កត្តាជំរុញការអភិវឌ្ឍកសិកម្ម និងជនបទ

(VOVWORLD) - ចលនាប្រជាកសិករប្រឡងប្រណាំងផលិតកម្ម ធ្វើអាជីវកម្មពូកែ សាមគ្គីភាព ជួយគ្នាធ្វើជាអ្នកមាន និងកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពត្រូវបានមជ្ឈឹមសមាគមន៍កសិករវៀតណាមបំផុសចាប់ពីឆ្នាំ ១៩៨៩។ 
កត្តាជំរុញការអភិវឌ្ឍកសិកម្ម និងជនបទ - ảnh 1ចលនាកសិករធ្វើផលិតកម្ម និងអាជីវកម្មល្អ (រូបថត៖ laodongthudo.vn)

ក្រោយរយៈពេល ៣៣ ឆ្នាំ នៃការអនុវត្តមក ចលនានេះបានអភិវឌ្ឍន៍យ៉ាងទូលំទូលាយនៅទូទាំងប្រទេស ហើយក្លាយទៅជាចលនាមហាជនយ៉ាងស៊ីជម្រៅរបស់វណ្ណៈកសិករវៀតណាមក្នុងសម័យកាលផ្លាស់ប្ដូរថ្មី។ ចលនានេះមានកម្លាំងរីកសាយភាយយ៉ាងខ្លាំងក្លា ទាក់ទាញការចូលរួមរបស់ប្រជាកសិកររាប់លាននាក់ ដោយបង្កើតជួរកសិករប្រកបដោយជំនាញវិជ្ជាជីវៈ។ ក្រុមគ្រួសារកសិករធ្វើផលិតកម្ម និងអាជីវកម្មពូកែគឺជាតត្តាស្នូល ឈានមុខគេក្នុងការជំរុញការអភិវឌ្ឍកសិករ និងជនបទនាបច្ចុប្បន្ននេះផងដែរ។

អស់រយៈពេលជាង ៣០ ឆ្នាំកន្លងទៅចាប់តាំងពីពេលបំផុសមក ចលនាប្រជាកសិករប្រឡងប្រណាំងផលិតកម្ម និងធ្វើអាជីវកម្មពូកែបានរួមវិភាគទានដ៏ធំធេងដល់បុព្វហេតុកាត់បន្ថយភាពក្រីក្រ រួមចំណែកអនុវត្តន៍គោលនយោបាយសុខុមាលភាពសង្គមនៅជនបទ បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពជូនប្រជាកសិករ។ ចលនានេះក៏ជាកម្លាំងចលករជំរុញឆន្ទៈខ្លួនទីពឹងខ្លួន ជំនះពុះពារលើការលមបាក ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតរបស់ប្រជាកសិករក្នុងការធ្វើជាអ្នកមានជូនគ្រួសារ និងជួយស្រុកកំណើតកាន់តែសម្បូរធូធារ។ ប្រជាកសិករធ្វើផលិតកម្ម និងអាជីវកម្មពូកែបានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្ដូររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម ទាញយកសក្តានុពល និងប្រៀបខ្លាំងរបស់តំបន់ សកម្មវិនិយោគ ប្រើប្រាស់បច្ចេកទេស ជាពិសេសគឺបច្ចេកវិទ្យា ៤.០ ទៅក្នុងផលិតកម្ម បង្កើតតម្លៃទំនិញ រកប្រាក់ចំណេញខ្ពស់ រួមចំណែកដល់ការអភិវឌ្ឍន៍កសិកម្ម និងសេដ្ឋកិច្ចជនបទ។ រួមជាមួយប្រជាកសិករនៅទូទាំងប្រទេស ជារៀងរាល់ឆ្នាំ ប្រជាកសិករល្អបានរួមចំណែកជាង ១ ម៉ឺនពាន់លានដុង និងថ្ងៃធ្វើការចំនួន ៣ លានថ្ងៃនិងបរិច្ចាគដីធ្លីរាប់រយហិកតាដើម្បីកសាងជនបទថ្មី។ លោកស្រី Nguyen Thi Kim Hoa ប្រធានលេខាធិការដ្ឋានសមាគមកសិករវៀតណាមបានមានប្រសាសន៍ថា៖ “ជារៀងរាល់ឆ្នាំ ប្រជាជនចំនួន ៣,៦ លានគ្រួសារទទួលបានកិត្តិនាមជាគ្រួសារផលិតកម្ម និងអាជីវកម្មពូកែគ្រប់ជាន់ថ្នាក់ជាមួយទម្រង់ផលិតកម្មទ្រង់ទ្រាយធំជាច្រើន បង្កើតប្រាក់ចំណូលរាប់ពាន់លានដុង ហើយចំនួនប្រជាកសិករជាមហាសេដ្ឋីក៏កើនឡើងផងដែរ។ ប្រជាកសិករទាំងនេះបានក្លាយទៅជាកសិករជំនាន់ថ្មី កសិករសេដ្ឋកិច្ចឌីជីថល កសិករបច្ចេកវិទ្យា ធ្វើជាក្បាលម៉ាស៊ីនដឹកនាំប្រជាកសិករដទៃទៀតឈានឡើងធ្វើជាអ្នកមាន បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលជូនប្រជាកសិករ ជំរុញខ្លាំងការអនុវត្តការកសាងជណបទថ្មី ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅជនបទ និងធានាអធិបតេយ្យភាពកោះសមុទ្រជាតិ។ នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាកសិករជាមួយនឹងការតាំងចិត្តហានគិតហានធ្វើមិនស៊ូទ្រាំនឹងភាពក្រីក្រ ហ៊ានគិត ហ៊ានធ្វើ ស្វាហាប់ ច្នៃប្រឌិត ខ្លួនទីពឹងខ្លួន និងមានបំណងប្រាថ្នាធ្វើជាអ្នកមានយ៉ាងត្រឹមត្រូវផងដែរ”។

កត្តាជំរុញការអភិវឌ្ឍកសិកម្ម និងជនបទ - ảnh 2លោក Nguyen Duy Hung អនុប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹម (រូបថត៖ vnexpress.net)

ក្នុងយុគសម័យសេដ្ឋកិច្ចបញ្ញានាបច្ចុប្បន្ននេះ ផ្នែកកសិកម្មកំពុងអនុវត្តន៍ការត្រិះរិះថ្មី ប្រើប្រាស់សមិទ្ធិផលថ្មីៗក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី ៤ ហើយប្រជាកសិករសព្វថ្ងៃនេះមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍កសិកម្មបែបប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបានប្រើប្រាស់ឧបករណ៍ឆ្លាតវៃ ប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្ដូរឌីជីថល។ ការពិតជាក់ស្ដែងបានសរឲ្យឃើញថា ប្រជាកសិករផលិតកម្ម និងធ្វើអាជីវកម្មពូកែសុទ្ធតែជាមនុស្សហ៊ានគិត ហ៊ានធ្វើ ចេញទាញយកឱកាស ព្រមទាំងជាបញ្ញា ជំនាញ បទពិសោធន៍ផលិតកម្ម ហើយមានការត្រិះរិះសេដ្ឋកិច្ច និងក្ដាប់ជាប់និន្នាការ។ លោក Nguyen Duy Hung អនុប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមបានឲ្យដឹងថា៖ “មានគំរូកសិករជាច្រើន ដែលជាពលករលើវិស័យកសិកម្មផង និងជាអ្នកសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្ត្រកសិកម្មផង ហើយថែមទាំងចេះប្រើប្រាស់ពាណិជ្ជកម្ម អេឡិចត្រូនិក និងបច្ចេកវិទ្យាថ្មីៗ ដើម្បីលក់ផលិតផលរបស់ខ្លួន។ ដូច្នេះហើយ ចាំបាច់ត្រូវបង្កើនចំណេះដឹង ការយល់ដឹង និងសមត្ថភាពឆ្លើយតបនឹងតម្រូវការនៃសេដ្ឋកិច្ចទីផ្សារតម្រង់ទិសដៅសង្គមនិយម ដើម្បីប្រជាកសិករអាចធ្វើជាម្ចាស់ដំណើរការផលិតកម្មរបស់ខ្លួនយ៉ាងពិតប្រាកដ”។

សេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៥ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ ស្ដីពីកសិកម្ម កសិករ និងជនបទដល់ឆ្នាំ ២០៣០ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ បានអះអាងថា កសិកម្មគឺជាឧត្តមភាពជាតិ ហើយជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។ ក្នុងនោះក៏បានកំណត់ថាប្រជាកសិករជាម្ចាស់កម្មវិត្ថុ ជាមជ្ឈភាពនៃដំណើរការអភិវឌ្ឍន៍កសិកម្ម សេដ្ឋកិច្ចជនបទ និងការសាងសង់ជនបទថ្មី។ ដូច្នេះហើយ នាបច្ចុប្បន្ននេះប្រជាកសិករកំពុងលើកកម្ពស់សមត្ថភាពដោយឥតឈប់ឈរតាមរយៈបញ្ញា ការត្រិះរិះថ្មី ចំណេះដឹងថ្មីបច្ចេកវិទ្យាថ្មី ជំនាញថ្មី ហើយតាមនោះអះអាង និងបង្ហាញពីឬទ្ធានុភាពរបស់ប្រជាកសិករប្រកបដោយជំនាញវិជ្ជាជីវៈផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ