ឱកាសសំរាប់ខឿនសេដ្ឋកិច្ចវៀតណាមក្នុងពេលចូលរួមបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី


ឱកាសសំរាប់ខឿនសេដ្ឋកិច្ចវៀតណាមក្នុងពេលចូលរួមបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី - ảnh 1
ឱកាសសំរាប់ខឿនសេដ្ឋកិច្ចវៀតណាមក្នុងពេលចូលរួមបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Image: VNA)

(VOVworld) – នាឆ្នាំ ២០១៥ វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ
 កម្មសេរី (FTA) ចំនួន ២ ជាមួយកូរ៉េខាងត្បូងនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប
 បញ្ចប់ការចរចារស្តីពី FTA ជាមួយសហភាពអឺរ៉ុប (EU) និងជាពិសេសគឺសម្រេច
ការចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។
នេះត្រូវបានចាត់ទុកជាស្នេដៃលេចធ្លោបំផុតក្នុងសកម្មភាពធ្វើសមារណកម្ម
សេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាមក្នុងឆ្នាំ ២០១៥។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរី ជំនាន់ថ្មីទាំងនេះនឹងបង្កើនការនាំចេញ ទាក់ទាញការវិនិយោគពីបរទេស
បើកចេញច្រកទ្វារថ្មីសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខ។      

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងឡាយដែលវៀតណាមចុះហ្ថលេខាឬ សម្រេច
ដំណើរការចរចារនាឆ្នាំ ២០១៥ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជំខាន់ថ្មី។
បើប្រៀបនឹង FTA ប្រពៃណីដែលប្រមូលផ្តុំទៅលើពាណិជ្ជកម្មទំនិញ កិច្ចសន្យានៃ
 FTA ជំនាន់ថ្មីបើកទូលាយមិនត្រឹមតែលើវិស័យពាណិជ្ជកម្មទំនិញ សេវ៉ាកម្ម
កម្មសិទ្ធិបញ្ញា ការវិនិយោគ ប៉ុណ្ណោះទេ ថែមទាំង ប្រមូលផ្តុំទៅលើ វិស័យថ្មីៗ
ដូចជា៖ អង្គភាពអាជីវកម្មរដ្ឋ លទ្ធកម្មសាធារណៈ គយ ការអភិវឌ្ឍន៍​ប្រកបដោយ
និរន្តភាពនិងបណ្ដាបញ្ហាមិនមែនពាណិជ្ជកម្មផ្សេងៗទៀត។

ខ្លឹមសារចំបងនៃបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពោលខាងលើគឺការលុប
បំបាត់ពន្ធរដ្ឋការសេរីភាវូបនីយកម្មពាណិជ្ជកម្មអាស្រ័យហេតុនោះបើកចេញ
ឱកាសជាច្រើនសំរាប់ប្រទេសផ្សេងៗចូលរួម។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីរវាងវៀតណាមនិង EU (EVFTA) នឹងចូលជាធរមានចាប់ពីឆ្នាំ ២០១៨ តទៅ
៩៩% ប្រភពពន្ធរបស់វៀតណាមទៅទីផ្សារនេះគឺ ០%។ EVFTA ឲ្យជួយខឿន
កំណើនផលិតផលក្នុងស្រុកសរុប ​(GDP) នៃសេដ្ឋកិច្ចវៀតណាមបង្កើនបន្ថែម
 ០,៥% និងតំលៃប្រាក់ពាណិច្ជកម្មនៃការនាំចេញនឹងកើនឡើងពី ៤% ដល់ ៦%
 រៀងរាល់ឆ្នាំ។ ដោយហេតុនេះ តំលៃប្រាក់ការនាំចេញរបស់វៀតណាមទៅ
ទីផ្សារ EU នឹងបង្កើនបន្ថែម ១៦ ពាន់លានដុល្លាអាមេរិកដល់ឆ្នាំ ២០២០។
 កិច្ចព្រមព្រៀង FTA ជាមួយកូរ៉េខាងត្បូងនឹងបើកទ្វារសំរាប់ទីផ្សារកសិជល
ផលរបស់វៀតណាម។ តាមការព្យាករណ៍ថា៖  FTA រវាងវៀតណាមនិង

សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបនឹងនាំតំលៃប្រាក់ពាណិជ្ជកម្មកើនឡើងជាមធ្យម
ពី ១៨% ដល់​ ២០% ក្នុងមួយឆ្នាំ (ពី ៤ ពាន់លាដុល្លាអាមេរិកនាឆ្នាំ ២០១៥ ដល់
 ១០ ឬ ១២ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០២០ ខាងមុខ)។ តាមការព្យាករ
ណ៍របស់ មជ្ឈដ្ឋានអ្នកសេដ្ឋកិច្ចឯករាជ្យ កិច្ច​ព្រមព្រៀង TPP នឹងជួយឲ្យតំលៃ
ប្រាក់នាំចេញរបស់វៀតណាមបង្កើនបន្ថែម ៦៨ ពាន់លានដុល្លាអាមេរិកនាឆ្នាំ
២០២៥។

អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម (ក្រសួងឧស្សាហពាណិជ្ជកម្មបច្ចុប្បន្ន) លោក
Truong Dinh Tuyen បានឲ្យដឹងថា៖

«វៀតណាមកំពុងខំប្រឹងប្រែងនាំតំលៃប្រាក់នាំចេញតម្បាញកាត់ដេរឡើង ដល់
២០ ពាន់លានដុល្លាអាមេរិកក្នុងពេលចូលរួម FTA វៀតណាមអាចដណ្តើម
បានតំលៃប្រាក់នាំចេញទៅដល់ ៤០ ពាន់លានដុល្លាអាមេរិក។ ចំនួនប្រាក់នោះ
នឹងបង្កើតឡើងការងារធ្វើថ្មីជាច្រើន។ កសិផលក៏មានឱកាសនាំចេញដ៏ធំធេង
ជាពិ​សេសក្នុងពេលនាំចេញទៅប្រទេសជាសមាជិក TPP​ ដោយសារវៀតណាម
មិនចាំបាច់ប្រកួតប្រជែងជាមួយប្រទេសនាំចេញកសិផលធំៗដូជាថៃនិងឥណ្ឌា
នៅឡើយ។»

        ការចូលរួមបណ្ដាកិច្ចព្រមព្រៀង FTA ជំនាន់ថ្មីបាននាំមកនូវឱកាសទាក់
ទាញការវិនិយោគពីបរទេសចូលក្នុងវៀតណាមយ៉ាងច្បាស់លាស់។ នាពេលថ្មីៗ
 នេះ សម្ព័ន្ធក្រុមហ៊ុនបរទេសជាច្រើនបានវិនិយោគគំរោងការណ៍ថ្មីៗឬបើកទូ
លាយផលិតកម្មនៅវៀតណាមលើវិស័យតម្បាញកាត់ដេរស្បែកជើង ។ល។
ក្រៅ ពីនោះ សម្ព័ន្ធក្រុមហ៊ុនធំៗលើពិភពលោកដូចជា  Samsung  Intel Mircrosoft 
 និង LG ចាប់ផ្តើមវិនិយោគខ្លាំងចូលវៀតណាមដើម្បីផលិតទំនិញបច្ចេកវិទ្យា
ខ្ពស់ ។ នេះក៏ជាឱកាសធំដើម្បីវៀតណាមលើកកំពស់ឋានៈរបស់ខ្លួននា ៥ ឆ្នាំ
ខាង មុខ។

ការបង្កើតទំនាក់ទំនងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប សម្ព័ន្ធ សេដ្ឋកិច្ច
អាស៊ី-អឺរ៉ុបនិងកូរ៉េខាងត្បូងក៏ដូចជាប្រទេសជាសមាជិក  TPP​ ថែមទាំងជួយ
វៀតណាមឲ្យមានឱកាសរៀបចំរចនាសម្ព័ន្ធទីផ្សារនាំចេញនាំចូលឡើងវិញ
តាមទិសសមភាពថែមទៀត។ នេះគឺជាកត្តាសំខាន់ដែលជួយឧបត្ថម្ភវៀតណាម
លើកកំពស់ចរិតលក្ខណៈឯករាជ្យនៃខឿនសេដ្ឋកិច្ច។ លោក Nguyen Ngoc Hoa
នយករងមន្ទីឧស្សាហពាណិជ្ជកម្មទីក្រុងហូជីមិញ​ភាគខាងត្បូងវៀតណាម​បាន
ចាត់ទុកថា៖

«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនដែលត្រូវបានចុះហត្ថលេខាបាន បើក
ចេញឱកាសសំរាប់ខឿនសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍។ ជាពិសេស ការចូល
 រួម TPP ជួយឲ្យវៀតណាមរកឃើញប្រៀបខ្លាំងដើម្បីធ្វើសមភាពទំនាក់ទំនង
ពាណិជ្ជកម្មអន្តរជាតិ។ កាត់បន្ថយការពឹងផ្អែកទៅលើទីផ្សារអាស៊ីបូរព៌ារចិននិង
 អាស៊ានដែលស្រូបយក ៦០% តំលៃប្រាក់នាំចេញនាំចូលនិង ៧៥% តំលៃប្រាក់
 ពាណិជ្ជកម្មនាំចូលរបស់វៀតណាម។»

        សារៈសំខាន់ក្នុងពេលវៀតណាមចូលរួមបណ្ដាកិច្ចព្រមព្រៀងពោល ខាង
លើគឺជាឱកាសដើម្បីវៀតណាមបង្កើតរចនាសម្ព័ន្ធសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយ។
ក្រៅពីនោះ សំណូមពរបើកទ្វារទីផ្សារនៃកិច្ចព្រមព្រៀងពាណិជ្ជគម្មនេះ ដាក់
សម្ពាធទៅលើការកែទម្រង់លើគ្រប់វិស័យ។ ដោយហេតុនេះ ជាមួយបណ្ដា
កិច្ចព្រមព្រៀង FTA ជំនាន់ថ្មីនេះ វៀតណាមអាចឈានទៅមុខក្នុងដំណើការកែ
​ទម្រង់យន្តការសេដ្ឋកិច្ចទីផ្សារដែលជាការលោតផ្លោះមួយក្នុងចំណោម
យុទ្ធសាស្ត្រន៍ចំនួន ៣ ដែលវៀតណាមបានកំណត់ប្រកបដោយភាពស៊ីជម្រៅ
និងលើគ្រប់ ជ្រុងជ្រោយ។ ប៉ុន្តែ រួមជាមួយឱកាសនិងភាពអំណោយផលស្រួល
នៅមានការលំបាកសាកល្បងដែលទាមទាឲ្យសមត្ថកិច្ចនិងសហគមន៍អង្គភាព
អាជីវកម្មវៀតណាមត្រូវមានការត្រៀមរៀបចំផ្លាស់ប្តូរដើម្បីកែលំអរសមត្ថភាព
ប្រកួតប្រជែងចេះ​ក្តាប់យកឱកាសដើម្បីទទួលបានគោលដៅអភិវឌ្ឍន៍ប្រកប
ដោយនិរន្តភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ