈម
នឹងការលំបាកសកាល្បងមិនតិចតូចឡើយ។ ស្តីពីការជំនះពុះពារលើបញ្ហានេះ
លោកស្រី Dang Kim Dung អគ្គលេខាធិការសមាគមតម្បាញកាត់ដេរវៀតណាម
បានឲ្យដឹងថា៖
“យើងខ្ញុំអំពាវនាវឲ្យបណ្ដាក្រុមហ៊ុននៅក្នុងនិងក្រៅប្រទេសជំនះពុះពារលើ
ភាពអន់ខ្សោយរ។ ទីពីរគឺត្រូវបង្កើនការតភ្ជាប់រវាងអ្នកផលិតតម្បាញកាត់ដេរជា
មួយអ្នកផលិតវត្ថុធាតុដើម។ ដោយហេតុនេះ យើងអាចឆ្លើយតបនឹងតម្រូវការ
អំពីប្រភពដើម ហើយទទួលបានផលប្រយោជន៍ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីក៏ដូជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកនាំមក។”
ដើម្បីឆ្លៀតយកនូវឱកាសដែលបណ្ដាកិច្ចព្រមព្រៀងនាំមក ក្រៅពីជំនួយ
ឧបត្ថម្ភរបស់រដ្ឋ បណ្ដាក្រុមហ៊ុនតម្បាញកាត់ដេរត្រូវខំប្រឹងប្រែងថែមទៀត
វិនិយោគលើកកំពស់គុណភាពពាណិជ្ជសញ្ញាមុខទំនិញដើម្បីឲ្យមានឋានៈក្នុង
ទីផ្សារអន្តរជាតិ៕