វៀតណាមបញ្ជាក់ពីម៉ាកយីហោអង្កររបស់ខ្លួនតាមរយៈ ការនាំចេញទៅកាន់ទីផ្សារដែលមានតម្រូវការតឹងរឹង

(VOVWORLD) - ក្នុងរយៈពេលកន្លងមក ការនាំចេញអង្កររបស់វៀតណាមទទួលបាន កំណើនល្អ (ជាពិសេសទាក់ទងនឹងតម្លៃលក់ចេញ) ដែលបានក្លាយជា ចំណុចភ្លឺនៅក្នុងសកម្មភាពនាំចេញ។ មុខទំនិញផលិតផលកសិកម្មនេះ បាន ឈានចូលទីផ្សារប្រកបដោយជោគជ័យដែលមានតម្រូវការតឹងរឹងជាច្រើន ព្រមទាំងបញ្ជាក់ជាបណ្តើរៗអំពីម៉ាកយីហោអង្កររបស់វៀតណាម។
វៀតណាមបញ្ជាក់ពីម៉ាកយីហោអង្កររបស់ខ្លួនតាមរយៈ ការនាំចេញទៅកាន់ទីផ្សារដែលមានតម្រូវការតឹងរឹង - ảnh 1នៅឆ្នាំ ២០២០ ការនាំចេញអង្ករសរុបរបស់វៀតណាមនឹងឈានដល់ជាង ៣ ពាន់លានដុល្លារអាមេរិក។ (រូបថត៖ tinnhanhchungkhoan.vn)

នៅឆ្នាំ ២០២០ ទំហំពាណិជ្ជកម្ម នាំចេញអង្ករសរុបរបស់វៀតណាម សម្រេចបានជាង៣ពាន់លានដុល្លារអាមេរិក ក្នុងនោះការបញ្ជាទិញជាច្រើន ដោយសម្រេចបានកំរិតខ្ពស់ ចាប់ពី ៦៨០ ទៅ ១.០០០ ដុល្លារអាមេរិក/ តោន។ ឈានចូលដល់ឆ្នាំ ២០២១ សកម្មភាពនាំចេញអង្ករ បន្តរក្សាបាន យ៉ាងល្អផងដែរ  ជាឧទាហរណ៍ការនាំចេញអង្ករចំនួន ១,៦០០ តោន ប្រកបដោយ ជោគជ័យ ទៅកាន់ទីផ្សារសឹង្ហបុរីនិងម៉ាឡេស៊ី ក្នុងតំលៃខ្ពស់ (ចាប់ពី ៦៨០ ទៅ ៧៤០ ដុល្លារអាមេរិក / តោន) កាលពីថ្ងៃទី១៣ ខែមករាកន្លងមក។ យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាម បានឲ្យដឹងថា ការនាំចេញអង្កររបស់វៀតណាម សម្រេចបានតម្លៃខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ហើយនេះក៏ជា លទ្ធផលនៃដំណើរការផ្លាស់ប្តូរផ្នត់ គំនិតក្នុងវិស័យផលិតកម្ម ដោយផ្តោតទៅលើពូជអង្ករដែលមានគុណភាព ខ្ពស់និងមានក្លិនក្រអូបប្រចាំតំបន់ ដើម្បីឆ្លើយតបនឹងតម្រូវការនាំចេញទៅ កាន់ទីផ្សារតឹងរឹង ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) និងជប៉ុន ជាដើម។ នេះគឺជាសញ្ញាល្អសម្រាប់ទាំងកសិករ អង្គភាពអាជីវកម្ម និងតំបន់ មូលដ្ឋាននានា។ លោក  Nguyen Trung Kien អនុប្រធាននិងជាអគ្គលេខា ធិការសមាគមស្បៀងអាហារវៀតណាម (VFA) បានវាយតម្លៃថា៖

«យោងតាមទម្រង់អង្ករនេះ យើងនៅតែបន្តឈានទៅកាន់ ទីផ្សារផ្នែកតម្លៃមធ្យមនិងខ្ពស់។ នេះគឺជាគុណសម្បត្តិ ដែលវៀតណាម មានប្រៀបខ្លាំងបើប្រៀបធៀបនឹងប្រទេសជិតខាង។ ទីមួយគឺការធ្វើពិពិធកម្ម ប្រភពនៃគ្រាប់ពូជស្រូវដែលមានគុណភាពខ្ពស់ ហើយាសម្រាប់គ្រាប់ពូជ ដែល មានគុណភាពខ្ពស់នាបច្ចុប្បន្ននេះ យើងមានប្រភេទជាច្រើន និងការប្រកួត ប្រជែងកំពុងតែឆ្លើយតបនឹងតម្រូវការនៅលើទីផ្សារផងដែរ»។

វៀតណាមបញ្ជាក់ពីម៉ាកយីហោអង្កររបស់ខ្លួនតាមរយៈ ការនាំចេញទៅកាន់ទីផ្សារដែលមានតម្រូវការតឹងរឹង - ảnh 2លោក Huynh Van Thon ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន Loc Troi(រូបថត៖ baodautu.vn)

លោក Huynh Van Thon ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន Loc Troi បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អង្គភាព អាជីវកម្មនេះ បានបើកដំណើរការផលិតអង្ករប្រកបដោយនិរន្តរភាព ស្របតាមស្តង់ដារអន្តរជាតិ (SRP)។ នេះគឺជាស្តង់ដារដំបូងបង្អស់នៅលើ ពិភពលោកសម្រាប់ ផលិតកម្មស្រូវអង្ករប្រកបដោយចីរភាពដែលមាន លក្ខណៈវិនិច្ឆ័យផ្តោតសំខាន់ទៅលើផ្នែកសេដ្ឋកិច្ច-សង្គម និងបរិស្ថាន ផងដែរ។ ដោយអាស្រ័យ ទៅលើការផ្តោតសំខាន់លើកកំពស់គុណភាព គ្រាប់អង្ករក្នុងរយៈប៉ុន្មានឆ្នាំ កន្លងមកអង្គភាព នេះបាននាំចេញអង្ករ ចំនួន ១២៦ តោនទៅ កាន់ទីផ្សារ អឺរ៉ុប។ នេះគឺជា កុងតឺន័រអង្ករក្រអូបដំបូងគេ ដែលនាំចេញទៅកាន់អឺរ៉ុប ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ដែលបានចូលជាធរមាននៅដើម ខែសីហាឆ្នាំ ២០២០។ លោក Huynh Van Thon បានវាយតម្លៃ៖

«កត្តាទាំងនេះបញ្ជាក់ថា ប្រជាកសិកររបស់យើងរួមជាមួយអង្គភាព អាជីវកម្មបានមានលទ្ធភាពក្នុងការផលិតអង្ករ ដើម្បីសម្រេចបាននូវស្តង់ដារ ដ៏តឹងរ៉ឹងបំផុតរបស់ទីផ្សារអឺរ៉ុប។ ហេតុដូច្នេះយើងប្រើប្រាស់វាជាមូលដ្ឋាន និងជាបុព្វបទ ដើម្បី ធ្វើកំណែទម្រង់វិស័យផលិតកម្មស្រូវអង្កររបស់យើង ឡើងវិញក៏ដូច ជាធ្វើឱ្យប្រសើរឡើងនូវគុណភាពទំនិញ ដែលគុណភាព របស់វាបានបង្ហាញមកពីពូជ ពីតំបន់ដាំដុះ និងពីដំណើរការដាំដុះ ព្រមទាំង អាចត្រួតពិនិត្យអំពីប្រភពដើមនិងកំណត់បានលេខបារកូដ (Barcode) នៅមូលដ្ឋានដែលដាំដុះផងដែរ»។

យោងតាមអនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Le Quoc Doanh បានឲ្យដឹងថា ការនាំចេញអង្ករដែលមានគុណភាពខ្ពស់កំពុង តែជួបប្រទះនឹងឱកាសដ៏ធំធេងពេលដែលតម្រូវការទីផ្សារមានកំរិតខ្ពស់។ ហេតុដូច្នេះតំបន់មូលដ្ឋាន អង្គភាពអាជីវកម្ម និងប្រជាជនត្រូវផ្តោតការ យកចិត្តទុកដាក់លើការអភិវឌ្ឍផលិតផលសរីរាង្គ ដែលនាំមកទាំងតម្លៃ សេដ្ឋកិច្ចនិងធានាភាពស្និទ្ធស្នាលចំពោះបរិស្ថាន។ លើសពីនេះទៀតចាំបាច់ ត្រូវបង្កើនការច្នៃប្រឌិត ដើម្បីបង្កើតតម្លៃប្រាក់ចំណូលបន្ថែម ក៏ដូចជាបង្កើត ការងារធ្វើ ជាពិសេសគឺការឆ្លៀតយកឲ្យបានល្អនូវពន្ធអនុគ្រោះមកពីកិច្ច ព្រម ព្រៀងសេរីភាវូបនីយកម្មពាណិជ្ជកម្មសម្រាប់មុខទំនិញកសិផល ផងដែរ។ អនុរដ្ឋមន្ត្រី Le Quoc Doanh បានអះអាងថា៖

«សញ្ញាអំពីវិស័យស្រូវអង្ករនៅតែបន្តមានភាពភ្លឺស្វាងនិងវិជ្ជមាន។ តំបន់វាលសណ្តទន្លេ Cuu Long បានបញ្ចប់ការសាបព្រួសនិងផ្តល់ជាង ១,៥ លានហិកតា ហើយស្រូវរីកលូតលាស់បានល្អណាស់ និងរចនាសម្ព័ន្ធពូជ ស្រូវនៅតែត្រូវបានធ្វើឱ្យប្រសើរឡើង រហូតមកដល់ពេលនេះមាន ៨៥% គឺជាស្រូវដែលមានគុណភាពខ្ពស់ប្រចាំតំបន់ ព្រមទាំងស្រូវក្រអូបផងដែរ។ បញ្ហាទីផ្សារនាពេលបច្ចុប្បន្ននិងតម្រូវការនាំចូលរបស់បណ្តាប្រទេសនៅតែ បន្តកើនឡើង ហើយតម្លៃនាំចេញនាពេលបច្ចុប្បន្នដូចអ្វីដែលយើងបានដឹង ថាគឺខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ” ។

ដោយជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងគោលដៅនិងការអនុវត្ត ដ៏ត្រឹមត្រូវរបស់ទាំងប្រជាកសិករ អង្គភាពអាជីវកម្ម និងស្ថាប័នគ្រប់គ្រង នោះ ម៉ាកយីហោអង្កររបស់វៀតណាមនឹងត្រូវបានបញ្ជាក់ពីតួនាទីរបស់ខ្លួន ដោយបន្តចូលរួមចំណែកក្នុង ការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ច របស់ប្រទេសជាតិប្រកបដោយប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ